វិធីសាស្ត្រងាយៗ ធ្វើឲ្យក្លៀកសស្អាត និងបាត់ក្លិន ពីតារាកញ្ញា​ ចាន់ គង្គារ…(មានវិដេអូ)

ភ្នំពេញ៖ កញ្ញា​ ចាន់ គង្គារ ដែលជាតារាបង្ហាញម៉ូដ ដ៏ជោគជ័យម្នាក់ ក្នុងវិស័យសិល្បៈ កញ្ញាក៏បានបង្ហាញពីវិធីងាយៗ ដែលធ្វើឲ្យក្លៀករបស់លោកយើងសស្អាត និងចំណាយប្រាក់អស់តិចបំផុត​ ដែលមិនធ្លាប់មាន។ នៅក្នុងគណនីហ្វេសប៊ុករបស់តារាបង្ហាញម៉ូដរូបនេះ ក៏បានរៀបរាប់នៅក្នុងវិដេអូរបស់ខ្លួនថា “វិធីសាស្រ្តដែលធ្វើឲ្យក្លៀកសស្អាតរបស់នាងនោះ គឺទី១ ត្រូវមានក្រូចឆ្មា លាយជាមួយស្ករស នៅពេលលាយវារួចរាល់ហើយនោះ យកវាមកលាបនៅលើក្លៀក របស់យើង ព្រោះវាអាចជួយឲ្យក្លៀករបស់យើងភ្លឺ និងបំបាត់ក្លិនទៀតផង។ បន្ទាប់មកយកម៉ាស់បិតមុខមកបិទក្លៀករបស់យើង ដើម្បីឲ្យក្លៀកមានសំណើម។ អនុវត្តន៍វិធីសាស្រ្តងាយៗនេះ លោកអ្នកនឹងទទួលបានក្លៀកសស្អាត ដូចជាតារាមិនខាន ។ ទន្ទឹមនឹងនេះ តារាស្រីរូបនេះ ក៏បានបង្ហោះសារថា “សួស្តីអ្នកទាំងអស់គ្នា! អគុណច្រើនសំរាប់ការទស្សនានឹងគ្រាំទ្រវីដេអូរបស់ខ្ញុំ ហើយនាងខ្ញុំសូមបញ្ចក់ ម៉ាសបិទមុខដែរនាងខ្ញុំប្រើក្នុងវីដេអូរ ជាម៉ាសបិទមុខដែរប្រើលើកផ្ទៃមុខ តែផលិតផលនោះមិនមែនផលិតសំរាប់ក្លៀកនោះទេ តែវាគ្រាន់តែជាគំនិតឆ្នៃប្រឌិតរបស់ខ្ញុំផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ នាង សុំទោសដល់ម្ចាស់ Brand ដែរខ្ញុំបានប្រើខុសពីលក្ខខណ្ឌរបស់ផលិតផល 🙏🙏🙏”៕

Read More

ចង់បានរាង​ស្លី​ម​ស្អាត ! គ្មាន​ក្បាលពោះ​ក្នុង​រយៈពេល​ត្រឹម៧​ថ្ងៃ​ កុំ​ភ្លេច​ភេសជ្ជៈ​សាមញ្ញ​មួយ​នេះ…

