ពុទ្ធោអើយ ! អ្នកនាង ទ្រី ដាណា ប្រកាសស្វែងរក ក្មេងប្រុសម្នាក់ដែលមានជំងឺរបេងសួត បើបងប្អូនស្គាល់ជួយផ្តល់ដំណឹងផង…

បងប្អូនមហាជន ជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីស្រ្តីដ៏ជោគជ័យម្នាក់ នោះគឺជាអ្នកនាង ទ្រី ដាណា ដែលមានទាំងហាងពេជ្រ និងមាស នៅធំ ហើយក៏ជាម្ចាស់ប្រេន ផលិតផល NNP ដ៏ល្បីឈ្មោះនោះ បានស្រែកថា ពុទ្ធោអើយ ព្រោះតែអាណិតដល់ក្មួយប្រុសយ៉ាងខ្លាំង។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា 赖文清​ បានបង្ហោះសារថា “សូមបងប្អូនជួយដល់គាត់ផង​ ក្មេងប្រុសនេះមានជំងឺរបេងសួ ត ​ឈឺរយះពេលបីខែ ហេីយឪពុកម្ដាយ​នាំមកពេទ្យដេីម្បីបេីកថ្ នាំរាល់ខែដែរ​ តែមិនធូរសោះ​ ពេលនេះគាត់អស់លទ្ធភាពហេីយ​ សូមបងប្អូនជួយដល់គាត់ផង​ , 0967777699 Aba : 000823723 HUOT CHHENG”។ គាត់នៅភូមិលើ ស្រុកព្រែកអញ្ជាញ់ ស្រុកមុខកំពូល ខេត្តកណ្ដាល។ គ្រាន់តែបានឃើញសភាពរបស់ក្មួយប្រុសភ្លាម ធ្វើឲ្យអ្នកនាង ទ្រី ដាណា ស្ទើរ ធ្លាក់ថ្លើមក្តុក អាណិតក្មួយប្រុសខ្លាំងពេក ហើយក៏បានបង្ហោះសារយ៉ាងខ្លីថា “ពុទ្ធោអើយមិនដឹងយ៉ាងម៉េចទេលោកអើយ តើលេខទូរសព្ទនេះពិតជាលេខរបស់ម្ដាយក្មេងនេះពិតដែរឬអត់ទេហ្ន៎ ខ្ញុំនឹងឲ្យក្រុមការងារខ្ញុំទាក់ទងទៅ”។

Read More

ស្ថានការណ៍ផុយស្រួយ! ចិនណែនាំកងទ័ពខ្លួនឲ្យប្រឹងអត់ធ្មត់ ដោយមិនត្រូវបាញ់យន្តហោះ ឬនាវាចម្បាំងអាមេរិកមុនឡើយ

(ប៉េកាំង)៖ ចិនបានប្រាប់ឱ្យកងទ័ពរបស់ខ្លួនរក្សាការអត់ធ្មត់ ឱ្យបានកម្រិតខ្ពស់ជាទីបំផុត ដោយមិនត្រូវបើកការបាញ់ប្រហារ លើយន្ដហោះចម្បាំង ឬនាវាចម្បាំងអាមេរិកមុនជាដាច់ខាត ខណៈទីក្រុងប៉េកាំង កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីកុំឱ្យអាមេរិកចេះតែមានលេស បង្កើនវត្តមានយោធានៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។ សារព័ត៌មានហុងកុង South China Morning Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ទីក្រុងប៉េកាំងបានធ្វើទំនាក់ទំនងតាមមធ្យោបាយជាច្រើន ជាមួយសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ច្បាស់ៗថា «ខ្លួននឹងមិនបើកការវាយប្រហារមុននោះទេ»។ ប្រការនេះជាសក្ខីកម្មបង្ហាញពី កាយវិកាប្រកបដោយសុឆន្ទៈ សំដៅរក្សាស្ថានភាពឱ្យស្ថិតនៅក្រោមការគ្រប់គ្រង។ ប្រភពដដែលខាងលើនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជាគឺជារឿងងាយស្រួលបំផុត ក្នុងការបញ្ជាឱ្យបើកការបាញ់ប្រហារមុន តែទាំងសហរដ្ឋអាមេរិក និងប្រទេសចិន នឹងមិនអាចគ្រប់គ្រងផលវិបាក ដែលនឹងកើតឡើងបន្ទាប់ពីនោះទេ ខណៈស្ថានភាពនាពេលបច្ចុប្បន្ន គឺកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ខ្ពស់បំផុត»។ គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិកបានបញ្ជូន នាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងគឺ USS នីមីតស៍ (USS Nimitz) និង USS រ៉ូណាល់ដ៍ រីហ្គែន (USS Ronald Reagan) ឱ្យមកធ្វើសមយុទ្ធយោធា នៅក្បែរតំបន់ដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង។ ជាការឆ្លើយតប ចិនក៏បានដឹកនាំការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់ផងដែរ រហូតដល់ធ្វើឱ្យអ្នកជំនាញជាច្រើនបង្ហាញក្ដីព្រួយបារម្ភថា មហាអំណាចទំាង ២ កំពុងខិតកាន់តែជិតមាត់ជ្រោះនៃជម្លោះ។ ទោះជាយ៉ាងណា ជម្លោះប្រដាប់អាវុធរវាងចិន និងសហរដ្ឋអាមេរិក គ្មាននរណាម្នាក់អាចដឹងមុនថា នឹងត្រូវផ្ទុះនៅពេលណានោះ ហើយភាពតានតឹងរវាងប្រទេសទាំង ២ ក៏មិនមែនទើបតែកើតុំាមឡើងនោះដែរ។ ជាឧទាហរណ៍ សហរដ្ឋអាមេរិក និងចិនក៏ធ្លាប់ត្រូវបានគេយល់ថា អាចនឹងបង្កជម្លោះនឹងគ្នាផងដែរ កាលពីឆ្នាំ២០០១ ជាពេលដែលយន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះបុកជាមួយយន្ដហោះចម្បាំងមួយគ្រឿង នៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅក្នុងដែនអាកាសនៃកោះ ហៃណាន…

