អាណិតហ្វីលីពីនណាស់ រកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង «៦,៣៥០នាក់ក្នុង១ថ្ងៃ» ដែលជាអត្រាឆ្លងខ្ពស់បំផុតនៅអាស៊ាន!

(ម៉ានីល)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសហ្វីលីពីនបានកត់ត្រាអ្នកឆ្លង COVID-19 រហូតដល់ទៅ ៦,៣៥២នាក់ថ្មីទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង ១០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ ទិន្នន័យថ្មីសម្រាប់ថ្ងៃអង្គារនេះ ក៏ជាការបង្ហាញផងដែរអំពីការកើនឡើង នូវករណីឆ្លង COVID-19 ថ្មីៗនៅទូទាំងប្រទេសហ្វីលីពីន នៅក្នុងរយៈពេល ០៦ថ្ងៃជាប់ៗគ្នាតែម្តង ដោយពេលនេះចំនួនករណីឆ្លងសរុប បានកើនឡើងរហូតដល់ទៅ ១១២,៥៩៣ករណីហើយ ក្នុងនោះស្លាប់សរុប ២,១១៥នាក់ និងជាសះស្បើយវិញជាង ៦៦,០០០នាក់។ គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋធានីម៉ានីល និងតំបន់ជុំវិញ ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងការបិទទ្វារជាថ្មីឡើងវិញ ដែលនឹងបន្តរហូតដល់ថ្ងៃទី១៨ ខែសីហា ដោយសារតែករណីឆ្លង ផ្ទុះឡើងយ៉ាងគំហុកវិញ។ បើតាមសន្ទុះនៃការឆ្លងនេះ ហ្វីលីពីននឹងអាចវ៉ាឥណ្ឌូណេស៊ី ក្លាយជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតប្រចាំអាស៊ានក្នុងពេលឆាប់ៗ ខណៈឥណ្ឌូណេស៊ីពេលនេះ មានករណីឆ្លងសរុបជាង ១១៥,០០០ករណី (ស្លាប់ ៥,៣៨៨នាក់)៕

Read More

គាំទ្រទេ? លោកខាន់ ចន្ទសុផល ចង់ឲ្យសង់រូបសម្តេច ហ៊ុន សែន វិរៈបុរសស្នេហាជាតិយើង ខ្ពស់ជាងគេលោកពិភពលោក…

យោងទៅតាមទំព័រហ្វេសប៊ុក របស់លោកខាន់ ចន្ទសុផល បានអោយដឹងថា៖ សង្ឃឹមថ្ងៃណាមួយកម្ពុជាយើង និងមានរូបតំណាង វិរះបុរសស្នេហាជាតិយើង ដែលមានកំពស់ខ្ពស់ជាងគេ ក្នុងសកលលោក ដែលតំណាងដោយ និមិត្តរូប 《បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា》​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្រោយពី​ស្នងការ​ព្រមាន​ចាត់វិធានការ​, Love Riya ចេញមុខ​សុំទោស​ និង​និយាយ​ថា ​​គ្រាន់​តែ​ចង់​ឲ្យ​ចោរ​ចេញ​មុខ​តវ៉ា

