ពិតជាមានទឹកចិត្តប្រពៃណាស់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកថវិកា ៤.៩លានដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជា និងជូនសម្តេចតេជោ ហ៊ុន សែន ទិញមន្ទីរពេទ្យនគរទេព

មុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះឲ្យដឹងថា បាននាំយកថវិកាចំនួន ៤ លាន ៩សែន ដុល្លារដើម្បីបរិច្ចាគជូនមន្ទីរពេទ្យហ្លូងម៉ែចំនួន ៣លាន៥សែនដុល្លារ និងបរិច្ចាគជូនកាកបាទក្រហមចំនួន ១លាន ៤ សែនដុល្លារអាមេរិក។ អ្នកឧកញ៉ាបានរៀបរាប់ថា៖ “ថវិកា(4.9M$)បួនលានប្រាំបួនសែនដុល្លានេះ ខ្ញុំនិងភរិយាបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងជួយថវិកាដើម្បីទិញមន្ទីរពេទ្យនគរទេព🙏🙏🙏 សូមអភ័យទោសបងប្អូនម្ដងទៀតសំរាប់កាថតរូបនេះព្រោះខ្ញុំចង់មានរូបភាពអនុស្សាវរីយ៍ចងចាំជាសារធាណៈនៃជីវិតរបស់ខ្ញុំជាមួយ និងភរិយា ព្រោះជីវិតខ្ញុំនិងគ្រួសារខ្ញុំមានក្ដីរំភើបនឹងការបរិច្ចាគនេះ🙏🙏🙏🙏 ភរិយាខ្ញុំមិនដែលទុកលុយនិងទ្រព្យសម្បត្តិជាធំនោះទេសំខាន់ស្រលាញ់ប្ដី🥰🥰🥰 ចំណែកគាត់វិញរបៀបចាយលុយគាត់នៅរក្សាដូចកាលមុនដដែលជិះកង់បីទៅផ្សារជិះតុកៗជាដើមពេលខ្លះខ្ញុំរអូ៊ទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេទាល់តែខ្ញុំទិញអោយ គាត់ថាមិនចង់ទំលាប់ខ្លួនទេបើពេលយើងអត់ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដីទោះកាល:ទេស:ណាក៏ដោយ”៕

Read More

ដំណឹងល្អ ! ទីបំផុតគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដាច់ចេញការអន្តរាគមន៍បន្ថែម គាំពារដល់អតិថិជន ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ហើយ ៦ចំណុចនេះត្រូវបានលើកលែង….

(ភ្នំពេញ)៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីថ្លែងការណ៍រួម ដោយដាក់ចេញការអន្តរាគមន៍បន្ថែម ដើម្បីគាំពារដល់អតិថិជន ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីថ្លែងការណ៍រួមរបស់សមាគម បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈការរៀបចំឥណទានឡើងវិញ ព្រមទាំងការបន្ធូរបន្ថយ និងការអនុគ្រោះផេ្សងៗទៀតពីរាជរដ្ឋាភិបាលកម្ពុជា និយ័តករ និងអាជ្ញាធរពាក់ព័ន្ធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនទាំងនោះ បានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល ៣ទៅ៦ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល ៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង។ ការរៀបចំឥណទានឡើងវិញត្រូវធ្វើឡើង អាស្រ័យតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ហើយនឹងត្រូវធ្វើបន្តទៅទៀតក្នុងអំឡុងពេលដែលវិបត្តិនេះមិនទាន់បញ្ចប់នៅឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងកន្លងមកសង្កេតឃើញថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កឲ្យមានផលប៉ះ​​ . ពា . ល់ជាថ្មីបន្ថែមទៀត ដោយចំនួនអ្នកឆ្លង និងអ្នកប្រឈមការឆ្លងមានចំនួនកាន់តែកើនឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយយើងសង្កេតឃើញអំពីផលប៉ះពាល់នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) គ្រឹះស្ថានសមាជិកទាំងអស់ ត្រូវបន្តអនុវត្តឲ្យបានពេញលេញ នូវវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ ក្នុងការរៀបចំឥណទានឡើងវិញ ដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនរបស់ខ្លួនទទួលបានការគាំពារ និងអនុគ្រោះក្នុងអំឡុងពេលដ៏លំបាកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនេះ សមាគមទាំងពីរ សូមដាក់ចេញនូវគោលការណ៍បន្ថែមដូចខាងក្រោម ៖ ១. សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ រយៈពេលយ៉ាងតិចមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩…

