ព្រះមហាក្សត្រប្រោសព្រះរាជវិភាគទាន២០ម៉ឺនដុល្លារសម្រាប់ទ្រទ្រង់ការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចបានប្រោសព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យចំនួន២០ម៉ឺនដុល្លារអាមេរិក ចំពោះរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»។ ក្នុងព្រះរាជសារចុះថ្ងៃទី៣០ ខែមីនា ព្រះករុណាព្រះមហាក្សត្រ បានបង្ហាញពីព្រះរាជហឫទ័យរីករាយចំពោះសម្តេច ហ៊ុន សែន ដែលបានទិញយកមន្ទីរពេទ្យឯកជន «នគរទេព» ហើយបានប្តូរឈ្មោះទៅជាមន្ទីរពេទ្យរដ្ឋ «ហ្លួងម៉ែ» ដើម្បីបម្រើវិស័យសុខាភិបាលនៅកម្ពុជា។ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ មន្ទីរពេទ្យរដ្ឋដែលមានឈ្មោះថ្មីថា «ហ្លួងម៉ែ» កំពុងទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយគិតត្រឹមរបាយការណ៍ព្រឹកថ្ងៃទី៣១ ខែមីនា នេះ អ្នកជំងឺកូវីដ-១៩ ជាង១០០នាក់ហើយដែលកំពុងសម្រាកព្យាបាលនៅទីនោះ។  សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៣១ ខែមីនា នេះ បានថ្វាយលិខិតថ្លែងអំណរព្រះគុណព្រះករុណាព្រះមហាក្សត្រដែលព្រះអង្គសព្វព្រះហឫទ័យ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារសម្រាប់ដំណើរការទ្រទ្រង់មន្ទីរពេទ្យ «ហ្លួងម៉ែ»។ សម្រាប់ដំណើរការទិញ និងការទ្រទ្រង់ដំណើរការមន្ទីរពេទ្យហ្លួងម៉ែ រដ្ឋាភិបាលកម្ពុជា ទទួលបាននូវការចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ពីអ្នកជំនួញធំៗ ហើយកាលពីថ្ងៃទី៣០ ខែមីនា ផងដែរនោះ ក៏មានព្រះរាជវិភាគទានចំនួន២០ម៉ឺនដុល្លារអាមេរិកពីសម្តេចព្រះមហាក្សត្រី សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ផងដែរ៕

Read More

មានការ​ងឿងឆ្ងល់ និង​ភ្ញាក់ផ្អើល​បិទផ្លូវ​ចំណុច​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ពេញ​មួយ​ព្រឹក