ក្រោយពី​ស្នងការ​នគរ បាល​ខេត្ត​កណ្ដាល ព្រមាន​ចាត់វិធានការ​លើ​ខ្លួន​ជុំវិញ​ការ​បំប៉ោង​ព័ត៌មាន​នោះ អ្នកលក់​ផលិ តផ ល​តាម​អន​ឡាញ​ដ៏​ល្បី​អ្នកនាង Love Riya នៅ​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​មុខ​សុំទោស​ស មត្ថកិច្ច​ចំពោះ​ការ​និយាយ​នេះ ហើយ​ក៏បាន​ប្រតិកម្ម​ទៅ​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ផងដែរ។ ​នៅក្នុង​ការ​ឡាយ​វីដេអូ​របស់ខ្លួន អ្នកនាង Love Riya បាន​និយាយថា «..​ឥឡូវ​ជំហាន​ទី​១ នាង​ខ្ញុំ Love Riya ក៏​សុំទោស​ចំពោះ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា ហើយ​ឥឡូវ​នឹង ​មុននឹង​ខ្ញុំ​និយាយ​ក៏​ខ្ញុំ​សុំទោស​ដល់​បងៗ​ស មត្ថកិច្ច​ផងដែរ​… ធម្មតា​រឿងនេះ​ខ្ញុំ​មិនបាន​ប្ដឹងផ្ដល់​អ្វី​ទាំងអស់ ហើយ​ហេតុអ្វី​បាន​ខ្ញុំ​និយាយថា​បាត់​លុយ​៣០​ម៉ឺន​…​សំណាង​ហើយ​ដែល​ខ្ញុំ​មិន​និយាយ​ដល់​លើស​នឹង តាមពិត​ខ្ញុំ​និយាយ​នឹង ខ្ញុំ​និយាយ​បំភ័យ​ចោរ​ទេ ហើយ​ខ្ញុំ​និយាយ​លេង​ទេ​…​ឥឡូវ​ខ្ញុំ​ទទួលស្គាល់​ហើយ​ថា​ខ្ញុំ​ខុស ដែល​ខ្ញុំ​យក​រឿងនេះ​មក​និយាយ​លេង​…»​។​ ជាមួយគ្នានេះ អ្នកនាង Love Riya ក៏បាន​ប្រតិកម្ម​ទៅនឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែល​យក​វីដេអូ​នាង​ទៅ​កា ត់​.​ត​តែ​ក្បាល​ដំបូង​ដើម្បី​ចង់​ល្បី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ផងដែរ ដោយ​អ្នកនាង​ថា តាមពិត​ដំបូង​និយាយ​និយាយ​មែន តែ​និយាយ​លេង​ដើម្បី​ឲ្យ​ចោរ​ចេញមុខ​មក​តវ៉ា​ប៉ុណ្ណោះ ហើយ​ចុង​បញ្ចប់​នៃ​វីដេអូ​ឡាយ​ដដែល​នោះ​ អ្នកនាង​ក៏បាន​ប្រាប់​ហើយ​ថា មិនបាន​បាត់​បង់លុយ​នោះ​ដែរ។ គួរ​បញ្ជាក់ថា ជុំវិញ​រឿងនេះ កាលពី​ព្រលប់​ម្សិលមិញ លោក​ឧត្តមសេនីយ៍ ឈឿន សុចិ​ត្ត ស្នងក រ​នគរ បាល​ខេត្តកណ្តាល បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយថា ៖ ក្នុង​រឿង នេះ​លោក បានឱ្យ​មន្ត្រី​ចុះ​ទៅដល់​កន្លែង​កើត​ហេ តុ ប្រមូល​វត្ថុតាង​ស្តាប់​ចម្លើយ ម្ចាស់​ទីតាំង ហើយ​ពិនិត្យ​ពិតប្រាកដ មិន​មា ន​លុ យ​ដែល​ត្រូវ​បាត់ ខណៈ​លុយ ក្នុង​ទូដែក អត់​មាន​១​វៀល។ លោក​បន្តថា ​៖ ការ Live របស់ Love Riya លើកឡើងថា​បាត់​លុយ ៣០​ម៉ឺន​ដុល្លារ ជាការ​បំផ្លើស​ការពិត ប៉ុន្តែ​បើ​បន្តធ្វើ​អ្វី​មិនមាន​ហេតុផល លោក​នឹង​ចាត់​ការបន្ត​តាមច្បាប់។ តាមពិត​ការ​បំ ប៉ោង​ព័ត៌មាន ការផ្តល់​ព័​ត៌ មាន​ក្លែង ដល់ សមត្ថកិច្ច ក្នុង​ចេតនា ណាមួយ…

Read More

មិនបានជួយអ្វី សុំត្រឹមLike&Shareក៏បាន! ការតស៊ូព្យាយាមពិតជាធ្វើឲ្យប្អូនប្រុស វណ្ណា មានជីវភាពល្អប្រសើរជាមុន ជាមួយនិងផលិតផល NNP ប្រេនរបស់អ្នកនាង ទ្រី ដាណា…មានវីដេអូ

