ម៉ៃ សុគន្ធ អាចនឹងចត់បាយ! Love Riya កំពុងម៉ួម៉ៅ រឿងបាត់ទូដែកផង ហើយមកឃើញ ម៉ៃ សុគន្ធ ទើសខុសរឿងទៀត មានអី Love Riya ប្រលះ បោះសម្តីធ្ងន់ៗទៅ ម៉ៃ សុគន្ធ វិញថា…(មានវិដេអូ)

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះអ្នកនាង Love Riya បានជួបរឿងស៊យមួយដោយសារតែមានចោរចូលផ្ទះលួចទូដែកអស់មួយ ខណៈពេល តារាហ្វេសប៊ុករូបនេះ បានធ្វើដំណើរកម្សាន្តជាមួយបុគ្គលិកទៅកាន់ខេត្តកំពត ហើយពេលត្រឡប់មកផ្ទះវិញឃើញដូច្នេះក៏បង្ករឲ្យមានការភ្ញាក់ផ្អើលតែម្តងទៅ ។ យ៉ាងណាមិញចំពោះរឿងចោរចូលផ្ទះលួចទូដែកនេះបានធ្វើឲ្យមហាជនជាច្រើនបានមានការភ្ញាក់ផ្អើលខ្លាំងមែនទែ ព្រោះតារាហ្វេសប៊ុករូបនេះមានលុយច្រើនណាស់ ហើយគ្រប់គ្នាគិតថាចោរប្រហែលជាផ្អែមមាត់ហើយដែលលួចបានទូដែករបស់ Love Riya តែចុងក្រោយមានអីបាក់ចង្កេះខ្ទិចព្រោះនៅក្នុងទូដែកនោះគ្មានលុយសូម្បីតែ១រៀល ។ ជាមួយគ្នានេះដែរស្របពេលរឿងចោរចូលលួចទូដែកគ្មានលុយរបស់ Love Riya កំពុងតែមានការផ្ទះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថា មានតារាហ្វេសប៊ុកម្នាក់ទៀតដែលគ្រប់គ្នាហៅថា មហាទើស នោះគឺ ម៉ៃ សុគន្ធ បានបង្ហោះសារនិងភ្ជាប់ជាមួយនិងរូបភាពផ្ទះរបស់អ្នកនាង Love Riya ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « ផ្ទះនិងឡាន អត់សុីមេទ្រីគ្នាសោះវេស(ផ្ទះមិនសមឡាន ឡានមិនសមផ្ទះ) » ។ ក្រោយឃើញបែបនេះរួចធ្វើឲ្យអ្នកនាង Love Riya បានចេញមុខធ្វើការបកស្រាយឆ្លើយតបទៅកាន់លោក ម៉ៃ សុគន្ធ យ៉ាងចាស់ដៃផងដែរ ៕ តោះដើម្បីចង់ជ្រាបឲ្យកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ ៖

Read More

មិនធម្មតាមែន ! បទចម្រៀងរបស់ ខេម និង តន់ ច័ន្ទសីម៉ា “ចង់សុំ Wifi” បានបំបែកកំណត់ត្រាយ៉ាងឆាប់រហ័ស ឈរ​លើ​គេ​បំផុត​ ក្នុងបណ្ដាញ Tik tok នៅកម្ពុជា

