ក្រោយទទួលចេញពីកោះរ៉ុង! ខាន់ ជេមស៌ ផ្ដាំអ្នកទេសចរណ៍​ ត្រូវតាមដានអាកាសធាតុឲ្យបានច្បាស់ មុននឹងទៅកំសាន្តតាមតំបន់កោះនានា នៃសមុទ្រ

(ភ្នំពេញ)៖ ក្រោយពីតារាចម្រៀង ខាន់ ជេមស៌ និងក្រុមការងារថតបទចម្រៀង «កុំក្រយូរពេក» ព្រមទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាច្រើន បានជាប់គាំងនៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម រយៈពេល៤ថ្ងៃ មិនអាចវិលត្រឡប់មកគេហដ្ឋានវិញបាន ព្រោះតែបញ្ហាអាកាសធាតុរួចមក តារាច្រៀង ខាន់ ជេមស៌ បានអំពាវនាវប្រាប់ជាមុនដល់អ្នកទេសចរណ៍ ដែលមានបំណងចង់ទៅកំសាន្តនៅតាមតំបន់កោះនានា នៃឆ្នេរសមុទ្រកម្ពុជា ត្រូវតាមដានអាកាសធាតុ (ឧត្តុនិយម) ជាប្រចាំឲ្យបានច្បាស់លាស់ ជៀសវាងជួបគ្រោះអាសន្ន និងជាប់គាំងដូចជារូបលោក។ ខាន់ ជេមស៍ និងអ្នកទេសចរណ៍រាប់រយនាក់ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ រៀបចំទូកល្បឿនលឿន ទៅរំដោះ​ចេញពីក្រុងកោះរ៉ុងមកកាន់ដីគោក ក្រោយពីស្ថានភាពអាកាសធាតុ មានភាពល្អប្រសើរឡើងវិញ។ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះថា រូបលោក និងក្រុមការងារបានជាប់គាំងនៅលើកោះរ៉ុង ចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី០៤ ខែសីហា​ ព្រោះតែបញ្ហាអាកាសធាតុ ព្យុះភ្លៀងខ្លាំងៗ ធ្វើឲ្យមានរលកធំៗមិនអាចវិលត្រឡប់មកគេហដ្ឋានវិញបានឡើយ។ មូលហេតុដែលក្រុមរបស់លោក ​និងក្រុមការងារ​មានសមាជិកប្រមាណពី៦ទៅ៧នាក់ ជាប់គាំងនៅកោះរ៉ុង គឺដោយសារតែលោកទៅថត MV ចម្រៀងបទ «កុំក្រយូរពេក» នៅទីនោះ ខណៈដែលបទនេះក៏មានការចូលរួមថតជាមួយលោកគ្រូ ឱម សេងបូរ៉ា និងសិក្ខាកាមរបស់គាត់ជាច្រើននាក់ទៀត។ លោក ខាន់ ជេមស៌ បានបន្តទៀតថា នៅក្នុងហេតុការណ៍ជាប់គាំងនោះ មានអ្នកខ្លះសម្តែងក្តីបារម្ភ និងភ័យស្លន់ស្លោរ ប៉ុន្តែសម្រាប់រូបលោកពុំមានការភិតភ័យខ្លាំងនោះទេ គ្រាន់តែគិតពីការខាតបង់ពេលវេលា ដែលត្រូវបំពេញ​ក្នុងមុខជំនួញ ព្រោះលោកត្រូវមានការងារច្រើន នៅក្នុងទីក្រុងភ្នំពេញ។ ចំណែកឯបញ្ហាចំណីអាហារ និងកន្លែងស្នាក់នៅ គឺមិនខ្វះនោះទេ ព្រោះអាជ្ញាធរនៅលើកោះនោះ បានបញ្ជូនតាមកប៉ាល់ ទៅជាបន្តបន្ទាប់។ នៅពេលដែលលោក ក៏ដូចជាក្រុមការងារទទួលបានដំណឹងថា អាជ្ញាធរខេត្តព្រះសីហនុ មានដូចជាអភិបាលខេត្ត, លោកស្នងការខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត ទៅជួយរំដោះចេញពីកោះរ៉ុងនោះ ធ្វើឲ្យរូបលោក និងក្រុមការងារមានក្តីរំភើប…

Read More

មិនរស់ទេ! រកឃេីញកន្លែងផលិតពពុះសណ្ដែក៧កន្លែង​នៅស្រុកខ្សាច់កណ្ដាល ប្រេីប្រាស់សារធាតុគីមីឱ្យពលរដ្ឋខ្មែរហូប

