ស៊ែបន្ទាន់: រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៥៦នាក់ ដែលក្រុមគ្រូពេទ្យពុំទាន់រកទីតាំងឃើញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ថ្មីចំនួន៥៦នាក់ ដែលក្រុមគ្រូពេទ្យពុំទានរកទីតាំងឃើញ។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។

Read More

សោកស្ដាយណាស់! Alibaba ត្រូវពិន័យ ជាទឹកប្រាក់ចំនួន ២,៧៥ ពាន់លានដុល្លារ ពីបទរំលោភ បំពាន​ លើច្បាប់…​

ដូចលោកអ្នកធ្លាប់បានដឹងមកហើយថា លោក Jack Ma គឺជាប្រធាននាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនធំជាងគេប្រចាំក្រុមហ៊ុន Ant Groups (Alibaba) កាលពីប៉ុន្មានខែមុននេះលោកត្រូវបានសមាជិក និងក្រុមប្រឹក្សាភិបាលបានធ្វើការបោះឆ្នោតបញ្ឈប់លោកពីតំណែងពីក្រុមហ៊ុន Alibaba ។ ដោយសារតែលោកបានថ្លែងរិះគន់ លើសកម្មភាពរបស់ស្ថាប័នគ្រប់គ្រងទីផ្សារមូលប័ត្ររបស់ចិន ពីទីក្រុងសៀងហៃ និងបានបំពានច្បាប់ការប្រកួតប្រជែងពាណិជ្ជកម្ម។ ថ្មីៗនេះ Alibaba ត្រូវបានទទួលរង់នូវការពិន័យជាទឹកប្រាក់យ៉ាងច្រើនចំនួន ២,៧៥ ពាន់លានដុល្លា បន្ទាប់ពីរកឃើញថាក្រុមហ៊ុនយក្សមួយនេះបានធ្វើការរំលោភបំពានលើច្បាប់ពាណិជ្ជកម្មរបស់ចិន។ ក្រុមហ៊ុនយក្សមួយនេះព្រមទទួលយកការពិន័យនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ និងបានសន្យាថា និងធ្វើការពិនិត្យឡើងវិញនិងព្រមធ្វើពាណិជ្ជកម្មដោយស្មោះត្រង់ ដោយមិនបំពានលើសិទ្ធិផ្សេងៗ។ ចំពោះការកំណត់ប្រាក់ពិន័យនេះធ្វើឡើងដោយស្ថាប័នគ្រប់គ្រងទីផ្សារមូលប័ត្រនេះតែម្តងជាអ្នកសម្រេចអំពីទំហំនៃទឹកប្រាក់ពិន័យ។​ រដ្ឋាភិបាលចិន នឹងបន្តការស៊ើបអង្កេតលើក្រុមយក្សមួយនេះដើម្បីទប់ ឥទ្ធិពលរបស់អាលីបាបា កុំឡើងខ្លាំងជ្រុលពេក ព្រោះតែរដ្ឋាភិបាលមានការបារម្ភខ្លាំងចំពោះ Alibaba ដែលជាក្រុមឯកជនដ៏ធំមួយ តែអាចមានសមត្ថភាពគ្រប់ដណ្ដប់ទីផ្សារសេដ្ឋកិច្ចរបស់ចិនស្ទើរតែទាំងស្រុង។

Read More

ក្រសួងព័ត៌មានសម្រេចលុ បអាជ្ញាបណ្ណរបស់លោក K01 ក្រោយផ្សាយព័ ត៌មា នញុះ ញ ង់ មានចេតនាបង្កចលាចលក្នុងសង្គម

យោងតាមសេចក្តីប្រកាសលេខ១១៩ ព.មប្រក របស់ក្រសួងព័ត៌មានចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា ក្រសួងសម្រេចលុបចោលអាជ្ញាបណ្ណរបស់លោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01 ធីវីអនឡាញ www.k01tvonline.com។   ការលុបចោលអាជ្ញាបណ្ណរបស់លោក K01 នោះដែរក្រសួងព័ត៌មានបានលើកហេតុផលថាម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ ត៌ មា នញុះ ញ ង់ មានចេតនា ទុច្ចរិតបង្ក ច លា ច ល ក្នុងស ង្គ ម ដែលបំ ពា នលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

Read More

យកអគាររៀបការទាំងអស់នៅតំបន់កោះពេជ្រ ទៅជាកន្លែងព្យាបាលអ្នកជំ ងឺកូវីដ១៩ កម្រិ តស្រា ល

