អូន រូប៊ី កូនស្រី សំណព្វរបស់ អ្នកឧកញ៉ា ហុង ពីវ កាន់តែធំ សម្រស់កាន់តែស្អាត គួរឲ្យស្រលាញ់

អ្នកឧកញ៉ា ហុង ពីវ ត្រូវបានមហាជនទទួលស្គាល់ថា ជាសេដ្ឋីលើវិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងតែរកស៊ី ខាងលំនៅឋាន ក្នុងតម្លៃមធ្យមនៅកម្ពុជា ។ មានបងប្អូនជាច្រើន គ្រាន់តែបានឮពាក្យថាគម្រោងបុរីពិភពថ្មី គេច្បាស់ជានឹកឃើញដល់មុនគេ នោះគឺឈ្មោះ អ្នកឧកញ៉ា ហុង ពីវ មិនខាន ដែលជាម្ចាស់បុរី និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុដ៏ល្បីឈ្មោះបោះសំលេង នៅកម្ពុជា។ បើងាកទៅមើល រូបសម្រស់កូនស្រី របស់លោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ អូន រូប៊ី (RUBY) គឺឈ្មោះរបស់កូនស្រី អ្នកឧកញ៉ា ហុង ពីវ ដែលមហាជនជាច្រើន បានស្គាល់ ប្អូនស្រីតាមរយៈ ប៉ាឡូធំ របស់បុរីពិភពថ្មី គ្រប់គ្នាជិះទៅណាក៏បានឃើញ ។ ប្អូនស្រី រូបនេះ ពិតជាសម្រស់ស្អាតខ្លាំងមែនទែន ។ ប្អូនស្រី ពេលនេះ កាន់តែស្រស់ស្អាត និងគួរឲ្យក្នាញ់ ។ ជាក់ស្តែងនៅក្នុងគណនីរបស់តារាស្រី ស្រស់ស្អាត ស៊ិន យូប៊ីន បានបង្ហោះរូបភាព ជាមួយប្អូនអូនរូប៊ី ជាច្រើនស្លឹក ដែលមើលទៅអូន រូប៊ី ស្រស់ស្អាតខ្លាំងមែនទែន ហើយក៏គួរឲ្យក្នាញ់ ណាស់ជាមួយនឹងកាយវិការដ៏ក្រមិចក្រមើមរបស់អូន រូប៊ី។

Read More

ធ្លាប់ក្រទើបដឹង ! អ្នកស្រី ទ្រី ដាណា ថាគាត់ស្រឡាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់កូនសិស្សក្រីក្រម្នាក់នេះណាស់ ហើយអ្នកស្រីបានជួយលុយចំនួន…

ហ្វេសប៊ុក ៖ ពិតណាស់នៅកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះមានលោកគ្រូម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sok Rithydouk បានបង្ហោះវិដេអូរបស់ក្មេងប្រុសម្នាក់ដោយអមមកជាមួយនិងសារដ៏វែងមួយដែលមានអត្ថន័យបែបនេះថា ៖ « មានកូនសិស្សជាច្រេីនដែលលេាកគ្រូជួយ តែកូនធ្វេីអេាយគ្រូចងចាំកាលវ័យកុមារ លេាកគ្រូនិងជួយកូនអេាយរៀនដល់ចប់ និងផ្តល់កំលាំង៧០អេាយ រឹងមាំឡេីង លេាកគ្រូ និង ជំរុញកូនអេាយខំរៀន សេចក្តីល្អដែលគ្រូធ្វេី គឺ សំុតែសេចក្តីល្អ និងជួបតែ សេចក្តីចំរេីន ចង់ប្រាប់ថាស្រលាញ់កូនណាស់ លេាកគ្រូមិនអាចបេាះបង់កូនបានឡេីយ » ។ ជាក់ស្តែងក្រោយឃើញវិដេអូដែលលោកគ្រូបានបង្ហោះរួចដោយក្តីអាណិតអាសូរទៅដល់ក្មេងជាពន់ពេកអ្នកស្រី ទ្រី ដាណា បានឲ្យក្រុមការងាររបស់អ្នកស្រីយកអំណោយទៅជួយដល់ក្មេងប្រុសដែលជាសិស្សក្រីក្រខាងលើហើយអ្នកស្រីក៏បានភ្ជាប់មកជាមួយនិងសារមានន័យបែបនេះថា​ ៖ « ស្រលាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់ប្អូនណាស់ ខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូ ឃើញគាត់អត់ស្បែកជើង សៀវភៅច្រកថង់ អាវស ទៅជាឡើងពណ៍អស់ហើយ បើខោវិញពាក់ចងចង្កេះ តែប្អូននៅតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។ យ៉ាងណា នាងខ្ញុំនៅតែផ្ដល់ជូនតាមក្រុមការងារ ជូយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន គាត់នៅស្រុកសង្កែ ខេត្តបាត់ដំបង»៕

