ដើម្បីជាតិទាំងមូល ! តំណាងរាស្រ្តថៃម្នាក់ ព្រមអា រ ដៃសម្រក់ ឈា ម ក្នុងពេលប្រជុំសភា ព្រោះតែមិនចង់…(មានវិដេអូ)

បរទេស ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅក្នុងប្រទេសថៃពេលនេះបាកំពុងតែមានបាតុកម្ម​ដែលកំពុង​ផ្ទុះឡើង​ក្នុងប្រទេស ហើយការ​តវ៉ា​របស់​ក្រុម​យុវជន​ចាប់តាំងពី​ពាក់កណ្តាល​ខែកក្កដា​មក ​ផ្តោត​លើ​ចំណុច៣ធំៗដោយ​មិនបាន​ប្ដូរ​គោលដៅ​នោះ​គឺបន្ថយអំណាច​ក្សត្រ បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ឡើងវិញ និងសរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ។ យ៉ាងណាមិញនៅកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២០នេះ ប្រទេសថៃបានបើកកិច្ចប្រជុំសភា​ពិសេស​មួយស្តីអំពី​បាតុកម្ម​ដែលកំពុង​ផ្ទុះឡើង​ក្នុងប្រទេស ។ ហើយក្នុងនោះដែរឃើញថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក Wisarn Techateerawat វ័យ៦៤ឆ្នាំមកពីគណបក្សភឿថៃ បាន​ អា រ ដៃសម្រក់ ឈា ម ​ក្នុងអំឡុង​កិច្ចប្រជុំសភា​ពិសេស​មួយនោះក្នុងគោលបំណងមិន​ចង់ឱ្យ​រដ្ឋាភិបាលប្រើប្រាស់​កម្លាំង​ទៅបង្ក្រាបក្រុមបាតុករក្មេងៗដែលសុទ្ធតែជានិស្សិតនោះឡើយ ពោលគឺ​លោកមិនចង់ឃើញ​ ឈា ម របស់​ប្រជាជនហូរឡើយ។​ ក្រោយធ្វើបែបនេះរួចតំណាងរាស្រ្តបក្សប្រឆាំងខាងលើ ត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ ដោយរបួសរបស់លោកត្រូវបានដេរអស់៩ថ្នេរ ហើយ កិច្ចប្រជុំសភានេះ មិនផ្អាកត្រឹមហ្នឹងឡើយ ដោយបន្តកិច្ចពិភាក្សាគ្នាដដែល បើទោះបីជាលោក Wisarn Techateerawat ធ្វើបែបនេះក៏ដោយ ៕  

Read More

១០ចំណុចអំពីចិត្តបុរស

#១០ចំណុចអំពីចិត្តបុរស ១.បុរសប្រើខួរក្បាលច្រើនជាងបេះដូង។ ដូច្នេះទើបបានជាបុរសភាគច្រើន មានមនោសញ្ចេតនារឹងៗជាងនារី។ មានតែបុរសមួយចំនួនក្នុងចំណោមពួកសិល្បករ និងពួកកវីនិពន្ធប៉ុណ្ណោះ ដែលអាចនឹងមានមនោសញ្ចេតនាទន់ភ្លន់ជាងនារីបាន។ ២.បុរសស៊ូស្រក់ញើសឈាម ហើយមិនងាយស្រក់ទឹកភ្នែកទេ។ តែបើបុរសយំវិញ មានន័យថាគាត់ឈឺចាប់ជាងនារីទៅទៀត។ ៣.គ្មានស្រីស្អាតណា ដែលគេចផុតពីខ្សែភ្នែកបុរសៗតាមប្រមាញ់នោះឡើយ។ បុរសរហ័សចាប់ចិត្តស្រឡាញ់លើនារីទាំងឡាយ តែមិនងាយចង់បានមកធ្វើជាប្រពន្ធនោះទេ។ ៤.បុរសភាគច្រើនលង់ស្រឡាញ់នារីស្អាត តែយកនារីល្អមករៀបការ។ ៥.មិនថាព្រាននារី ឬសុភាពបុរសទេ ពួកគេសុទ្ធតែជាអ្នកចូលចិត្តរាយអន្ទាក់ស្នេហ៍ គ្រាន់តែបច្ចេកទេសខុសគ្នា។ ព្រាននារីខ្លាំងខាងលែបខាយសម្ដី ចំណែកសុភាពបុរសខ្លាំងខាងរៀបឫក។ ព្រាននារីពូកែខាងឆក់យកបេះដូងនារី រីឯសុភាពបុរសពូកែខាងថែរក្សាបេះដូងនារី។ ៦.បុរសភាគច្រើនថ្វីបើមិនងាយស្មោះនឹងនារី តែបើគាត់ស្រឡាញ់ពិតប្រាកដហើយ គាត់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់។ ៧.បុរសសម្បូរតណ្ហាច្រើនជាងនារី តែកម្សួលតណ្ហាបុរសបានតែមួយចម្រៀកនៃនារីប៉ុណ្ណោះ។ (និយាយឱ្យអាក្រក់ស្ដាប់បន្តិចគឺ បុរសឆាប់ឃ្លាន ហើយឆាប់ឆ្អែត តែនារីមិនងាយឃ្លានទេ តែបើឃ្លានហើយគឺមិនងាយឆ្អែត)។ ៨.បុរសភាគច្រើនមិនសូវចូលចិត្តរឿងកំប៉ិកកំប៉ុកទេ។ គាត់ចូលចិត្តរឿងធំៗ រឿងអស្ចារ្យ ហើយមហិច្ឆតារបស់គាត់ស្មើមេឃ។ ចំពោះប្រភេទវីរបុរសវិញ គាត់ស្រឡាញ់ជាតិជាងប្រពន្ធកូនរាប់រយដង។ ៩.បុរសចូលចិត្តឱ្យគេសរសើរសមត្ថភាពខ្លួន បើទោះជាគាត់ដាក់ខ្លួនក៏ដោយ។ ដូច្នេះហើយ ទើបអំនួតត្រូវបានគេរកឃើញនៅក្នុងខ្លួនបុរសច្រើនជាងនារី។ ១០.ចំណុចខ្សោយរបស់បុរសភាគច្រើន គឺសម្រស់ស្រីស្អាត។ បុរសខ្លាំងយ៉ាងណា ក៏នៅតែអាចស្លាប់ក្រោមដៃដ៏ទន់ភ្លន់របស់នារី។ តែបើមានបុរសណាមិនចេះស្រឡាញ់នារីវិញ គាត់គឺជាប្រភេទបុរសដែលចិត្តដាច់បំផុត ឬក៏ទៅជាឃោរឃៅបំផុតនៅលើលោក។ បុរសប្រភេទនេះ ច្រើនឋិតនៅក្នុងពួកអ្នកដែលហ៊ានបូជាជីវិតដើម្បីបុព្វហេតុអ្វីមួយ។ ដោយ យួង សូដា