បើចង់បាន​រាង​ស្លី​ម​ស្អាត!! គ្មាន​ក្បាលពោះ​ក្នុង​រយៈពេល​ត្រឹម៧​ថ្ងៃ​ កុំ​ភ្លេច​ភេសជ្ជៈ​សាមញ្ញ​មួយ​នេះ មិនសាកប្រយ័ត្នស្តាយក្រោយ! រាង​ធំ​ពេក​ ដុះ​ខ្លាញ់​ក្បាលពោះ​តែងតែ​ធ្វើ​ឱ្យ​ស្ត្រី​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​នៅ​ពេល​ជួប​ទំនាក់ទំនង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​។​ តែ​ទោះបីជា​យ៉ាងណា​ យោង​តាម​ការ​ស្រាវជ្រាវ​ គ្រឿងផ្សំ​ធម្មជាតិ​ក្នុង​សម្បកចេក​មាន​ប្រសិទ្ធភាព​រំលាយ​ខ្លាញ់​ ដុត​ខ្លាញ់​ក្បាលពោះ​បាន​យ៉ាង​ល្អ​ក្រោយ​រយៈពេល​ ១​ស​ប្តា​ហ៍​។​ ខាងក្រោម​នេះ​ជា​វិធី​សម្រក​ទម្ងន់​ដ៏​ពូកែ​សក្តិ​សិទ្ធ​ និង​សុវត្ថិភាព​៖ *​គ្រឿងផ្សំ៖ សម្បកចេក​ ១០​ផ្លែ​ ទឹក​ ២​លី​ត្រ​ ក្រឡ​មួយ​មាន​គម្រប​បិទ​ជិត។ *​វីធីធ្វើ៖ លាង​សម្បកចេក​ ត្រាំ​ក្នុង​ទឹកអំបិល​រយៈពេល​ប្រហែល​ ១៥​នាទី​ បន្ទាប់​មក​ដាក់​គ្រប់យ៉ាង​ចូល​ទៅ​ក្នុង​ឆ្នាំង​ រួច​ចាក់ទឹក​ពីលើ​។​ ​ដាំ​សម្បកចេក​ឱ្យ​ពុះ​ ទុក​ឱ្យ​វា​ពុះ​រយៈពេល​ប្រហែល​ ១០​នាទី​។​ ច្រោះ​យក​ទឹក​វា​ដាក់​ក្នុង​ក្រឡ​ ​រង់ចាំ​ឱ្យ​ទឹក​ត្រជាក់​ យក​គម្រប​បិទ​ឱ្យ​ជិត​ និង​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក​អាច​ប្រើ​បាន​យូរ​។​ ជា​រៀងរាល់ថ្ងៃ​ អ្នក​គ្រាន់តែ​ទទួលទាន​ភេសជ្ជៈ​ខាងលើ​ជា​រៀង​រាល់​ព្រឹក​ពេល​ភ្ញាក់​ពី​គេង​ ហើយ​នៅ​សល់​ប៉ុន្មាន​ទៀត​ទុក​សម្រាប់​ផឹក​ពេល​ស្រេកទឹក​។ លើស​ពី​នេះ​ទៀត​ អ្នក​អាច​ទទួលទាន​ចេក​ក្រឡុក​មុន​អាហារ​ថ្ងៃត្រង់​។​ ដំបូង​ យក​ចេកទុំ​ ២​ផ្លែ​ក្រឡុក​ឱ្យ​ម៉ត់​លាយ​ជាមួយ​ទឹកដោះគោ​ស្រស់​គ្មាន​ជាតិ​ស្ករ​ ១៥០​មល​៕

Read More

មេឃភ្លៀងខ្យល់ខ្លាំងប្រុងប្រយ័ត្នផងបងប្អូន! ដើមឈើមួយដើមធំនៅស្ថានទូតបារាំង បាក់សង្កត់រថយន្តពីរគ្រឿង

(ភ្នំពេញ)៖ ភ្លៀងលាយឡំ និងខ្យល់ បានធ្វើឱ្យដើមឈើមួយដើមធំនៅក្នុងស្ថានទូតបារាំង បាក់រលំសង្កត់លើរថយន្តពីរគ្រឿង កំពុងធ្វើចរាចរណ៍លើដងវិថីជាប់មន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ។ សេចក្តីរាយការណ៍ បានឱ្យដឹងថា ហេតុការណ៍នេះ បានបង្កឱ្យរថយន្តខូចខាត តែមិនបង្កឱ្យមានរបួសដល់អ្នកនៅក្នុងរថយន្តនោះទេ៕

Read More

“នៅពេលមាត់យើងមិនអាចនិយាយប្រាប់ពីអារម្មណ៍ឈឺចាប់ ភ្នែកយើងនឹងនិយាយជំនួសម្ដង”

