ទីបំផុតអាមេរិកកត់ឈ្មោះអភិបាលទីក្រុងហុងកុង និងមន្ត្រីក្រោមឱវាទចូលក្នុង «បញ្ជីខ្មៅ»

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មលើអភិបាលទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត ពីបទបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិសេរីភាពផ្នែកនយោបាយ នៃប្រជាជនរស់នៅលើទឹកដី ទីក្រុងស្វយ័តរបស់ចិនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។ ការកត់ឈ្មោះផ្នាក់ដឹកនាំកំពូលៗរបស់ហុងកុង ខាងលើនេះចូលទៅក្នុងបញ្ជីខ្មៅ បានកើតមានឡើង ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃខែកក្កដាកន្លងទៅនេះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មចិន ដែលបានបញ្ចេញច្បាប់សន្តិសុខជាតិថ្មី និងដាក់ឲ្យអនុវត្តជាផ្លូវការលើទីក្រុងស្វយ័តមួយនេះ។ បើតាមប្រភពពីសេតវិមានអាមេរិក លោកស្រី ខារី ឡាំ, អគ្គស្នងការប៉ូលិសហុងកុងលោក គ្រីស ថាំង (Chris Tang) ព្រមទាំងមន្ត្រីសន្តិសុខ និងយុត្តិធម៌ជាន់ខ្ពស់នៅទីក្រុងនេះ ត្រូវបានបង្កកទ្រព្យសម្បត្តិដែលពួកគេមាន ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ហើយជនជាតិអាមេរិកាំងនានា មិនអាចធ្វើទំនាក់ទំនងពាណិជ្ជកម្ម ជាមួយមន្ត្រីហុងកុងទាំងអស់នេះបានទៀតឡើយ។ នៅមុននេះបន្តិច រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានលើកឡើងថា ការដាក់ទណ្ឌកម្មថ្មីលើមន្ត្រីជួរមុខទីក្រុងហុងកុងនេះ គឺជាសារយ៉ាងច្បាស់មួយ ផ្ញើទៅកាន់ទីក្រុងប៉េកាំងថា អ្វីដែលបានកើតឡើងនៅទីក្រុងហុងកុង គឺជារឿងដែលមិនអាចទទួលយកបាន។ បន្ថែមពីនេះ លោក ប៉ុមប៉េអូ ក៏បានអះអាងទៀតថា អាមេរិកមិនអាចឈរនៅស្ងៀមនោះឡើយ នៅពេលឃើញប្រជាជនទីក្រុងហុងកុង រងគ្រោះដោយដៃបក្សកុម្មុយនិស្តចិន។ គួរបញ្ជាក់ថា ទាំងទីក្រុងហុងកុង និងទីក្រុងប៉េកាំង មិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះទង្វើរបស់សហរដ្ឋអាមេរិក ខាងលើនេះឡើយ ប៉ុន្តែវានឹងអាចកើតមានឡើង នៅក្នុងពេលឆាប់ៗនេះ៕

Read More

ម្ចាស់ចំការដកសោរម៉ូតូ ឲ្យស្បថ និងឲ្យយកស្លឹកសាវម៉ាវប៉ុន្មានមែកដាក់កន្លែងដើមវិញ ឥឡូវនេះគាត់ចេញវិដេអូបកស្រាយថា គាត់មិនកំណាញ់ទេ គឺមកពីហេតុផលទាំងនេះ

ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយសារតែ ម្ចាស់ចំការសាវម៉ៅមួយកន្លែងនៅខេត្តកំពត បានថតវិដេអូបង្ហោះ ដោយរឿងហេតុគឺស្រ្តីជាអ្នកលក់សាវម៉ាវម្នាក់ទិញសាវម៉ៅគេមកលក់តែ ខ្វះស្លឹកក៏ជិះម៉ូតូឌុបកូនតូចៗ ចូលទៅប៉ះស្លឹកសាវម៉ាវនៅចំការរបស់គាត់ដោយគ្មានបានសុំ ហើយពេលគាត់ចាប់បាន ក៏ដកសោរម៉ូតូ ហើយឲ្យស្ត្រីអ្នកលក់សាវម៉ាវនោះបេះស្លឹក យកទៅទុកកន្លែងដើមវិញ។ ម្ចាស់ចំការនិយាយថាស្រ្តីអ្នកលក់សាវម៉ាវនោះ មកបេះស្លឹកសាវម៉ាវគាត់រាល់ថ្ងៃ មិនត្រឹមតែប៉ុណ្ណោះថែមទាំងស្រដីឲ្យស្រ្តីនោះស្បថ បើមិនដែលកាច់ ឲ្យស្បថជាមួយលោកតា ប្រយ័ត្នងាប់ចោលកូនទៀតផង។ ឥលូវនេះម្ចាស់ចំការបានចេញវិដេអូបកស្រាយ ដោយបាននិយាយថា គាត់គ្រាន់តែមិនចង់ឲ្យអ្នកលក់បន្លំអតិថិជន ដោយយកសាវម៉ាវនាំចូលពីថៃ ឬ វៀតណាម មកលក់បន្លំ ធ្វើឲ្យខូចឈ្មោះ ទិញគេហើយលួច​កាច់​មែក​សាវម៉ាវ​ពីចំការគាត់ យក​ទៅ​បន្លំ​គេ​វា​មិនល្អ​ទេ។ សូមប្រិយមិត្តទស្សនាវិដេអូបកស្រាយរបស់គាត់ខាងក្រោម ដើម្បីឲ្យដឹងលំអិត៖