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ទូទៅ​មានការ​ងឿងឆ្ងល់ និង​ភ្ញាក់ផ្អើល ដែល​បានឃើញ​មាន​រថយន្ត​សា​ម៉ុ​យ និង​ក្រុម​គ្រូពេទ្យ​ជា​ច្រើន​បាន​ចុះ​ទៅ​ចំណុច​ផ្លូវ​ទល់​វត្ត​សន្សំ​កុសល ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ នៃ​ខណ្ឌមានជ័យ ខណៈ​ផ្លូវ​នោះ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ធ្វើការ​ហ៊ុំ​ព័ទ្ធ​ខ្សែ​បិទ​មិន​អោយ​មានការ​ចរាចរណ៍​ធ្វើ​ដំណើរ​ទៅ​មក ។ ជាក់ស្តែង ការ​ចុះ​ទៅ​នោះ ពុំ​មែន​ជា​ការ​យក​ចុះ​អ្នក​ដែល​មាន​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩​ឡើយ គឺជា​ការ​ចុះ​យក​សំណាក​ពី​ពលរដ្ឋ​ជា​ច្រើន ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជម្ងឺ​កូ​វី​ដ​កាលពី​ពេល​កន្លង​ទៅ ។ លោក​កុយ សាម​ឌី ស្មៀន​សង្កាត់​បឹង​ទំពន់​ទី​១ បាន​ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា ចំពោះ​ចំនួន​ពលរដ្ឋ​ដែល​ត្រូវធ្វើ​សំណាក​នៅ​ចំណុច​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​នេះ គឺ​មាន​សរុប​៨១​នាក់ ដោយ​ក្នុង​នោះ ៥៣​នាក់ ជា​ពលរដ្ឋ​រស់នៅ​ផ្លូវ​៥៣BT ( ផ្លូវ​ទល់មុខ​វត្ត ) និង​១៨​នាក់​ទៀត ជា​ពលរដ្ឋ​រស់នៅ​ផ្លូវ​៥១BT ( ផ្លូវ​ខាងត្បូង​វត្ត ) ។ ក្នុង​ការ​ចុះ​យក​សំណាក​ខាងលើ​នេះ គេ​ស​ង្គេ​ត​ឃើញ​បងប្អូន​ពលរដ្ឋ​ដែល​ត្រូវធ្វើ​សំណាក​បាន​ឈរ​សម្រង់​គ្នា​ជា​ជួរ ដោយ​បាន​រក្សា​នូវ​គ​ន្លា​ត​សុវត្ថិភាព​យ៉ាង​ត្រឹមត្រូវ និង​បាន​ពាក់​ម៉ាស់​ការពារ​ផង​ដែរ ។ ដោយឡែក​ចំពោះ ទិដ្ឋភាព នៅ​តាម​បណ្តោយ​ផ្លូវ​៥៣BT ដែល​នៅ​ទល់មុខ​វត្ត​សន្សំ​កុសល ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ដោយ​បងប្អូន​ជា​អាជីវករ​លក់ដូរ ឬ​រកស៊ី​នៅ​តំបន់​នោះ​មួយ​ចំនួន​បាន​បិទ​តូប​អាជីវកម្ម​របស់​ខ្លួន ដោយសារ​តែ​កត្តា​ព្រួយបារម្ភ​ខ្ពស់​លើ​ការ​ឆ្លង​នូវ​ជម្ងឺ​កូ​វី​ដ​១៩ ខណៈ​ដែល​កន្លង​ទៅ​តំបន់​នោះ គឺជា​ទីកន្លែង​អូរ​អរ ព្រោះ​មាន​ផ្សា​របឹង​ទំពន់​នៅ​ជាប់​បណ្តោយ​ផ្លូវ​៥៣BT ខាងលើ​នោះ​ដែរ ។ សូម​បញ្ជាក់​ថា តាម​ការ​អោយ​ដឹង​បន្ត​ពី​លោក​ស្មៀន​សង្កាត់​បឹង​ទំពន់​១ គឺ​នៅ​វេលា​ថ្ងៃ​ត្រង់នេះ បន្ទាប់​ពី​យក​សំណាក​ពលរដ្ឋ​ទាំង​៨១​នាក់​ខាងលើ​ពេញ​មួយ​ព្រឹក​រួច​មក ក្រុម​គ្រូពេទ្យ​បាន​បន្ត​ទៅ​យក​សំណាក​ពលរដ្ឋ​៩​នាក់​ទៀត ដែល​នៅ​ចំណុច​ហាង « ស្រី​ទី​ន​លក់​គ្រឿង​សមុទ្រ » ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹង​ទំពន់​១ ដដែល ។ ដូច្នេះ​សរុប​ជា​រួម សម្រាប់​សង្កាត់​បឹង​ទំពន់​ទី​១ ពេញ​មួយ​ព្រឹក​នេះ ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​សរុប ៩០​នាក់ ៕

Read More

សុគន្ធ នី​សា ចែករំលែក​វិធី​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​ជា​ស្បះ​ស្បើយ (​វី​ដេ​អូ​)

