មនុស្ស២នាក់ រត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង, សមត្ថកិច្ចកំពុងស្រាវជ្រាវនាំខ្លួនមកវិញ

(ព្រៃវែង)៖ មនុស្ស២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំខ្លួនមនុស្សទាំង២នាក់នេះ ត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញ។ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា មនុស្សទាំង២នាក់នេះ ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២៖ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ លោកបានបញ្ជាក់ថា ពួកគេទាំងពីរនាក់ បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃនេះ ពេលកំពុងរៀបភ្លៀង។ បើតាមលោកអភិបាលរងខេត្ត បច្ចុប្បន្នក្រោមការបញ្ជាពី លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ កំពុងរួមដៃគ្នាបើកការស្រាវជ្រាវ ដើម្បីតាមរកមនុស្សទាំង២នាក់នេះ ត្រឡប់មកមណ្ឌលដើម្បីធ្វើចត្តាឡីស័កវិញ។ ប្រភពព័ត៌មានដដែលបានអះអាងថា មនុស្សទាំងពីរនាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង។ សូមជម្រាបថា កន្លងទៅក៏ធ្លាប់មានករណីអ្នករត់ចេញពីមណ្ឌលធ្វើចត្ដាឡីស័កផងដែរ ប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញ នឹងនាំមកបន្ដតាមដានសុខភាពវិញ រហូតដល់ថ្ងៃកំណត់ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកជំងឺសរុប២៤០នាក់ (ស្ត្រី ៤៦នាក់ និងបុរស១៩៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៩៧នាក់ (ស្រី ៤៣នាក់ និងបុរស១៥៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៤១នាក់ និងអ្នកសម្រាកព្យាបាល…

Read More

អ៊ុញនុះ!​ Love Riya កុហកគេថា ចោរលួចទូដែកអស់៣០មុឺនដុល្លារ តែខាងស្នងការថា ក្នុងទូរគ្មានលុយ១រៀល(មានវិដេអូ)

យោងតាមទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តកណ្តាល បានអោយដឹងថា៖ កើតហេតុថ្ងៃទី០២.០៨.២០២០វេលាម៉ោង១១.០០នាទីនៅចំណុចផ្ទះជ ន រ ង គ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីម មៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ជ ន រ ង គ្រោះ ០១នាក់៖ឈ្មោះ សេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅកន្លែង កេីតហេ តុខា ងលេី មុខរបរ លក់ឡេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ(គេចខ្លួន)។សម្ភារ បាត់បង់៖-ទូរដែកតូច ទទេ(គ្មានលុយ) ចំនួន ០១វត្ថុតាងចាប់យក៖ គ្មាន ស ភាព នៃរឿងហេតុកា លពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០.០០នាទី ជ នរ ងគ្រោះនិងក្រុម គ្រួសា រព្រម ទាំងបុគ្គលិក លក់ឡេទាំងអស់ បាន ចាកចេញ ពីផ្ទះទៅលេង ខេត្តកំពត ដោយបានបិទបា រ៉ែតភ្លេីង បិទទ្វារ បង្អួចផ្ទះជាន់ ក្រោមទាំងអស់ ចំណែកជាន់ ទី១វិញបានបិទទ្វា រតែភ្លេចចាក់សោរ រួចហេីយ បានធ្វេីដំណេី រចេញពីផ្ទះទាំង អស់គ្នាទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះដល់ថ្ងៃទី២ ខែឆ្នាំដដែល វេលាម៉ោង១១ថ្ងៃត្រង់ពេលជ ន រង គ្រោះត្រឡប់មកដ ល់ផ្ទះវិញទេីបដឹងថាមានចោរឡេីងចូល លួចទូរ ដែកតូច គ្មាន ដាក់លុ យអស់ ១ចំណែកឯទូរដែកធំត្រូវបា នចោរ លេីកមកដាក់នៅសំយ៉ាប ខាងមុខ ក្រៅពីនេះ ពុំមាន បា ត់បង់ អ្វីទៀតឡេីយ ទេីបរាយ ការណ៍ ជូនសមត្ថកិច្ចដេីម្បីចុះពិនិត្យកន្លែងកេីតហេតុ និងជួយស្រាជ្រាវ រកមុខ…