មនុស្សរឹងមាំ មិនមែនជាមនុស្សដែលពូកែលាក់ការឈឺចាប់ទេ។ វាក៏មិនមានន័យថា យើងមិនត្រូវការឲ្យនរណាដឹងពីការឈឺចាប់ ឬមិនត្រូវការជំនួយនោះឡើយ។ មនុស្សរឹងមាំ មិនមែនជាមនុស្សដែលតែងតែបដិសេធការជួយពីនរណាម្នាក់នោះទេ ហើយក៏មិនមែនជាមនុស្សដែលចង់តស៊ូចំពោះបញ្ហាតែម្នាក់ឯងនោះដែរ។ មនុស្សរឹងមាំមិនមែនជាមនុស្សដែលអាចគេចផុតពីបញ្ហាទេ ប៉ុន្តែជាមនុស្សដែលហ៊ានប្រឈមជាមួយបញ្ហានៅចំពោះមុខ។ មនុស្សរឹងមាំនឹងមិនបង្កើតបញ្ហាមួយទៀតដើម្បីលាក់បាំងបញ្ហាដែលបានកើតឡើងនោះឡើយ។ ផ្ទុយទៅវិញ គេជាមនុស្សដែលហ៊ានទទួលយកការពិតនៅចំពោះមុខ។ មនុស្សរឹងមាំ ក្លាហានដើម្បីសុំជំនួយពីនរណាម្នាក់ បន្ទាប់ពីខ្លួនបានខិតខំប្រឹងបែងអស់លទ្ធភាពហើយ។ ចង់ធ្វើជាមនុស្សរឹងមាំម្នាក់ដែរមែនទេ? មិនបាច់ញញឹមដើម្បីទប់ទឹកភ្នែកកុំឲ្យស្រក់ចុះនោះទេ។ បើមានអារម្មណ៍ថា វាចង់ស្រក់ចុះមកហើយ សូមអនុញ្ញាតឲ្យវាស្រក់ឲ្យអស់ចិត្តមក។ អ្វីដែលយើងត្រូវធ្វើ គឺជូតទឹកភ្នែកចេញ រួចហើយញញឹមសារជាថ្មីម្ដងទៀត។ ធម្មជាតិបង្កើតមនុស្សមក គ្រប់គ្នាអាចសើច អាចយំ អាចមានទុក្ខ អាចឈឺចាប់ អាចរីករាយ។ ដូច្នេះ សូមគ្រាន់តែអនុញ្ញាតឲ្យភ្នែករបស់យើងអាចបង្ហូរទឹកភ្នែក ពេលដែលមាត់របស់យើងមិនអាចនិយាយបាន។ វាមិនអីទេ យើងមិនមែនជាមនុស្សទន់ជ្រាយទេ បើគ្រាន់តែយើងយំ ដោយសារតែពិបាកទ្រាំនោះ។ “នៅពេលមាត់យើងមិនអាចនិយាយប្រាប់ពីអារម្មណ៍ឈឺចាប់ ភ្នែកយើងនឹងនិយាយជំនួសម្ដង”៕ ដកស្រង់ចេញពីសៀវភៅ #វិញ្ញាសាជីវិត