ជឿជាក់បងប្អូនជាច្រើនប្រាកដជាបានស្គាល់អ្នកនាង ទ្រី ដាណា ដែលតែងតែជួយដល់ជនទីទាល់ក្រលំបាក​ និងជនជួបការលំបាកនានា នៅតាមទីក្រុង ឬ តាមតំបន់ ដែលកំពុងតែជួបបញ្ហា គឺអ្នកនាង មិនដែលនៅស្ងៀមនោះទេ គឺអ្នកនាងតែងតែជួយជានិច្ចទៅតាមអ្វីដែលអ្នកនាង ជួយបាន។ ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកនាង ក៏បានឃើញពីការតស៊ូរបស់ប្អូនប្រុសម្នាក់ ពិការដៃទាំងសងខាង តែខិតខំប្រឹងប្រែងលក់ផលិតផលដោយមិនលើកដៃសុំទានអ្នកណាឡើយ ហើយត្រូវចិញ្ចឹមជីតា ដែលមានអាយុជាង៨០ឆ្នាំមកហើយ ធ្វើឲ្យមហាជនពិតជាអាណិតប្អូនប្រុសខ្លាំងណាស់។ ប្អូនប្រុសពិការដែលបានយកផលិតផលម៉ាក NNP ធ្វើឲ្យជីវភាពរបស់ប្អូនប្រុសបានល្អប្រសើរជាងមុន ហើយក៏មានការជួយជ្រោមជ្រែងពីម្ចាស់ផលិតផល អ្នកនាង ទ្រី ដាណា ផងដែរ ។ ប្អូនប្រុស វណ្ណា ធ្វើឲ្យអ្នកនាង ទ្រី ដាណា មានការកោតសរសើរនិងស្ងប់ស្ងែងយ៉ាងខ្លាំង ពេលបានឃើញប្អូនប្រុស ចេះខិតខំប្រឹងប្រែង រកស៊ីបែបនេះ ។ ក្រៅពីទំនុកបំរុងរឿងផលិតផលហើយនោះ អ្នកនាងក៏បានឧបត្ថម្ភនូវទុនរកសុីមួយចំនួន រួមនឹងសាងសង់តូបសម្រាប់ដាក់តាំងលក់ផលិតផលថែមទៀតផង។ គួរបញ្ជាក់ផងដែរ ប្អូនប្រុស វណ្ណា បានពិការដៃទាំងសងខាង​ដោយ សារតែឆក់ខ្សែភ្លើង ក្នុងអំឡុងពេលកំពុងធ្វើការ៕

Read More

លោក ខៀវ កាញារីទ្ធ ស្នើមន្រ្តីរាជរដ្ឋាភិបាល លុបបំបាត់ចោលទស្សនៈ ឲ្យតែគេសរសេរអាក្រក់ សុទ្ធតែពួកប្រឆាំង

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំង ឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ ។ ក្នុងវេទិកាពិភាក្សា វាយតម្លៃសកម្មភាព សន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នៅថ្ងៃទី៤ សីហានេះ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា លោកមិនមានកង្វល់ខ្លាំងទេ ជុំវិញបញ្ហាព័ត៌មាន ក្លែងក្លាយ ហើយក៏មិនអាចយកអ្នក សរសេរព័ត៌មានក្លែងក្លាយទាំងអស់ ទៅដាក់ទោសបានដែរ សំខាន់បំផុត គឺស្ថាប័នដែលរង នូវព័ត៌មានមិនពិតទាំងអស់នោះ មិនត្រូវដេកលក់ និងត្រូវបំភ្លឺដោយព័ត៌មានពិត ឲ្យបានឆាប់រហ័ស ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «មន្ត្រីគឺចៀសដាច់ខាត ឲ្យតែគេសរសេរអាក្រក់ សុទ្ធតែពួកប្រឆាំង ឈប់អាហ្នឹងមួយ ត្រូវចោលកន្លែងហ្នឹង ត្រូវមើលថា គេសរសេរហ្នឹងវាពិតទេ ហើយវាពិត ពិតដល់ត្រឹមណា យើងដោះស្រាយយ៉ាងម៉េចវាជាការសំខាន់ មិនមែនរឿង គ្រាន់តែស្វ័យប្រវត្តិភ្លាម នរណាសរសេរអាក្រក់ សុទ្ធតែអ្នកប្រឆាំង ជួនកាលប្រឆាំងខ្លះគេនិយាយត្រូវដែរ» ។ លោកបន្ថែមថា ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យតាមក្រសួង អ្នកនាំពាក្យតាមអង្គភាពនីមួយៗ សុទ្ធតែជាការងារហត់នឿយ ប៉ុន្តែ ធ្វើជាអ្នកនាំពាក្យ កុំចាត់ទុកអ្នកការសែតជាសត្រូវឲ្យសោះ ។ លោក ខៀវ កាញារីទ្ធបន្តថា”ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យតាមក្រសួង អ្នកនាំពាក្យតាមអង្គភាពនីមួយៗ សុទ្ធតែជាការងារហត់នឿយ ប៉ុន្តែទី១ ធ្វើជាអ្នកនាំពាក្យ កុំចាត់ទុកអ្នកការសែតជាសត្រូវនេះសំខាន់បំផុតហើយទី២ធ្វើជាអ្នកនាំពាក្យកុំខឹងអ្នកការសែតអោយសោះ បើខឹងគឺចាញ់អ្នកការសែតហើយ”។ លោករដ្ឋមន្ត្រីថ្លែងថា នៅលើពិភពលោក គ្មានកាសែតណាឯករាជ្យសុទ្ធនោះទេ ដូច្នេះកុំអួតខ្លួនថា ឯករាជ្យឲ្យសោះព្រោះឯករាជ្យក្នុងន័យនេះ គឺឯករាជ្យក្នុងការគិតរបស់យើង គ្មានអ្នកណាមកគាបសង្កត់ ឲ្យនិយាយ ឬសរសេរពីនេះពីនោះឡើយ ។ លោកគូសបញ្ជាក់ថា «ព្រោះបរទេសគេមកគេបង្រៀន គេឲ្យថាឯករាជ្យនឹងគឺសុទ្ធតែ…