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សុគន្ធ នី​សា ត្រូវ​បាន​ចាត់​ទុក​ថា នាង​ស្ថិត​ក្នុង​ចំណោម​តារា​មួយ​ចំនួន​ទៀត​ដែល​ព្យាបាល​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។ បន្ទាប់​ពី​បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ សុគន្ធ នី​សា ក៏​បាន​ធ្វើការ​ចែករំលែក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នូវ​ជំងឺ​កូ​វី​ដ​១៩​។ តាម​រយៈ​វី​ដេ​អូ​ដែល​បាន live តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ សុគន្ធ នី​សា បាន​លើក​ឡើង​ថា នៅ​ក្នុង​ការ​ដែល​នាង​បាន​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នោះ គឺ​នាង​ត្រូវ​លេបថ្នាំ​តាម​វេជ្ជបញ្ជា​ពី​ក្រុម​គ្រូពេទ្យ និង​ការ​ណែនាំ​ពី​វិធីសាស្ត្រ​មួយ​ចំនួន​ទៀត​។ នាង​បញ្ជាក់​ថា នៅ​ពេល​ព្រឹក​ព្រលឹម ពោល​គឺ​ពេល​ក្រោក​ពី​គេង​នោះ នាង​តែ​ព្យាយាម​ហាត់ប្រាណ​តិចតួច​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។ នាង​ថា យើង​អាច​ហាត់ប្រាណ​តិចតួច​តាម​កម្លាំង តែ​មិន​ឱ្យ​ខ្លាំង និង​ហត់​ខ្លាំង​ពេក​ទេ ព្រោះ​តាម​ការ​ណែនាំ​គ្រូពេទ្យ​យើង​កើត​ជំងឺ​កូ​វី​ដ មិន​គួរ​ធ្វើ​អ្វី​ឱ្យ​ហត់​ពេក​ទេ​។ នាង​បន្ថែម​ថា នៅ​ព្រឹក​ដដែល​នោះ គឺ​យើង​ព្យាយាម​ញ៉ាំ​ទឹក​ក្តៅ​ឱ្យ​បាន​ច្រើន ដែល​យ៉ាង​ហោច​ណាស់​២​ទៅ​៣​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​ញ៉ាំ​ជាមួយ​ទឹកឃ្មុំ ក្រូចឆ្មា ឬ​ក្រូច​ងាំ​ងូវ​លាយ​ជាមួយ​អំបិល​។ នាង​បញ្ជាក់​ថា បន្ទាប់​ញ៉ាំ​ទឹក​ក្តៅ​ហើយ​នោះ យើង​ត្រូវ​អង្គុយ​អាំង​ថ្ងៃ​ឱ្យ​បាន​១០​ទៅ​១៥​នាទី​តាមតែ​អាច​ធ្វើ​បាន​ក្នុង​មួយ​ថ្ងៃ​។ សុគន្ធ នី​សា បាន​លើក​ឡើង​ទៀត​ថា