ខេត្តស្វាយរៀង អ្នកឆ្លងកូវីដ១៩ កើនឡើងជាបន្តបន្ទាប់រហូតដល់១០០នាក់, អាជ្ញាធរសម្រេចយកអគារ២ទៀត របស់ក្រុមហ៊ុនកាស៉ីណូបាវិតម៉ុកបាយ សម្រាប់ព្យាបាលអ្នកកើតកូវីដ១៩

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងដឹកនាំកងកម្លាំង អាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល រៀបចំកន្លែងត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដើម្បីឆ្លើយតបនឹងអាត្រាអ្នកឆ្លងកូវីដ១៩ ក្នុងខេត្តនេះជាបន្តបន្ទាប់ រហូតដល់១០០នាក់ ហើយក្នុងនោះទើបតែជាសះស្បើយ២នាក់ ប៉ុណ្ណោះ គឺស្រ្តីជនជាតិវៀតណាម។ ការរៀបចំនេះ ស្ថិតនៅទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនកាស៉ីណូបាវិតម៉ុកបាយ ដោយយក ២អាគារ គឺអាគារ C សម្រាប់ក្រុមគ្រូពេទ្យ និងអាគារ E សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ មានចំនួន ២៨៨ បន្ទប់ ដែលស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ អមដំណើក្នុងឱកាសនោះមាន លោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលក្រុងបាវិត រួមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធមួយចំនួនទៀត។ តំណាងរដ្ឋបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានថ្លែងអំណរគុណ និងកោតសសើចំពោះកងកម្លាំងទាំង៣ អាជ្ញាធរដែនដី ម្ចាស់អាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានចូលរួមចំណែកក្នុងការរៀបចំអាគារនេះ ទៅជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដនៅក្នុងខេត្តស្វាយរៀង ជាពិសេសថ្លែងនូវការអរគុណចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ទូទាំងខេត្ត ដែលជាកងទ័ពអាវស មិនត្រឹមតែចូលរួមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ យ៉ាងយកចិត្តទុកដាក់បំផុត។ លោកសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩ ក្រោមការយកចិត្តទុកដាក់របស់លោកអភិបាលខេត្ត នឹងមានភាពធូស្រាលនៅពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនេះ រដ្ឋបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការប្រជាពលរដ្ឋទាំងអស់គ្នា៕  

Read More

​នេះជាយប់​​ទី​៣ ​អនុវត្ត​បម្រាម​គោចរ​ហាម​ចាប់ពី​ម៉ោង​០៨:០០​នាទី​យប់ដល់​ម៉ោង​០៥:០០​នាទី​ភ្លឺ

រាជធានី​ភ្នំពេញ ៖ យប់​នេះ គឺជា​យប់​ថ្ងៃ​ទី​៣ នៃ​ការ​ចុះ​អនុវត្ត​បម្រាម​គោចរ​ហាម​ធ្វើ​ដំណើរ​បណ្តោះអាសន្ន ចាប់ពី​ម៉ោង​០៨:០០​នាទី​យប់ ដល់​ម៉ោង​០៥:០០​នាទី​ភ្លឺ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​លោក ស ថេ​ត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ការ​អនុវត្ត​វិធានការ​កាលពី​យប់ ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២១​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​បានដឹង​អំពី​បម្រាម​គោចរ​នេះ ហើយ​បាន​ចូលរួម​គោរព និង​សហការ​បាន​យ៉ាង​ល្អ​ដោយ​មិន​ចេញពីផ្ទះ​បើ​មិន​មានការ​ចាំបាច់ ។ ម្យ៉ាងវិញទៀត គឺ​មាន​តែ​ប្រជាពលរដ្ឋ​ចំនួន​តិចតួច​បំផុត​ដែល​ល្មើស​នឹង​បម្រាម​នេះ​ដោយ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ម៉ូតូ​ចំនួន ៦៥​គ្រឿង និង​រថយន្ត​ចំនួន​៨​គ្រឿង យក​មក​រក្សា​ទុក​រហូត​ដល់​១៤​ថ្ងៃ ទើប​ប្រគល់​ជូន​ម្ចាស់​វិញ ។ ចាប់ពី​យប់​នេះ​ទៅ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​អនុវត្ត​តាម​បម្រាម​គោចរ ជា​ពិសេស​ចំនួន​អ្នក​ល្មើស​នឹង​ថយ​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​១៩ ៕