Read More

ក្តៅៗ ចិនទើបបញ្ចប់ការធ្វើតេស្ត ប្រព័ន្ធផ្កាយរណបអង្កេតមហាសមុទ្រ

(ប៉េកាំង)៖ ក្រសួងធនធានធម្មជាតិចិននៅថ្ងៃចន្ទនេះ បានប្រកាសពីការបញ្ចប់ការធ្វើតេស្តផ្ទៀងផ្ទាត់ ប្រព័ន្ធរបស់ផ្កាយរណបចំនួន ០២គ្រឿង ដែលប្រើសម្រាប់សង្កេត មើលសកម្មភាពមហាសមុទ្រ។ ការធ្វើតេស្តនោះត្រូវបានប្រព្រឹត្តទៅ​នៅឯតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០។ ការធ្វើតេស្តខាងលើមានរយៈពេល ៣៥ថ្ងៃ និងត្រូវបានដឹកនាំដោយទីភ្នាក់ងារទទួលបន្ទុក ផ្នែកផ្កាយរណបមហាសមុទ្រ នៃក្រសួងធនធានធម្មជាតិចិន និងក្រោមការជួយជ្រោមជ្រែង ពីបណ្ឌិត្យសភាបចេ្ចកវិទ្យាអវកាសចិន។ ការធ្វើតេស្តរួមមានទាំងការផ្ទៀងផ្ទាត់លើឧបករណ៍ ហៅថា Microwave Scatterometer ជាឧបករណ៍យ៉ាងសំខាន់មួយ ដែលត្រូវបានភ្ជាប់ជាមួយផ្កាយរណប HY-2B របស់ចិន និងផ្កាយរណប សង្កេតមហាសមុទ្រមួយទៀត ដែលជាសមិទ្ធផលរួមរវាងចិន និងបារាំង។ ផ្កាយរណបទាំងពីរត្រូវបានបាញ់បង្ហោះចេញពីផែនដី កាលពីខែតុលា ឆ្នាំ២០១៨។ គួរបញ្ជាក់ថា Microwave Scatterometer គឺជាឧបករណ៍រ៉ាដា ដែលអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តសង្កេតស្វែងយល់ពីបាតុភូតរលក និងខ្យល់ នៅលើផ្ទៃមហាសមុទ្រព្រមពេលជាមួយគ្នាតែម្តង និងឲ្យកាន់តែមានប្រសិទ្ធភាព។ ឧបករណ៍នេះមានសារៈសំខាន់ជាខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ​ទៅលើបរិស្ថានដែនសមុទ្រ និងបាតុភូតបម្រែបម្រួលអាកាសធាតុសកល៕ អត្ថបទ៖​Fresh News

Read More

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកទាមទារ អោយដោះលែង លោក រ៉ុង ឈុន សូមបញ្ឈប់ជាបន្ទាន់ មុននឹងអា ជ្ញា ធរមានសមត្ថកិច្ចចាត់វិ​ ធានការតាមច្បា ប់!