Read More

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

យល់​ដឹង៖ មនុស្ស​ម្នាក់​ៗ​ មាន​ភ័ព្វព្រេ​ង​វាសនាកើត​មក​ខុស​ៗគ្នា​អ្នក​ខ្លះ​កើត​មក​ភ្លាម​ក៏​នៅលើ គំនរទ្រព្យសម្បត្តិ ហើយ​អ្នក​ខ្លះ​ទៀត​កើត​មក ​ជា​កូន​អ្នកក្រីក្រ​រក​​ខ្វះមុខ​ខ្វះក្រោយ បាយ​ព្រឹក​ជា​បាយ​ល្ងាច ​ពេល​ខ្លះ​ត្រូវ​ទ្រាំ​ដេក​អត់ ​ទាំង​ពោះ​កំពុង​តែ​កូរទៀត​ក៏មាន​។ តែ​វាសនា​មិន​បិទ​ផ្លូវ ​របស់​មនុស្សដែល​ខំប្រឹងតស៊ូ​នោះទេ ខ្វះ​អី​អ្នកដែល​ជោគ​ជ័យ​ ​ ទ្រព្យសម្បត្តិចាយ​មិន​អស់​ មាន​ដើម​កំណើត​​ចេញ​ពី ​គ្រួសារ​ក្រីក្រលំបាកនោះ។ តែ​ក្នុ​ងនោះ ​អ្នក​ក៏​ត្រូវ​តែ​ដឹង​ផង​ដែរថា​ តើ​​អ្នក​ដែល​មាន​ពិ​ត​ប្រាកដ និង​អ្នក​មាន​តែ​តាម​បណ្តាញ​សង្គម​គឺមានភាព​ខុស​ប្លែក​គ្នា​បែបណា? ចង់​ដឹង​សូម​ទៅ​តាម​ដាន​ទាំងអស់​គ្នា៖ ១៖ អ្នក​មាន​ពិត អ្នក​ដែល​គេ​មាន​ពិត​ គឺគេ​មិន​ដែល​គិត​ថា ​ខ្លួន​គេ​មាន​នោះទេ។ ពោល​គឺ​គេ​មិន​ចេះ​ទៅ​ដើរ​និយាយ ​អួត​ថា​ខ្លួន​ជា​អ្នកមាន ចំណាយ​ពេលអត់​ប្រយោជន៍​ ទៅលើ​ការ​​​​បង្ហោះ​របស់​​ទ្រព្យ លើ​បណ្តាញ​សង្គម ​បង្អួត​ភ្នែក​អ្នកដទៃ។ ​គេក៏មិនមានទម្លាប់ ​ពាក់​សំញ៉ែង​របស់​ទ្រព្យ​ប៉ុនកដៃកជើង ទៅណាមកណា​​គ្រប់​ពេល ​​ខ្លាចគេ​មិន​ដឹង​ថា ​ខ្លួន​ជា​អ្នកមាន​នោះទេ។ ព្រោះ​ថា​អ្នក​មាន​ពិត​គឺ​មិន​មែន​សំដៅ​តែ​ទៅលើ ​របស់​​ទ្រព្យតែ​​មួយ​មុខ​នោះទេ តែ​គឺភាពមានបាន​ ប្រកប​ដោយ​បញ្ញា ចេះ​គិត​ដឹង​ខុសត្រូវ​ អ្វី​ដែល​គួរ​ធ្វើ​និង​អ្វី​ដែល​មិន​គួរ​ធ្វើ​។ ឧទាហរណ៍​ដូចជា​៖​Bill Gates Mark Zuckerberg Jack Ma ជាមហាសេដ្ឋី ​ដែល​មាន​លុយ​វាល់លាន លំដាបពិភពលោក តែ​មើល​ពី​របៀប​រស់​នៅគឺ​​ សាមញ្ញខ្លាំង​បំផុត ខោអាវពាក់​ដដែល​ៗ​គ្មាន​អង្គរក្សការ​ពារ​ឆ្វេងស្តាំ បរិច្ចាគ​ថវិការជួយ​ដល់​ប្រជាជន ​និង​ប្រទេស​ក្រីក្រ ក៏មិន​ផ្អើលអ្នកកាសែត ​ទៅ​ចុះផ្សាយ​ដែរ។ ២៖ អ្នកមាន​លើបណ្តាញ​សង្គម​ មាន​អ្វី​ដែល​ចម្លែកនោះទេ អ្នក​ដែលគេ​មាន​ពិត​ គេ​មិន​ទៅ​គិត​ចង់​អួត​ចង់​ចាញ់ឈ្នះ​គ្នា នៅលើ​បណ្តាញ​សង្គមនោះទេ។ តែ​គឺមាន​តែ​អ្នក​អត់​​នោះទេ ​ដែលខំ​ព្យាយាម​សំញ៉ែង​ថតបង្ហោះ បង្ហាញ​អ្នក​ដទៃ​ថា​ខ្លួន​ជា​អ្នក​មាន។​​ ដូចពាក្យ​ថា«​បុគ្គល​ណាដែល​កាន់​តែ ​អួត​ថា​ខ្លួន​ជាមនុស្ស​ឆ្លាត បុគ្គលនោះ​ក៏​កាន់តែ​ល្ងង់​ផងដែរ»។ ព្រោះ​ថា​សេចក្តី​ថ្លៃថ្នូរ របស់​មនុស្ស​មិនមែន​ អាស្រ័យលើ​គ្រឿង​អលង្ការ ខាង​​ក្រៅ​ខ្លួន​ទាំងអស់​នោះ តែមួយ​មុខ​ទេ។ យ៉ាងណាមិញ​ ​ចំណុច​រៀប​រាប់​ខាងលើ​ គឺគ្រាន់តែ​ជា​រឿង​រ៉ាវ ដែល​កើត​ឡើង​ហើយ​ ឆ្លុះបញ្ចាំង​ពីតថភាព​ នៃ​​សង្គម​របស់​យើង ​នា​ពេលបច្ចុប្បន្ន​នេះ​តែប៉ុណ្ណោះ។ ម្យ៉ាង​ការ​ដែលថត​បង្ហោះ​បង្អួត ពី​របស់​ទ្រព្យ​លើ​បណ្តាញ​សង្គមនេះ ​គឺ​មិន​មាន​ជា​ផល​ប្រយោជន៍​អី្វ ក្រៅពី​នាំ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង និងគ្រួ​សារតែប៉ុណ្ណោះ។ ដូច្នេះការរស់នៅបែបសាមញ្ញ ធម្មតា…