Read More

ក្តៅៗ!! ឯកឧត្តម គួច ចំរើន បញ្ជាឪ្យប្រើប្រាស់អូប៊រ័ល្បឿនលឿន ទៅរំ ដោះអ្នកទេសចរ ណ៏ជាង៦០០នាក់ ដែលជា ប់គាំ ងនៅលើកោះរ៉ុង ឪ្យបានត្រឡប់មកដីគោកវិញដោយសុវត្ថិភាព(មានវីដេអូ)

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃ04.08.2020នេះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុប្រើប្រាស់អូប៊រ័ល្បឿនលឿននិងមានសុវត្ថិភាព សហ.ការពីវិសយ័ឯ.កជន ដឹករំ.ដោះអ្នកទេសចរណ៏ជាង៦០០នាក់ ដែលជា.ប់គាំ.ងនៅលើកោះរ៉ុង បានត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ ក្រោយឃើញចន្លោះពេលធាតុអាកាសធូរស្រាលបន្តិច។ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបា.លខេត្ត លោកវរសេនីយ៌ឯកឌឹម សំបូរប្រធានអង្គភាពនគរបា.លបង្ក្រា.បប.ទល្មើ.សលើផ្ទៃសមុទ្រ និងមន្ត្រីអង្គភាពពា.ក់ពន្ធ័បានអញ្ជើញទៅពិនិត្យនិងទទួលភ្ញៀវទេសចរ.ណ៏ដែលត្រឡប់មកពីកោះរ៉ុង ដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ។ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាពនិងរង់ចាំជួយស.ង្គ្រោះផងដែរ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៌ថា អ្នកទេសចរណ៏ច្រើនរយនាក់បានធ្វើដំណើរទៅលេងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀ.ងខ្យ.ល់និងរល.កខ្លាំង និងក្រោយមកបានជា.ប់គាំ.ងនៅលើកោះមិនអាចត្រឡប់មកវិញបាន ក្រោយតំបន់សមុទ្ររងនូវឥ.ទ្ធិពលព្យុះទី៣(សុីនឡាគូ)។ ដោយពិនិត្យឃើញថាថ្ងៃទី៤សីហានេះ ចន្លោះពេលធាតុអាកាសធូរស្រាលបន្តិចក្នុងពេលរសៀលទើប រដ្ឋបាលខេត្តចា.ត់វិធានការ ជួយដោះស្រាយដឹកយកបងប្អូនអ្នកទេសចរណ៏ទាំងអស់នោះ មកកាន់ដីគោកក្នុងក្រុងព្រះសីហនុវិញ និងថាដំណើរការនេះប្រកបដោយសុវត្ថិភាព៕ ប្រភព៖ Huy Bunleng News  

Read More

ស្វីតកប់! ពេលឃើញ ស៊ន សៀវមុីនិង និងគូដណ្តឹង បែបនេះ ថែមទាំងភ្ចាប់សារមួយយ៉ាងខ្លីថា….

