សម្តេចតេជោ ហ៊ុន សែន កំណត់តម្លៃប្រេងសាំងឱ្យលក់រាយក្នុងតម្លៃនេះ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែមេសា

បើយោងតាមប្រកាសអន្តរក្រសួងលេខ១៧២ពណ.អវឯ.ប្រក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពលស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។ តាមការព្រមព្រៀង លើរូបមន្តលើការកំណត់ថ្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មនៅកម្ពុជា និងតាមយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ផ្អែកទៅតាមតម្លៃមធ្យមរបស់ប្រេងឥន្ទនៈនៅលើទីផ្សារ នៃការលក់ប្រេងឥន្ទនៈអន្តរជាតិ តម្លៃនៃការលក់រាយប្រេងឥន្ទនៈចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នឹងត្រូវលក់ ៣.៨៦០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.៤១០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ទន្ទឹមនឹងនេះ ដើម្បីជួយដល់ជីវភាពប្រជាជន និងមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេនដុល្លារ/លីត្រ ។ ដូចនេះ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នឹងចុះមក ៣.៧០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.២៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ​ខាងក្រោមនេះជាការគណនាថ្លៃលក់ប្រេងឥន្ធនៈមានលម្អិតក្នុងតារាង  

Read More

អាជ្ញាធរ​ភ្នំពេញ​ឱ្យ​ផ្អាក​ការ​ប្រមូលផ្តុំ ឬ​ការ​ជួបជុំ​គ្នា​ទទួលទាន​អាហារ ឬ​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង​៨​យប់​ដល់​​៥​ព្រឹក

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ប្រមូលផ្តុំ ឬ​ការ​ជួបជុំ​គ្នា​ទទួលទាន​អាហារ ឬ​គ្រឿង​ស្រវឹង នៅ​ចន្លោះ​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ព្រឹក នេះ​បើ​យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូដ​-១៩ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​ថិរវេលា​អនុវត្ត​រយៈពេល ២ (​ពីរ​) ស​ប្ដា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ ។ ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​តូប​អាហារ អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅ​តាម​សណ្ឋាគារ ។​ល​។ ដែល​ទទួល​អតិថិជន​ចូល​មក​ទទួលទាន អាហារ​ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ចន្លោះរ​ម៉ោង ២០ (​ម្ភៃ​) ដល់​ម៉ោង ៥ (​ប្រាំ​) ជា​កំហិត ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំងនោះ​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន ។ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ប្រមូលផ្តុំ ឬ​ការ​ជួបជុំ​គ្នា​ទទួលទាន​អាហារ ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង នៅ​ចន្លោះរ​ម៉ោង ២០ (​ម្ភៃ​) ដល់​ម៉ោង ៥ (​ប្រាំ​) លើកលែងតែ​ចំពោះ​ករណី ដូច​ខាងក្រោម ៖ ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិកគ្រួសារ​ដែល​រស់នៅ​ក្នុង​លំនៅ​ឋាន ឬ​ទី​សំណាក់​ជាមួយ​គ្នា – ការ​រៀបចំ​ពិធី​បុណ្យសព ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច – ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​បុគ្គល​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ឬ​ដើម្បី​យក​អ្នក​ដែល​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​បុគ្គលិក​សុខាភិបាល ដែល​បំពេញការងារ​សង្គ្រោះ​បន្ទាន់​ផ្សេង​ទៀត ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ការ​ជួបជុំ​មនុស្ស​ដែល​មាន​ភាព​ចាំបាច់ សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេង​ទៀត​តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ច​ន្លោ​ន​ម៉ោង ២០ (​ម្ភៃ​) ដល់​ម៉ោង ៥ (​ប្រាំ​) លើកលែងតែ​ចំពោះ​ករណី ដូច​ខាងក្រោម ៖ ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ និង​មូលហេតុ​ចាំបាច់​ក្នុង​គ្រួសារ ដែល​មាន​លិខិត បញ្ជាក់…