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងសារពិសេសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេទ្យយើងទ្រទ្រង់លែងជាប់ហើយ គ្រាន់តែ២ថ្ងៃ មានអ្នកជំងឺជាង១ពាន់ លើសពីមន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យក្រេតឌុក និងមន្ទីរពេទ្យនានា ដែលពោរពេញទៅដោយអ្នកជំងឺ។ យប់មិញសម្តេចតេជោ បានសុំទៅឧកញ៉ា ពុង ខៀវសែ យកសាលពិពណ៌កោះពេជ្រ ធ្វើជាទីកន្លែងទទួលព្យាបាលអ្នកជំងឺស្រាល។ លោកឧកញ៉ាមិនត្រឹមតែអោយសាលពិពណ៌ប៉ុណ្ណោះទេ ថែមទាំងអោយទាំងអគាររៀបការទាំងអស់ ដើម្បីរៀបចំដាក់អ្នកជំងឺកំរិតស្រាល។ សម្តេចក៏បានបញ្ជាឲ្យកូនប្រុស និងកូនប្រសារទៅធ្វើការរៀបចំដាក់តែអ្នកជំងឺស្រាលប៉ុណ្ណោះ ចំពោះអ្នកជំងឺធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Read More

តំបន់ត្រូវបិទខ្ទប់និងក្រុមគ្រួសារដែលមានសមាជិកស្លា.ប់ដោយសារជំងឺកូវីដ-១៩ រដ្ឋនឹងជួយចេញ​ថ្លៃ​ទឹកភ្លើងជូនរយៈពេល…

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថានៅព្រឹកថ្ងៃទី ១០ ខែមេសានេះថា រាជរដ្ឋាភិបាលកម្ពុជានឹងជួយសម្រាក់បន្ទុកដល់ចំពោះគ្រួសារ ដែល​ត្រូវបាន​ធ្វើចត្តាឡីស័ក នៅក្នុងតំបន់បិទខ្ទប់​ ដើម្បីទប់ស្កាត់នូវការឆ្លងនិងការរីករាលដាលនៃវីរុសកូវីដ-១៩ រាជរដ្ឋាភិបាល រដ្ឋនឹង​ឧបត្ថម្ភប្រាក់ ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ និងចេញថ្លៃទឹក-ភ្លើង ជូន រយៈពេល ២ខែ​ និងសម្ភារៈផ្សេងៗទៀត ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជូនជនរួមជាតិ ទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ក៏បានស្នើដល់អ្នកមានជីវភាពធូររស់នៅក្នុងតំបន់ដែលត្រូវបានបិទខ្ទប់ ត្រូវហ៊ានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយមិនត្រូវទទួលយកការឧបត្ថម្ភនោះទេ ដើម្បីឱ្យរដ្ឋមានលទ្ធភាពជួយអ្នកខ្វះខាតពិតប្រាកដ ។ បន្ថែមពីការជួយឧបត្ថម្ភជាសាច់ប្រាក់ ចេញថ្លៃទឹកភ្លើងដល់ពលរដ្ឋនៅតំបន់បិទខ្ទប់នោះ សម្តេចបានបញ្ជាក់ថា ក្រុមគ្រួសារនិមួយៗនឹងទទួលបានអង្ករចំនួន ២៥គ.ក មី ១កេះតូច និងត្រីខ​ ២០កំប៉ុង ដែលជំនួយនេះ ក៏ត្រូវផ្តល់​ឲ្យ​អ្នកធ្វើចត្តាឡីស័កនៅតំបន់ដទៃទៀត ដែលមិនស្ថិតក្នុងតំបន់​បិទខ្ទប់ទេ ។ សម្រាប់ក្រុមគ្រួសារ ដែលមានសមាជិកស្លា.ប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល៥ខែ ផងដែរ ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារ ដែលមានសមាជិកស្លា.ប់​ដោយ​សារ​ជំងឺកូវីដ-១៩ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ មានអ្នកស្លា.ប់ដោយវីរុសដ៏កាចសាហាវនេះ មាន ចំនួន២៤នាក់ហើយ ។ សូមបញ្ជាក់ផងដែរថា កាលពីម៉ោងជាង ១០យប់ ថ្ងៃទី៩ ខែមេសានេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ប្រកាសពីការបិទខ្ទប់​តំបន់មួយចំនួននៅខណ្ឌចំនួន ៣ នៅក្រុងភ្នំពេញ ៖ ១- សង្កាត់ ២នៅខណ្ឌមានជ័យ គឺសង្កាត់​​​ស្ទឹងមានជ័យ​ទី១ និង​សង្កាត់ស្ទឹងមានជ័យ​​ទី២។​ ២- ភូមិទ្រុងមាន់ ក្នុង​សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ និង ៣- បិទ​…