Read More

មិនធម្មតា សូម្បីតែអ្នកស្រី ទ្រី ដាណា ក៏នឹកស្មានមិនដល់ដែរថា ប្អូនស្រីអាយុទើប២០ឆ្នាំសោះ អាចរកលុយទិញរថយន្តម៉ាក Rolls-Royce ជិះហើយប្អូនស្រីជាអ្នកលក់…

ហ្វេសប៊ុក ៖ នៅកាលពីព្រឹកមិញនេះមានប្អូនស្រីម្នាក់ដែលជាអ្នកលក់លផលិតផល របស់ក្រុមអ្នកស្រី ទ្រី ដាណា បានចំណាយលុយជាច្រើនសន្ធឹកទិញរថយន្តទំនើបតម្លៃរាប់លានម៉ាក Rolls-Royce ក្រោយប្អូនស្រីជោគជ័យនៅក្នុងមុខជំនួញខ្លាំង ។ យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់ប្អូនស្រីខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះថា DaDa NNP ដោយប្អូនស្រីបានធ្វើការបង្ហោះនៅមុននេះបន្តិចថា ៖ ក្ដីស្រម៉ៃ របស់នាងខ្ញុំ អ៊ន់ ធីតា បានសំរេចទៀតហើយចាស៎ NNP ពិតជាផ្ដល់គ្រប់យ៉ាងអោយខ្ញុំ និងគ្រួសារពិតៗ ថ្ងៃនេះនាងខ្ញុំបានទិញ ឡាន Rolls Royce ថែម1គ្រឿងទៀតហើយអ្វីដែលធ្លាប់តែស្រម៉ៃ ឥលូវក្លាយជាការពិតត្រឹមតែរយះពេល 2ឆ្នាំ 6ខែ ដែលនាងខ្ញុំចូលរកសុីជាមួយក្រុមហ៊ុនNNP ខ្ញុំទទួលបាន សមទ្ធផលជាច្រើនដូចជា ឡាន ជាង5មុឺនដុល្លា 1គ្រឿង , ផ្ទះ2ល្វែង , ដី2ប្លង់ , មុខរបរពិតប្រាកដ ដែលអាច់រកចំណូល បានរាប់មុឺនដុល្លារក្នុង1ខែ ហើយដែលកាន់ពិសេសថ្ងៃនេះនាងខ្ញុំបានទិញ ឡានទំនើប Rolls Royce 1គ្រឿងបន្ថែមទៀតហើយ អរគុណជាពិសេសបំផុតចំពោះ លោកអគ្គនាយក ហុីង បញ្ញារិទ្ធ និង លោកស្រី អគ្គនាយិកា ដាណា ទ្រី សំរាប់គ្រប់យ៉ាង លោកទាំងពីរជាអ្នកមានគុណយ៉ាងធំធេង សំរាប់គ្រួសារខ្ញុំ គ្រប់យ៉ាងដែលខ្ញុំមានថ្ងៃនេះ គឺបានមកពី ក្រុមហ៊ុនNNP100% ពិតៗ ហើយបន្ថែមទៀតនោះ គឺខ្ញុំបានភាពជោគជ័យទាំងនេះ មកពី ភាពស្មោះត្រង់ពិតប្រាកដជាមួយក្រុមហ៊ុនNNP100% និង ធ្វើតាមយុទ្ធសាស្រ្តក្រុមហ៊ុនបង្រៀន ព្រោះNNP ធ្វើពិតបានផលពិត 100% ។ ក្រោយឃើញការបង្ហោះរបស់ប្អូនស្រីខាងលើហើយស្រាប់តែអ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួនដោយអ្នកស្រីបានធ្វើការបង្ហោះថា ៖ នេះជាអ្វីដែលខ្ញុំចង់បាន ចង់ឃើញ ហើយក៏រំភើបជំនួស កាល២ឆ្នាំមុន គាត់ប្រាប់ខ្ញុំថា ធ្វើបុគ្គលិកគេប្រាក់ខែជាង ៣០០ដុល្លារអីហ្នឹង ហើយគាត់ចាប់អារម្មណ៍ចង់ធ្វើជំនួញខ្លួនឯង។ គាត់ទើបអាយុជាង…

