ថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦២៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៤៨នាក់​ ៖

ថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦២៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៤៨នាក់​ ៖ សូមទស្សនាតារាងខាងក្រោម ចេញដោយក្រសួងសុខាភិបាល៖

Read More

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រចបិទផ្សារ ៤កន្លែងជាបណ្តោះអាស.ន្នក្នុងមូលដ្ឋានខណ្ឌ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចបិទផ្សារ ៤កន្លែងជាបណ្តោះអាស.ន្នក្នុងមូលដ្ឋានខណ្ឌ ដើម្បីទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩ ដែលមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ នាទី ថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ ជំងឺកុវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញ-ចូលក្នុងទីតាំងផ្សារ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់ពីទីតាំងរួមមានដូច ខាងក្រោម៖

Read More

រាជរដ្ឋាភិបាលចេញសេចក្តីណែនាំបន្ទា.ន់មួយ លើវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទ.ប់ LOCKDOWN រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំបន្ទា.ន់មួយ លើវិធានការលម្អិត ដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទ.ប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ នេះបើយោងតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ សេចក្តីណែនាំបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទ.ប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពី ការកែ សម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទ.ប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាពិសេស ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាល សូមធ្វើការ ណែនាំនូវវិធានការអនុវត្តលម្អិតដែលត្រូវរឹតបន្ដឹងបន្ថែមទៀត៖

Read More

រដ្ឋបាលខេត្តព្រះសីហនុ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដថ្មីចំនួន១២៣នាក់ ភាគច្រើនបំផុតជាអាជីវករផ្សារលើ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រកកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដថ្មីរហូតដល់១២៣នាក់ ដែលភាគច្រើនបំផុតជាអាជីវករផ្សារលើ ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃនេះ។ តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយ ការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទា.ន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំ របស់ក្រសួងសុខាភិបាល។ គួរជម្រាប ពាក់ព័ន្ធជាមួយស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកការលក់ដូរបណ្ដោះអា.សន្ន នៅផ្សារលើក្រុងព្រះសីហនុ ជាបណ្ដោះអាស.ន្ន ផងដែរ ហើយតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើចត្តាឡីស័ក៕

Read More

ចា.ប់ខ្លួនអ្នកសារព័ត៌មានម្នាក់ លួ.ចនាំមនុស្ស២នាក់ឆ្លងពីរាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង ដោយយកថ្លៃ ៣៥០ដុល្លារ

ខេត្តស្វាយរៀង៖ នៅថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលឈរជើងគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានឃា.ត់ខ្លួនបុរសម្នាក់ សង្ស័យលួ.ចនាំមនុស្សឆ្លងពីរាជធានីភ្នំពេញ ទៅគោលដៅខេត្តស្វាយរៀង ល្មើសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្ដាល ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនជាអ្នកសារព័ត៌មាន នៅស្រុករំដួល បានស្នើសុំសមត្ថកិច្ចប្រចាំការនៅចំណុចគោលដៅក្រោលគោ ស្រុក ស្វាយជ្រុំ ព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបំពេញបេសកកម្មនៅភ្នំពេញ។ ពេលទៅដល់ភ្នំពេញ បានទៅលួ.ចនាំយកពលករដែលទើបមកពីកូរ៉េចំនួន០២នាក់ (បាន អនុវត្តចត្តាឡីស័ក១៤ថ្ងៃរួច) មកស្រុកកំណើត ដោយយកថ្លៃចំនួន ៣៥០ដុល្លារ តែពេលមកដល់ចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ក៏ត្រូវសមត្ថកិច្ចពិនិត្យ សួរ នាំ និងធ្វើការឃាត់ខ្លួនតែម្តង។ ករណីនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្តន្ទាទោសតាមច្បាប់៕

Read More

ចាប់ពីថ្ងៃនេះ ថ្លៃប្រេងឥន្ធនៈ សល់ត្រឹមតែ….