សិប្បកម្មផលិតពពុះសណ្តែក ០៧ ទីតាំង នៅក្នុងស្រុកខ្សាច់កណ្តាល ត្រូវបានផ្អាកបណ្តោះអាសន្ន ដោយទទួលបានព័ត៌មានពីក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន ០៧ ទីតាំង នៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ **ជាលទ្ធផលមន្រ្តីជំនាញបានដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ០៧ ទីតាំង សរុបទម្ងន់ ១០៨ គីឡូក្រាម។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន ២០.៥ គីឡូក្រាម។ បន្ទាប់ពីការធ្វើកំណត់ហេតុដកហូត និងសាកសួរស្វែងរកប្រភព ម្ចាស់ពពុះសណ្តែកខាងលើ បានផ្តល់ព័ត៌មានលំអិតអំពីទីតាំងផលិតពពុះសណ្តែកមកកាន់មន្រ្តីជំនាញ ដើម្បីចាត់មន្រ្តីមានសមត្ថិកិច្ចបន្តស្រាវជ្រាវរកទីតាំង និងប្រភពនៃការផលិត៕ ប្រភព CCF ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ចូលរួមសោកស្តាយផង! លី​បង់​ប្រកាស​កាន់ទុក្ខ និង​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន​រយៈ ២​សប្តាហ៍ ក្រោយ​មានការ​ផ្ទុះ​ដ៏​កក្រើក​ផ្តា ច់ជីវិត​មនុស្ស​ជិត ១០០​នាក់ និង​រ បួ ស​ជាង ៤.០០០​នាក់​

ប្រទេស​លី​បង់​កំពុងធ្វើការ​កាន់ទុក្ខ បន្ទាប់ពី​មានការ​ផ្ទុះ​ដ៏​កក្រើក​មួយ​កាលពី​ថ្ងៃ​អង្គារ នៅក្នុង​រដ្ឋធានី Beirut បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៧៨​នាក់​ស្លា និង​ច្រើនជាង ៤.០០០​នាក់​រងរបួស​នៅ​ថ្ងៃ​អង្គារ​នេះ​។​ ​ទីក្រុង​ទាំងមូល​ត្រូវ​ញ័រ​រញ្ជួយ​ដោយសារតែ​ការផ្ទុះ​នោះ ដែល​ចាប់ផ្តើម​ដោយ​ភ្លើង​នៅ​កំពង់ផែ​។​ ​ប្រធានាធិបតី​លី​បង់ Michel Aoun បាន​និយាយថា សារ​ធា​ត​អា​ម៉ូ​ញ៉ូ​ម​នីត្រាត (ammonium nitrate) ត្រូវបាន​គេ​រក្សាទុក​ដោយ​គ្មាន​សុវត្ថិភាព​នៅក្នុង​ឃ្លាំង​មួយ​អស់​រយៈពេល ៦​ឆ្នាំ​។​ ​លោក​បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្ រោះអាសន្ន​រយៈ ២​សប្តាហ៍ និង​កំណត់ពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ​នេះ​។​ ​លី​បង់​នឹង​ធ្វើការ​កាន់ទុក្ខ​រយៈពេល ៣​ថ្ងៃ​ចាប់​ពីថ្ងៃ​ពុធ​នេះ​ទៅ​។​ ​លោក​ប្រធានាធិបតី​ក៏បាន​ប្រកាសថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិការ​សង្គ្រោះបន្ទាន់​ចំនួន ៦៦​លាន​ដុល្លា​។​ ​ចំនួន​អ្នកស្លា ប់​ត្រូវគេ​រំពឹងថា​នឹង​កើនឡើង​ច្រើន ខណៈដែល​ក្រុម​រុករក​កំពុង​បន្ត​ស្វែងរក​នៅក្រោម​គំនរ​បាក់បែក​។​ ​មន្ត្រី​លី​បង់​និយាយថា ការស៊ើបអង្កេត​កំពុងតែ​ធ្វើឡើង​ដើម្បី​ស្វែងរក​មូលហេតុ​ពិត​ដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​។ ក្រុមប្រឹក្សា​ការពារជាតិ​ជាន់ខ្ពស់​របស់​លី​បង់ និយាយថា​អ្នក​ដែល​ប្រព្រឹត្តិ​នឹងរង​ការកាត់ទោស​ធ្ងន់​បំផុត​។​ ​ការផ្ទុះ​កើតឡើង ចំ​ពេលដែល​ប្រទេស​លី​បង់​កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារតែ​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា​៕