Read More

កញ្ញា Selena Gomez​ បរិច្ចាគប្រាក់១០លានដុល្លារ ជួយដល់ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកគីមីនៅលីបង់

បរទេស៖ អភិបាលក្រុងបេរូត លោក Marwan Abboud បានឱ្យដឹងថា ប្រជាជនលីបង់ រហូតដល់ទៅ ៣០០,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ដោយសារតែត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារម្សិលមិញ។ នៅក្នុងហេតុការណ៍ផ្ទុះនេះ មនុស្សយ៉ាងហោច១០០នាក់ បានស្លាប់ និងជាង៤,០០០នាក់ រងរបួស។ ប៉ុន្តែ អាជ្ញាធរលីបង់ ជឿជាក់ថាចំនួនអ្នកស្លាប់អាចនឹង បន្តកើនឡើង។ ដោយឡែកកាលពីម្សិលមិញតារាចម្រៀងស្រីជនជាតិអាមេរិក កញ្ញា Selena Gomez តារាល្បីដែលមានបេះដូងស្រស់ស្អាតបានធ្វើការឧបត្ថម្ភប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន១០លានដុល្លារ ដល់ជនរងគ្រោះដោយសារផ្ទុះឃ្លាំងស្តុកគីមីដ៏កក្រើកពិភពលោកក្នុងប្រទេសលីបង់ ។ ហើយនាងក៏បានបង្ហោះសារមួយឃ្លាថា “ខ្ញុំមិនអាចជួយអ្វីបានច្រើនទេ តែខ្ញុំគិតថាបើយើងទាំងអស់រួមគ្នាជួយ ការខូចខាតទាំងប៉ុន្មាននឹងបានស្រោចស្រង់ឡើងវិញ“ ៕

Read More

សមត្ថកិច្ចខណ្ឌ​ឬស្សីកែវ​ ដោះលែងអ្នកលេងល្បែងអាប៉ោងម្នាក់ជាមន្ត្រីសាលាខណ្ឌនេះ ទុកតែប្រជាជន ៣នាក់បញ្ជូនទៅតុលាការ