ប្រិយមិត្តអ្នកលេងបណ្តាញសង្គមប្រាកដជាស្គាល់ច្បាស់ហើយកីឡាករដ៏ល្បីគឺ កញ្ញា ស៊ន សៀវម៉ី តាមរយៈការចូលរួចប្រកួត ផ្នែកកីឡាតៃក្វាន់ដូរ ដែលនាងតែងតែធ្វើឲ្យមហាជនជាច្រើនមានមោទនភាពចំពោះនាង។ ជាក់ស្តែង កញ្ញា ស៊ន សៀវម៉ី បាន សម្រេចចិត្តភ្ចាប់ពាក្យជាមួយបុរសសង្ហាម្នាក់ ដែលគូដណ្ដឹងរបស់នាងមានឈ្មោះថា កែវ ដេវិត ហៅក្រៅថា អាស្វា ជាជាងថតរូបដ៏ល្បីម្នាក់ផងដែរ។ បន្ទាប់ពីភ្ជាប់ពាក្យរួចមក ស៊ន សៀវម៉ី មិនខ្លាចកាន់តែបង្ហាញពី ទំនាក់ទំនងស្នេហា យ៉ាងស្អិតរមួតទៅកាន់ហ្វេនៗនោះទេ។ ជាក់ស្តែងសៀវម៊ីបានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីភាពផ្អែមល្ហែមរវាងខ្លួននិង អនាគតស្វាមី នៅលើទូកមួយនៅឯសមុទ្រ នៅពេលសម្រាកពី ភាពមមាញឹក យ៉ាងមានសេចក្តីសុខខ្លាំង ជាមួយនឹងសារមួយដែលភ្ជាប់ជាមួយរូបថតផង ដោយមើលទៅគួរឲ្យច្រណែនខ្លាំងណាស់៖ «មិនបាច់ហើរប្រជែងអ្នកណាតែចូរហើរតាមដែលកម្លាំងដែលយើងមាន»៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Read More

លោក ខៀវ កាញារីទ្ធ៖ លើលោកយើងនេះគ្មានកាសែតណាមួយ ដែលឯករាជ្យនោះទេ (មានវីដេអូ)

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា នៅលើពិភពលោកយើងនេះគ្មានកាសែតណាមួយដែលឯករាជ្យ១០០%នោះទេ ហើយក៏មិនមានអ្នកសារព័ត៌មានណាដើរហួសបន្ទាត់និពន្ធនាយកដែរ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិការពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការរៀបចំសន្និសីទរបស់ អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យកាន់តែខិតជិតគ្នារវាងអ្នកសារព័ត៌មាន និងមន្ត្រីរាជរដ្ឋាភិបាល ដែលធ្វើឱ្យមន្ត្រីរាជរដ្ឋាភិបាល អាចយល់ច្បាស់ពីកិច្ចការរបស់សារព័ត៌មានហើយសារព័ត៌មានកុំមានការយល់យោគចំពោះមន្ត្រីរាជរដ្ឋាភិបាល ដើម្បីបម្រើមហាជន។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងអំពីការផ្ដល់ជូនមេធាវីរបស់សម្ដេចតេជោ ក្នុងការជួយដល់អ្នកសារព័ត៌មានដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ហើយមានការប្ដឹងផ្ដល់នៅតុលាការ។ ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រីបញ្ជាក់ថា ការងារនេះនឹងមិនជួយអ្នកសារព័ត៌មានដែលជំរិតទារប្រាក់ពីអ្នកដទៃ តែក្នុងករណីខ្លះអ្នកសារព័ត៌មានមានទោសកំហុស យើងក៏ជួយសម្រួលទោសកំហុសរបស់គាត់តាមដែលអាចធ្វើបាន។ លោករដ្ឋមន្ត្រី បានសំណូមពរដល់មន្ត្រីក៏ដូចជាសាធារណជន កុំឱ្យគិតថា អ្នកសរសេរអត្ថបទអវិជ្ជមានជាអ្នកប្រឆាំងទាំងអស់ ហើយក៏កុំឲ្យគិតថាអ្នកសារព័ត៌មានថា មានទោសអ្នកកាសែតសុទ្ធតែរងគ្រោះទាំងអស់នោះទេ។ លោក ខៀវ កាញារីទ្ធ បានណែនាំដល់អ្នកនាំពាក្យទាំងអស់ឲ្យមានស្មារតីប្រុងប្រយ័ត្នហើយត្រូវកុំខឹងនៅពេលដែលអ្នកសារព័ត៌មានសួរសំណួរ។ លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ជាជំហររបស់ក្រសួងព័ត៌មាន នឹងមិនប្ដឹង Fake News នោះទេ។ Fake News បានចាក់ក្រឡេកមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីមន្ទីរតាមបណ្ដាខេត្ត កុំឲ្យដេកលង់លក់ដោយត្រូវធ្វើការបំភ្លឺ ហើយយើងមិនអាចទៅយកអ្នកសរសេរ Fake News ទាំងអស់យកទៅដាក់គុកបានទេ។ លោក ខៀវ កាញារីទ្ធ បានគាំទ្រនៅមតិរបស់តំណាងសារព័ត៌មាន Fresh News ដែលចង់ឲ្យសន្និសីទសារព័ត៌មាន របស់លោក ផៃ ស៊ីផាន បានលើកឡើងពីអ្វីដែលទាក់ទងនឹងបច្ចុប្បន្នភាព។ នៅក្នុងពិធីនោះ លោករដ្ឋមន្ត្រី ក៏បានពន្យល់អំពីយុទ្ធសាស្ត្ររបស់អតីតក្រុមប្រឆាំង ដែលខិតខំធ្វើយ៉ាងណាដើម្បីឲ្យគណបក្សកាន់អំណាចចុះខ្សោយ និងមួយទៀតគឺកុំឱ្យភ្លេចពួកគេផងដែរ៕ អត្ថបទ៖ FreshNews  

