ផ្ទុះការចាប់អារម្មណ៍ ! លើរូបភា ព សិ ចស៊ី របស់កញ្ញា ព្រីម លីហ្សា …

រាជធានីភ្នំពេញ៖ ដូចប្រិយមិត្តជ្រាបហើយ កញ្ញា ព្រីម លីហ្សា ជាតារាសិ ច ស៊ីម្នាក់ ក្នុងចង្កោមអ្នកសិល្បៈ ដែលហ៊ានស្លៀកពាក់ឈុត សិ ច ស៊ីកប់ស៊េរី និងតែងបង្ហាញឈុតសម្លៀកបំពាក់ប្រ៊ែនថ្លៃៗ តែយ៉ាងណា ការស្លៀកពាក់ឈុត សិ ច ស៊ី របស់ព្រីម លីហ្សា នាងគ្រាន់តែចង់ភ្ជាប់ទៅជាមួយនឹង Fashion ប៉ុណ្ណោះ ។ កញ្ញា ព្រីម លីហ្សា បានបង្ហោះរូបភាព សិ ច ស៊ីលើគណនីហ្វេសប៊ុករបស់នាង ភ្ជាប់ជាមួយសំណេរថា «អ្នកដែលគេហៅខ្លួនគេថា ជា Fashionista ការរៀបចំសម្លៀកបំពាក់ឲ្យមើលទៅប្លែកភ្នែកជារៀងរាល់ថ្ងៃ វាក៏ជាខ្យល់ដកដង្ហើមមួយសម្រាប់គេ ។ ដូច្នេះហើយ អ្នកដែលយើងតែងតែដឹងថា ជា Fashionista គេតែងតែមានចំណុចសម្គាល់ពិសេសសម្រាប់ខ្លួនគេជានិច្ច ហើយគេហ៊ានសាកល្បងស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលមើលទៅប្លែកភ្នែកខ្លាំងជាទីបំផុត ហើយអ្វីដែលសំខាន់ គេក៏មិនខ្វល់ពីអ្នកជុំវិញខ្លួនរបស់គេយល់ថាគេបែបណាដែលសំខាន់គេហ៊ានសាកល្បងស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលមើលទៅ វាមានភាពប្លែកភ្នែកខ្លាំង ហើយហេតុផលតែមួយគត់របស់គេនោះ គឺគេជាអ្នកដែលស្រឡាញ់នៅក្នុងវិស័យ Fashion យ៉ាងខ្លាំង ហើយគេក៏ពិតជាចង់ឲ្យវិស័យមួយនេះមានការរីកចម្រើនខ្លាំង នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាខ្លះ ដើម្បីឲ្យយអ្នកទាំងអស់គ្នាបានយល់អំពីអ្នកដែលគេហៅថា ជា Fashionista»។ ក្នុងគណនីហ្វេសប៊ុករបស់ កញ្ញា ព្រីម លីហ្សា បានបង្ហោះបន្ថែមទៀតថា« ទោះជារវល់យ៉ាងណា ក៏ខ្ញុំមិនភ្លេចក្នុងការថែទាំសម្រស់ខ្លួនឯងដែរ ហើយអ្វីដែលសំខាន់កុំភ្លេចតាមដាន story Instagram របស់ខ្ញុំ ខ្ញុំនឹងចែករំលែកអាថ៌កំបាំងក្នុងការថែទាំសម្រស់ទៅកាន់អ្នកទាំងអស់គ្នា ដែលជាការថែទាំសម្រស់បែបធម្មជាតិ»៕

Read More

អន់ចិត្តជំនួស ! ឃើញ ផ្អែមល្ហែមគ្រប់ទីកន្លែង ប៉ុន្តែមិននឹកស្មានសោះថាអ្នកនាង Love Riya ហ៊ាននិយាយពាក្យបែបនេះទៅកាន់លោក សូនី ថាលោកមិនមែនជា….(មានវិដេអូ)

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា Love Riya ជាអ្នកលក់ផលិតផល អនឡាញ ឡេ ម្ស៉ៅ ម្នាក់ដែលកំពុងតែទទួលបានភាពល្បីល្បាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយផ្ទុះរឿងរ៉ាវជីវិតឯកជនរបស់ អ្នកនាង Love Riya រួមជាមួយស្វាមីរបស់អ្នកនាង បន្ទាប់ពីអ្នកទាំងពីរទើបតែទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាតម្នាក់ តែបែរជាពេលនេះ អ្នកទាំងពីរ បានប្រកាសលេងលះ ចែកផ្លូវគ្នាទៅវិញ ។ ជាមួយគ្នានេះដែរក្រោយពីបានលែងលះជាមួយនិងស្វាមីរួចឃើញថា Love Riya បានបង្ហាញមុខបុរសម្នាក់ដែលមានរូបរាងសង្ហារហើយLove Riya ថែមទាំងស្និតស្នាលជាមួយនិងបុរសម្នាក់នោះគ្រប់ទីកន្លែង និងមើលទៅផ្អែមល្ហែមយ៉ាងខ្លាំងរហូតធ្វើឲ្យមហាជនជាច្រើនគិតថា អ្នកទាំងពីរគឺជាគូស្នេហ៍និងគ្នា ។ ប៉ុន្តែយ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះ Love Riya បានធ្វើការនិយាយបញ្ជាក់ប្រាប់ទៅមហាជនច្បាស់ៗនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅក្នុងការឡាយវិដេអូរបស់នាង អំពីទំនាក់ទំនងគ្នាជាមួយនិងបុរសខាងលើ ដោយនាងបានលើកឡើងថា« ថាបុរសសង្ហាររូបនេះ មិនមានទំនាក់ទំនងអ្វីឱ្យពិតប្រាកដជាមួយអ្នកនាង នូវឡើយនោះទេ។ យ៉ាងណាមិញ អ្នកនាងបានបញ្ចាក់ក្នុង Live ថាគ្រាន់តែជាមិត្តភក្រទេជាមួយ Bro Sony » ៕

Read More