ភ្នំពេញ​៖​ យោងតាមការចុះផ្សាយរបស់TNN TV​ លោក​វរសេនីយ៍ឯក ហ៊ាង​ ថារ៉េត​ អធិការ​ខណ្ឌ​ឬស្សីកែវ​ បានប្រាប់ ពិត ពិត មេឌាយ៍ ថា សមត្ថកិច្ចរបស់លោកបានសម្រេចដោះលែងជនសង្ស័យជាអ្នកលេងល្បែងអាប៉ោងពិតមែន ដោយសារតែជនសង្ស័យម្នាក់នោះគឺជាមន្ត្រីសាលាខណ្ឌឬស្សីកែវ ហើយខាងសាលាខណ្ឌអន្តរាគមន៍ឲ្យដោះលែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​ជនសង្ស័យ​ម្នាក់​ជាមន្ត្រីសាលាខណ្ឌឬស្សីកែវ ដែលវក់នឹងល្បែងស៊ីសងនោះ អង្គភាពសារព័ត៌មាន​ ពិត​ពិត​ មេឌាយ៍​ បាន​ទាក់ទងទៅ​ ឯកឧត្តម ជា​ ពិសី​ អភិបាល​ខណ្ឌ​ឬស្សីកែវ​ នៅ​ថ្ងៃ​ទី​៥​ ​ខែ​សីហា​ ឆ្នាំ​២០២០នេះ​ ឯកឧត្តម ​បាន​បញ្ជាក់​ថា​នេះ​វាជានិតិ​វិធី​របស់សមត្ថកិច្ច ដូច្នេះបេី​ចង់​ដឹង​ច្បាស់​អ្នកសារព័ត៌មាន អាចសួរ​លោក​អធិការ​ខណ្ឌ​ទៅ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររម្លឹកថា កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ម្សិលមិញ ឯកឧត្តម ជា ពិសី អភិបាលណ្ឌប្ញស្សីកែវ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះទៅដល់ទីតាំងក្លឹបបាល់ទះ យីហោ «អាយឡេន» ស្ថិតនៅក្រុមទី២ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសងប្រភេទអាប៉ោង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងប្រតិបត្តិការខាងលើនោះ អាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ប៉ុន្តែនៅពេលបញ្ជូនដល់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ មានជនសង្ស័យម្នាក់ត្រូវបានដោះលែងឲ្យរួចខ្លូនវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការដោះលែងជនសង្ស័យជាមន្ត្រីសាលាខណ្ឌឬស្សីកែវម្នាក់ភ្លាម និងទុកតែពលរដ្ឋ ៣នាក់បញ្ជូនទៅតុលាការបែបនេះ ត្រូវមហាជនចាត់ទុកថា គឺជាការអនុវត្តច្បាប់បែបស្តង់ដាពីរ ចំពោះបទល្មើសដូចគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា ជនសង្ស័យទាំង ៣នាក់ ដែលសេសលស់ពីការដោះលែងរបស់សមត្ថកិច្ច រួមមាន ទី១ឈ្មោះ យ៉ាន់ ចន្ទ័ណារាជ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទី២ឈ្មោះ សេង អាន ភេទប្រុស…

Read More

អត់ខ្វល់មហាជនរិះគន់! Love Riya ដឹកដៃគូស្នេហ៌ទៅដើរលេង និងស្វីតៗជាមួយទេសភាពស្អាតកប់សារី

អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បី អ្នកនាង Love Riya ពេលនេះ កំពុងមានជវភាពហ៊ឺហារ ឡូយឆាយជាងមុន ក្រោយជោគជ័យជាមួយមុខជំនួញលក់តាមអនឡាញ។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ នាងមានលុយរហូតទិញរថយន្តស៊េរីទំនើបជាច្រើនគ្រឿង ជាពិសេស អ្នកមេម៉ាយរូបនេះ ក៏និយមចំណាយលុយទៅលើគ្រឿងពេជ្រផងដែរ។ ថ្មីៗ​នេះ អ្នក​មេម៉ាយ​លក់​ឡេ​ចាយលុយ​សាច់​សខ្ចី Love Riya បានធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​បានដឹងថា មាន​ចោរ​ចូល​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ ខណៈ​អ្នកនាង និង​ក្រុមគ្រួសារ និង​ព្រមទាំង​កូនចៅ​ជា​បុគ្គលិក​ទាំងអស់ ចាក​ចេញពីផ្ទះ​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ខេត្តកំពត​។​ហេតុការណ៍​ចោរលួច​ចូល​គាស់​ផ្ទះ​អ្នកនាង រី​យ៉ា បាន​កើតឡើង​កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០​។ ក្នុងនោះ​ផងដែរ អ្នកនាង​ដែល​ពោរពេញ​ទៅដោយ​អារម្មណ៍​តក់ស្លុត បាន​ឡាយ​ប្រាប់ថា ចោរ​បាន​លួច​លុយ​ពី​ក្នុង​ទូរ​ដែក​អស់ ៣០ ម៉ឺន​ដុល្លារ ឯណោះ តែ​របស់របរ និង​សម្ភារ​ផ្សេងៗ​មិនបាន​បាត់​ទៅណា​នោះទេ រួមទាំង​ទូរស័ព្ទដៃ​ផងដែរ​។​​បន្ទាប់មក អ្នកនាង រី​យ៉ា ក៏បាន​ប្តឹងទៅ​សមត្ថកិច្ច ទាក់ទង​ចោរ​ចូល​គាស់​ផ្ទះ​លួច​យកលុយ​អស់ ៣០ ម៉ឺន​ដុល្លារ ។ តែ​ទោះយ៉ាងណា នៅពេល​សមត្ថកិច្ច​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​ជាក់ស្តែង បាន​រកឃើញថា ចោរ​បាន​ឡើង​ចូល​លួច​លុយ​ទូដែក​តូច​គ្មាន​ដាក់​លុយ​ទេ​។ ចំណែកឯ​ទូរ​ដែក​ធំ ត្រូវបាន​ចោរ​លើក​មក​ដាក់​នៅ​សំ​យ៉ាប់​ខាងមុខ ក្រៅពីនេះ​ពុំមាន​ការបាត់បង់​អ្វី​ទៀតឡើយ​។ សរុប​ជារួម គឺ​ទ្រព្យសម្បត្តិ​របស់​អ្នកនាង​រី​យ៉ា ពុំមាន​ការ បាត់បង់​អ្វី​ទាំងអស់​។​​ស្រប​ជាមួយគ្នានេះ​ផងដែរ ប្រភពព័ត៌មាន​មួយ​បាន​និយាយថា លោក​ឧ​ត្ត​ម​សេនីយ៍ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នឹង​ព្រមាន​ចាត់ការ​តាមផ្លូវ​ច្បាប់ ប្រសិ នបើ​អ្នកនាង រី​យ៉ា នៅ​បន្តធ្វើ​អ្វី​មិនមែន​ហេតុផល ទាក់ទង​ការ​លើកឡើងថា​បាត់​លុយ​អស់ ៣០ ម៉ឺន​ដុល្លារ ជាការ​បំ​ភ្លើ​ស​ការពិត​នោះ​។​ក្រោយផ្ទុះរឿងរ៉ាវនិងរងការរិះគន់រួច អ្នកនាង Love Riya ទៅដើរកំសាន្តជាមួយ គូរស្នេហ៌យ៉ាងរីករាយ អមនិងទេសភាពស្អាខ្លំាងណាស់ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Read More