Read More

ក្ដៅៗ! មាន​ដំណឹងមេដឹកនាំ​យោធា មីយ៉ាន់ម៉ា ចេញដីការឲ្យ​ចាប់ខ្លួន MGM Han lay កំពុង​នៅ​ក្នុងប្រទេសថៃ

យោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការ Universe Pageant បានឱ្យដឹងថានៅព្រឹកថ្ងៃទី៧ មេសា នេះមេ ដឹកនាំយោធាធ្វើរដ្ឋប្រហារ មីយ៉ាន់ម៉ា ចេញដីការចាប់ខ្លួន Miss Grand Myanmar នាង Han Lay ដែលពេល​នេះ​កំពុងស្នាក់នៅ​ក្នុងប្រទេសថៃ ពីបទញុះញង់បង្ករឱ្យមានចលនាប្រឆាំងក្នុងប្រទេស។ របប​យោធា បាន​ចោទ​ថា Miss Grand Myanmar នាង Han Lay ថា​បាន​ប្រើ​ប្រាស់​ឆាក Miss Grand International និយាយ​ពី​នយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ទៅកាន់ពិភពលោក និង​សុំឲ្យ​មាន​អន្តរាគមន៍​ជួយ​រំបដោះប្រទេសពី​ក្រុមយោធា។ ដូច្នេះ​ហើយ ស្រាប់តែនៅព្រឹកថ្ងៃទី៧ មេសា នេះ មេ​ដឹកនាំយោធាធ្វើរដ្ឋប្រហារ មីយ៉ាម៉ា ចេញដីការចាប់ខ្លួន Miss Grand International នាង Han Lay ភ្លាមៗ ដោយ​ចំណាត់​ការ​នេះ​ក៏​រួម​បញ្ចូល​អ្នក​រៀបចំ​នាំ​នាង​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ដែរ។ យ៉ាងណា គិត​ត្រឹម​ម៉ោង ១១ និង៣០នាទីថ្ងៃ​ទី ៧ មេសា នេះ មិន​ទាន់​ឃើញ​មាន​សារព័ត៌មាន​ក្នុង​ប្រទេសថៃ និង​សារព័ត៌មានធំ​របស់​លោក​ខាង​លិច​ណា​មួយ រាយការណ៍​ពី​ករណី​នេះ​នៅ​ឡើយ៕

Read More

ចាប់​​​បាន​​​ប្តីដែល​ច្របា.ច់ក​ប្រពន្ធក្នុងបន្ទប់​ជួល​​​​​​​​​ហើយ ​!