ក្នុងអំឡុងពេល​ព្រឹក​នោះ​យើង​ព្យាយាម​ញ៉ាំ​អ្វី ដើម្បី ត្រាប់​ក្រពះ​បន្តិចបន្តួច មុន​ពេល​យើង​ទទួលទាន​ថ្នាំ​វីតាមីន C សម្រាប់​ទ្រទ្រង់​រាង​កាយ​។ នាង​ថា លុះ​ពេល​ថ្ងៃ ក្រុម​គ្រូពេទ្យ​បាន​យក​ថ្នាំ​កំចាត់​មេរោគ​ឱ្យ​ញ៉ាំ ដោយ​ក្នុង​មួយ​ថ្ងៃ​យើង​ត្រូវ​ញ៉ាំ​ថ្នាំ​នេះ​២​ដង គឺ​ព្រឹកល្ងាច ហើយ​ព្យាយាម​ញ៉ាំ​អាហារ​មុន​ញ៉ាំ​ថ្នាំ​។ នាង​បញ្ជាក់​ថា អំឡុង​ពេល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​នោះ គឺ​យើង​អាច​ព្យាយាម​ធ្វើ​យ៉ាងណា​ញ៉ាំ​ទឹក​ក្តៅ​ឱ្យ​បាន​ច្រើន ជា​ពិសេស​គឺ​ការ​ឆ្ពង់​តាម​ក្បួន​បុរាណ​ខ្មែរ​ឱ្យ​បាន​ញឹកញាប់ ដើម្បី​ឱ្យ​រាង​កាយ​មានកំ​ដៅ​។ បើ​តាម​នាង សុគន្ធ នី​សា តាម​បទ​ពិសោធន៍​របស់​នាង ប្រសិនបើ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​អ​កា​រៈ​ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម​នោះ គឺ​ប្រើ​វិធី​ដោយ​ដាំទឹក​ក្តៅ ហើយ​យក​ប្រេងកូឡា ឬ​ប្រេងខ្យល់​តាម​បរិមាណ​ល្មម​ដាក់​ចូល​រួច​យក​ទៅ​ឆ្ពង់ ដោយ​ព្យាយាម​ស្រូប​យក​ចំហាយ​ពី​ទឹក​ក្តៅ​នោះ តាម​មាត់​នឹង​ច្រមុះ ដែល​វី​ធី​ក៏​អាច​ឱ្យ​យក​ដកដង្ហើម​បាន​ស្រួល​មួយ​រយៈ​ផង​ដែរ​។ នាង​ថា ប្រេងខ្យល់ ប្រេងកូឡា នោះ​យើង​ក៏​អាចយ​កមក​លាប​នៅ​សៀតផ្កា​យើង​ទាំង​សងខាង រហូត​មក​ក​ញ្ចឹ​ង​.​ក និង​ដើម​ទ្រូ​វ​ផង​ដែរ​។ ទោះជា​យ៉ាងណា សុគន្ធ នី​សា បាន​លើក​ឡើង​បន្ថែម​ថា អំឡុង​ពេល​កំពុង​ព្យាបាល​នោះ គឺ​យើង​ត្រូវធ្វើ​យ៉ាងណា​តាម​ការ​ណែនាំ​ពី​ក្រុម​គ្រូពេទ្យ ជា​ពិសេស​គឺ​ការ​លេបថ្នាំ​ជា​កម្រិត ហើយ​បើ​យើង​ចង់​ប្រើប្រាស់​ថ្នាំ​ជំនួយ​ផ្សេង​ៗ​នោះ គឺ​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជា​មុន​សិន​។ គួរ​បញ្ជាក់​ថា…