Read More

ឧកញ៉ា ម៉ុង ឫទ្ធី មានប្រសាសន៍ថា សង់ទំនប់ទឹក២អស់ជាង១លានដុល្លារមានប្រយោជន៍ជាងទិញ Rolls-Royce ស៊េរីថ្មី ព្រោះបានផ្តល់ទឹកដល់ប្រជាពលរដ្ឋប្រើប្រាស់តកូនតចៅច្រើនជំនាន់

កាលពីប៉ុន្មានថ្ងៃមុន ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារចាក់ដោតមួយឲ្យអ្នកចូលចិត្តបង្ហោះអួតទ្រព្យសម្បត្តិ មេត្តាឈប់ធ្វើសកម្មភាពបែបនេះទៀត ហើយគួរណាយក​ទ្រព្យសម្បត្តិ​​ទៅវិនិយោគ​លើវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ ​ដើម្បី​បង្កើត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ និងបានចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើងព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​។ ថ្មីៗនេះ ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះមួយទៀត ដែលមានខ្លឹមសារថា “នៅរដូវរំហើយឆ្នាំ២០១៩ដោយមានការព្រួយបារម្ភខ្លាចមានគ្រោះរាំងស្ងួត មិនប្រក្រតីណាមួយអាចនិងកើតឡើងជាយថាហេតុ ខ្ញុំបានផ្តួចផ្តើមគំនិតវាស់វែងកំណត់យកផ្ទៃដីប្រមាណជាជាង៥០ហិកតា ដែលមានទីតាំងស្ថិតនៅចុងខាងលិចភ្នំបូកគោភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកសាងសង់ទំនប់ទឹកចំនួន២កន្លែង គឺទំនប់ទឹកម៉ុង ឫទ្ធីទី១ប្រវែង 428m កំពស់ 12m ខ្នងលើជាមធ្យម 12m ប្រើប្រាស់អាចម៍ដីអស់ចំនួន 122.000m3 អាចស្តុបទឹកបានជាមធ្យម 250.000ម៉ែត្រគូប ចំណាយថវិការអស់ចំនួន 350.000.00USD ។ ទំនប់ទឹកម៉ុង ឫទ្ធីទី២ប្រវែង 1.736m កំពស់11m ខ្នងលើជាមធ្យម 6m ទៅ 10m ដែលអាចស្តុបទឹកបានជាមធ្យម 1.250.000 ម៉ែត្រគូប ចំណាយថវិការអស់ចំនួន 850.000.00USD បញ្ចប់ការងារសាងសង់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។ ទំនប់ទឹកទាំងពីរនេះអាចស្តុបទឹកបានប្រមាណជា 1.500.000m3 ការចំណាយថវិការអស់ចំនួន USD1.172.020,00 បើប្រៀបធៀបទៅនិងរថយន្តរ៉ូសរ៉យ RR សារីថ្មីទំនើបឥឡូវមានគេប្រាប់ខ្ញុំថាតម្លៃរហូតទៅដល់ 1.500.000.00ដុល្លារឯណោះ ចំពោះគំនិតរបស់ខ្ញុំគិតថាយកលុយមកសាងសង់ទំនប់ទឹកមានផលប្រយោជន៍ជាង មិនតែប៉ណ្ណោះវាជាកេរ្តិ៍មរតកដ៏មានតម្លៃបំផុត សម្រាប់បំរើសេចក្តីត្រូវការទឹករបស់ប្រជាជននាពេលបច្ចុប្បន្ន ក៏ដូចជាតំណរតទៅអនាគតកូនចៅជាច្រើនជំនាន់តទៅ”៕ ប្រភព៖ Khmer Note

Read More

រឿងក្រោយខ្នង ធ្វើឲ្យមេធំ TikTok មិនលក់ក្រុមហ៊ុនតម្លៃ ៥០ពាន់លាន$ ឱ្យក្រុមហ៊ុន Bill Gates

