ផ្សារអូរឫស្សីឆ្លងជាង១០០នាក់ អាជ្ញាធររកអ្នកពាក់ព័ន្ធមិនធ្វើតេស្តមិនឱ្យចូលលក់វិញទេពេលផ្សារបើក

ក្រោយផ្អាកជាបណ្តោះអាសន្ននូវផ្សារអូរឫស្សីបន្ទាប់ពីរកឃើញមានអាជីវករឆ្លងកូវីដ១៩ មកដល់ថ្ងៃនេះការឆ្លងក៏កាន់តែវិវត្តច្រើនឡើងរហូតដល់មានអ្នកពាក់ព័ន្ធឆ្លងដល់ជាង១០០នាក់ត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ។ អាស្រ័យហេតុនេះអាជ្ញាធរបានធ្វើសេចក្តីប្រកាសអំពីដើម្បីកុំឱ្យមានការផាកពិន័យនិងប្រឈមមុខច្បាប់ដែលបានចែងរួច សូមអំពាវនាវឱ្យប្រជាជនទាំងអស់ដែលពាក់ព័ន្ធមិនថាអាជីវករឬអតិថិជនដែលបានចូលផ្សារចាប់ពីថ្ងៃទី១ មេសា ២០២១ ដែលមិនទាន់បានយកសំណាកទេត្រូវប្រញាប់ទៅយកសំណាកធ្វើតេស្តជាបន្ទាន់។ ចំពោះអ្នកដែលពាក់ព័ន្ធមិនព្រមសហការ អាជ្ញាធរនឹងមិនឱ្យបុគ្គលទាំងនោះចូលលក់វិញនោះទេ បន្ទប់ពីផ្សារបើកដំណើរការវិញ។ ចំពោះប្រជាជនដែលនៅក្បែរផ្សារសូមធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហើយតាមដានអាការរបស់ខ្លួនឱ្យបានខ្ពស់ ករណីសង្ស័យណាមួយកើតឡើងត្រូវប្រញាប់ធ្វើតេស្តនិងរាយការណ៍ជាបន្ទាន់៕ សូមអានលិខិតដើម្បីឱ្យកាន់តែច្បាស់៖

Read More

ទីបំផុត!​! ព្រះរាជអាជ្ញា សម្រេចដោះលែងសន្តិសុខធនាគារ ABA ឲ្យមានសេរីភាព

រាជធានីភ្នំពេញ ៖ នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រោយ​ពី​សាកសួរ​ចប់​សព្វគ្រប់​ហើយ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ លោកព្រះរាជអាជ្ញា​ សម្រេចដោះលែង សន្តិសុខ​ម្នាក់​យាម​នៅ​ធនាគារ ABA ឲ្យមានសេរីភាពហើយ ប៉ុន្តែស្ថិតក្រោមការតាមដានរបស់តុលាការ នេះបើតាមលោក គុជ គឹមឡុង អ្នកនាំ​ពាក្យ​សាលាដំបូងរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ភឿន ភិ​រៈ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ករណី​ផ្ទុះអាវុធ​ចំនួន​៤​គ្រាប់ បាញ់​ទៅ​លើ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​ស្លា​.​ប់ ក្នុង​ការ​ការពារ​ខ្លួន ដើម្បី​ធ្វើការ​សាកសួរ​រក​បទល្មើស​សម្រាប់​ដាក់បន្ទុក​លើ​ជនសង្ស័យ ។ សេចក្តី​ប្រកាស​ព័ត៌មាន អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​សំណុំរឿង​ពី មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ឈ្មោះ ភឿ​ង ភិ​រៈ បាន​បាញ់​ទៅ​លើ​ឈ្មោះ អ៊ូ សុ​ផា​រ៉ាត់ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ នៅ​ចំណុច​ខាង​មុខ​ធនាគារ ABA មហាវិថី​សហព័ន្ធ​រុ​ស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១​។ ក្រោយ​ពី​បាន​សាកសួរ​លើ​ឈ្មោះ សឿង ភិ​រៈ និង​បាន​ពិនិត្យ​ភស្តុ​តាង​ជា​វី​ដេ​អូ និង​ឯកសារ​ពាក់ព័ន្ធ​នានា​ក្នុង​សំណុំរឿង ព្រះរាជអាជ្ញា​បាន​ដោះ​លែង​ឈ្មោះ​ភឿ​ង ភិ​រៈ ឲ្យ​មាន​សេរីភាព ហើយ​បន្ត​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ជា​បន្ត​ទៀត​ ។ ក្រោយ​ពី​ព្រះរាជអាជ្ញា សម្រេច​ដោះ​លែង​ឈ្មោះ​ភឿ​ង ភិ​រៈ ឲ្យ​មាន​សេរីភាព​វិញ គេ​សង្កេត​ឃើញ​ថា មហាជន​ជា​ច្រើន​នាក់ ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បញ្ចេញមតិ​គាំទ្រ​ផង​ដែរ ចំពោះ​ចំណាត់ការ​ខាងលើ​នេះ ៕