Read More

អភិបាលរងក្រុងស្វាយរៀងម្នាក់ កើតជំងឺកូវីដ១៩ និងបានប៉ះពាល់មនុស្សជាង១០០នាក់ផ្សេងទៀត, អាជ្ញាធរអំពាវនាវឲ្យអ្នកប៉ះពាល់ផ្ទាល់យកសំណាក និងប៉ះពាល់ប្រយោលធ្វើចត្តាឡីស័ក

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង រស់នៅក្រុងស្វាយរៀង និងការប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។ សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្ដស្វាយរៀង បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ក្រុមការងារបានស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ សរុបមានចំនួន១០៥នាក់ ស្រី២៩នាក់ ក្នុងនោះ។អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨នាក់ បានយកវត្ថុវិភាគសំណាកចំនួន៦នាក់ នៅសល់៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល ៦១នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់ វិធានការបន្ត៕  

Read More

មិននឹកស្មានដល់ ! តន់ ចន្ទសីម៉ា សំងំ​ឱប​យកស្ប៉ត​ធំៗតម្លៃ​រាប់​សែន​ដុល្លារ

រាជធានីភ្នំពេញ ៖ ខណៈ​ដែល​​​អ្នក​សិល្បៈ​ស្ទើរ​មួយ​ប្រទេស​កំពុង​តែ​ត្អូញ​ត្អែររឿង​ប្រាក់​ចំណូល ដោយសារ​តែ​ការ​ជះ​​ឥទ្ធិពល​នៃ​ជំងឺកូវីដ ១៩ ​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​ប្រាក់​ចំណូល​នោះ ស្រាប់​តែ​ប្រភព​​គួរ​ឲ្យ​ទុកចិត្ត​មួយ​​ទម្លាយ​ឲ្យ​​ដឹង​ថា តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra កំពុងតែ​សំងំ​ឱប​យកស្ប៉តត​ពាណិជ្ជកម្ម​ធំៗដែលមានតម្លៃ​រាប់​សែន​ដុល្លារ​ឯណោះ ។ ប្រភព​ខាង​លើ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តន់ ចន្ទសីម៉ា បាន​ក្លាយ​តារា​តំណាង​ផលិតផល(Brand Ambassador) ជា​ច្រើន​ក្នុង​រយៈ​កន្លង​មក​នេះ ដែល​ធ្វើ​ឲ្យ​នាង​ប្រមូល​បាន​លុយ​រាប់​សែន​ដុល្លារ​អាមេរិក​ឯណោះ។ ក្រុមហ៊ុន​ទាំង​នោះ មាន​ដូច​ជា​ក្រុមហ៊ុន​រថយន្ត ក្រុមហ៊ុន​ ផលិតផល​​គ្រឿង​សម្អាង និងមាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ចរចា​ជាមួយ​ភាគី​តារា​ស្រី​ថែម​ទៀត ។ មិន​មាន​តួលេខ​ជាក់​លាក់​ស្ដី​ពី​តម្លៃ​ខ្លួន​របស់​តារា​ស្រីរូបនេះត្រូវ​បាន​ទម្លាយ​ចេញ​ឡើយ ប៉ុន្តែ​ថ្មី​ៗ​នេះមាន​ដំណឹង​ថា សីម៉ា ទើប​នឹង​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ អាន់ឈ័រ ថែម​ទៀត ។ ជុំវិញ​រឿង​នេះដែរតាម​ប្រភព​ដដែល​បាន​ទម្លាយ​ឲ្យ​​ដឹង​បន្ថែម​ទៀតថា​ ដោយ​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា សម្រាប់​ការងារ​ចុង​ក្រោយ​នេះតារា​ចម្រៀង​ស្រី​ សីម៉ា ទទួល​បាន​ថ្លៃ​ហត់​នឿយប្រមាណ​​ជាងមួយ​សែន​ដុល្លា​ឡើង​ទៅ​ហើយ ។ ដូច្នេះ​ហើយសរុប​ទៅ សីម៉ា ទាញ​ចំណូល​បានច្រើន​ណាស់​ពី​ការងារ​ក្រៅ​ពី​ចម្រៀង ។ ប្រភព​​​ដដែល​បាន​វាយ​​តម្លៃ​ថា ប្រសិន​បើ​មិន​​រង​ផង​ប៉ះពាល់​ដោយសារ​តែជំងឺកូវីដ ១៩ ​​ទេ​នោះ តន់ ចន្ទសីម៉ា គឺ​ច្បាស់​ជា​គ្មាន​ពេល​សម្រាក​ឡើយ ត្បិត​អី​​ក្រុមហ៊ុន​ធំៗ​ដែល​មក​ស៊ី​នៅ​ស្រុក​​ខ្មែរ​ជា​ច្រើន មួយ​ណា​ក៏​ចង់​បាន​នាង​ធ្វើ​ជាតារា​តំណាង​​ឲ្យ​ផលិតផល​របស់​ពួក​គេ​ដែរ ។ ជុំវិញ​ករណី​ខាង​លើនេះភាគីខាង​ សីម៉ា នៅ​មិន​ទាន់​សុំ​ការ​អធិប្បាយ​បាន​នៅ​ឡើយ តែលោក ​យឹម តាស្រង់ អ្នក​​គ្រប់គ្រង​ទូទៅ​របស់ផលិតកម្ម Galaxy Navatra បាន​ទទួល​ស្គាល់​ថា តម្លៃ​ដែល តន់ ចន្ទសីម៉ា ទទួល​​ការងារជា​​ Brand Ambassador ​ក្រុមហ៊ុន​ខាង​លើ គឺ​ពិត​ប្រាកដ​ហើយ ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​ខាង​ផលិតកម្ម​កំពុង​ពិចារណា​លើ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​​ទៀតដែល​មានបំណងចង់បាននាង ហើយ​ អូខេ ទៅលើក្រុមហ៊ុន​ទាំង​នោះ​ក្នុង​ពេល​ឆាប់ៗ​នេះ ៕ ដោយសហការ

Read More

គួរ​ឱ្យ​បារម្ភ​ណាស់​! ឌី​ជេ ក្តិ​ប កំពុង​មាន​ជំងឺ​ផង បែរជា​មក​ផ្ទុក​កូ​វី​ដ​១៩​មួយ​តង់​ទៀត