Read More

កុមា​រា អាយុ​១០​ឆ្នាំ​ម្នាក់បាត់​ខ្លួន​២​ថ្ងៃ លុះ​រក​ឃើញ​សល់​ត្រឹម​ស.ព

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មកនេះ សាច់ញាតិ​កុមា​រា វ័យ​១០​ឆ្នាំ​ម្នាក់ បាន​បង្ហោះ​តាម​បណ្តោយ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​អំពី​ការ​បាត់​ខ្លួន និង​ប្រកាស​ជូន​សាធារណៈ​អោយ​ជួយ​ផ្តល់​ព័ត៌មាន ប្រសិនបើ​បានឃើញ​រួច​មក នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ កុមា​រា​រូប​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ ក្នុង​ព្រៃ​ត្រែង ដ៏​ជ្រៅ​មួយ​កន្លែង ស្ថិត​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​របោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ សព​កុមា​រា រង​គ្រោះ មានឈ្មោះ ជា ប៊ុ​ន​ហេង ជា​សិស្ស មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។ សព​ត្រូវ​ស្លាប់​ដោយ​សភាព​ហើម​ស្អុយរលួយ មើល​សឹងតែ​លែង​ស្គាល់​ទៅ​ហើយ​ដែរ ។ យោង​តាម​ប្រ​ភ​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ កុមា​រា​រង​គ្រោះ​បាន​ជិះ​កង់​ទៅ​លេង ក្នុង​បរិវេណ​វត្ត​ជ្រោយ​អំពិល តែ​ម្នាក់ឯង ។ ពេល​នោះ ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​ទុក​កង់​នៅ​ក្នុង​វត្ត ហើយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ម្នាក់ ( មិន​ស្គាល់​អត្តសញ្ញាណ ) ចេញពី​ពី​វត្ត​ទៅ​បាត់​ស្រមោល​ឈឹង ។ នៅ​ល្ងាច​ថ្ងៃខែ​ដដែល ដោយ​ពុំ​ឃើញ​កូនប្រុស​ត្រឡប់​ទៅ​ផ្ទះ ឪពុក​ក្មេង​ប្រុស​រង​គ្រោះ និង​សាច់ញាតិ បាន​ចេញ​តាមរ​កកូន​ក៏​ឃើញ​តែ​កង់​នៅ​ក្នុង​វត្ត​ជ្រោយ​អំពិល ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​អំពី​ការ​បាត់​ខ្លួន និង​បាន​ដាក់​ពាក្យបណ្តឹង ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​តាម​រក​បន្ថែម ។ រូបកាល់នៅមានជីវិត ទន្ទឹម​នឹង​ការ​បាត់​ខ្លួន​នោះ បងប្អូន​ជា​សាច់ញាតិ​របស់​កុមា​រា​រង​គ្រោះ ក៏​បាន​នាំ​គ្នា​បង្ហោះ​ជា​បន្តបន្ទាប់​អំពី​ការ​បាត់​ខ្លួន តាំងពី​ល្ងាច​ថ្ងៃ​កើតហេតុ​មក​ម្លេះ ដោយ​មាន​ភ្ជាប់​ជាមួយ​អត្ថន័យ​ខ្លី​សារ​ខ្លះ បូក​រួម​ជាមួយ​រូបថត​ភិនភាគ​របស់​គេ​ផង​ដែរ ដើម្បី​អាច​អោយ​បងប្អូន​សាធារណៈ​បានឃើញ និង​ជួយ​ផ្តល់​ព័ត៌មាន ។ ប៉ុន្តែ​តាំងពី​ពេល​នោះ​មក គ្មាន​បាត់​ដំណឹង​សូន្យឈឹង ពុំ​មាន​តម្រុយ​អ្វី​សោះឡើយ​ពី​ក្មេង​ប្រុស​រង​គ្រោះ ។ លុះ​រហូត​ដល់​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែមេសា មាន​ពលរដ្ឋ​អ្នករក​ឃ្មុំ​ម្នាក់​បាន​ចូល​ទៅ​រក​ឃ្មុំ​ក្នុង​ព្រៃ​ត្រែង​ជ្រៅ​មួយ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ម្នាក់​ដេក​ផ្កាប់មុខ និង​មាន​សភាព​ហើម​រលួយ ធ្វើ​អោយ​រូបគេ​ដើរ​ចេញពី​ព្រៃ​ត្រែង​វិញ ហើយ​ប្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ​នឹង​បាន​រាយការណ៍​បន្ត​ទៅ​កាន់​សមត្ថកិច្ច ដើម្បី​ចុះ​អន្តរាគមន៍ ។ ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ហើយ​នោះ…

Read More

អ្នក​ដែល​ធ្លាប់​​ប៉ះពាល់​បុគ្គល​ទាំងនេះ​សូម​ប្រញាប់​ទៅ​ធ្វើតេស្ត

រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ទាក់ទង​ជាមួយ​បុគ្គល​ខាងក្រោម​នេះ សូម​ប្រញាប់​ទៅ​ធ្វើតេស្ត ។ នេះបើតាម អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ បានផ្សាយនាថ្ងៃទី៣ ខែមេសានេះ ។ បុគ្គល​ខាងលើ​មាន ១ – ឈ្មោះ លី គឹ​ម​សុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ឆ្នាំង​ដាំបាយ​អគ្គី​ស​នី នៅ​តូប​លេខ (​ក​.០៣ លេខ ១៣០–១៣១) ។ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៥៦D១៣ ផ្លូវ​លេខ​២៣០ ភូមិ​៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ២ – ឈ្មោះ អ៊ឹ​ង គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​លក់​គ្រឿង​អគ្គី​ស​នី នៅ​តូប​លេខ (​ក​.០៣ លេខ​១៣៤) ។ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៧៤៧៦ ផ្លូវ​លេខ​១៣A (​បុរី​ចំកា​ដូង ) ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ ហាស់ កញ្ញា ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​លក់​ចាបហួយ នៅ​តូប​លេខ ( ខ​.២៣ លេខ​២៤៦ ) ។ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៣០E.២ ផ្លូវ​លេខ​១៦៤ ភូមិ​៤ សង្កាត់​អូ​ឬ​ស្សី​ទី​៣ ខណ្ឌ​៧​មក​រា​រាជធានី​ភ្នំពេញ លេខ​ទូរស័ព្ទ ០១២ ៥៩៣ ៧៩០ មាន​សមាជិក​ក្នុង​គ្រួសារ​ចំនួន​៤​នាក់ (​ធ្វើតេស្ត​ចំនួន​១​នាក់​)​។ អ្នកទាំង៣នាក់ខាងលើ គឺជាអាជីវករ នៅផ្សារអូរឫស្សី ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើតេស្ត​ក​មេរោគ កូ​វី​ដ​១៩…

Read More