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

Read More

កម្ពុជា-វៀតណាម ប្រគល់ និងទទួលផែនទី ខ្នាត ១/២៥០០០ ជាផែនទីទំនើបសម័យឌីជីថល ៤.០

(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងវៀតណាម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានរៀបចំពិធីប្រគល់និងទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាផែនទីទំនើបសម័យឌីជីថល។ ពិធីប្រគល់ និងទទួលផែនទីខាងលើនេះ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ឲ្យដឹងថា ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០នេះ បានបង្ហាញពេញលេញលទ្ធផលខណ្ឌសីមា និងបោះបង្គោលព្រំដែនប្រមាណជា ៨៤% ដែល ប្រទេសទាំងពីសម្រេចបាន។ លោកស្រីបញ្ជាក់ទៀតថា ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.០ ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមិសាស្រ្តនៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការ ប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០០០០ ដែលមានតែខ្សែព្រំដែន ហើយមិនមានអ្វីបង្ហាញជាក់លាក់ច្រើនជាងនេះ។ នៅក្នុងឱកាសប្រគល់ និងទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០នេះ ខាងកម្ពុជា តំណាងដោយ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងភាគីវៀតណាមតំណាងដោយ លោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេស បានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពទទួលយកសៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន ៥០០ច្បាប់ដើម ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) បានល្អ ត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួនតទៅ។ សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែង…

Read More

ថាមែនៗ ទីបំផុត Love Riya បង្ហាញមុខអ្នកស្អំបេះដូងក្រោយហើយមានរូបរាងសង្ហារខ្លាំងណាស់មិនចាញ់ប្តីមុនទេ ជាពិសេសកូនស្រីនាងទទួលបាន…(មានវិដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់បានស្គាល់ហើយថាអ្នកនាង Love Riya គឺជាអ្នកលក់ឡេតាមអនឡាញម្នាក់ដែលទទួលបានប្រជាប្រិយខ្ពស់ Love Riya មួយរយៈពេលក្រោយមកនេះឃើញថានាងមានសន្ទុះគាំទ្រខ្លាំងពីសំណាក់មហាជន បន្ទាប់ពីនាងបានលែងលះជាមួយប្តីនាងរួច និងបានលេចមុខនៅតាមកម្មវិធីទូរទស្សន៍ជាច្រើនផងដែរនៅក្នុងពេលថ្មីៗនេះ ។ យ៉ាងណាមិញក្រោយលែងប្តីរួច Love Riya​ ត្រូវបានមហាជនជាច្រើនតែងតែសួរនាំនាងថា បន្ទាប់ពីលែងប្តីរួចតើនាងរកបានអ្នកស្អំបេះដូងថ្មីហើយឬនៅ ? នេះជាសំនួរដែលឃើញគេសួរ Love Riya ច្រើនទាំងនៅក្នុង ឡាយ និង កម្មវិធីទូរទស្សន៍ ហើយនាងតែងតែឆ្លើយថា នៅទេព្រោះមិនទាន់មានអ្នកត្រូវចិត្ត ។ ជាក់ស្តែងកាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលផងដែរក្រោយ Love Riya បង្ហាញវីដេអូស្វីតៗជាច្រើនជាមួយបុរសម្នាក់ដែលមានឈ្មោះថា ប៉ា សូនី ​ហើយហៅបុរសម្នាក់នេះថា « ប៉ាៗ អូនទែន » បន្ទាប់ពីឃើញដូច្នេះបានធ្វើឲ្យមហាជនជាច្រើនបានលាន់មាត់ថាអ្នកទាំងពីរពិតជាសមគ្នាណាស់់ និងស្រឡាញ់គ្នាណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មហាជនក៏បាននាំគ្នាជូនពរLove Riya និង ប៉ាសូនី ផងដែរថាឲ្យស្រឡាញ់គ្នារហូតទៅ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖  

Read More

ឯកឧត្តមពេជ្រ ស្រស់ថាការចាប់ខ្លួនលោកគ្រូរ៉ុង ឈុន ដូចធ្វើកាដូរផ្គាប់ចិត្តវៀតណាមចឹង ព្រោះគាត់ជាខ្មែរ…..