ខេត្តបាត់ដំបង​៖ «មូលហេតុ​ដែល​ខ្ញុំសម្លាប់​ប្រពន្ធ ដោយសារ​ខឹង​ហាម​មិន​ឱ្យ​ទំនាក់ទំនង​ប្ដី​មុន​តែ​វា​មិន​ស្ដាប់ វា​នៅ​តែ​ទូរស័ព្ទ​ទំនាក់ទំនង​គ្នា​មិន​ឈប់​..»​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង​ខ្លាំង​បំផុត​នៅ​លើក​ចុង​ក្រោយ រហូត​សម្រេចចិត្ត​ច្របាច់​.​ក​សម្លា.ប់ គឺខឹង​វា​ជេរ​ម៉ែ​ខ្ញុំ​ នៅ​ពេល​ឈ្លោះ​គ្នា​នៅ​យប់​កើតហេតុ​»​។ នេះ​ជា​សម្រង់​សំដី​របស់​ជនសង្ស័យ ​(​ប្ដី​) ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​០៦ មេ​សា ក្រោយ​ពី​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លា.ប់​ប្រពន្ធ​នៅ​ក្នុង​បន្ទប់​ជួល​។ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០៦ មេ​សា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​គេ​រក​ឃើញ​ស្ត្រី​ម្នាក់​ដេ​ល​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ដែល​មាន​សភាព​ហើម​ស្អុយ​ស្ថិត​ក្នុងភូមិ​រំចេក​៣ សង្កាត់​រត​នៈ ក្រុង​បាត់ដំបង​។ ម្ចាស់ផ្ទះ​ជួល​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ ក្រោយ​ពី​ប្រទះ​ឃើញ​សាក.សព ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​។ ក្រោយ​ពិនិត្យ​ឃើញ​ស្ថានភាព​សាកសព​ជំ​ហាន​ដំបូង គេ​បាន​សន្និដ្ឋាន​បឋម​ថា ការ​ស្លា.ប់​របស់​ស្ត្រី​រូប​នេះ​អាច​ជា​«អំពើ​ឃាតកម្»​។ ប៉ុន្តែ​បន្តិច​ក្រោយមក ស្រាប់តែ​កម្លាំង​អធិការ​ក្រុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​គេ​អះអាង​ថា ជា​ប្ដី​របស់​ស្ត្រី​រង​គ្រោះ​។ នៅ​ពេល​នាំ​ទៅ​សួរនាំ​នៅ​អធិការ​ក្រុង ទើប​បុរស​នេះ​សារភាព​ថា «ខ្លួន​ជា​អ្នក​សម្លា.ប់ ហើយ​នាង​ជា​ប្រពន្ធ​របស់​ខ្លួន​»។ យោង​តាម​របាយ​ការ​ណ៍របស់​សមត្ថកិច្ច ជនសង្ស័យ​រូប​នេះ ឈ្មោះ ប៉ិល ប៊ុ​ន​ធឿ​ន អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង រីឯ​ប្រពន្ធ​ដែល​រង​គ្រោះ​ឈ្មោះ សេង វ៉េ​ត ហៅ ស អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។ ជុំវិញ​ការ​ស្លា.ប់​របស់​ស្ត្រី​ខាងលើ​នេះ បើ​តាម​ម្ចាស់ផ្ទះ​ជួល​ដែល​សមត្ថកិច្ច​បា​ន​ស្រង់​សំដី គឺ​ប្តី​ប្រពន្ធ​ខាងលើ​នេះ បាន​ទៅ​ជួល​បន្ទប់​ស្នាក់​នៅ​ទីនោះ ទើបបាន​ប្រហែល​មួ​យស​ប្ដា​ហ៍ប៉ុណ្ណោះ ក៏​មានរឿង​នេះ​កើត​ឡើង​។ សាក្សី​នៅ​ក្បែរ​នោះ​ក៏​បាន​និយាយ​ដែរ​ថា ក្រោយ​ប្ដី​ប្រពន្ធ​នេះ​មក​នៅ គេ​បានឮ​ប្ដី​ប្រពន្ធ​នេះ​ឈ្លោះ​គ្នា​ប៉ុន្មាន​ដង​ដែរ លុះ​ជម្លោះ​កើតឡើង​នៅ​យប់​ចុង​ក្រោយ ​ស្រាប់តែ​ប្ដី​ឈាន​ដល់​ការ​សម្លា.ប់​ប្រពន្ធ​តែ​ម្ដង​។ ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​បុរស​ជា​ប្ដី បើ​តាម​សមត្ថកិច្ច​បាន​និ​​យាយ​ថា បុរស​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ នៅ​អធិ​ការ​ក្រុង ពេល​ជន​នេះ​​ទៅ​អើត​មើល​សព​ប្រពន្ធ ខណ​:​គេ​កំពុង​ផ្អើល​ឆោឡោ​ចោមរោម​មើល​សព​ប្រពន្ធ​ខ្លួន ដែល​សមត្ថកិច្ច​ ទ​ទួល​បានការ​បំភ្លឺ​ពី​សាក្សី​នានា​ថា បុរស​ជា​ប្ដី​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លា.ប់​របស់​ប្រពន្ធ​។ ងាក​មក​ស្ដាប់​ចម្លើយ​របស់​ជន​សង្ស័យ​ឈ្មោះ បុ​ិ​ល ប៊ុ​ន​ធឿ​ន ដែល​សមត្ថកិច្ច​បាន​សួរនាំ ជន​នេះ​បាន​សារភាព​ថា «ខ្លួន​ពិតជា​បាន​សម្លា.ប់​ប្រពន្ធ​មែន​។ ជន​នេះ​បាន​បញ្ជាក់​ថា ប្រពន្ធ​ខ្លួន​ជា​ស្ត្រី​មេម៉ាយ ហើយ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាមួយ​ខ្លួន​ប្រហែល​មួយ​ឆ្នាំ​កន្លង​មក​ហើយ​។ ពាក់ព័ន្ធ​នឹង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រូប​នេះ​វិញ បើ​តាម​ការ​ស្រង់​សំដី តាម​រយ​:​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ បុ​ិ​ល ប៊ុ​ន​ធឿ​ន…