Read More

ណុ​ប បា​យ៉ា​រិ​ទ្ឋ សុខភាព​ប្រសើរ​ខ្លាំង តែ​បន្ត​លេបថ្នាំ​ដើម្បី​ឆាប់​ជា

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ តារា​ហង្ស​មាស​មួយ​ចំនួន​បានជា​ស្បះ​ស្បើយ​ពី​ជំងឺ​នេះ​ទាំងស្រុង ចំណែក​លោក​ណុ​ប បា​យ៉ា​រិ​ទ្ឋ ដែល​ឆ្លង​មេរោគ​នេះ​ដែរ ក៏​បាន​ធ្វើការ​ព្យាបាល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ តាម​ដំណឹង​ចុង​ក្រោយ លោក​ណុ​ប បា​យ៉ា​រិ​ទ្ឋ សុខភាព​ប្រសើរ​ខ្លាំង ហើយ​លោក​កំពុង​រង់ចាំ​តាមដាន​លទ្ធផល​បន្ត​ទៀត ប្រសិនបើ​ធ្វើតេស្ត​២​លើក​អវិជ្ជមាន​លោក​នឹង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ យោង​តាម​បណ្តាញ​សង្គម​របស់​លោក​ណុ​ប បា​យ៉ា​រិ​ទ្ឋ បាន​សរសេរ​បង្ហោះ​ពី​សុខភាព ស្ថានភាព​ជំងឺ​របស់​លោក​ថា « ជំរាបសួរ ពុក​ម៉ែ​បងប្អូន អរគុណ​សម្រាប់​ការ​សួរសុខទុក្ខ និង​ព្រួយបារម្ភ​ចំពោះ​ខ្ញុំបាទ ជា​ពិសេស​ពាក្យ​ជូនពរ​របស់​ពុក​ម៉ែ​បងប្អូន សម្រាប់​ពេល​នេះ​សុខភាព​របស់ខ្ញុំ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ហើយ ហើយ​កំពុង​បន្ត​ញ៉ាំ​ថ្នាំ​ព្យាបាល ដើម្បី​ឱ្យ​បានជា និង​ធ្វើតេស្ត​ឱ្យ​បាន​លទ្ធផល​អវិជ្ជមាន​២​ដង នោះ​លោកគ្រូ​ពេទ្យ​នឹង​អនុញ្ញាតិ​ឱ្យ​ខ្ញុំ​ចេញ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម​នៅ​ក្រៅ​មន្ទី​ពេទ្យ​ហើយ​» ។ លោក​ណុ​ប បា​យ៉ា​រិ​ទ្ឋ បាន​សរសេរ​បង្ហោះ​បន្ត​ថា «​សូម​បងប្អូន​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​ដល់ទី​បំផុត​ដើម្បី​ជីវិត​ខ្លួនឯង គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់ ដោយ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​ម៉ត់ចត់​នៅ​គោលការណ៍ «៣​កុំ ៣​ការពារ​» ឱ្យ​បាន​គ្រប់​ៗ​គ្នា ។ សូម​បងប្អូន​ទាំងអស់ មាន​សុខភាព​ល្អ កម្លាំង​មាំមួន ជៀស​ផុត​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​គ្រប់​ៗ​គ្នា​»​។ គួរ​បញ្ជាក់​ថា តារា​ហង្ស​មាស​ជា​ច្រើន​ខ្លះ​វិជ្ជមាន និង​អវិជ្ជមាន ដោយសារ​រលក​ទី​៣ នៃ​កូ​វី​ដ​១៩​នេះ ។ យ៉ាងណា​ពួក​គេ​បានជា​ស្បះ​ស្បើយ​ប្រសើរ សុខភាព​ល្អ​ជាង​មុន​ច្រើន ប៉ុន្តែ​នៅ​តែ​បន្ត​តាមដាន​មួយ​រយៈ​ខ្លី​ទៀត​។ ការ​វាយប្រហារ​ដោយ​មេរោគ​កូ​វី​ដ​១៩​នេះ ពិតជា​ផ្អើល​រង្គើ​ទាំង​មហាជន និង​សង្គម​សិល្បៈ​។ ដូចនេះ​សូម​ប្រកាន់​ខ្ជាប់ខ្ជួន «៣​កុំ ៣​ការពារ​» ជា​និច្ច​កុំ​ប្រហែស​ឱ្យ​សោះ​។

Read More