នាយករដ្ឋមន្រ្តីអង់គ្លេស នឹងផ្សាយផ្ទាល់ពេលលោកចាក់វ៉ាក់សាំងកូវីដ-១៩លើទូរទ្សសន៍ តែលោកនឹងមិនចាក់មុនគេនោះទេ

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅថ្ងៃទី៣ ធ្នូនេះបានអោយដឹងថា លោកនារយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន នឹងធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទ្សន៍ ដើម្បីបង្ហាញអោយពលរដ្ឋអង់គ្លេសដឹងថា វាគឺមានសុវត្ថិភាព ប៉ុន្តែលោកនឹងមិនមែនជាអ្នកចាក់វាមុនគេនោះទេ នេះបើតាមការអោយដឹងរបស់អ្នកនាំពាក្យនាយករដ្ឋមន្រ្តីរូបនេះ។ អ្នកនាំពាក្យរបស់នារយករដ្ឋមន្រ្តីរូបនេះបានបន្តថា លោក ចនសុន នឹងតម្រូវអោយតម្រង់ជួររងចាំដូចគេដូចឯង ក្នុងការទទួលបានវ៉ាក់សាំងរបស់Pifzer ដោយលោកនឹងផ្តល់អទិភាពដល់ក្រុមមនុស្សចាស់ មន្រ្តីសុខាភិលបាល ក្រុមមនុស្សងាយរងគ្រោះ ឬជនដែលត្រូវការវ៉ាក់សាំងចាំបាច់បំផុតមុន។ គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីវ័៥៦ឆ្នាំរូបនេះ ធ្លាប់បានឆ្លងកូវីដ-១៩ម្តងរួចមកហើយកាលពីដើមឆ្នាំនេះ ហើយលោកបានអោយដឹងថា ការចុះកុងត្រាអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងដល់ពលរដ្ឋអង់គ្លេស គឺដើម្បីក្តីសង្ឃឹមអាចយកឈ្នះជំងឺកូវីដ-១៩ នឹងដើម្បីអោយសេដ្ឋកិច្ចរួមទាំងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋត្រលប់មកដូចដើមវិញ។

Read More

ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបជិត៩ពាន់នាក់ ដែលក្នុងចំនួននោះ បានឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ១៩នាក់ហើយ

បើយោងតាមគណនីហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា គិតពីថ្ងៃទី ២៩ខែវិច្ឆិកាដល់ថ្ងៃទី ២ខែធ្នូឆ្នាំ២០២០ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ៨៧៦៦នាក់ ដែលក្នុងចំនួននេះ បានឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ១៩នាក់ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។ នៅថ្ងៃទី ២ខែធ្នូឆ្នាំ ២០២០ក្រសួងសុខាភិបាលបានយកវត្ថុសំណាកដែលនៅសល់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ចំនួន១០៨១នាក់ បូកបន្ថែមនិងវត្ថុសំណាកដែលទទួលបាននៅថ្ងៃដដែល ពីខេត្ត និងរាជធានី សរុបចំនួន ៥៥៤នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺមានលទ្ធផលវីជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ៩៦សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមាន កូវីដ ១៩ ថ្មី ចំនួន០២នាក់ ទី១.ស្រ្តីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មានស្វាមីជាអនុប្រធានាយកដ្ឋាពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ-១៩)។ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់ស្រ្តីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ទី២.ស្រ្តីជនជាតិខ្មែរអាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតស្រ្តីខាងលើ )ជាបុគ្គលិកធនាគារការឆេយូណាយធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្ត វត្ថុសំណាក របស់ស្រ្តីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ គឺវិជ្ជមាន វីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

Read More