ភ្នំពេញ៖ តារាចម្រៀងសំលេងស្អក លោក ខេម ដែលបានទើបតែចេញពីផលិតថោន ឈានជើងចូលផលិតផល Galaxy Navatra ដែលត្រូវបានហ្វេនៗគាំទ្រយ៉ាងច្រើនកុះករនោះ កាន់តែសាងកេរ្តិ៍ឈ្មោះនៅក្នុងផលិតថ្មី​ ដោយចាប់ដៃច្រៀងជាមួយ កញ្ញា តន់ច័ន្ទ ស៊ីម៉ា ក្នុងបទច្រៀង “ចង់ សុំ Wifi” កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញ សង្គម Tik tok នៅក្នុងប្រទេសកម្ពុជា។ ការបំបែកកំណត់ត្រាថ្មីដំបូងគេនេះ បានធ្វើឲ្យមហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានដឹងតួលេខ ចំនួនអ្នកលេងជាងគេ​នៅលើបណ្តាញសង្គម TikTok ព្រោះតែបទចម្រៀងមួយបទ បានទាក់ទាញចិត្តអ្នកលេងឲ្យសប្បាយ ទាំងក្បាច់រំាំ និង អត្តន័យនៅក្នុងបទចម្រៀង គឺល្អទាំងព្រមតែម្តង។ ដោយឡែកបើបយោងតាមការស្រាវជ្រាវ ពីក្រុមបច្ចេកទេស បានប្រាប់ថា បើគិតត្រឹមព្រឹកថ្ងៃទី០៧នេះ បទចម្រៀងរបស់តារាចម្រៀងទាំងពីរ បាននឹងកំពុងតែឈរនៅលំដាប់លេខ១ ក្នុងនាមជាបទចម្រៀងជាតិដែលមានអ្នកពេញចិត្ត យកទៅធ្វើវីដេអូកម្សាន្ត សប្បាយបន្តបង្ហោះនៅលើកម្មវិធី Tik Tok ច្រើនជាងគេបង្អស់។ មិនត្រឹមតែប៉ុណ្ណឹងទេ គឺមានបទចម្រៀងជាច្រើនទៀតរបស់ ផលិតកម្ម Galaxy Navatra ក៏កំពុងទទួលបានការពេញចិត្តកាត់តលេងកំសាន្ត នៅក្នុងបណ្ដាញសង្គមដ៏ពេញនិយមរបស់ចិនមួយនេះផងដែរ៕

Read More

ឌីជេ ណាណា ដាស់តឿនដល់ក្រមុំៗគ្រប់រូប មុននឹងជ្រើសរើសយកប្ដី ត្រូវមើលលើចំណុចមួយនេះសិន មុននឹងសម្រេចចិត្តថា ការ ឬ មិនការ…

ភ្នំពេញ ៖ DJ ដ៏ល្បីឈ្មោះ ពូកែខាងវោហាស័ព្ទ និងពូកែដោះស្រាយបញ្ហាទូទៅរបស់បងប្អូន មិត្តនារីៗ មិត្តបុរសៗ ដែលជាទូទៅ គឺអ្នកនាង បានដោះស្រាយច្រើនជាងគេ គឺបញ្ហា ស្នេហារបស់យុវជន ខណៈពេលនេះ អ្នកនាង ណាណ បានសាងគ្រួសារយ៉ាងផ្អែមល្អែមជាមួយស្វាមី របស់អ្នក ព្រមទាំងកំពុងតែពរពោះកូននៅផ្ទៃថែមទៀតផង។ ឌីជេស្រីរូបនេះ បានបង្ហោះសារមួយឃ្លាធ្វើឲ្យអ្នកចង់បានស្វាមីហាក់ស្រឡាំងកាំងយ៉ាងខ្លាំង ពេលបានអានសាររបស់អ្នកនាង បង្ហោះនោះ ។ នៅក្នុងសារនោះអ្នកនាងបានរៀបរាប់ថា “ចាំណាក្រមុំៗ! យើងជ្រើសរើសប្តីបាន តែកូនយើងជ្រើសរើសឪពុកមិនបានទេ កុំតាមតែបេះដូងខ្លួនឯងមួយប្រាវ សុខចិត្តមើលឲ្យយូរ វិភាគឲ្យច្រើន …ជួយជ្រើសរើសឪពុកល្អម្នាក់ឲ្យកូនយើងផង”។ នៅក្នុងសារមួយឃ្លានេះ បានដាស់តឿនដល់មិត្តនារីៗ ឲ្យមានការប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តជ្រើសរើសយកបុរសម្នាក់មកធ្វើជាស្វាមី និងធ្វើជាឪពុកកូននៅក្នុងផ្ទៃ ព្រោះថា ក្តីស្រលាញ់គឺកើតងាយ តែពេលដែលមានបញ្ហា និងរកវិធីដោះស្រាយគឺពិបាកណាស់ ដូចនេះត្រូវគិតមុននឹងសម្រេចចិត្តធ្វើអ្វីមួយ កុំតាមតែចិត្តខ្លួនឯងពេក ត្រូវចេះស្វែងយល់ឲ្យបានល្អ ទើបយើងជួបបុរសម្នាក់ដែលល្អសម្រាប់ជីវិតយើង៕

