និយាយពីថាស្វីត ! លោក សូនី បានបញ្ចេញស្នាដៃដេញព្យាណូយ៉ាងពិរោះជូន Love Riya ស្តាប់ហើយ ក៏សរសើរថា…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពីលែងលះស្វាមី រួច​មក​ អ្នកនាង​ Love Riya បានប្រឡូកក្នុងវិស័យសិល្បៈ ដោយបានចេញ ថតវីដេអូចម្រៀងជាញឹកញាប់​ និងបាន​ចូលរួម​កម្មវិធី​ទូរទស្សន៍​ជាច្រើន​ផងដែរ​ ដែលធ្វើឲ្យ​រូបនាង​កាន់តែ​ទទួល​បាន​នូវ​ការចាប់​អារម្មណ៍ក៏ដូចជាការគាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជនជាច្រេីន​។ អ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាញដ៏មានឈ្មោះល្បីល្បាញ ថែមទាំងមាន​រូប​សម្រស់​ស្រស់​ស្អាត​ និងមានភាពសុិ ចសុីគួរឲ្យ​ទាក់ទាញថែម​ទៀត​ផង។ យ៉ាងណាមិញ ប្រិយមិត្តជាច្រើនបានកំពុងតែមានការសង្ស័យ ក្រោយលះជាមួយស្វាមីរួច ស្រាប់តែ Love Riya បានបង្ហាញមុខបុរសម្នាក់ដែលមានរូបរាងសង្ហារហើយLove Riya ថែមទាំងស្និតស្នាលជាមួយនិងបុរសម្នាក់នោះគ្រប់ទីកន្លែង និងមើលទៅផ្អែមល្ហែមយ៉ាងខ្លាំងរហូតធ្វើឲ្យមហាជនជាច្រើនគិតថា អ្នកទាំងពីរគឺជាគូស្នេហ៍និងគ្នា ។ ចំពោះសាមីខ្លួនវិញ បានចេញមុខបកស្រាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ទំនាក់ទំនងគ្នាជាមួយនិងបុរសខាងលើ « ថាបុរសសង្ហាររូបនេះ មិនមានទំនាក់ទំនងអ្វីឱ្យពិតប្រាកដជាមួយអ្នកនាង នូវឡើយនោះទេ។ យ៉ាងណាមិញ អ្នកនាងបានបញ្ចាក់ក្នុង Live ថាគ្រាន់តែជាមិត្តភក្រទេជាមួយ Bro Sony »។ ក្រោយពីបង្ហោះសារបែបនេះមែន តែជាក់ស្តែងគេសង្គេតឃើញថា គឺលើសពីមិត្តភក្ភិ ដែលថារាប់អានគ្នា ដូចពេលនេះជាដើម លោក សូនី បានដេញព្យាណូប៉ុន្មានបទបានយ៉ាងស្ទាត់ជំនាញ ដល់ថ្នាក់ធ្វើឲ្យ Love Riya ក៏ដូចជា ហ្វេនៗ លាន់មាត់សរសើរថាពីរោះៗ គ្រប់ៗគ្នា និងអ្នកទាំងពីរមើលស្និតស្នាលគ្នាខ្លាំងណស់៕ សូមទស្សនាវីដេអូខាងក្រោម៖