Read More

៥ ចំណុចដែលគួររៀនពីលោក Mark Zuckerberg ក្នងការធ្វើជំនួញ

លោក Mark Zukerberg កើតនៅថ្ងៃទី 14 ខែ ឧសភា ឆ្នាំ1984 ដែលលោកមានដើម កំណើតជាជនជាតិអាមេរិក។ លោកក៏ជាអតីតសិស្សធ្លាប់រៀននៅសាលកវិទ្យាល័យហាវើដ (Harvard College ) ដែលសិក្សាក្នុង ជំនាញ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងចិត្តវិទ្យា ហើយចំណង់ចំណូលចិត្តរបស់ Mark គឺសិក្សាស្រាវជ្រាវពីកម្មវិធីកុំព្យូទ័រ និងបណ្ដាញអ៊ីនធឺណេត។ ហើយបច្ចុប្បន្ន Mark គឺជាប្រធានបណ្ដាញទំនាក់ទំនងរបស់ Facebook ហើយ Mark zukerberg លោកមាន ធនធានជាច្រើនផងដែរ ជាមួយនឹងបណ្ដាញសង្គម Facebook បើតាមការប៉ាន់ស្មាននោះគឺ រហូតដល់ 9.4 ពាន់លានដុល្លាឯណោះបើ ធៀបក្នុងឆ្នាំ 2012។ ចង់ដឹងថាតើគន្លឹះធ្វើជំនួញក៏ដូចជាគោលការណ៍ទាំងប្រាំរបស់ Mark zukerberg ដែលធ្វើអោយ ក្រុមហ៊ុន Facebook របស់ខ្លួនមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ នឹងទទួលបានជោគជ័យយ៉ាងខ្លាំងនោះដែរ គឺដោយសារតែលោកបានអនុវត្តនូវគន្លឹះដូចខាងក្រោម៖ 1. ក្ដីស្រមៃ Markបានលើកឡើងថា “ចូរស្វែងរកក្ដីស្រមៃដែល អ្នកចូលចិត្តធ្វើបំផុត” ។ ជាការពិតណាស់បើយើងធ្វើអ្វីមួយដែលជាការចូលចិត្តរបស់យើងនោះ និងធ្វើឲ្យយើងមានថាមពលក្នុងការធ្វើវា និងមិនងាយបោះបង់ឡើយ។ 2. គោលដៅ “ធ្វើអោយពិភពលោកជាកន្លែងដែលមានភាពបើកចំហ នឹងផ្សារភ្ជាប់ទំនាក់ទំនងមនុស្សអោយនៅក្បែរគ្នា”។ គឺលោកចង់អោយពិភពលោកមានទំនាក់ទំនងគ្នាយ៉ាងទូលំទូលាយនិងកាន់តែងាយស្រួលជាងមុន ក្នុងការទាក់ទងគ្នាដូចនៅជិតគ្នាដូច្នោះដែរ។ 3. ធនធានមនុស្ស Markបានលើកឡើងថា “ត្រូវមានគោលដៅជាក់លាក់ សម្រាប់ក្រុមហ៊ុន និងអ្វីដែលយើងបង្កើត បង្កើតក្រុមការងារ ដែលល្អបំផុតដើម្បីសម្រេចគោលដៅទាំងនោះ”។ គឺលោកតែងតែយកចិត្តទុកដាក់ចំពោះធនធានមនុស្សជាខ្លាំង និងតែងតែលើកទឹកចិត្តពួកគេគ្រប់ពេល។ 4. ផលិតផល “ខ្ញុំជឿថា…….ថ្ងៃអនាគតមនុស្សនឹងចងចាំ នូវអ្វីដែលអ្នកបានបង្កើត” ។ ជាការពិតណាស់ Mark តែងតែលើកឡើងបែបនេះដើម្បីឲ្យមនុស្សយល់ពីតម្លៃនៃការធ្វើអ្វីកុំដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនត្រូវធ្វើអ្វីដើម្បីប្រយោជន៍រួមទាំងអស់គ្នាទើបធ្វើឲ្យយើងជាមនុស្សមានតម្លៃនៅក្នុងសង្គម។ 5. ដៃគូសហការ “ត្រូវតែចំណាយពេលវេលា គិតពីអ្វីដែលយើងយកចិត្តទុកដាក់បំផុត និងអ្វីដែលលើកទឹកចិត្តដល់យើង”។ ជាទូទៅក្រុមហ៊ុនមួយដែលមានដៃគូសហការជាមួយគ្នា តែងតែមានផលវិបាកមួយចំនួន ដូចជា ការប៉ះទង្គិច…