Read More

មានសង្ឃឹមហើយ អ្នកស្រី ទ្រី ដាណា​ បានប្រកាសស្វែងរក ស្រ្តីម្នាក់នេះ ក្រោយឃើញម្ចាស់ចំការសាវម៉ៅរករឿងគាត់ ដោយសារតែគាត់បាន…

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា អ្នកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។ យ៉ាងណាមិញនៅមុននេះបន្តិចឃើញថាអ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះសារក្នុងគោលបំណងស្វែងដើម្បីប្រកាសស្វែងរកស្ត្រីម្នាក់ដែលល្បីថាគាត់លួចបេះស្លឹកសាវម៉ៅហើយត្រូវម្ចាស់ចំការតាមទាន់និងរករឿងនៅនិងកន្លែង ហើយខ្លឹមសារដែលអ្នកស្រី បានបង្ហោះគឺមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « មិនសូវដឹងរឿងច្បាស់ទេ តែបើកវីដេអូមក ឃើញអាណិត គេថាលួចបេះស្លឹកសាវម៉ាវ ម្ចាស់ឱ្យយកទៅដាក់កន្លែងដើមវិញ ទើបឱ្យសោរម៉ូតូ ហឹម អត់អោនខ្លះទៅ គ្រាន់តែណែនាំគ្នាបានហើយ ធ្វើឱ្យគ្នាភ័យ ដោយទាំងកូនៗទៀត។ មានបងប្អូនស្គាល់ទេ ចង់ជួយគាត់ខ្លះ ហើយក៏ចង់ដឹងរឿងថែមខ្លះដែរ។ បើគាត់លួចយកសាវម៉ាវពីក្រៅមកបន្លំលក់មែន អាហ្នឹងគាត់ខុសហើយ តែអប់រំគាត់ទៅបានហើយ។ ជីវិតអើយជីវិត ពិតជាពិបាកមែន» ៕

Read More

បញ្ជូនម៉ែយ៉ែម ល្បីឈ្មោះម្នាក់ទៅកាន់តុលា ការ ពា ក់ព័ ន្ធប ទល្មើ សល្បួ ងក្មេង ស្រី ល ក់ឲ្យតាតាអ្នកមានលុយ នៅឯ…