Read More

កងកម្លាំងប្រដាប់អាវុធ និងមន្ត្រី ដែលគេចវេះ មិនចាក់វ៉ាក់សាំង មិនអាចចូលធ្វើការបានទេ!

ភ្នំពេញ៖ ក្នុងសារជាសំឡេង​មួយផ្សេងទៀត នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា «ពិតមែនតែវ៉ាក់សាំង គឺចាក់លើគោលការណ៍ស្ម័គ្រចិត្ត​ ក៏ប៉ុន្តែនៅពេលខាងមុខ ច្បាស់ណាស់ថា វ៉ាក់សាំង នឹងក្លាយទៅជាវ៉ាក់សាំង​កាតព្វកិច្ចតែម្តង ជាពិសេសជំហ៊ានដំបូងនេះ នៅក្នុងកងកម្លាំងប្រដាប់អាវុធ​ និងមន្ត្រីរាជការស៊ីវិលរបស់យើងទាំងអស់»។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសូមជម្រាបជូន ខ្ញុំមិនចង់​ឲ្យដល់​ដំណាក់កាល​ ដែលមានការលំបាកហើយ ទើបស្រោចស្រង់នោះទេ! ខ្ញុំសូមបញ្ជាក់ជូនទៅមន្ត្រីរាជការ ដែលមិនចង់​ចាក់វ៉ាក់សាំង ឲ្យបានជ្រាបថា នៅពេលណាមួយ ដែលស្ថាប័ន​ចាក់បានពី ៧០% ឡើងលើ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ! ហើយបើសិនជាថ្នាក់ ដែលត្រូវចូលប្រជុំ ក៏មិនចាំបាច់​ឲ្យប្រធានស្ថាប័ន​ អញ្ជើញចូលរួម​ប្រជុំ​ដែរ! ទុក​ឲ្យដេកផ្ទះនោះទៅ! ព្រោះគ្រាន់តែវ៉ាក់សាំងចាក់​ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការប្រយុទ្ធនឹងកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់​បន្តធ្វើ​ជាទាហាន ជាប៉ូលិស ឬក៏ជាមន្ត្រីរាជការ​ធ្វើអ្វីតទៅទៀត! គ្មានការចាំបាច់ទេ! ខ្ញុំសូមបញ្ជាក់ជូន ដើម្បីកុំ​ឲ្យហួសពេល ព្រោះវ៉ាក់សាំង មិនមែនជាទំនិញ ដែលរើសតាមផ្សារ តាមឱសថស្ថាន​បានទេ! ខុសគ្នាពីថ្នាំពេទ្យនានា ដែលមានលក់នៅតាម​ឱសថស្ថាន​»។​ សារពិសេសលើកទី៣​ នៅ​ថ្ងៃទី៦ ខែមេសានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើង ដើម្បី​ក្រើនរំលឹក​ដល់មន្ត្រីរាជការទាំងអស់ ឲ្យចូលរួមចាក់វ៉ាក់សាំង ដើម្បីសុវត្តិភាពទាំងខ្លួនឯងផង និងដើម្បី​ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ផង។ ក្នុងសារពិសេស នាយប់ថ្ងៃទី៦មេសានេះ សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ នាពេលកន្លងមកនេះ លេចឡើងមន្ត្រី ២ប្រភេទ។ ទី១-មន្ត្រី​ចង់ចាក់វ៉ាក់សាំង ឲ្យបានលឿន ព្រោះខ្លាចមិនមានវ៉ាក់សាំងចាក់។ រីឯ​ប្រភេទទី២ គឺមន្ត្រីរាជការ ដែលគេចវេះ​ មិន​ចង់ចាក់វ៉ាក់សាំង។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ការ​ស្ម័គ្រចិត្ត…

Read More