ឯកឧត្តមពេជ្រ ស្រស់ថាការចាប់ខ្លួនលោកគ្រូរ៉ុង ឈុន ដូចធ្វើកាដូរផ្គាប់ចិត្តវៀតណាមចឹង ព្រោះគាត់ជាខ្មែរ ហើយ និយាយការពារផលប្រយោជន៍ខ្មែរ បើគាត់និយាយខុស រដ្ឋាភិបាលអាចចេញសេចក្ដីថ្លែងការបដិសេធ ថ្កោល ទោស ហើយឱ្យគាត់សុំទោស រឺ កែតំរូវបាន មិនដល់ ថ្នាក់ចាប់ដាក់គុកនោះទេ ព្រោះគាត់ជាខ្មែរ និយាយដើម្បីខ្មែរ

Read More

អាណិត វៀតណាម ណាស់! មិនហ៊ានក្អក! បានត្រឹមតែអោបដៃខាំមា ត់ មើលចិនធ្វើ សមយុ ទ្ធបា ញ់ផ្លោ ងលើកោះរបស់ខ្លួន​ និងប្រាប់ទាហ៊ានខ្លួនថា ឲ្យនៅឆ្ងាយពីសមយុ ទ្ធចិនបន្តិច

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រខេត្តហៃណាន ប្រទេសចិន បានប្រកាសផែនការធ្វើសមយុ ទ្ធយោធានៅលើកោះប៉ារ៉ាសេល របស់វៀតណាម ចាប់ពីថ្ងៃពុធ ទី០១ ខែកក្កដា រហូតដល់ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Vnexpress ។ អាជ្ញាធរចិន ក៏បានប្រកាសដែរថា គ្មាននាវាណាមួយត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នៅសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត នៅពេលសមយុ ទ្ធកំពុងចាប់ផ្តើមនោះទេ។ ដែលសកម្មភាពនេះកើតឡើងចំពេលដែលសហគមន៍អន្តរជាតិព្រួ យបារម្ភអំពីសកម្មភាពថ្មីៗរបស់ចិននៅសមុទ្រចិនខាងត្បូង។ ប្រទេសចិន បានបង្កើនសកម្មភាពឈ្លា នពា នរបស់ខ្លួននៅក្នុងដែនទឹកសមុទ្រខាងត្បូង ចាប់តាំងពីដើមឆ្នាំនេះ ខណះពេលដែលប្រទេសដទៃទៀតបានផ្តោតលើការប្រយុ ទ្ធប្រ ឆាំងនៃការ ផ្ទុះ ឡើងវីរុ សកូវីដ-១៩។ គួរជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc នឹងធ្វើជាប្រធានសម័យបើកកិច្ចប្រជុំ សម័យប្រជុំពេញអង្គនិងវគ្គពិភាក្សាពាក់ព័ន្ធនានា បានសម្តែងការព្រួ យបារម្ភចំពោះការអភិវឌ្ឍសមុទ្រចិនខាងត្បូង​នាពេលថ្មីៗនេះ​​ និងបានអំ ពាវនាវឱ្យគ្រប់ភាគីទាំងអស់ដែលមានចំនែកនៅក្នុងរឿងសមុទ្រចិនខាងត្បូង ត្រូវកសាងទំនុកចិត្តឡើងវិញ។ ជាមួយគ្នានេះដែរ ប្រទេសវៀតណាម ក៏បានអំ ពាវនាវឱ្យមានការបន្តការចរចារវាងអាស៊ាន និងចិនស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង។ លោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលនេះថាជំ ងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការពិភាក្សាអំពី COC រវាងអាស៊ាននិងចិនដែលបាននិងកំពុងបន្តចាប់តាំងពីឆ្នាំ ២០០២ សម្រាប់ការបង្កើតច្បាប់ដែលមានកាតព្វកិច្ចស្របច្បាប់។ គួរបញ្ជាក់ថា ប្រទេសចិន​ បានដណ្តើមកាន់កាប់កោះប៉ារ៉ាសែល​ ពីប្រទេសវៀតណាមខាងត្បូង ដោយកម្លាំងយោធានៅឆ្នាំ១៩៧៤ ហើយបានកាន់កាប់វាដោយខុសច្បាប់ចាប់តាំងពីពេលនោះមក ។

Read More

អ្នកប្រាជ្ញ ១០រូប ដែលមានទម្លាប់ចម្លែកៗត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ

(ពិភពលោក)៖ អ្នកប្រាជ្ញ ឬទស្សនវិទូ មិនមែនជាក្រុមមនុស្សធម្មតា ដូចមនុស្សដែលនៅជុំវិញយើងឡើយ និយាយដោយឡែកទស្សនវិទូមួយចំនួនមានទម្លាប់ចម្លែកៗ ទៅតាមធម្មជាតិរបស់ពួកគេ។ មានការលើកឡើងថា ទម្លាប់ចម្លែកៗនោះធ្វើឲ្យពួគគេធ្វើការងារបានល្អ និងរកឃើញអ្វីៗដែលពិសេសជាដើម។ អ្នកប្រាជ្ញមួយចំនួន ដែលមានទម្លាប់ខុសពីមនុស្សធម្មតា ត្រូវបានគេចារទុកក្នុងប្រវត្តិសាស្ត្រ ដូចខាងក្រោម៖ * ១៖ ស៉ីហ្គម៉ុន ហ្វ្រូដ (Sigmund Freud) ស៉ីហ្គម៉ុន ហ្វ្រូដ គឺជាអ្នកប្រាជ្ញជនជាតិអូស្ត្រាលី កើតនៅឆ្នាំ១៨៥៦ និងស្លាប់ទៅវិញនៅឆ្នាំ១៩៣៩។ ស្របពេលដែលមនុស្សជាច្រើនស្គាល់ថា ហ្វូដ ជាបិតាផ្នែកវិភាគពីគំនិតមនុស្ស (មនោវិទូ), គាត់ក៏ជាអ្នកប្រាជ្ញ ដែលបានសរសេរសៀវភៅ ស្តីពីការងារទស្សនវិជ្ជាផងដែរ។ គាត់គិតថា ពេលវេលាពិតជាមានតម្លៃណាស់ រហូតដល់ថ្នាក់គាត់មិនចង់ចំណាយពេលដុសធ្មេញ ហើយប្រការនេះធ្វើឲ្យប្រពន្ធរបស់គាត់ ជាអ្នកច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញឲ្យគាត់ជារៀងរាល់ព្រឹក។ នេះបង្ហាញថា គាត់មិនបានចំណាយពេលវេលាចោល ដោយឥតប្រយោជន៍បានមួយផ្នែកដែរ។ * ២៖ អេម៉ាញូអែល ខេន (Emmanuel Kant) អេម៉ាញូអែល ខេន គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៧២៤ និងស្លាប់ទៅវិញនៅឆ្នាំ១៨០៤។ ខេន មានទម្លាប់ចម្លែកពេញមួយជីវិតរបស់លោកតែម្តង។ គាត់ ក្រោកពីដំណេកនៅវេលាម៉ោង៥ព្រឹករួចហូបតែនិងជក់ខ្សៀ។ បន្ទាប់មកគាត់ធ្វើការរហូតដល់ម៉ោង៧ព្រឹក រួចទៅបង្រៀនសិស្សរហូតដល់ម៉ោង១១ព្រឹក និងសរសេរសៀវភៅ ហើយហូបអាហារថ្ងៃត្រង់នៅវេលាម៉ោង ១រសៀល។ ជារៀងរាល់ថ្ងៃបន្ទាប់ពីអាហារថ្ងៃត្រង់ គាត់ចំណាយពេល១ម៉ោង ដើររហូតមិនឈប់ឡើយ។ ក្រោយមកទៀត គាត់អានសៀវភៅ រហូតដល់ម៉ោង១០យប់ ទើបគាត់ចូលដំណេក។ នេះជាជីវិតរបស់អ្នកប្រាជ្ញរូបនេះ អំឡុងរយៈពេល២០ឆ្នាំចុងក្រោយ នៃជីវិតរបស់គាត់។ * ៣៖ ហ្វ្រីឌ្រីច នីតឆឹះ (Friedrich Nietzsche) ហ្វ្រីឌ្រីច នីតឆឹះ គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៨៤៤ និងស្លាប់ទៅវិញនៅឆ្នាំ១៩០០។ ក្នុងជីវប្រវត្តិរបស់ នីតឆឹះ បានកត់ត្រាទុកថា គាត់ជាមនុស្សម្នាក់ ដែលរៀបចំកាលវិភាគសម្រាប់ខ្លួនឯង ដោយតឹងតែងបំផុត ប៉ុន្តែឯកជនភាពគឺជាអាទិភាពសម្រាប់ជីវិតគាត់។ និយាយដោយឡែករឿងផ្ទាល់ខ្លួនគាត់មិនសូវឲ្យនរណាដឹងឡើយ។ បន្ថែមលើនេះជាទូទៅគាត់ហូបផ្លែឈើច្រើនណាស់…