ប៉ៃលិន៖ សមត្ថកិ.ច្ចនគរបា.លបានបញ្ជូនម៉ែយ៉ែមល្បីឈ្មោះម្នាក់ទៅកាន់សាលាដំបូងខេត្តប៉ៃលិន ពា.ក់ព័ន្ធប.ទល្មើ.ស ល្បួ.ងក្មេង.ស្រីល.ក់ឲ្យតាតា អ្នកមានលុយ។ មេខ្យល់ជួ.ញដូ.រស្ត្រីវ័យក្មេង ដើម្បីល.ក់ឲ្យអ្នកមានលុយនេះ ត្រូវបានកម្លាំ.ងការិយាល័យ ប្រឆាំ.ងការជួ.ញដូ.រមនុស្ស សហ.ការជាមួយការិយាល័យនគរបា.ល ព្រហ្មទ.ណ្ឌកំរិតស្រា.លនៃស្នងការដ្ឋាននគរបា.ល ខេត្តប៉ៃលិន កសាងសំ.ណុំរឿ.ង បញ្ជូនទៅកាន់សា.លាដំបូងខេត្ត នៅរសៀលថ្ងៃទី៦ខែសីហាឆ្នាំ២០២០។ បន្ទាប់ពីឃា.ត់ខ្លួនបាននៅត្រង់ចំណុច,ភូមិអូរតាពុកក្រោម,សង្កាត់ទួលល្វា,ក្រុងប៉ៃលិន,ខេត្តប៉ៃលិន។ មេខ្យ.ល់ល្បីឈ្មោះភេទទី៣នោះមានឈ្មោះឡុង យ៉ា, អាយុ២៨ឆ្នាំ,មុខរបរកោសជប់,ជ្រកកោនក្រោមស្លាកផ្ទះសំណាក់យីហោ”LSC”ឋិតនៅក្នុងសង្កាត់ទួលល្វា,ក្រុងប៉ៃលិន។ ចំណែកនា.រីរ.ងគ្រោះ ក្នុងបទល្មើ.សជួ.ញដូ.រផ្លូវ.ភេ.ទនេះមានចំនួន៥នាក់ ក្នុងនោះជ.នរ.ងគ្រោះទី១ឈ្មោះញ.រ.ន,អាយុ១៦ឆ្នាំ,ឈ្មោះហ.ស.ថ អាយុ១៦ឆ្នាំ,ឈ្មោះឃ.រ.ស,អាយុ១៦ឆ្នាំ,ឈ្មោះហ.ស.ដអាយុ១៧ឆ្នាំ និងឈ្មោះអ.ស.ឡ,អាយុ១៧ឆ្នាំ ទាំងអស់គ្នា,រស់នៅភូមិផ្សារព្រំ,ក្រុងប៉ៃលិន។ ជ.នជា.ប់ពា.ក់ព័.ន្ធជាមុខស.ញ្ញាចា.ស់ប្រព្រឹ.ត្តបទល្មើ.សជាបន្តបន្ទាប់ ត្រូវសមត្ថកិ.ច្ចជំនាញស្រា.វជ្រា.វឃា.ត់ខ្លួន កាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២០ នៅត្រង់ចំណុចភូមិអូរតាពុកក្រោម,សង្កាត់ទួលល្វា,ក្រុងប៉ៃលិន,ខេត្តប៉ៃលិន៕

Read More

រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះធ្វើបាតុកម្មទាមទារដោះលែង រ៉ុង ឈុន ឡើយ ព្រោះ ប្រឆាំងនឹងច្បាប់…

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បដិសេធមិនអនុញាតិឲ្យ គណបក្សខ្មែរឈ្នះ ដឹកនាំធ្វើបាតុកម្មហែរក្បួននៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យដោះលែងឈ្មោះ រ៉ុង ឈុន ដែលបានញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី១៦-២០-២៣ និង៣០ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះទេ។ដោយសារតែប្រឆាំងនឹងច្បាប់ ហេតុដូច្នេះមិនអាចអនុញ្ញាតឲ្យបានទេ។ ការមិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះ ដឹកនាំធ្វើបាតុកម្ម គឺបន្ទាប់ពីគណបក្សមួយនេះបានជូនដំណឹងទៅអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្តីពីការធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនក្នុងទីលានប្រជាធិបតេយ្យចំនួនបួនថ្ងៃ គឺនៅថ្ងៃទី ១៦,២០,២៣ និង៣០ ខែសីហា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យមានការដោះលែងជនសង្ស័យឈ្មោះ រ៉ុង ឈុន។ យោងតាមកាសែតរស្មីកម្ពុជា បានដកស្រងសម្តី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ខែសីហា ថា រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះធ្វើបាតុកម្មនៅថ្ងៃទី ១៦,២០,២៣ និង៣០ ខែសីហា ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យនោះទេ ដោយសារប៉ះពាល់ថ្ងៃបុណ្យ បញ្ហាជំងឺកូវីដ១៩ ហើយប្រឆាំងនឹងច្បាប់ គឺមិនអាចអនុញ្ញាតឲ្យធ្វើបានទេ។ សូមបញ្ជាក់ ថា ឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់។ ហើយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ដោយលោកសេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះ រ៉ុង ឈុន ពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ឈ្មោះ រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការកាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីចោទប្រកាន់គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីទៅខាងភាគីវៀតណាមជាច្រើនរយហិចតា នៅឃុំត្រពាំងផ្លុង…