Read More

លោកផែង វណ្ណៈ ថា មានបុរសម្នាក់ ទិញឡានគេមិនអោយលុយគេហេីយ​ប្ដឹងម្ចាស់​ឡានទៀត​ ពិតជា…

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានរៀបរាប់ឲ្យដឹងថា “មហាថោ ក ទា ប​ ទិញឡានគេមិនអោយលុយគេហេីយ​ប្ដឹងម្ចាស់​ឡានទៀត​ ! ពេល​ដឹង​រឿង​ពិត​ អាណិត​លោក​ សាត​ ពិសិទ្ធ​ ហួសថ្លែង​ លោកបានលក់រថយន្ត​ Honda CRV សេរី​ឆ្នាំ​ ១៩៩៩​​ ទៅ​អោយឈ្មោះ​ ធី​ ចាន់ថុល​ ជាងផ្សារដែក​ តម្លៃ​ ៩៥០០​ ដុល្លារ​ អ្នកទិញ​ទេីបតែ​អោយ​ ២៥០០​ ដុល្លារ​ ទេ​ តែ​លោក​ សាត​ ពិសិទ្ធ​ បានផ្ទេរកម្មសិទ្ធិអោយទៅ​អ្នកទិញ​រួចហេីយ​ ដោយរង់ចាំ​តែ​អ្នកទិញ​យកលុយនៅសល់​ចំនួន​ ៧០០០​ ដុល្លារ​ មកទៀតមកអោយ​ លោក​នឹងប្រគល់​រថយន្ដ​ទៅអោយ ។ ប៉ុន្តែ​ ពេល​បាន​កាតគ្រី​ឡានទៅ​ មិន​ឃើញ​ឈ្មោះ​ ធី​ ចាន់ថុល​ យកលុយមកអោយទេ​ ហេីយលោកក៏មិនហ៊ានលក់​រថយន្ត​នេះទៅណាដែរ​ គឺរក្សាទុកអោយអ្នកទិញ​ដដែល​ ។ ស្រាប់​តែរំលងមកបានប្រហែល​ ៥​ ខែ​ ឈ្មោះ​ ធី​ ចាន់ថុល​ ​ចេញមុខ​មកប្ដឹងបភេអឹមខេត្តសៀមរាបថា​ លោក​ សាត​ ពិសិទ្ធ​ ឆបោក​ ។ ខ្ញុំចង់សួរថា​ ឆបោក​រឿងអី​ ? លក់​ឡាន​ មានឡានអោយតេី​ សំខាន់​អ្នកទិញ​មិនយកលុយមកអោយ​ បែជាមកប្ដឹងថាគេឆបោក​ ? ឥលូវ​នេះ​នៅ​ខាង​ កងរាជអាវុធហត្ថ​អះអាង​ថា​ ទោះ​ត្រូវ​ដោះស្រាយ​គ្នា​ចប់​ក៏ដោយ​ ក៏​ នៅជាប់​បណ្តឹង​អាជ្ញា​ទៀតដែរ​ ។ ស្អី​បណ្តឹង​អាជ្ញា​ ? តាមពិត​ទៅ​អ្នកលក់​គឺ​ជាជនរងគ្រោះ​ គាត់​មិនប្ដឹងអ្នកទិញចាត់ទុកថាសំណាងហេីយ​ ។ ឥលូវ​លុយកក់​ ២៥០០​ ដុល្លារ​ ក៏គាត់​ម្ចាស់​រថយន្ត​សុខចិត្ត​អោយវិញទៀត​ ។ តេីជាប់បណ្ដឹងអាជ្ញារឿងស្អី​ ? បេី​ម្ចាស់​រថយន្ត​អត់មាន​រថយន្ដ​អោយ​ទេីបគេហៅថាឆបោក​ ។…