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​មហាជន​មួយ​ចំនួន​កំពុង​តែ​ខ្លាច​មេរោគ​ជំងឺ​កូ​វី​ដ​១៩ ពួក​គេ​រមែង​ប្រយ័ត្នប្រយែង​ខ្ពស់​បំផុត​សម្រាប់​វិធី​ការពារ «៣​កុំ ៣​ការពារ​»​។ ជា​ពិសេស ចាស់ទុំ​ដែល​កំពុង​ផ្ទុក​ជំងឺ​ផ្សេង​ៗ​ក៏​រឹតតែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​បំផុត ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មេរោគ កូ​វី​ដ​នេះ​ចូល​ក្នុង​ខ្លួន​ឡើយ​។ យ៉ាងណាមិញ អតីត​ឌី​ជេ​ល្បីឈ្មោះ គឺ​ឌី​ជេ​ក្តិ​ប កំពុង​ប្រកាស​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ហើយ​ពេល​នេះ​។ ចំណុច​ព្រួយបារម្ភ​នោះ គឺ​លោក​មាន​ផ្ទុក​ជំងឺ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​បំផុត​។ តើ​វាសនា​យ៉ាងណា​ទៅ? ពេល​វិភាគ​លើ​ស្ថានភាព​ជំងឺ​នេះ​។ ស្ថិត​ក្នុង​សភាព​ល្ហិតល្ហៃ នៃ​អាកា​រៈ​ជំងឺ​ធ្វើ​ឱ្យ​ឌី​ជេ​ក្តិ​ប លំបាក​មួយ​ជាន់​ហើយ ប៉ុន្តែ​អ្វី​ដែល​ជា​ភាព​ស្រងេះស្រងោច​នោះ គឺ​ឌី​ជេ​ធ្លាប់​ល្បីឈ្មោះ​រូប​នេះ កំពុង​ផ្ទុក​នូវ​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ប្រភេទ​ដ៏​ជំងឺ​កាច​សាហាវ ហើយ​មានឱកាស​អុកឡុក​គ្រឿងក្នុង​មនុស្ស​យ៉ាង​លឿន កាលណា​អ្នក​ឈឺ​មាន​ជំងឺ​ស្រាប់​ទៀត​នោះ​។ យោង​តាម​ការ​បង្ហោះ​របស់​នាយ​កណ្តុរ តារា​កំប្លែង​បាន​បង្ហោះ​សារ​ថា «​ស៊ូ​ៗ​ប្អូន DJ ក្តិ​ប កំពុង​តែ​មាន​ជំ​ងី​ប្រចាំ​កាយ​ផង មក​ឆ្លង​កូ​វី​ដ​ទៀត លោក​ព្រះ​អើយ កុំ​បាក់ទឹកចិត្ត​ឱ្យ​សោះ អ្នក​ស្រលាញ់​ចូល​ចិត្ត​គាត់​ជួយ​ជូនពរ​ម្នាក់​១​មក ឱ្យ​រួច​ផុត​ពី​សង្គ្រាម​ស៊ី​សួត​ដ៏​កាច​សាហាវ​នេះ​!»​។ ក្នុង​ពេល​ដែល​បាន​ផុស​នូវ​អាកា​រៈ​របស់ ឌី​ជេ​ក្តិ​ប ធ្វើ​ឱ្យ​អ្នក​ស្គាល់​លោក​មានការ​ព្រួយបារម្ភ​បំផុត​។ មូលហេតុ គឺ​ជំងឺ​កូ​វី​ដ​១៩ បើ​មាន​អ្នក​ឈឺ​ស្រាប់ នឹង​មិន​មាន​កម្លាំង​ទប់ទល់ ហើយ ជំងឺ​នេះ​នឹង​វាយលុក​ផ្នែក​សួត​ខ្លាំង​ជាងគេ​។ យ៉ាងណា​មិច មានការ​រំពឹង​លើ​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្រោចស្រង់​អាយុជីវិត​ឌី​ជេ​ក្តិ​ប​ផង​ចុះ​។ ដូចនេះ សម្រាប់​បងប្អូន​ទូទៅ​គួរ​រក្សា​អនាម័យ ត្រូវ​រក្សា​គម្លាត មិន​ត្រូវ​ដើរ​ចេញ​ទៅ​ណា បើ​មិន​មានការ​ចាំបាច់​អ្វី​នោះ​។ ពិសេស​ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​ជា​ប្រចាំ ហើយ​ជា​ពិសេស​ទៀត​នោះ គឺ​ត្រូវ​អនុវត្ត​តាម​វិធាន​ការណ៍ «៣​កុំ ៣​ការពារ​» ឱ្យ​បាន​ខ្ជ​ប់​ខ្ជួន ។

Read More

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា, តំបន់មួយចំនួនមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។ ក្រសួងបានបញ្ជាក់ថា នៅរយៈពេលនេះ តំបន់មួយចំនួននឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕  សូមអានសេចក្តីជូនដំណឹងទាំងស្រុង ដូចខាងក្រោម៖

Read More

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ ១០៥នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៤នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់១០៥នាក់ ក្នុងនោះករណីនាំចូលម្នាក់ និង១០៤នាក់សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង១០៥នាក់ក្នុងនោះមានម្នាក់ ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣៦ឆ្នាំ មកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងអ្នកឆ្លង១០៤នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ៩៣នាក់, ជនជាតិចិន១០នាក់ និងវៀតណាមម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តព្រៃវែង និងតាកែវ។ ចំណែកអ្នកជាសះស្បើយទាំង៤នាក់វិញ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៣៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១១៨៦នាក់, ស្លាប់ចំនួន១១នាក់ និង៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕  