Read More

អបអរសាទរ! ពេលនេះ រុស្ស៊ី បញ្ចប់ការសាកល្បងវ៉ាក់សាំង COVID-19 លើមនុស្សដោយជោគជ័យហើយ

(ម៉ូស្គូ)៖ ខណៈពិភពលោកកំពុងប្រណាំងប្រជែងដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេ ដែលបានបញ្ចប់ការសាកល្បងវ៉ាក់សាំង លើមនុស្សដោយភាពជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន India.com នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។ យោងតាមទីភ្នាក់ងារព័ត៌មាន India.com ការសាកល្បងព្យាបាលវ៉ាក់សាំងលើមនុស្សដំបូងគេ នៅលើពិភពលោកត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Sechenov និងបានបញ្ចប់ដោយភាពជោគជ័យ។ លោក Vadim Tarasov ជានាយកវិទ្យាស្ថានវេជ្ជសាស្ត្រ និងជីវសាស្ត្រ បានធ្វើការបញ្ជាក់ពីការវិវឌ្ឍនៃការសាកល្បងនេះ ដោយបន្ថែមទៀតថាក្រុមអ្នកស្ម័គ្រចិត្ត ដំបូងនឹងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលក្រុមទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ។ តំណាក់កាលដំបូងនៃចាក់វ៉ាក់សាំងសាកល្បងនេះ បានចាប់ផ្តើមកាលថ្ងៃទី១៨ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន១៨នាក់ ហើយតំណាក់កាលទី២ បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន ២០នាក់។ អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត មុនពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ លោក Alexander Lukashev ជានាយកវិទ្យាស្ថានវេជ្ជសាស្ត្រ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៅសាកលវិទ្យាល័យ Sechenov បាននិយាយថា គោលបំណង នៃតំណាក់កាលនៃការសាកល្បងនេះ គឺដើម្បីបង្ហាញពីសុវត្ថិភាពរបស់វ៉ាក់សាំងទៅលើសុខភាពមនុស្ស។ លោកបានប្រាប់សារព័ត៌មានរុស្ស៊ី Sputnik ថា ជារួមលទ្ធផលពីការពីចាត់សាកល្បងត្រូវ បានធានាសុវត្ថិភាព និងស្របទៅតាមស្តង់ដារវ៉ាក់សាំង ដែលមានលក់នៅលើទីផ្សារ។ លោកបានបន្តទៀតថា ផែនការអភិវឌ្ឍវ៉ាក់សាំងបន្ត ត្រូវបានកំណត់រួចហើយ ដោយក្រុមអ្នកជំនាញ និងបានបង្ហាញពីលទ្ធភាពនៃការបង្កើនផលិតកម្មផងដែរ។គួរបញ្ជាក់ថា សាកលវិទ្យាល័យ Sechenov បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាស្ថាប័នអប់រំ និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបាន ចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំង និងផលិតផលវេជ្ជសាស្រ្តផៀតទៀត ខណៈដែលការព្យាបាលសាកល្បងបន្តកំពុងដំណើរការ។ ទោះយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបន្ថែមច្បាស់ការថាតើវ៉ាក់សាំងនេះ នឹងដាក់លក់នៅលើទីផ្សារនៅពេលណានោះទេ៕អត្ថបទ៖ Fresh News

Read More