កាលពីសប្ដាហ៍មុនមានដំណឹងមួយកក្រើកអស់អ៊ីនធឺណេត នោះជាសម្ដីលើកឡើងចំៗរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ថានឹងបិទកម្មវិធី TikTok លែងឱ្យប្រជាជនអាមេរិកប្រើប្រាស់ ក្រោមហេតុផលព្រួយបារម្ភថា ក្រុមហ៊ុនអាចនឹងលួចទិន្នន័យអ្នកប្រើប្រាស់ ឬប្រជាពលរដ្ឋអាមេរិក ខណៈដែល App មួយនេះមានក្រុមហ៊ុនមេដែលជាកន្លែងផ្ទុកទិន្នន័យនៅចិន ហើយស្និតជាមួយនឹងរដ្ឋាភិបាលចិន។ ជាមួយគ្នានេះដែរ ក្រោយពីបានលឺដំណឹងថា រដ្ឋាភិបាលអាមេរិកមានគម្រោងនឹងបិទកម្មវិធី TikTok នោះ ម្ចាស់ក្រុមហ៊ុន Microsoft លោក Bill Gate បាននឹងកំពុងតែញាប់ដៃញាប់ជើងចាប់ឱកាស ដោយលោកបានធ្វើចរចារសុំទិញ TikTok នៅក្នុងតម្លៃរហូតដល់ទៅជាង ៥០ ពាន់លានដុល្លារអាមេរិកឯណោះ។ ដោយ Microsoft ស្នើរសុំទិញយក TikTok សម្រាប់តែទីផ្សារអន្តរជាតិ ឬ ទីផ្សារអាមេរិក កាណាដា អូស្ត្រាលី និ​ង​ ញ៉ូវហ្សីលេន ប៉ុណ្ណោះ ហើយក្រុមហ៊ុនមេ TikTok គឺ ByteDanceនៅតែអាចបន្តកាន់កាប់ TikTok ចិន ឬហៅថា Douyin ដដែល។ ភ្ជាប់ជាមួយគ្នានេះ Microsoftក៏បានសន្យាជាមួយនឹងរដ្ឋាភិបាលអាមេរិកថា បើសិនជាអាចទិញ TikTok បាន Microsoft នឹងធ្វើការពិនិត្យយ៉ាងម៉ត់ចត់ទៅលើ App នេះម្ដងទៀតទាក់ទិននឹងទិន្នន័យ ក៏ដូចជាសុវត្ថិភាពអ្នកប្រើប្រាស់។ យ៉ាងណាមិញ ទោះបីជា លោក Bill Gate ហ៊ានបោះលុយរហូតដល់ទៅ ៥០ ពាន់លានដុល្លារ និងនៅតែឱ្យខ្លួនដំណើរ TikTok ចិនគឺ Douyin ក៏ដោយ កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញនេះ លោកZhang Yiming ម្ចាស់ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok នោះ ​បានធ្វើប្រកាសថា ខ្លួនសម្រេចចិត្តមិនលក់ TikTok ឱ្យទៅក្រុមហ៊ុន Microsoft នោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP កាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០​កន្លងទៅថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា ហេតុផលដែលមេ ByteDance មិនព្រមលក់ TikTok ឱ្យទៅ Microsoft គឺដោយសារតែ វាជាកម្មវីធីមួយដែលខ្លួនខំបង្កើតឡើងដោយផ្ទាល់ដៃ ហើយក៏ជាកម្មវិធីដែលធ្វើឱ្យខ្លួនទទួលបានភាពជោគជ័យខ្លាំងនិងមានភាពល្បីល្បាញទូទាំងពិភពលោកផងដែរ។ លើសពីនេះទៅទៀត ម្ចាស់កម្មវិធី TikTok ក៏បានអះអាងទៅកាន់រដ្ឋាភិបាលអាមេរិកថា ខ្លួនហ៊ានធានា១០០ភាគរយថា ខ្លួនមានសមត្ថភាពក្នុងការគ្រប់គ្រងទិន្នន័យ ហើយធានានឹងមិនមានការចែកចាយទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលបង្កឱ្យមានភាពចលាចលឬផលប៉ះពាល់ណាមួយឡើយ។ គួរបញ្ជាក់ផងដែរថា…

Read More

មកដឹងពីច្បាប់ថ្មី ត្រៀមដាក់ពិន័យនារីៗណាស្លៀកពាក់ខ្លីជ្រុលហួសហេតុតាមទីសាធារណៈ ដែល​…..