Read More

ទិដ្ឋភាព​ នៅ​តាម​ផ្លូវ​នានា​ ដែល​កងកម្លាំ ង​ស ម ត្ថកិ ច្ច​បាន​បិ ទ​ខ្ទប់

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​នា​ព្រឹក​នេះ​ដែល​កងកម្លាំង​សមត្ថកិច្ច​បាន​បិទ​ខ្ទប់​ទីតាំង​ផ្លូវ​មួយ​ចំនួន ដូចជាទីតាំងក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ និងខណ្ឌមានជ័យ ។ ទិដ្ឋភាព​ព្រឹក​នេះ​ដែរ កងកម្លាំង​សមត្ថកិច្ច​បាន​បិទ​ខ្ទប់​ទីតាំង​ផ្លូវ ដែល​ជា​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវ​១៩ ក្នុង​សហគមន៍ នៃ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ។ ចំពោះការបិទសង្កាត់ទាំង២នេះ គឺកងកម្លាំងសមត្ថកិច្ចបិទរយៈពេល១៤ថ្ងៃ ។ ចំពោះ​គោលដៅ​ដែល​បាន​អនុវត្ត​ទាំងអស់ គឺ​មានការ​កក​ស្ទះចរាចរណ៍​យ៉ាងច្រើន នៅ​តាម​ផ្លូវ​ដែល​បាន​បិទ​ខាងលើ​ដូច​ជា នៅ​ចំណុច​ផ្លូវ​សឡា ព្រុំប្រទល់​សង្កាត់​ស្ទឹង​មាន​ជ័យ​១ នៃ​ខណ្ឌមានជ័យ ជាមួយ​សង្កាត់​អូរ​បាយ​ក្អម នៃ​ខណ្ឌ​សែន​សុខ ។ ចំណុច​មុខ​វត្ត​ស្ទឹង​មាន​ជ័យ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ៕

Read More

បន្ទាន់!! បិទ​ខ្ទប់ ភូមិ​និង​សង្កាត់​មួយ​ចំនួន ក្នុង​ខណ្ឌ​ចំនួន​៣ ក្រោយ​រក​ឃើញ ៦៣១​នាក់​ទៀត​ឆ្លង​កូ​វី​ដ​-១៩

រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ធ្វើ​សន្និសីទកាសែត​ជា​បន្ទាន់​មួយ ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​យប់​ថ្ងៃ​ទី​០៩ ខែមេសា​នេះ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​បន្ថែមចំនួន ៦៣១​នាក់​ទៀត ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ នៅ​ក្នុង​ខណ្ឌ​ចំនួន​៣ ក្នុង​នោះ​មាន​ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ តួលេខ​ដ៏​ខ្ពស់​នេះ​ហើយ អាជ្ញាធរ​រាជធានី សម្រេច​បិទ​ខ្ទប់ (Lockdown) មិន​ឲ្យចេញចូល ចាប់ពីម៉ោងសូន្យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ តទៅ ទីតាំងទាំងអស់នេះដូច​ខាងក្រោម ៖ ខណ្ឌមានជ័យ ៖ បិទ​ខ្ទប់ សង្កាត់​ស្ទឹង​មាន​ជ័យ​១ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​២​។ ខណ្ឌ​សែន​សុខ ៖ បិទ​ខ្ទប់​ភូមិ​ទ្រង់មាន់ នៃ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៖ ចំនួន ០៦​ភូមិ បិទ​ខ្ទប់​ភូមិ​ត្រពាំង​ថ្លឹង​២ និង​ភូមិ​ទួល​ពង្រ​(​សង្កាត់​ចោម​ចៅ​១). ភូមិ​ចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូមិ​ត្រពាំង​ល្វា​១ (​សង្កាត់​ការ​កាប​ទី​១). និង​ភូមិ​ចំការឪឡឹក​១ (​សង្កាត់​កា​កាប​ទី​២) ៕ សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១”។ សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១”។ សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១,ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង…

Read More