Read More

ក្តៅៗ!! មេធាវី​ជិត​១០​នាក់ ស្ម័គ្រចិត្ត​ការពារ​ក្តី​ជូន​ សន្តិសុខ​ធានា​គារ ABA មិន​គិតថ្លៃ…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា ២០២១​នេះ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ភឿន ភិ​រះ ជា​មន្ត្រី​នគរបាល និង​ជា​សន្តិសុខ​ធានា​គារ ABA ដែល​បាញ់​បុរស​ម្នាក់​ស្លា​.​ប់ នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កាត់ទោស​តាម​ច្បាប់ ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ ឆ​ន សំណាង អះអាង​ថា ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជនសង្ស័យ ដោយ​ពុំ​យក​ប្រាក់​នោះ​ទេ ។ ខណៈនោះ​ដែរ លោក​មេធាវី ក៏​បាន​សុំ​ថតរូប ជាមួយ​ជនសង្ស័យ​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ ។ ទោះបីជា​យ៉ាងណា ជនសង្ស័យ​រូប​នេះ ត្រូវ​គេ​ដឹង​ថា គឺ​មាន​មេធាវី​ជា​ច្រើន​នាក់ កំពុង​រង់ចាំ​ចូលខ្លួន​ចូល​មក​ដើម្បី​ការពារ​រូប​លោក ដោយ​មិន​គិតថ្លៃ​អ្វី​ទាំងអស់ ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​មេធាវី បាន​អះអាង​ថា ការ​ស្វះស្វែង​គាំពារ​ផ្នែក​ច្បាប់​នេះ ដើម្បី​ការពារ​សិទ្ធិ​ជនសង្ស័យ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ តាម​នីតិវិធី​ច្បាប់ យ៉ាង​ហោច​ណាស់​ចំនួន ៨​រូប​ទៀត បាន​ចេញ​មក​ជួយ​ការពារ​ក្តី មិន​យក​ប្រាក់ ដោយសារ​មើលឃើញ​ស្ថានភាព​គ្រួសារ​ជនសង្ស័យ ភឿន ភិ​រះ ជា​កូនកំព្រា​ឪពុក និង​ជា​អតីត​ត​បញ្ញវន្ត ដែល​បាន​ទទួល​អាហារូបករណ៍ ផ្នែក​ភាសា​បារាំង នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ មេធាវី​ទាំង​៨​រូប ដែល​បាន​ស្ម័គ្រចិត្ត​ចូលខ្លួន​ការពារ​ក្តី ដោយ​មិន​គិតថ្លៃ​ជូន​ជនសង្ស័យ ភឿន ភិ​រះ រួម​មាន ៖ ១-​មេធាវី អ៊​ន ហ៊ីង​, ២-​មេធាវី នី ចាន់​ឌី​, ៣-​មេធាវី ឈរ ស៊ុន​ហុង​, ៤-​មេធាវី ស៊ឹង ច័ន្ទ​កន្និកា​, ៥-​មេធាវី សាន សុ​ផា​, ៦-​មេធាវី ណែ​ប ម៉ូ​នី​កា​, ៧-​មេធាវី ប៉ា​ល់ វ​ណ្ណា​រី និង​៨-​មេធាវី អោម ប៊ុ​ន​ថា ។ ដោយឡែក នៅ​ព្រឹក​នេះ​ដែរ…

Read More

ធ្ងន់ធ្ងរខ្លាំងហើយ!!! ភ្នំពេញរកឃើញអ្នកឆ្លងកូវីដ១៩ ដល់ទៅ១០៣នាក់ និងស្លា.ប់២នាក់បន្ថែម

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​ ៨ ខែមេសា ឆ្នាំ​២០២១​នេះ អំពី​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី​ចំនួន ១១៣ នាក់ ក្នុងនោះ ១០៣ នាក់នៅរាជធានីភ្នំពេញ ខណៈ​ករណីស្លា.ប់ ដោយកូវីដ ១៩​ មានចំនួន ២ នាក់ផងដែរ ។ យោងតាមប្រកាសរបស់ក្រសួងសុខាភិលបាលដដែលបានបញ្ជាក់ថា រកឃេីញករណីឆ្លងថ្មីចំនួន ១១៣នាក់ ក្នុងសហគមន៍ ១១៣នាក់ ដោយរាជធានីភ្នំពេញ ឆ្លងច្រើនខ្លាំងដល់ទៅ ១០៣ នាក់ ខេត្តស្វាយរៀង ៣ នាក់ ព្រះសីហនុ ៣ នាក់ ខេត្តកណ្ដាល ៣ នាក់ និងកំពត ១ និងមានអ្នកជាសះស្បើយ ៩០នាក់ ។ ដូច្នេះការឆ្លងក្នុងសហគមន៍សរុបកេីនដល់ ២៤៩៦នាក់ នៃអ្នកឆ្លងសរុប ៣០២៨នាក់ និងអ្នកសម្រាកព្យាបាល ១០៨៥នាក់ករណី អ្នកស្លាប់ដោយកូវីដ-១៩ ឡើងដល់ ២៤នាក់ ។ ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហេី​យ និង​ប្រទេស​ជិតខាង​យេី​ង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ៕

Read More

ក្តៅៗ! រកឃើញអ្នកវិជ្ជមានដល់៥០នាក់ហើយ នៅរោងចក្រ “ឌីនហាន”….

កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានសរុប៧៨នាក់ ហើយក្នុងនោះគេឃើញមានកម្មករ-កម្មការិនីរោងចក្រ ឌីន ហាន រហូតដល់ទៅ១៣នាក់ បានមានវិជ្ជមានជំងឺកូវីដ១៩ ។ ហើយនៅមុននេះបន្តិច យោងតាមការបញ្ជាក់ពី លោក ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា “អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រឌីនហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ! គិតមកដល់ម៉ោងនេះគឺរកឃើញអ្នកវិជ្ជមាន៥០នាក់ហើយ ខណៈដែលរោងចក្រនេះមានកម្មករសរុប ២៥៦២នាក់ ។”៕

Read More