Read More

ប្រពៃណាស់ ! ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដល់ខែបុណ្យកឋិនទានភ្លាម លេងម៉ាអស់ដៃ ដោយបានយកលុយចូលបុណ្យចំនួន…

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ អ្នកលក់អនឡាញដ៏ល្បីឈ្មោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺ លោកស្រីអ៊ាន សៀវម៉ី ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ផេក Sivmey Online shop និងជាម្ចាស់ផលិតផល Ei Ei តាមរយៈសកម្មភាពមនុស្សធម៏ និងធ្វើបុណ្យជាច្រើន ហើយមហាជនតែងតែស្ងើចសរសើរមិនដាច់ពីមាត់ថាជាមនុស្សល្អ និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរឲ្យគោរពស្រលាញ់អ្នកនាង ជាខ្លាំង ព្រោះតែអំពើ ចិត្តសប្បុរសរបស់អ្នកនាង។ អ្នកនាងពិតជាគួរអោយកោតសរសើរយ៉ាងខ្លាំង ដោយសារតែអ្នកនាងទើបតែត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់ គោរមងារ ជាឧកញ៉ា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែបានបរិច្ចាគថវិការចំនួន៥០០០០ដុល្លារបន្ថែមទៀត ជួយដល់កាកបាទក្រហម សាខាខេត្តកណ្ដាល កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២០ ដោយគ្រាន់តែក្នុងហេតុផលបរិច្ចាគអោយគ្រប់៩ម៉ឺនដុល្លារ អោយត្រូវនឹងថ្ងៃកំណើត របស់អ្នកនាង នៅថ្ងៃទី៩ ខែ៩ ខាងមុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីប៉ុន្មានមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះសារថា “គ្មានអ្វីសប្បាយចិត្តជាងធ្វើបុណ្យរួមបងប្អូនយើងទេមែនអត់បងប្អូន ថ្ងៃ27ត្រូវជាថ្ងៃ9រោចអ្នកម្តាយគាត់បានធ្វើបុណ្យកឋិនទាននៅវត្តសំរោងកែវសុវណ្ណារាម នៅភូមិត្រាច នាងខ្ញុំឧកញ៉ា អ៊ានសៀវមុី បានចូលបុណ្យអ្នកមានគុណទាំងពី 4000$ ហើយបានចូលបុណ្យកសាងវត្តដូច ជាចណ្តើឡើងវិហ៊ា និងបាឡាំងព្រះ នឹងមានអំណោយជូនដល់ចាស់100ជាងគ្រួសារ មានដូចជា សារុងមួយ ក្រម៉ាមួយ នឹងលុយចំ20000រៀលក្នុងមួយនាក់ នឹងក្មេងមួយចំមួយផងដែរ ។ នាងខ្ញុំ ឧកញ៉ា អ៊ានសៀវមុី សូមជូនបុណ្យដល់ពុកម៉ែប្រជាជនខ្មែរទាំងអស់គ្នា”៕

Read More