Read More

ផ្អើលអស់អ្នកគាំទ្រ ប៊ឺរី និង នីមុន្នីនាថ ចូលរោងការហើយ?

មុននេះតារាសម្តែងរូបរាងសង្ហា ប៊ឺរី បានដឹកដៃពិធីការនីរូបស្រស់កញ្ញា នីមុន្នីនាថ ចូលរោងការ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន។ ជាក់ស្តែងនៅមុននេះបន្តិចកញ្ញា នីមុន្នីនាថ បានបង្ហោះរូបមួយសន្លឹក ក្នុងឈុតប្រពៃណីខ្មែរដោយភ្ជាប់ជាមួយសារដ៏មានអត្ថន័យថា “បង​ប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ មោះ​មក​ចង់​ដៃ​ខ្ញុំ​ចា” ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ នៅក្នុងនោះដែរលោកប៊ឺរីបានស្លៀកឈុតជាកូនកម្លោះដូចទេវបុត្រជិះសេះសអីចឹង រីឯកញ្ញា នីមុន្នីនាថ ស្លៀកសម្លៀកបំពាក់ជាកូនក្រមុំដ៏ស្រស់សោភាជាមួយស្នាមញញឹមពោរពេញដោយសុភមង្គល។ ឃើញបែបនេះធ្វើអ្នកគាំទ្ររបស់អ្នកទាំងពីរមិនតិចនាក់នោះទេលាន់មាត់សរសើរថាសមគ្នាណាស់និងចូលរួមអបអរសាទរថ្ងៃចូលរោងជ័យអ្នកទាំងពីរថែមទៀតផង។ គួរបញ្ជាក់ផងដែរថាលោក ប៊ឺរី និង កញ្ញា នីមុន្នីនាថ មិនបានរៀបមង្គលការមែនទែននោះទេនេះគ្រាន់តែជាការសម្តែងខ្សែរភាពយន្តភាគថ្មីតែប៉ុណ្ណោះ ដែលទស្សនិកជនកំពុងតែទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសារ។

Read More

ឆន សុវណ្ណរាជ ប្រកាសភ្លាមៗ មិនទុកយូរ ដើម្បីការពារផលប្រយោជន៍របស់បងប្អូន ខ្លាចបងប្អូនត្រូវ…

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ​ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ ត្រូវបានជនអនាមិក លួច គណនីហ្វេសប៊ុក យកទៅប្រើប្រាស់ក្នុងបំណងមិនល្អ ទើបលោកត្រូវបង្ហោះសារមុន នឹងមានបញ្ហាអ្វីកើតឡើង ដើម្បីកុំឲ្យបងប្អូនមានការយល់ច្រឡំ ឬ ត្រូវចាញ់បោកជនអនាមិក។ លោក ឆន សុវណ្ណរាជ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ពេលទទួលដំណឹងមួយនេះ ព្រោះថាខ្លាចជននោះ លួចយកទៅធ្វើរឿងមិនល្អ ណាមួយគឺ រូបលោកសូមមិនទទួលខុសត្រូវនោះទេ។ លោក ឆន សុវណ្ណរាជ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ថា “សេចក្តីជូនដំណឹង ដោយសារខ្ញុំបាទទើបតែដឹងនឹងទទួលដំណឹងថាAccount Facebook របស់ខ្ញុំមួយរយះនេះត្រូវបានគេ លួចHeck នឹងយកទៅលេងក្នុងផ្លូវមិនល្អក្នងករណីពាក់ព័ន្ធរឿងលុយកាក់រឺពាក្យសំដីមិនល្អមិនសមរម្យណាមួយខ្ញុំបាទសូមមិនទទួលខុសត្រូវនោះទេ។ លោកក៏បានបន្ថែមទៀតថា “សូមផ្តល់ដំណឹងមួយនេះដល់បងប្អូនទាំងអស់ជ្រាបជាព័ត៍មាន សូមអរគុណនឹងសូមអភ័យទោសទុកជាមុន”។

