ច្រើនណាស់ថ្ងៃនេះ!!! ៥៧៦ នាក់ឆ្លងកូវីដ-១៩ ថ្ងែនេះមិនធ្លាប់នៅកម្ពុជា

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីវិជ្ចមានកូវីដ ១៩ ដល់ទៅ ៥៧៦ នាក់ ក្នុងភូមិសាស្ត្រ រាជធានី-ខេត្ត ចំនួន ៦ ដែលនេះគឺជាចំនួនឆ្លងដ៏ច្រើនលើសលប់មិនធ្លាប់នៅកម្ពុជាចាប់តាំងពីកម្ពុជារកឃើញករណីកូវីដ-១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ឆ្នាំមុន ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ ១៩ សរុប ៥៧៦ នាក់ខាងលើនេះ គឺច្រើនលើសលប់ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួនដល់ទៅ ៥៤៤ នាក់ បន្ទាប់មកគឺ ខេត្តស្វាយរៀង ១៦ នាក់ ខេត្តព្រះសីហនុ ១២ នាក់ ខេត្តកណ្តាល ១ នាក់ ខេត្តកំពង់ចាម ១ នាក់ និងខេត្តសៀមរាប ២ នាក់ ។ និងព្យាបាលជាសះស្បើយចំនួន ៧០ នាក់ ។ ដូច្នេះ ការឆ្លងក្នុងសហគមន៍សរុបកេីនដល់ ៣០៧២នាក់ នៃអ្នកឆ្លងកូវីដ សរុប ៣៦០៤នាក់ និងអ្នកសម្រាកព្យាបាល ១៥៩១នាក់អ្នកស្លា.ប់ ដោយកូវីដ -១៩ ចំនួន ២៤នាក់ ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ ១៩ កាន់តែច្រើនឡើងគួរឱ្យបារម្ភខ្លាំងបំផុត ពិសេសក្នងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយរកឃើញការឆ្លងជាបន្តបន្ទាប់នៃក្រុមអាជីវករ សន្តិសុខ និងអ្នក-ចេញចូលផ្សារអូរឫស្សី និងការផ្ទុះឡើងនូវករណីវិជ្ជមានកូវីដ ១៩ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ឌីន ហាន​ នៅសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។ សូមរម្លឹកងថា គិតត្រឹមព្រឹកថ្ងៃទី ៨ ខែមេសា រកឃើញករណីឆ្លងថ្មីចំនួន ១១៣នាក់ ក្នុងសហមន៍ទាំងអស់…

Read More

ស្គាល់គ្នាតាម TikTok ៧ថ្ងៃសោះ, ខាងស្រីនាំប្រុសថ្មី មកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់មានអី…