យោងតាមហ្វេសបុកផេចឈ្មោះ Channel Pram បានចែករំលែកជុំវិញព័ត៌ថ្មីមួយថា: ច្បាប់ថ្មី ហាមស្លៀកពាក់ខ្លី! សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៣មាត្រា និងមានគោលបំណង ដើម្បីក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ 1- ស្រ្ដីត្រូវបានហាមឃាត់ការស្លៀកពាក់ខ្លីពេករហូតខើចលើខើចក្រោម ការស្លៀកពាក់ស្ដើងលេចកេរភេទ ឬការស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរភេទ បុរសមិនត្រូវដោះអាវឱ្យខ្លួនទទេរនៅទីសាធារណៈ ឬស្លៀកតែខោទ្រនាប់ដើម្បីបង្ហាញកេរខ្មាស។ 2- សកម្មភាពហាមឃាត់នៅតាមទីសាធារណៈផ្សេងទៀត ដូចជាការរស់នៅលើចិញ្ចើមផ្លូវ ការសុំទាន ការបង្ហូរចោលកាកសំណល់នៅតាមទីសាធារណៈ ការបិទផ្សាយព័ត៌មានឬរូបភាពធ្វើឱ្យប៉ះពាល់ប្រពៃណីនិងសាសនា។ 3- ហាមឃាត់ការខាកស្ដោះនៅតាមផ្លូវនិងទីសាធារណៈ ការបង្ទោរបង់ក្រៅបង្គន់អនាម័យ ការចោលសំរាមឬខ្មោចសត្វនៅរាយប៉ាយតាមផ្លូវ 4- ការសង់រោងការឬរោងបុណ្យនៅតាមទីសាធារណៈឬតាមដងផ្លូវដោយគ្មានការអនុញ្ញាត 5- ហាមឃាត់ការជះទឹកឬការប៉ាត់ម្ស៉ៅ 6- មិនប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងរំខានដល់អ្នកដទៃ 7- អនីតិជនអាយុក្រោម១៨ឆ្នាំត្រូវបានហាមឃាត់ប្រើប្រាស់គ្រឿងស្រវឹងនិងចូលក្លឹបកម្សាន្ត 8- ហាមឃាត់ការលក់គ្រឿងស្រវឹងពីម៉ោង១២អធ្រាត្រដល់ម៉ោង៦ព្រឹក។ លោក អ៊ុក គឹមឡេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលដឹកនាំដំណើរការធ្វើសេចក្តីព្រាងច្បាប់នេះបានមានប្រសាសន៍ថា ច្បាប់នេះគឺមានភាពចាំបាច់សម្រាប់ថែរក្សាវប្បធម៌ប្រពៃណី។ ច្បាប់នេះអាចនិងអនុវត្តនៅចុងឆ្នាំឬឆ្នាំក្រោយនេះ!

Read More

នុះ!! ប្អូនស្រីបង្កើតសម្តេចហ៊ុន សែន ស្នើរឲ្យសមត្ថកិច្ច ចាត់វិធានការ នាងLove Riya ជាបន្ទាន់…(មានវីដេអូ)

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការជជែក គ្នាជាបន្តបន្ទាប់ អំពីបញ្ហា កញ្ញា សេង ស្រីរ័ត្ន ហៅ Love Riya ថៅកែលក់ ឡេមួយរូប ថា អ្វីដែលកើតឡើងថ្មីៗនេះ ជាករណី ចោរ ក ម្ម ពិត មែន ឬ ជាការ សម្តែង ដើម្បីប ង្កើតព្រឹត្តិការណ៍ ទា ញយ កប្រជាប្រិយភាព ? ។ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចហ៊ុន សែនបានប្រតិកម្មនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖នាងនេះបំពុល សង្គមធ្វើ អោយគេ អែងខ្វល់តែរឿង គាត់រហូ តអញ្ចឹងសូម សមត្ថកិច្ចចា ត់វិធាន ការលើ នាងនេះម្ដងមើល ពីព្រោះខ្ញុំដើរមា នអ្នកជេ រសមត្តកិច្ចខេត្តកណ្ដាល ថារបប ចោរលួចរ បស់ស្រីម្នាក់នេះ ស្រីនេះហ៊ានឡាយ ពត៌មា នមិនពិ តនាំឲ្យមហា ជនមានកា រយល់ច្រលំ លើសមត្ថកិច្ច ថាអសមត្ថភាព ការពារសន្តិសុខជូនរាស្ត្រមិ នបាន។ បញ្ហានេះ លោកឧត្តម សេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបា លខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ ថា ករណីនេះ លោកនឹង អោ យសមត្ថកិច្ចជំនាញ ហៅកញ្ញា Love Riya មកសួរនាំបន្ថែម ដើម្បីចង់ដឹ ងច្បាស់ ថា ករណី ចោ រក…

Read More

ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២នាក់ថែមទៀត ខណៈអ្នកព្យាបាលជាសះស្បើយមាន២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់។

Read More