Read More

ធ្វើចឹងបានទៀត!! ខំតាមញ៉ែយូរហើយ ខឹងខាងស្រីមិនព្រមស្រលាញ់ ជិះម៉ូតូដេញបុ​ក ហើយវា​​យ​ប៉ោងមុខ

សមត្ថកិច្ចនគ របាល ឃា ត់ខ្លួនជ ន ស ង្ស័ យម្នាក់ បន្ទាប់ពីបាន ប្រើហិ ង្សា វា យ នារីម្នាក់ ដែលជា គ្រូពេទ្យរងរ បួ សយ៉ាងដំណំ ខណៈតាម សុំស្នេហ៏ នាង មិន ព្រម ស្រលាញ់ ហេតុការណ៍នេះបានកើត ឡើងកាល ពីវេលាម៉ោង ៦និង៣០នាទីព្រលប់ថ្ងៃ ទី៦ខែសីហាឆ្នាំ២០២០ នៅចំ នុចភូមិតាត្រាវ​ ឃុំ​កំពង់​ត្រាច​ ស្រុករ មាស ហែក។នគរ បាល ស្រុកបាន អោយ ដឹងថាជ ន ស ង្ស័ យមា នឈ្មោះព្រាប ភារម្យ​ អាយុ ២៩ឆ្នាំ រស់នៅភូមិតាវាំង ឃុំ​គគីរ​ ស្រុករមាស ហែក ខេត្តស្វាយរៀង។ចំណែកនារីរង គ្រោះមា ន ឈ្មោះម៉ី សេរីអាយុ ២៨ឆ្នាំបម្រើការងារ នៅមន្ទីពេទ្ យបង្អែកស្រុករ មាសហែក រស់នៅភូមិ តាវាំងឃុំគគីរ ស្រុក រមាសហែក បើតាមការ បំភ្លឺពីនារីរ ង គ្រោះ បាន ប្រាប់សមត្ថ កិច្ចថាមុន កើតហេតុនាង បានជិះម៉ូតូចេញពីកន្លែង ធ្វើការ នៅមន្ទីពេទ្យបង្អែកស្រុករមាសហែក គោល បំណង ត្រឡប់មកផ្ទះដូច សព្វដង ខណៈនោះស្រាប់ តែជ ន ស ង្ស័ យដែល រស់ក្នងភូមិឃុំជាមួយ គ្នាដែល តាម សុំស្នេហ៍ ប៉ុន្តែរូបនាងបា…

Read More

រថយន្តអត់ពន្ធជិត៣០០គ្រឿងនៅខេត្តព្រះសីហនុ នឹងដាក់លក់ដេញថ្លៃ ដើម្បីយកថវិកាចូលជាតិ បើម្ចាស់រថយន្តមិនចូលខ្លួនដោះស្រាយ

ខេត្តព្រះសីហនុ៖ មន្ត្រីគយថ្លែងថា នៅក្នុងខេត្តព្រះសីហនុមានរថយន្តអត់ពន្ធជិត៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ក្នុងករណីម្ចាស់មិនចូលទៅដោះស្រាយបង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់ ដែលគិតមកត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ ក្នុងនោះផុតកំណត់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០៕ ប្រភព៖ Khmer Note

Read More