Read More

មិនគួរឲ្យជឿ តារាស្រី អ្នកនាង ខាត់ សុឃីម ត្រូវបានគេបោកលុយអស់ ចំនួន ៧៩មុឺនដុល្លារ

ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខាន បើនិយាយពីតារាពហុជំនាញស្រីល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម​ ​ដែលជាតារាពហុជំនាញស្រីម្នាក់និងជាតារាជើងចាស់មួយរូបដែលទទួលបានការគាំទ្រជាយូរឆ្នាំមកហើយ តាមរយៈជំនាញសិល្បៈជាច្រើន មិនថាសិល្បៈផ្នែកបុរាណ ឬ សម័យដែលតារាស្រីរូបនេះចេញយ៉ាងស្ទាត់ជំនាញ ។ យ៉ាងណាមិញនាពេលថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយអ្នកបានបង្ហោះសារថាអ្នកនាងបានត្រូវគេបោកលុយអស់ជាច្រើនសន្ធឹកសន្ធាប់ដែលមានចំនួនរហូតទៅដល់រាប់មុឺនដុល្លារ ។ ជាមួយគ្នានេះដែរក្រោយពេលជួបរឿងសោកសៅមួយនេះហើយអ្នកនាង ខាត់ សុឃីម​ ក៏បានបង្ហោះសាររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « ១ ឆ្នាំ $៧៩ ម៉ឺន ស៊ីផុយ » បន្ទាប់មកអ្នកនាងក៏បានបង្ហោះសារមួយទៀតថា ៖ យើងល្ងង់បានគេបោកយើងបាន សុទ្ធតែជាមេរៀននៅក្នុងសង្គមនេះ ពេលដឹងខ្លួន គឺសឹងតែលែងចង់រស់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបផងដែរថា ចំពោះទឹកប្រាក់ចំនួន ៧៩ ម៉ឺនដុល្លារ ដែលត្រូវគេបោកនេះ យើងនៅមិនទាន់ដឹងថា អ្នកនាង ខាត់ សុឃីម ចាញ់បោកគេដោយសាររឿងអ្វីឲ្យពិតប្រាកដនោះទេ ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់ៗពីសមីខ្លួន ។

Read More

កក្រើកហើយ ! លើកនេះ អ្នកស្រី ទ្រី ដាណា បានប្រារព្ធធ្វើកម្មវិធី “ សច្ចាប្រណិធាន ” ដើម្បីបង្ហាញពីភាពស្មោះត្រង់ ទៅដល់មហាជន និងដាក់បណ្ដាសាទៅកាន់បុគ្គល មួយចំនួនដែល…(មានវិដេអូ)

ភ្នំពេញ ៖​ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាអ្នកស្រី ទ្រី ដាណា គឺជាអ្នកជំនួញស្រីម្នាក់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានជោគជ័យខ្លាំងនៅក្នុងមុខជំនួញរបស់អ្នកស្រី មិនត្រឹមតែប៉ុណ្ណោះទេអ្នកស្រី ក៏ជាមនុស្សម្នាក់ដែលគួរឲ្យគោរពខ្លាំងបំផុតព្រោះអ្នកស្រីជាមនុស្ស ដែលមានចិត្តជ្រះថ្លានិងតែងតែជួយទៅដល់ជនក្រីក្រទាំងឡាយ ដែលជួបការលំបាកពិតៗ ។ យ៉ាងណាមិញនៅក្នុងថ្ងៃនេះដែរ អ្នកស្រី ទ្រី ដាណា និង ស្វាមី បានធ្វើឲ្យមហាជនក៏ដូចជា តំណាងចែកចាយរបស់អ្នកស្រីរាប់មុឺននាក់មានការភ្ញាក់ផ្អើលក្រោយអ្នកស្រី បានធ្វើការប្រារព្ធកម្មវិធី (សច្ចាប្រណិធាន) បញ្ជាក់សេចក្តីស្មោះត្រង់់ ទៀងត្រង់ និងបញ្ជាក់ពី ចរឹតរបស់អ្នកស្រី ហើយមួយវិញទៀតជាកម្មវិធី បង្ហាញនូវភាពស្មោះត្រង់ ហើយកម្មវិធីចុងបញ្ចប់ គឺជាកម្មវិធីដាក់បណ្ដាសា ទៅកាន់បុគ្គល មួយចំនួន ដែលព្យាយាម ចង់ជាន់ពន្លិចអ្នកស្រីដើម្បីផលប្រយោជន៍ញខ្លួនឯង។ ទន្ទឹមនិងនេះដែរនៅក្នុងកម្មវិធី (សច្ចាប្រណិធាន) បញ្ជាក់សេចក្តីស្មោះត្រង់់នេះឃើញថាអ្នកស្រី ទ្រី​ ដាណា និងស្វាមីបានស្បថ ចំពោះវត្ថុសក័សិទ្ធ រហូតដល់ហ៊ានដាក់ដល់ជីវិតរប់អ្នកស្រីនិងក្រុមគ្រួសាររបស់អ្នកស្រីផងដែរ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់អ្នកស្រី ទៅកាន់មហាជន និងតំណាងចែកចាយរបស់អ្នកស្រីរាប់មុឺននាក់ផងដែរ ៕​ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវិដេអូ Live ចេញពីផេករបស់អ្នកស្រី ទ្រី ដាណា ផ្ទាល់នៅខាងក្រោមនះ៖

Read More