ហេតុតែល្បី ! កូនខ្មែរនៅកូរ៉េឈ្មោះ E E ហេតុតែគាំទ្របទ “ពឺតៗ” ខំច្រៀងតាមលោកខេមរៈ សិរីមន្ត តែសម្លេងវិញមិនបាច់ថ្លែង..(មានវីដេអូ)

ប្រិយមិត្តប្រាកដជាបានស្តាប់រួចមកហើយបទចម្រៀងដែលចេញជាផ្លូវការបានប្រមាណ១ខែ បទ “ពឺតៗ” របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុង ផលិតកម្ម រស្មីហង្សមាស កំពុងតែបន្តឆក់យកការគាំទ្រយ៉ាងគំហុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥឡូវនេះទៀតបទដែលមានទំនុកភ្លៀងឡូយមួយនេះ កំពុងស៊ីដាច់គេនៅប្រព័ន្ធបណ្ដាញសង្គម Tiktok ថែមទៀតផង។ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ បទចម្រៀងនេះនត្រឹមតែល្បីនៅក្នុងស្រុកខ្មែរប៉ុណ្ណោះទេ ក្រឡេកមើលក្នុងចំណោមអ្នកដែល Cover វីដេអូសម្រាប់បទមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺមានទាំងខាងប្រទេសថៃ ប្រទេសឡាវ និងនៅប្រទេសវៀតណាម យ៉ាងច្រើនព្រោងព្រាតទៀតផង បទចម្រៀងដ៏មានប្រជាប្រិយមួយបទនេះមិនត្រឹមតែកំពុងល្បីកក្រើកក្នុង TikTok ប៉ុណ្ណោះទេ នៅក្នុង YouTube ក៏កំពុងតែកើន View ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រើតៗដល់ទៅជិត 7 លានដងទៅហើយ។។ យ៉ាងណាមិញប្រិយមិត្តជាច្រើនកំកំពុងតែចាំអ៊ុតមើល MV ផ្លូវការបទនេះទៀត ក្រោយពីឆក់យកការគាំទ្រយ៉ាងគំហុកដោយគ្រាន់តែទើបចេញជា Audio បែបនេះ ក្រោយដឹងដំណឹងនេះភ្លាម លោក ខេមរៈ សិរីមន្ត បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ហើយបានបញ្ជាក់បន្ថែមថា “ប្រទេសជិតខាងក៏ចូលចិត្តបទពឺតៗយើងដែរ នេះគឺជាប្រវត្តិសាស្រ្តមួយ សំរាប់ខ្ញុំ តាមរយៈ បទ ពឺតៗ នេះ យើងបានផ្សព្វផ្សាយនូវវប្បធម៌ ភាសា និងអក្សរសាស្រ្តខ្មែរយើង អោយប្រទេសជិតខាងស្គាល់ កាន់តែច្បាស់ថែមទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕    

Read More

វិធីបញ្ឈប់ការជំពាក់បំណុលគេរាល់ខែ!

