ជាធម្មតាអ្វីៗកើតឡើងក្នុងលោកនេះសុទ្ឋតែមានគូរបស់វា យ៉ាងណាមនុស្សបុរសជាគូនិងស្ត្រីវាជារឿងធម្មជាតិ ។ តែក្នុងនោះក៏មានមនុស្សស្រីមួយចំនួនមិនទាន់ចង់បានគូអនាគតរបស់ខ្លួនដែរ ដោយមូលហេតុច្រើនយ៉ាងរបស់នាង ។ ១. នាងត្រូវការឯករាជ្យភាពោះ ជីវិតឯករាជ្យរបស់ស្ដ្រីសម័យថ្មីនេះ គឺពួកគេគិតថាវានាំឲ្យពួកគេមានអាម្មណ៍ស្រស់ថ្លាគ្រប់ពេល។ ចង់ធ្វើអីតាមចិត្តប្រាថ្នា មិនស្ថិតនៅក្រោមសម្ពាធរបស់នរណាម្នាក់ ទោះបីចង់ដើរផ្សារ ចង់ចាយវាយ ចង់ដើរលេង ចង់ទៅណាមកណា ទៅជាមួយអ្នកណា ឬចង់ធ្វើអ្វីផ្សេងៗទៀត ក៏បានតាមចិត្ត។ ២. នាងត្រូវការបង្កើតអាជីវកម្មផ្ទាល់ខ្លួនោះ ស្ដ្រីមួយចំនួនមិនទាន់សម្រេចចិត្តជ្រើសរើសជីវិតមានគូ ដោយសារគេមានមហិច្ឆតាចង់បង្កើតមុខរបរផ្ទាល់ខ្លួនឲ្យជោគជ័យខណៈពេលដែលខ្លួននៅលីវសិន ព្រោះនៅម្នាក់ឯង គេមានពេលច្រើនដើម្បីគិតគូពីជីវភាពខ្លួនឯង។ ណាមួយ ប្រសិនបើគេដើរដួលក្នុងអាជីវកម្មរបស់គេ ក៏គ្មានអ្នកណាស្ដីបន្ទោស។ ៣. នាងមានគោលដៅធំមួយដែលត្រូវចាប់យកោះ នារីខ្លះនាងមានគោលដៅធំរបស់នាងដែលត្រូវកំណត់ដើរឲ្យដល់ ដើម្បីកុំឲ្យគេថា “កូនស្រីវិលចង្រ្កានមិនជុំ”។ ម៉្យាងទៀត នាងចង់ស្វែងយល់ពីខ្លួនឯងឲ្យច្បាស់សិន មុនស្វែងរកគូស្រករ។ ៤. នាងរង់ចាំទេវបុត្ររបស់នាងោះ នារីខ្លះចិត្តស្មោះលុះមរណា ស្នេហាគ្មានពីរដូចឃុននារី និងចៅចិត្រជាដើម។ នាងអាចនឹងកំពុងរង់ចាំបុរសក្នុងក្ដីប្រាថ្នារបស់នាង ដោយហេតុថា នាងបានរឹតចំណងស្នេហាជាមួយគេយូរយារណាស់មកហើយ។ ម៉្យាងទៀត ប្រសិនបើនាងរើសអ្នកផ្សេង ខ្លាចប៉ះចំមនុស្សមិនល្អដូចទេវបុត្រក្នុងក្ដីប្រាថ្នារបស់នាង។ ៥. នាងរីករាយក្នុងភាពយុវវ័យរបស់នាង ទោះនារីៗខ្លះ នាងមានគណនីធនាការ មានលុយចាយគ្រប់គ្រាន់ អាចដើរលេងបានទាំងក្នុងនិងក្រៅប្រទេស។ ដូច្នេះ នាងចង់ចំណាយពេលវេលាក្នុងភាពយុវវ័យរបស់នាងឲ្យអស់ មុនពេលនាងសម្រេចចិត្តរៀបការ៕
Read MoreDay: October 25, 2020
បម្រើស្ដេច ១០ឆ្នាំ ខុសម្ដងទទួលទោសប្រ ហា រជីវិតឲ្យឆ្កែស៊ី តែឆ្កែមិនហ៊ានស៊ី ព្រោះហេតុផលមួយ!