រាជធានីភ្នំពេញ៖ រឿងរ៉ាវហួសចិត្តមួយបានកើតឡើង ដោយស្រ្តីម្នាក់មានប្តីមានកូនដល់ទៅ២នាក់ហើយ បានជាប់សង្ស័យលួចលាក់ផឹតក្បត់ យកប្រុសមកដេកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់បានត្រឹមយកលួសមកចងទ្វារ រាយការណ៍ប្រាប់សមត្ថកិច្ចអន្តរាគមន៍ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ជួលជាន់ទី២ ផ្ទះលេខ២៨B បន្ទប់លេខB-28 ស្ថិតភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសជាប្តីមានឈ្មោះ ក្រិត ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ប្រពន្ធរបស់គាត់មានឈ្មោះ សាក់ ស្រីភ័ស្ព អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រដូចគ្នា បានរៀបការនិងគ្នាកាលពីឆ្នាំ២០១១ នៅឯស្រុកកំណើតខាងប្តី ស្រុកព្រះស្តេច ខេត្តព្រៃវែង រហូតមកដល់សព្វថ្ងៃរយៈពេល១០ឆ្នាំមកហើយ មានកូនប្រុសស្រី នៅក្នុងបន្ទុកពីរនាក់ ។ ប្រភពដដែលបានបន្តទៀតថា ដោយមានជីវភាពមានការខ្វះខាត បាននាំគ្នាចាកចេញពីផ្ទះ មកធ្វើការរោងចក្រ នៅក្រុងភ្នំពេញ ដោយស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុខាងលើ ដោយរស់នៅមិនចុះសម្រុងគ្នា តែងតែឈ្លោះគ្នាជាញឹកញាប់ មួយរយៈពេល ១ខែចុងក្រោយនេះ ប្រពន្ធបានវេចបង្វឹច រត់ចោលរូបគាត់ រស់នៅបន្ទប់ជួលផ្សេង។ ក្រោយមករូបគាត់ជាប្ដី បានតាមដានដឹងថា ប្រពន្ធរបស់គាត់មកនៅបន្ទប់ជួលផ្សេង ក្បែរកន្លែងគាត់ស្នាក់នៅដែរ លុះរយៈពេលមួយអាទិត្យ ដោយមានការសង្ស័យ បានលួចដើរមកមើលប្រពន្ធដល់បន្ទប់ជួល ដោយអើតមើល ក្នុងបន្ទប់ឃើញនៅម្នាក់ឯង រួចក៏បានដើរចេញមកវិញ ស្រាប់តែឮសំឡេង មនុស្សប្រុសទើបដឹងថា ប្រពន្ធនាំប្រុសមកដេកដល់ក្នុងបន្ទប់ ទើបរូបគាត់យកដែក ចងទ្វារជាប់មិនចេញទៅណាទេ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង។ បើតាមការរៀបរាប់ ពីប្រពន្ធបានប្រាប់ឲ្យដឹងថា ចាប់ពីរូបគេបានរៀបការ ជាមួយប្ដីមក គ្រួសារខាងប្តី តែងតែ មើលងាយ មើលថោករូបគាត់ជារើយៗ តែគាត់មិនបានប្រាប់ប្ដីនោះទេ ហើយតែងតែឈ្លោះប្រកែកគ្នា ជាមួយប្តីជាញឹកញាប់ផងដែរ ក្រោយមករូបគាត់ បានសុំប្ដីលែងលះគ្នា តែប្ដីមិនព្រម ហើយក៏បានចាកចេញ ពីប្តីមកស្នាក់នៅបន្ទប់ជួលផ្សេងទៀតតែម្នាក់ឯង…

Read More

គាំទ្រ​​ អ្នកស្រី ឱ វណ្ណឌីន៖ «ចូលឆ្នាំនៅផ្ទះ» ឬភាសាអង់គ្លេសថា «New Year at Home»​

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារការឆ្លងកូវីដ១៩ នៅក្នុងឱកាសចូលឆ្នាំប្រពៃណី ដោយអនុវត្តន៍វិធានការណ៍ «ចូលឆ្នាំនៅផ្ទះ» ឬភាសាអង់គ្លេសថា «New Year at Home» ! លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងសារជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្តចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បើខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន ខ្ញុំប្រាកដជាធ្វើជូនពួកគាត់ តែបើខ្ញុំធ្វើគឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបើយើងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា យើងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។ អ្នកឆ្លងរកឃើញកើនឡើងច្រើន បង្កើតនូវការព្រួយបារម្ភ ដល់ផលប៉ះពាល់សុខភាពសាធារណ:ក្នុងរយ:ពេលយូរដែលយើងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់ សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គម។ ដូច្នេះខ្ញុំសូមបង្កើតពាក្យថា៖ «ចូលឆ្នាំនៅផ្ទះ» ឫ «New Year at Home» ជាមួយនិងការអនុវត្តវិធានការ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹង ការវាយលុកធ្ងន់ធ្ងរលើសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង ជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វេីឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយើងផងដែរ។ ខ្ញុំគោរពសូមជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា «ចូលឆ្នាំនៅផ្ទះ» មិនប៉ះកូវីដ-១៩ សុខភាពមាំមួន មានសុខសិរី ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី ! សួស្តីឆ្នាំថ្មី ! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា៕

Read More