ទុកពេល៣ថ្ងៃ! អ្នកកើតកូវីដទាំង៩នាក់នៅភ្នំពេញមកបង្ហា ញខ្លួន បើមិនដូច្នេះនឹងកសា ង សំ ណុំរឿ ងបញ្ជូ ន ទៅតុលាការចាត់ការតាមច្បា ប់

រាជធានីភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសនៅព្រឹកថ្ងៃទី ១២ ខែមេសា ទុកពេល ៣ ថ្ងៃឱ្យអ្នកជំងឺកូវីដ-១៩ ចំនួន ៩ នាក់មកបង្ហាញខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ សាលារាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជួនទៅស្ថាប័អយ្យការ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជាធានីភ្នំពេញ បានបញ្ជាក់ថាកន្លងមកសាលារាជធានីភ្នំពេញ បានអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលបានស្គាល់អ្នកវិជ្ជមានកូវីដ-១៩​ ចំនួន ៥៦ រូបដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី ០៩ ខែមេសា​ ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវិជ្ជមានបានសហការទំនាក់ទំនងសមត្ថិច្ចបានចំនួន ៤៧ នាក់ នៅសល់អ្នកវិជ្ជមានកូវីដ-១៩ ចំនូន ០៩ នាក់ មិនបានរកឃើញនៅឡើយទេ ។ រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់់ថា សាមីខ្លួន សាច់ញាតិ ឬអ្នកដែលបានស្គាល់អ្នកជំងឺទាំង ៩ នាក់នេះ សូមប្រញ៉ាប់បង្ហាញខ្លួន​ក្នុងរយៈពេល ៣ ថ្ងៃ ជាកំហិត គិតចាប់ពីថ្ងៃទី ១២ ខែមេសា​ ឆ្នាំ២០២១ នេះតទៅ ដើម្បីមកទទួលការព្យាបាល ដោយទាក់ទងលេ ១២៩៩ ឬ ១១៥ ។ រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្នុងករណីសាមីជន មិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជួនទៅស្ថាប័អយ្យការ ព្រោះសកម្មភាពនេះ គឺជាអំពើគេចវេះពីការតម្រូវការឱ្យទទួលការព្យាបាល» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានទៅ ២០លានរៀល ។ ហើយត្រូវផ្តន្ទាទោសដាក់គុកពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា ៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺកាចសាហាវ…

Read More

មុននេះបន្តិច! អាជ្ញាធរសម្រេចបិទខ្ទប់ផ្សារចាស់ ពាក់ព័ន្ធជំងឺកូវីដ-១៩

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចចំរុះខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី ១២ ខែមេសានេះ បានចុះប្រតិបត្តិការសម្រេចបិតខ្ទប់ផ្សារចាស់ទាំងមូល ក្រោយរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់​ ។ អាជ្ញធរបានចុះបិទខ្ទប់ ក្រោយសង្ស័យពាក់ព័ន្ធនឹងកូវីដ ១៩ ហើយនឹងសម្រួលឱ្យក្រុមគ្រូពេទ្យ យកសំណាកអាជីវករនិងអ្នកពា់ព័ន្ធដើម្បីធ្វើតេស្ត ។ អាជ្ញាធរខណ្ឌដូនពេញ បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានសហការជាមួយក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ កំពុងចុះបិទ ទីរួមផ្សារចាស់ បន្ទាប់ពីរកឃើញ អ្នកវិជ្ជមានកូវីត-១៩ ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង ៩ និង ១៥នាទី យោងតាមបទបញ្ជារបស់ រដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យអាជ្ញាធរមូលដ្ឋានចុះបិទផ្លូវព័ទ្ធជុំវិញផ្សារ ។ ការបិទផ្សារចាស់នេះ គឺបន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ ដែលជាអាជីវករក្នុងផ្សារ និងមានការរាយការណ៍ថាមានអ្នកកើតកូវីដ-១៩ ផ្សេងទៀតធ្លាប់បានចេញ-ចូលផ្សារចាស់នេះផងដែរ ។ មន្ត្រីសាលាខណ្ឌដូនពេញមួយរូបបានលួចខ្សឹបឲ្យដឹងថា ការបិទផ្សារចាស់នាព្រឹកថ្ងៃទី១២ មេសានេះ គឺធ្វើឡើងតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញក្រោយពីរកឃើញអ្នកឆ្លងជម្ងឺកូវីដ១៩បានចូលផ្សារចាស់ ។ ហើយការបិទផ្សារនេ៖ដែរគឺធ្វើឡើងមិនបានប្រាប់អាជីវករលក់ដូរក្នុងផ្សារមុននោះទេ ។ កាលពថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១កន្លងមកនេះរដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនអាជីវករប្រកបអាជីវកម្មនៅផ្សារចាស់ ដែលមានតូប ជាប់នឹងតូបឈ្មោះ សុខ ប៉ែងសុន តូបលេខ ៤៧៤, ៤៧៥, ៥០០, ៥០១ និងតូបលេខ ១៧, ១៨, ១៩, ២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឱ្យបានគ្រប់ៗគ្នា។ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ៖ ពេលទៅយកសំណាកត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅឱ្យបានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យយកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ។ ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាកហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩ នោះចូល ប្រកបអាជីវកម្មលក់ដូរឡើយ (នៅពេលដែលអាជ្ញាធរបើកដំណើរការតូបរបស់ឈ្មោះ សុខ ប៉ែងសុន ឡើងវិញឡើយ)។ លោកសុខ ពេញវុធ…

Read More