Read More

សង្វេគ​អ្វី​ម៉្លេះ​! ឪពុក​បើក​គោ​យន្ត​កន្ត្រៃ​មិនដឹង​កូន​៣​ឆ្នាំ​លេង​ខាងក្រោម កិន​ស្លា​.​ប់

ខេត្តបន្ទាយមានជ័យ ៖ គួ​ឲ្យ​សង្វេគ​ពេក​ណាស់ ឪពុក​អត់​បានដឹង​ថា កូន​អាយុ​៣​ឆ្នាំ​មក​លេង​នៅ​ក្រោម​គោ​យន្ត​កន្ត្រៃ លុះ​ពេល​បញ្ឆេះ​រក​ចេញដំណើរ ក៏​ស្រាប់តែ​កិន​កូនប្រុស​ខ្លួនឯង​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ចំការ​គោក​វល្លិ​ប្រេង ស្ថិត​ក្នុងភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ វ័​ន្ត វ៉ា​ន់​អ៊ី ហៅ​សា​ម៉េ​ន អាយុ​៣​ឆ្នាំ ជា​កូន​របស់​ឈ្មោះ លឹ​ម ម៉ុ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ (​ត្រូវជា​ឪពុក​) និង​ប្រពន្ធ​ឈ្មោះ សយ សា​វង្ស អាយុ​៣៣​ឆ្នាំ (​ត្រូវជា​ម្តាយ​) រស់នៅ​ភូមិ​ទាន​កាំ ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​កសិករ ។ បើ​តាម​ការ​រៀបរាប់​ពី​ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ក្រុម​គ្រួសារ​គាត់​បាន​មក​ស្នាក់​នៅ ធ្វើការ​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ នៅ​ចំណុច​ចំការ​គោក​វ​ល្លិ៍​ប្រេង​ខាងជើង ភូមិ​គោក​សំរោង ប្រមាណ​១០​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​ខាងលើ​បន្ត​ថា លុះ​នៅ​ថ្ងៃ​កើតហេតុ ប្តី​ប្រពន្ធ​គាត់​បាន​នាំ​កូន​ទៅ​ស៊ីឈ្នួល​ដក​មើមដំឡូង​ឲ្យ​គេ​ដូច​សព្វដង ក្រោយ​ពេល​ដក​មើមដំឡូង​បាន​ហើយ ក៏​រៀបចំ​លើ​ដាក់​លើ​គោ​យន្ត​កន្ត្រៃ​ពេញ​ទ្រុង ។ ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ឈ្មោះ លឹ​ម ម៉ុ​ន ត្រូវជា​ឪពុក បាន​បញ្ឆេះ​គោ​យន្ត​មាន បំណង​បើក​ទៅ​មុខ ដើម្បី​ទៅ​កាប់​មើមដំឡូង​នៅ​កន្លែង​ផ្សេង​ទៀត ។ ប៉ុន្តែ​ពេល​នោះ ឪពុក​អត់​បានដឹង​ថា កូនប្រុស​អាយុ​៣​ឆ្នាំ​ខ្លួន​កំពុង​តែ​នៅ​លេង​ខាងក្រោម​នោះ​ទេ ក៏​ស្រាប់តែ​កិន​កូនប្រុស​ឈ្មោះ វ័​ន្ត វ៉ា​ន់​អ៊ី ហៅ​សា​ម៉េ​ន បណ្តាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នោះ កម្លាំង​ជំនាញ​នគរបាល​ស្រុក​ថ្មពួក សហការ​ជាមួយ​គ្រូពេទ្យ មេ​ភូមិ ក្រុមប្រឹក្សា​ឃុំ ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សាកសព ហើយ​យ​បាន​ធ្វើការ​សន្និដ្ឋាន​ថា កុមារ​អាយុ​៣​ឆ្នាំ​នោះ ពិតជា​ស្លា​.​ប់​ដោយសារ​គោ​យន្ត​កិន​ចំ​ពីលើ​ក្បាល​ប្រាកដ​មែន​។ បន្ទាប់​ពី​ពិនិត្យ​រួច សាកសព​កុមារ​រង​គ្រោះ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​អាណាព្យាបាល ដើម្បី​រៀបចំ​ធ្វើបុណ្យ​នៅផ្ទះ​របស់​បងប្អូន ស្ថិត​នៅ​ភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មារ តាម​ប្រពៃណី…