រឿងមួយតំណាលថា មានស្តេចមួយអង្គមានឆ្កែព្រៃ ១០ក្បាល។ ទ្រង់បានប្រើពួកឆ្កែទាំងនោះដើម្បីធ្វើទារុណកម្ម និងស៊ីអ្នកបម្រើរបស់ទ្រង់ដែលបានធ្វើខុស។ ថ្ងៃមួយអ្នកបម្រើម្នាក់បានផ្តល់យោបល់ទ្រង់ខុស ដែលធ្វើឲ្យទ្រង់ខ្ញាល់ ហើយទ្រង់ក៏បញ្ជាឲ្យទាហានចាប់យកអ្នកបម្រើនោះទៅបោះឲ្យឆ្កែស៊ី។ អ្នកបម្រើនោះបានពោលទៅកាន់ស្តេចថា “ទូលបង្គំបម្រើព្រះអង្គ ១០ឆ្នាំ ហេតុអ្វីធ្វើបែបនេះដាក់ទូលបង្គំ? សូមព្រះអង្គមេត្តាទុកពេលឲ្យទូលបង្គំ ១០ថ្ងៃសិន មុននឹងបោះទូលបង្គំទៅឲ្យឆ្កែស៊ី។” ស្តេចក៏យល់ព្រមតាមសំណើររបស់អ្នកបម្រើនោះ។ ក្នុងរយៈពេលដប់ថ្ងៃនោះ អ្នកបម្រើបានទៅរកអ្នកយាមដែលមើលថែរក្សាសត្វឆ្កែព្រៃរបស់ស្តេច ហើយបានសុំអនុញ្ញាតិពីអ្នកយាមនោះឲ្យគាត់បានមើលថែឆ្កែទាំងនោះរយៈពេល ១០ថ្ងៃ។ អ្នកយាមបានភ្ញាក់ផ្អើល ប៉ុន្តែបានយល់ព្រម ហើយអ្នកបម្រើបានចាប់ផ្តើមផ្តល់ចំណីដល់សត្វឆ្កែទាំងនោះ លាងសម្អាត ងូតទឹកឱ្យពួកវា និងមើលថែពួកវាបានយ៉ាងល្អ។ លុះ ១០ថ្ងៃកន្លងផុតទៅ ស្តេចក៏បានបញ្ជាឲ្យសេនាទៅចាប់អ្នកបម្រើនោះយកបោះឲ្យឆ្កែព្រៃទាំងនោះស៊ី តែឆ្កែព្រៃទាំងនោះមិនស៊ីអ្នកបម្រើនោះទេ តែពួកវាបែរជានាំគ្នាលិឍជើងរបស់គាត់ទៅវិញ។ ស្តេចបានងឿងឆ្ងល់ចំពោះអ្វីដែលទ្រង់បានឃើញហើយបានមានបន្ទូលថា៖ “តើមានអ្វីកើតឡើងចំពោះឆ្កែរបស់ខ្ញុំ?” អ្នកបម្រើឆ្លើយតបថា៖ “ទូលបង្គំបានបម្រើសត្វឆ្កែទាំងនេះតែ ១០ថ្ងៃប៉ុណ្ណោះហើយពួកវាមិនបានភ្លេចការបម្រើរបស់ទូលបង្គំទេ តែទូលបង្គំបានបម្រើព្រះអង្គអស់រយៈពេល ១០ឆ្នាំមកហើយ ហើយមានកំហុសតែម្តងគត់ ព្រះអង្គក៏ភ្លេចទាំងអស់នូវគុណសម្បត្តិរបស់ទូលបង្គំ!” ។ ស្ដេចបានដឹងអំពីកំហុសរបស់ខ្លួន ហើយបានលើកលែងទោសដល់អ្នកបម្រើនោះ។ នេះគឺជាសារមួយសម្រាប់រំលឹកដល់មនុស្សគ្រប់គ្នាកុំឲ្យភ្លេចទង្វើល្អទាំងឡាយដែលគេតែងតែផ្តល់ឲ្យយើង ដោយគ្រាន់តែគេមានកំហុសម្តងម្កាល ឬអចេតនា។ កុំបំភ្លេចចោលនូវប្រវត្តិដែលពោរពេញទៅដោយទង្វើល្អៗដោយសារតែកំហុសដែលអ្នកមិនចូលចិត្ត៕ Credit: Rithy Seng
Read More