Read More

ចាក់ដោតណាស់!​ អ្នកនាង ទ្រី ដាណា ឆ្ងល់ថា ហេតុអ្វី បានជាក្មេងស្រីម្នាក់នេះយំ នៅពេលដែលគាត់ជូនប្រាក់ដល់ម្តាយនាង តើបងប្អូនយល់ពីអារម្មណ៍គាត់ទេ?

អ្នកនាងទ្រី ដាណា ត្រូវបានមហាជន កោតសរសើរ និងស្ងប់ស្ងែងយ៉ាងខ្លាំង រឿងដែលអ្នកនាង បានជួយដល់ជនទីទាល់ក្រ អ្នកជួបការលំបាក​ និងអ្នកពិការ និងមនុស្សមួយចំនួនទៀត។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាងបានជួបជាមួយនិងស្រី លួចបេះស្លឹកសាវម៉ាវគេ ហើយត្រូវបានម្ចាស់គេតាមទាន់ ទើបធ្វើឲ្យមហាជន ពិតជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្នកនាង ទ្រី ដាណា បានបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបភាពរបស់ក្រុមគ្រួសាររបស់គាត់ ។ អ្នកនាង បានរៀបរាប់ថា “រឿងបេះស្លឹកសាវម៉ាវគេ ខ្ញុំមិនដឹងថាខាងណាខុស ខាងណាត្រូវទេ គ្រាន់តែអាណិតគាត់ ស្ដាប់ហើយ ចង់ស្រក់ទឹកភ្នែកតាម កូន៣នាក់ យកដើរតាមលក់ជាមួយ ខ្ចីម៉ូតូគេទៀត ប្ដីវិញ ធ្វើកម្មករសំណង់នៅកំពង់ស្ពឺ នៅបែកគ្នា ព្រោះជីវិត”។ ឥឡូវគាត់មកជួបខ្ញុំហើយ ខ្ញុំក៏សួរនាំគាត់ដែរ ថាបេះតែម្ដងគត់ ក៏សុំទោសដល់ម្ចាស់ដែរ គាត់ថាអត់បានយកមកពីណាទេ សាវម៉ាវក្នុងស្រុក។ រឿងហួសហើយ ថ្ងៃក្រោយត្រូវចេះសុំគេបេះ ណែនាំគាត់ លួចបេះចឹងក៏មិនត្រូវដែរ។ ជូនគាត់ 1000$ ធ្វើដើមទុន និងជូន 700$ ទៀត ទុកទិញម៉ូតូជិះ ស្រាប់តែគាត់យំ ទាំងប្ដី ប្រពន្ធ ថាមិនដែលស្គាល់ក្រដាស 100$ ទេ តាំងពីកើតមក កូនស្រីក៏យំតាម អាណិតណាស់ មានតែការតស៊ូបន្តទេ ត្រូវរឹងមាំ”។ ជាមួយគ្នានោះផងដែរ អ្នកនាង បានភ្ជាប់ជាមួយនិងរូបភាពរបស់កូនស្រី របស់ស្រ្តីម្នាក់ ដែលលួចបេះស្លឹកសាវម៉ាវ ហើយសួរទៅកាន់បងប្អូនជាច្រើនដែលជាហ្វេន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកថា “គាត់ជាកូនស្រីរបស់អ្នកបេះស្លឹកសាវម៉ៅរបស់គេតើបងប្អូនយល់ពីអារម្មណ៍គាត់ទេហេតុអ្វីបានគាត់ស្រក់ទឹកភ្នែក”។

Read More