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,៧០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,២៥០រៀល ក្នុង១លីត្រ៕ សូមអានសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖

Read More

សូមកោតសរសើរ​ ម្ចាស់ណាហ្គាវើល បរិច្ចាគថវិកា ចំនួន៥លានដុល្លាបន្ថែមទៀត ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

មុននេះបន្តិចយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា៖ ឧកញ៉ា Tan Sri Dato Dr CHEN LIP KEONG បានចូលរួមជាមួយរាជ រដ្ឋាភិបាលកម្ពុជា ដោយបានបរិច្ចាគថវិកា ចំនួន៥លានដុល្លាសហរដ្ឋអាមេរិក បន្ថែមទៀត សម្រាប់ជួយទប់ស្កាត់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

Read More

ជួយស៊ែអោយអ្នកលក់ផ្សេងបានឃើញផង!​​​ មន្ត្រីមានសមត្ថកិច្ចចុះអប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយពិនិត្យឃើញ អាជីវករម្នាក់លក់សាច់ជ្រូកឡើងថ្លៃខុសធម្មតា

យោងតាមការចុះផ្សាយរបស់ ការពិត GCNP បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អាជីវករម្នាក់មានឈ្មោះ ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក នៅផ្លូវលេខ 348 (ផ្សារលូ) ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានមន្ត្រីមានសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ក្រោយពេលពិនិត្យឃើញថា អាជីវកររូបនេះ បានលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា ឆ្លៀតឱកាសដែល រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទ.ប់ភូមិសាស្រ្តនេះ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។ អាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់អាជីវករលក់គ្រឿងឧបភោគ បរិភោគ តាមផ្សារ ក៏ដូចនៅតាមផ្ទះ ក្នុងតំបន់ ហាម.ឃាត់ ឬនៅទូទាំងប្រទេស សូម មេត្តាចៀសវាងឆ្លៀតឱកាសគ្រាអាស.ន្ននេះ ដាក់ប.ន្ទុកបន្ថែមទៅលើប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល នឹងអាចប្រឈ.មចំពោះមុខច្បាប់ទៀតផង៕

Read More

ឃា.ត់ខ្លួនមនុស្ស៤នាក់ ក្នុងករណីលួចដឹកមនុស្សពី​ភ្នំពេញទៅរតនគិរី​ តាមរថយន្តសាមុយ ដោយយកថ្លៃសេវា ៦០០ដុល្លារ

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីមេត្តា ជ្រាប កាលពីវេលាម៉ោង២៣:៣០នាទីយប់ថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២១ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរក្រុងបានលុងភ្លាម កម្លាំងក្រុមការងារទប់ស្កាត់ ជំងឺកូវីដ-១៩ នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃា.ត់ករណីល្មើ.សបម្រាមឆ្លងកាត់ខេត្តពី​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ-រតនគិរី) សរុប០៤នាក់​ តាមរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ​ ដែលមានឈ្មោះដូចខាង ក្រោម៖ 1- ឈ្មោះ បៀន ពក ភេទប្រុស អាយុ​ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 2- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ​ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។​ ហេីយអ្នកទាំង០២នាក់ជាកម្មករមិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡេីយ។ 3- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ​ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 4/- ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ​ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចអ្នកទី3។ យោងតាមរបាយការណ៍ពីក្រុមការងារបានបន្តអោយដឹងទៀតថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់​លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិក ពេទ្យលោកសង្ឃដែលជា អ្នកបញ្ជាស៊ីឈ្នួលដឹកជន០២រូប​ គឺអ្នកទី៣​ និងទី៤​ ក្នុងតម្លៃ600ដុល្លារពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុងឃា.ត់ឲ្យត្រលប់មកកាន់ អាជ្ញាធរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…

Read More

ឃា.ត់ខ្លួនជនជាតិអាល្លឺម៉ង់ម្នាក់ នៅខេត្តកំពត ដែលបំ ពានសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឹកូវីដ១៩

(កំពត)៖ ជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចាប់.ខ្លួន ក្រោយល្មើ.សសេចក្ដី ណែនាំរបស់រាជរដ្ឋាភិបាល និងបំរាមគោចររបស់រដ្ឋបាលខេត្តកំពត ព្រមទាំងញុះញង់ឲ្យមានការផឹកស៉ីនៅលើបណ្ដាញសង្គម Facebook។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា ជនជាតិអាល្លឺម៉ង់នេះ ត្រូវបានកម្លាំងនគរបាលចាប់.ខ្លួននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រោយល្មើ.សសេចក្ដីណែនាំ និងបំ រាមគោចរ ចំណុចក្រុងកំពត នៅវេលាម៉ោង០៩យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យឈ្មោះ KASKE STEVE អាយុ៣៦ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីប.ញ្ជូនទៅកាន់តុលាការចាត់ការបន្ដតាមនីតិវិធី៕

Read More