Read More

ក្រសួងសុខាភិបាលរកឃើញករណីសង្ស័យជំងឺគ្រុនឈីកលើពលរដ្ឋជាង២ពាន់នាក់ នៅ១៥ខេត្ត, រដ្ឋមន្ត្រីអំពាវនាវ ឲ្យបង្កើនចលនាលុបបំបាត់ជម្រកមូសខ្លា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពនៃជំងឺឈីក (ឈីកគន់ហ្គន់យ៉ា) នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ ក្នុងសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រសួងរកឃើញករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ២០៤៧ នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុន ឈាមពីមន្ទីរសុខាភិបាលខេត្តចំនួន១៥ខេត្ត រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្ដាល កំពង់ធំ តាកែវ កំពត និងខេត្តព្រះសីហនុ។ ក្រសួងបន្តថា នៅក្នុងចំនួនសរុបករណីសង្ស័យជំងឺគ្រុនឈីកខាងលើមាន ៥៨% (ស្មើនឹង១១៨៤នាក់) កើតមានលើមនុស្សពេញវ័យ ចំនួន ៣០.៣% ជាកុមារអាយុលើសពីប្រាំឆ្នាំ និងចំនួន១១.៧% ជាកុមារមានអាយុក្រោមប្រាំឆ្នាំ។ គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៥៨.២% (ស្មើនឹង ៦៨៩នាក់) និងអ្នកជំងឺភេទប្រុសមាន ៤១.៧% (ស្មើនឹងចំនួន ៤៩៤នាក់)។ ចំនួនអ្នកឈឺជាង ៨០% នៃករណីសង្ស័យសរុប គឺមកពីខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និងខេត្តតាកែវ។ អ្នកជំងឺប្រមាណជា ៩០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ ហើយនៅសល់១០% កំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានបញ្ជាក់ផងដែរថា អ្នកជំងឺប្រមាណជា ៧២.៤០% នៃករណីសង្ស័យសរុបខាងលើ គឺមានជំងឺគ្រុនឈីក។ លទ្ធផលធ្វើការសិក្សាបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក៏បានបង្ហាញដែរថា នៅក្នុង និងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម…

Read More

ប្រពៃណាស់! លោកឧកញ៉ា ឌួង ឆាយ ព្រមទាំងភរិយា បានស្កាត់មកជួបក្មួយស្រីរងគ្រោះ ដើម្បីធ្វើរឿងមួយនេះ….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានដឹងរួចហើយថា ស្ដ្រីម្នាក់ ដែលយកកាំ បិ ត វះ មុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះ គ្នា នោះនៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ ត្រូវបានលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ ទា រុ ណ ក ម្ម និង អំ ពើ ឃោ រ ឃៅ រួចបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចា ត់កា របន្តតាមនីតិវិធី យោងតាមមាត្រា២១១នៃក្រមព្រ ហ្មទណ្ឌឃើញថាស្ត្រីរូបនេះត្រូវប្រឈមនឹងការជា ប់ពន្ធ នា តុលាការចោ ទប្រកា ន់ស្ដ្រីគារពី១០ឆ្នាំទៅ២០ឆ្នាំ ។ យ៉ាងណាមិញ សូមបញ្ជាក់ថាស្ត្រី រូបនេះឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យបញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចា ត់ការតាមច្បាប់ ចំណែកឯក្រុមគ្រួសារក្មេងស្រីរងគ្រោះឯណោះវិញ បានទាមទារនៅក្នុងពាក្យបណ្ដឹងទាមទារសំណងពីជនដៃដល់នូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារព្រមទាំងស្នើរសុំឲ្យចាត់ការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។ ទន្ទឹមនឹងរឿងនេះដែរ លោកជំទាវ ម៉ាលីណា ភរិយាលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារពីស្ថានភាពក្មេងស្រីរងគ្រោះថា “ថ្ងៃនេះឆ្លៀតពេលពីការងារបានទិញតុក្កតា និងជូនថវិកាបន្តិចបន្តួចអោយក្មួយ សុជាតា និងសួរសុខទុក្ខអំពីស្ថានភាពជំងឺមុខរបួសរបស់ក្មួយ និងញាំតែទឹកដោះគោគុជអោយក្មួយស្រីបានចេញពីផ្ទះខ្លះដើម្បីអោយក្មួយមានភាពរឹងមាំ និងក្លាហានហ៊ានចេញមកក្រៅផ្ទះជួបគេឯង ពីព្រោះខ្ញុំបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រី។ ពូមីងគ្មានអ្វីក្រៅពីអាណិត និងលើកទឹកចិត្តបួងសួងបន់ស្រន់អោយក្មួយស្រីបានជាសះស្បើយដូចដើម”៕

Read More