ធ្វើបាបពលរដ្ឋមិនបានទៀតទេ! ពលរដ្ឋ នាំគ្នាប្តឹងស្នងការរងខេត្តកណ្តាល ប្រើអំណាចជាអ្នកធំ គំ​រា​មចង់បានលុយពីការលក់ដីរបស់ពលរដ្ឋ…

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ លោក ទូច សុខលីម អាយុ៤៧ឆ្នាំ បានដាក់ ពាក្យបណ្តឹងសុំអន្តរាគមន៍មួយ គោរពជូនលោកស្នងការនគរបាលខេត្តកណ្តាល ដោ យចោទប្រកាន់ លោកឧត្តម សេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរ ងខេត្តកណ្តាលទទួលបន្ទុក ផ្នែកទេសចរណ៍ ថា បានប្រើអំណាច និងយកឈ្មោះថ្នាក់ដឹកនាំមកគំរាម រឿង អនុវត្តកិច្ចសន្យាទិញ-លក់ដី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតា មពាក្យបណ្តឹងសុំអន្តរាគមន៍ ដែលអ្នក សារព័ត៌មាន ទើបទទួលបាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះ ។ជុំវិញបញ្ហានេះ លោកឧត្តមសេ នីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបា លខេត្តកណ្តាល ថ្លែងប្រាប់ថា លោកកំពុងពិនិត្យ ករណីនេះហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរម្លឹកថា៖ ស្នងការរង រូបនេះធ្លាប់មានរឿងអាស្រូវ ជាច្រើនបន្ទាប់ពី យករ ថយន្តពន្លត់អគ្គិភ័យរប ស់អង្គភាពស្នងការ ទៅបម្រើឱ្យផ លប្រយោជន៍ខ្លួនឯង ដឹកទឹកលក់ និងបម្រើឱ្យតម្រូវការលោ កផ្កាយ ២មួយរូប ដែលសាមីអង្គភាពមិនដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធករណី លោក អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល បានឱ្យអង្គភាព «នគរដ្រេហ្គន» ដឹងតាម ទូរស័ព្ទ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា៖ លោកកំពុងមា នភារកិច្ចជាប់ប្រជុំ ហើយចប់ ការងារលោ ក នឹងខលតបប្រាប់មកវិញ។សូមបញ្ជាក់ថា៖ ទីតាំងដីនោះស្ថិត នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More