Read More

ហានិភ័យណាស់ញោម!! ជួបផ្ទាល់ហើយប្រេងកូឡាសម័យបុរាណ ឡើងច្រែះគម្របអស់

ហ្វេសបុក៖ នៅក្នុងបណ្តាញសង្គមហ្វេសបុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងទៅនឹងរឿងមួយ​ ដែលមានញាតិញ៉ោមបានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ដោយក្នុងនោះគេសង្គេគឃើញថា ក្រោយពីបានទទួលទេយ្យវត្ថុហើយ ព្រះអង្គបានបើកមើល ស្រាប់តែប្រទះឃើញដប់ប្រេងកូឡាមួយ ឡើងច្រែះគម្របអស់។ ដោយឃើញដូចច្នេះ ព្រះអង្គក៍យកមកបង្ហោះក្នុងគណនីហ្វេសបុករបស់ខ្លួនផ្ទាក់ ដោយបានសរសេររៀបរាប់ថា៖ «បានជួបផ្ទាល់ហើយប្រេងកូឡាសម័យបុរាណ សូមម្ចាស់ទានជ្រាបថា បើអាចពេលធ្វើបុណ្យសូមរៀបទេយ្យវត្ថុខ្លួនឯងចុះទើបល្អ។ កុំឲ្យដូចករណីនេះ ប្រេងកូឡាដឹងសល់តាំងពីជំនាន់ណាហើយ ឡើងច្រែះគម្របអស់ហើយ។ ប្រើរបស់ខូចចឹងមានហានិភ័យណាស់ញោម!» ស្របពេលនោះដែលក៍មានបងប្អូនក្នុងបណ្តាញសង្គមបានចូលទៅមិនយ៉ាងច្រើន ជាក់ស្ដែងម្ចាស់អាខោនឈ្មោះThavrin Poengបានខមិនថា «កូណាមិនចូលចិត្តទិញរបស់ស្រាប់ទេ ចូលចិត្តរៀបចំខ្លួនឯងតាមតម្រូវការលោកត្រូវប្រើប្រាស់» ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះ៖  

Read More

ភ្ញាក់ផ្អើលថ្មីៗនេះ ឌីជេ មាំ និង ឌីជេ ក្លាំ ជួបគ្រោះថ្នាក់ចរាចរណ៍ ឡានខ្ទេចទាំងអស់ ចំណែកមនុស្សវិញគឺ…(មានវិដេអូ)

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាDJមាំ គឺជាអ្នកចម្រៀងម្នាក់ដែលកំពុងតែមានប្រជាប្រិយយ៉ាងខ្លាំង និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជននៅលើបណ្តាញសង្គម ទាំងហ្ជាក់ស្តែងនៅមុននេះបន្តិចបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគណនីហ្វេសប៊ុករបស់តារាចម្រៀង ចាន់ មករា បានបង្ហោះឲ្យមហាជនដឹងបែបនេះថា « សំណាងណាស់សម្លាញ់ DJក្លាំ នឹងDJមាំ ដែលមិនគ្រោះថ្នាក់ ដោយគុណទឺកដោះម្តាយថ្លៃមើលឡានខ្ទិចឣស់ សូមបងធ្វើដំណើតាមខេត្តពេលយប់ត្រូវប្រុងប្រយ័ត្នឣោយបានខ្ពស់ » ។ វេសប៊ុកនិងបណ្តាញសង្គមយូធូបតាមរយៈការបកស្រាយបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទរបស់លោក។​ យ៉ាងណាមិញក្រោយដឹងដំណឹងបែបនេះរួចឃើញថាមានអ្នកគាំទ្រជាច្រើនបានសម្តែងក្តីតក់ស្លុត ហើយគ្រប់គ្នាបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅដល់ DJក្លាំ នឹងDJមាំ ដែលជួ បគ្រោះហេតុការណ៍ថ្នាក់ចរាចរណ៍នេះ​ហើយថែមទាំងបានជូនពរឲ្យអ្នកទាំងពីរឲ្យជួបតែសេចក្តីសុខកុំឲ្យមានរឿងអ្វីកើតឡើងក៏ដោយ ៕ សូមទស្សនាវិដេអូខាងក្រោម៖  

Read More