Read More

ការពិតជីវិតអ្នកមេម៉ាយសាច់សខ្ចី Love Riya លំបាក វេទនា ខ្លាំងដល់ម្លឹង​ ដោយអ្នកនាង បានប្រាប់ថា…មានវិដេអូ

អ្នកលក់ឡេ សាច់សខ្ចី អ្នកនាង Love Riya បានធ្វើការនិយាយនៅក្នុងឡាយ ពីចោរចូលលួចទូដែក នៅក្នុងផ្ទះ ជាហេតុធ្វើឲ្យមហាជន អាណិតជាខ្លាំង។ នៅក្នុងការឡាយវិដេអូនេះ អ្នកនាង ក៏បានប្រាប់ពីជីវិតដ៏កំសត់របស់អ្នកនាង ដែលឆ្លាប់ឆ្លងកាត់កន្លងមក ធ្វើឲ្យមហាជនកាន់តែអាណិតថែមទៀត។ នៅក្នុងវិដេអូនៅ អ្នកនាងបានប្រាប់ពីជីវិតកាលគ្រាក្រលំបាក អ្នកនាងធ្លាប់ឆ្លងកាត់អ្វីខ្លះ ហើយត្រូវប្រឈមមុខនឹងអ្វីខ្លះ ទើបធ្វើឲ្យអ្នកនាង រឹងមាំរហូតមកដល់ពេលនេះ ហើយបានក្លាយជាមនុស្សម្នាក់ដែលមានលុយកាន់ពេញៗដៃ មានឡានជិះ មានពេជ្រពាក់ មានផ្ទះនៅយ៉ាងធំនោះ។ អ្នកនាងបាននិយាយនៅឡាយវិដេអូថា “ខ្ញុំ កាលពីខ្ញុំក្រ តើអ្នកនាងមានបានសុំជំនួយពីអ្នកណាម្នាក់ទេ ហើយខ្ញុំពេលខ្ញុំក្រមានអ្នកជួយដល់ខ្ញុំអត់។ ពេលខ្ញុំក្រ​ រកតែបាយញុាំមិនបានផង ញុាំតែដំឡូងពេញមួយអាទិត្យ ញុាំដំឡូងជំនួសបាយ តើអ្នកនាងបានទៅសូមជំនួយពីអ្នកណាគេទេ? រាល់ថ្ងៃនេះខ្ញុំប្រឹងរកលុយដើម្បីចិញ្ចឹមកូនខ្ញុំ ចិញ្ចឹមបុគ្គលិកខ្ញុំ ឲ្យតែបានគ្រប់គ្រាន់ ខ្ញុំនៅធ្វើមិនទាន់បានផង មិនទាន់បានចិញ្ចឹម មើលថែអ្នកមានគុណឲ្យគាត់បានរស់នៅស្រួលផង”។ រាល់ថ្ងៃនេះ ប្រឹងរកទាំងយប់ទាំងថ្ងៃ ពេលដើរលេងក៏ឡាយលក់ផលិតផល ពេលទៅកំពតក៏ឡាយលក់ ពេលយប់ក៏ឡាយ ពេលថ្ងៃក៏ឡាយ ។

Read More