Read More

ស្ថានភាព​មិន​ស្រួល បវរកញ្ញាមី​យ៉ា​ន់​ម៉ា សម្រេចចិត្ត​ធ្វើ​រឿង​មួយ​ដើម្បី​សុវត្ថិភាព

ថៃ ៖ បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​ឆ្នាំ ២០២០ កញ្ញា Thaw Nandar Aung ដែល​គ្រប់​គ្នា​ស្គាល់​ថា Han Lay បាន​បញ្ជាក់​ថា នាង​ប្រហែលជា​ត្រូវ​ចំណាយពេល​ច្រើន​បន្ត​ទៀត ដើម្បី​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​មុន​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ នេះ​បើ​យោង​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន​ថៃ Thai BPS World​។ គួររំលឹកថា បវរកញ្ញា​មី​យ៉ា​ន់​ម៉ា ថ្លែង​ទាំង​ទឹកភ្នែក​ថា «​ខ្ញុំ​ដឹង​ច្បាស់​ថា​ពេល​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ខ្ញុំ​នឹង​មិន​មាន​សុវត្ថិភាព​ទេ ព្រោះ​ខ្ញុំ​និយាយ​អំពី​បញ្ហា​យោធា​» មានការ​ព្រួយបារម្ភ​ជា​យ៉ាងច្រើន​ចំពោះ​សុវត្ថិភាព​របស់​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​រូប​នេះ ខណៈ​ដែល​រូប​នាង​ផ្ទាល់​ក៏​ដឹង​ច្បាស់​ថា​ខ្លួន​នឹង​ពុំ​មាន​សុវត្ថិភាព​ឡើយ​នៅ​ពេល​វិល​ត្រឡប់​ទៅ​វិញ​។ ដោយសារ​តែ​ការ​និយាយ​អំពី​កា​រស​ម្លា​.​ប់​យ៉ាង​រង្គាល​ដោយ​របប​សឹក​យោធា​ក្នុង​ប្រទេស​កំណើត​របស់​នាង​នៅ​លើ​ឆាក​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Grand International ឆ្នាំ ២០២០ កាលពី​ថ្ងៃ​ទី ២៧ ខែ មីនា​ថ្មី​ៗ​នេះ នៅ​ទីក្រុង​បាងកក​។ នាង​ត្រូវ​បាន​គេ​ដកស្រង់​សំដី​មួយ​ផ្នែក​ដោយ​និយាយ​ថា «​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ឈរ​នៅ​លើ​ឆាក​នេះ​មាន​មនុស្ស​ជាង​១០០​នាក់​បាន​ស្លា​.​ប់​។ ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​ការ​បាត់បង់​អាយុជីវិត​របស់​ប្រជាជន​ទាំងនេះ​។ ប្រជាជន​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដើម្បី​ប្រយុទ្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ ហើយ​ខ្ញុំ​ក៏​ចង់​ឃើញ​ប្រជាធិបតេយ្យ​មាននៅ​ក្នុង​ប្រទេស​ផង​ដែរ​។ សូម​ជួយ​មី​យ៉ា​ន់​ម៉ា​។ យើង​ត្រូវការ​ជំនួយ​អន្តរជាតិ​បន្ទាន់​របស់​អ្នក​ឥឡូវនេះ​»​។ នៅ​លើ​ឆាក​នៃ​ការ​ប្រកួត Miss Grand International ឆ្នាំ២០២០ នាង​ក៏​បាន​ច្រៀង​ចម្រៀង «Heal The World» របស់​ស្តេច​ម្រៀ​ង​ប៉ុប Michael Jackson ទាំង​ទឹកភ្នែក​ដោយ​ទទួល​បាន​សំលេង​ទះដៃ​ពី​ទស្សនិកជន​។ ស្ថិត​ក្នុង​អាយុ ២២​ឆ្នាំ Han Lay បច្ចុប្បន្ន​ជា​និស្សិត​កំពុង​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​យ៉ាំ​ង​ហ្គោ​ន​។ នាង​ក៏​ជា​កីឡាការិនី​បាល់បោះ និង​ជាតា​រា​ម៉ូ​ដែល​ប្រចាំ​សាកលវិទ្យាល័យ​ផង​ដែរ​។ ហើយ​នាង​ចេះ​និយាយ​ភាសា​អង់គ្លេស និង​ភាសា​ចិន​ផង​ដែរ​៕

Read More