ជាការពិតណាស់ អ្នកទាំងអស់គ្នាសុទ្ធសឹងតែមានការចំណាយជាច្រើនដែលត្រូវរ៉ាប់រ៉ងប្រចាំថ្ងៃនេះ។ ក្នុងនោះដែរអ្នកក៏អាចមាននូវការចំណាយផ្សេងៗតាមរយៈការប្រើប្រាស់ប័ណ្ណឥណទានដែលត្រូវសងប្រាក់ត្រឡប់ផងដែរ។ ចំពោះការចំណាយទាំងអស់នេះ ប្រសិនបើអ្នកមានការគ្រប់គ្រងជាការពិតណាស់ អ្នកទាំងអស់គ្នាសុទ្ធសឹងតែមានការចំណាយជាច្រើនដែលត្រូវរ៉ាប់រ៉ងប្រចាំថ្ងៃនេះ។ ក្នុងនោះដែរអ្នកក៏អាចមាននូវការចំណាយផ្សេងៗតាមរយៈការប្រើប្រាស់ប័ណ្ណឥណទានដែលត្រូវសងប្រាក់ត្រឡប់ផងដែរ។ ចំពោះការចំណាយទាំងអស់នេះ ប្រសិនបើអ្នកមានការគ្រប់គ្រង ផ្នែកហិរញ្ញវត្ថុពុំបានល្អវិញនោះ ពេលខ្លះអាចធ្វើឱ្យអ្នកកាន់តែកើតមាននូវបំណុលបន្ថែមទៀតផង។ ដូច្នេះ ក្នុងករណីដែលអ្នកជួបប្រទះបញ្ហាបំណុលហើយនោះ អ្នកគួរមានវិធីសាស្រ្តផ្ទាល់ខ្លួនក្នុងការដោះស្រាយបំណុលរបស់អ្នកឱ្យមានប្រសិទ្ធិភាពផងដែរ។ វិធីទាំង ៥ នេះអាចជួយឱ្យអ្នកកាត់បន្ថយការជំពាក់បំណុលគេ៖ ចាប់ផ្តើមដោយការធ្វើបញ្ជីចំណូល-ចំណាយផ្ទាល់ខ្លួន៖ ត្រូវដឹងពីប្រភពចំណូលសរុប ក៏ដូចជាទឹកប្រាក់ត្រូវចំណាយជាប្រចាំរបស់អ្នក ព្រោះអ្នកអាចដឹងច្បាស់ថាតើអ្នកអាចនៅសល់ប្រាក់ប៉ុន្មានបន្ទាប់ពីការចំណាយនានារួច។ វាជាការល្អមួយប្រសិនបើអ្នកកាត់បន្ថយចំណាយខ្លះៗដែលមិនចាំបាច់សម្រាប់អ្នកផងដែរ។ បង្កើតកញ្ចប់ថវិកាប្រចាំខែ៖ ការធ្វើបែបនេះអាចធ្វើឱ្យអ្នកគ្រប់គ្រងការចំណាយរបស់អ្នកបានល្អជាងមុន ពីព្រោះអ្នកអាចតាមដានការចំណាយរបស់អ្នកកាន់តែច្បាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចដឹងពីប្រភពចំណាយច្រើនរបស់អ្នក ដែលអាចជួយកាត់បន្ថយទម្លាប់ចំណាយច្រើនទៅលើវា។ កំណត់ការចាយវាយរបស់អ្នក៖ អ្នកគួរតែមានការកំណត់ចំពោះខ្លួនអ្នកនូវការចំណាយនានាដែលអ្នកត្រូវមាន។ ឧទាហរណ៍ ការកំណត់ការចាយវាយទូទៅប្រចាំថ្ងៃយ៉ាងច្រើនត្រឹម ២០,០០០រៀល។ រកប្រាក់បន្ថែមដើម្បីដោះស្រាយបំណុល៖ អ្នកគួរតែធ្វើការងារថែមម៉ោង ឬលក់ទំនិញនានាតាមអនឡាញតាមដែលអាចធ្វើទៅបានពីព្រោះវាអាចជួយបង្កើនចំណូលរបស់អ្នកបានមួយកម្រិតផងដែរ។ រកវិធីថ្មីដើម្បីសន្សំប្រាក់៖ ទម្លាប់នៃការប្រើប្រាស់ប្រាក់របស់អ្នកពីមុនប្រហែលជាពុំទាន់ត្រឹមត្រូវដែលធ្វើឱ្យអ្នកមិនអាចសន្សំប្រាក់បានក្នុងចំនួនដែលអ្នកត្រូវការបាន។ ដូច្នេះ អ្នកគួរមានទម្លាប់សន្សំប្រាក់ឱ្យបានល្អជាងមុនដូចជា ការបរិភោគអាហារនៅផ្ទះ, កាត់បន្ថយការទិញសម្លៀកបំពាក់, ធ្វើការចំណាយទៅលើអ្វីដែលចាំបាច់។ល។ យើងសង្ឃឹមថាវិធីទាំងអស់នេះនឹងអាចជួយអ្នកឱ្យឆ្លងកាត់ពេលវេលាលំបាកនេះបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ត្រូវមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចវាឱ្យបានដូចគ្នា៕ ប្រភព៖ Cambofinance

Read More

នេះគឺជារូបភាព របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទៅធ្វើតេស្តរកវីរុសកូវីដ១៩ បន្ទាប់ពីបានជួបនិងប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីធ័រ ហ្សីយាតូ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានធ្វើតេស្តរកវីរុសកូវីដ១៩ បន្ទាប់ពីបានជួបនិងប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីធ័រ ហ្សីយាតូ បានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅពេលលោកកំពុងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាក់ស្តែងក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ធ្វើតេស្តលើសំណាកអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី លើមនុស្ស៦២៨នាក់ ជាលទ្ធផលតេស្តបញ្ជាក់ថា មិនមានឆ្លងកូវីដ១៩នេះទេ។ បើយោងតាមផេកផ្លូវការរបស់ BAYON Radio បានបង្ហោះរូបភាពរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កំពុងតែ ធ្វើតេស្ត រកវីរុសកូវីដ១៩ ​ ។ យ៉ាងណាមិញ លទ្ធផលនៃការធ្វើតេស្ត បានបង្ហាញថា ថ្នាក់ដឹកនាំ និងមន្រ្តីដែលពាក់ព័ន្ធទាំងអស់ គឺសុទ្ធតែអវិជ្ជមាន ។ នេះបើយោងតាមការឲ្យដឹង តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា នេះ។ គួរបញ្ជាក់ផងដែរថា លោក ភីធ័រ ហ្សីយាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ត្រូវបានក្រសួងបញ្ជាក់ថា ក្រោយពីទទួលបានសេចក្ដីជូនព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ របស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្មផ្លូវការនៅថៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវ ភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយគាត់ ក្នុងរយៈពេលដែលបានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។

Read More