អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតករណីព្រំដែន គឺជាអំពើញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតករណីព្រំដែន គឺជាអំពើញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលវិធានការច្បាប់ត្រូវប្រកាន់យកដោយខានមិនបាន។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “ជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតករណីព្រំដែន គឺជាអំពើញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងលោក រ៉ុង ឈុន បានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមរយៈសកម្មភាពផ្សព្វផ្សាយលើ facebook page ផ្ទាល់ខ្លួនអំពីព័ត៌មានមិនពិតទាក់ទងនឹងករណីព្រំដែនដូចអ្វីដែលមានក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ហេតុនេះការអនុវត្តវិធានការច្បាប់លើសកម្មភាពល្មើសច្បាប់នេះមិនមានអ្វីចម្លែកនោះទេ សម្រាប់កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា លើសកលលោកយើងនេះ!”។ ដូចនេះការអនុវត្តវិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាការត្រឹមត្រូវតាមធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់អ្នកដែលកំពុងលុងខ្លួននឹងអំពើល្មើសបញ្ឈប់ជាបន្ទាន់ ជាសវៀងការប្រឈមមុខនឹងវិធានការច្បាប់។ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាមបានចូលមកដីកម្ពុជាក្រោមប្រហែល៥០០ម៉ែត្រ។ សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនលោក រ៉ុង ឈុន ជាបណ្តោះអាសន្នពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភព៖ Fresh News

Read More

មិនធម្មតា! ខេត្តព្រៃវែងជាប់ចំណាត់ថ្នាក់លេខ១ លើដំណាំស្រូវនៅឆ្នាំ២០១៩-២០២០ (មានវីដេអូ)

(ភ្នំពេញ)៖ ខេត្តព្រៃវែង មានសក្ដានុពលលើវិស័យកសិកម្ម ប្រជាពលរដ្ឋប្រមាណ៧៨.៦% ជាគ្រួសារកសិករ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសលើការដាំដុះស្រូវ (ឆ្នាំ២០១៩ និងឆ្នាំ២០២០)។ នេះបើតាមការឲ្យដឹងពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ជា សុមេធី បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅ ក្នុងខេត្តព្រៃវែង ស្រូវវស្សាអនុវត្តសរុប២៧០,៥៤៤ហិកតា ស្មើនឹង១០៨.២២% នៃផែនការ ២៥០,០០០ហិកតា ទិន្នផលជាមធ្យម ៣.២៥តោន ក្នុងមួយហិកតា ខណៈស្រូវប្រាំង អនុវត្តសរុប ៨៦,៦២៦ហិកតា ស្មើនឹង១១៥.៥០% នៃផែនការ ៧៥,០០០ហិកតា ទិន្នផលគិតជាមធ្យម ៤.៨០តោន ក្នុងមួយហិកតា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមលោកអភិបាលខេត្ត តុល្យភាពស្បៀងប្រចាំឆ្នាំរបស់ខេត្តព្រៃវែង ក្រោយពីកាត់ចេញសម្រាប់ទុកបរិភោគ ទុកពូជ ចិញ្ចឹមសត្វ នៅសល់លើសពីតម្រូវការ គិតជាអង្ករ មានចំនួន ៥៦០,៧៤៧តោន ស្មើនឹងស្រូវចំនួន ៨៧៦,១៦៧តោន សម្រាប់លក់ទៅទីផ្សារក្នុង និងក្រៅប្រទេស ដែលមានតម្លៃជាមធ្យម ក្នុង១គីឡូក្រាម៩២០រៀល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីដំណាំស្រូវ ខេត្តព្រៃវែង ក៏មានដំណាំរួមផ្សំជាច្រើនទៀតផងដែរ ដែលកន្លងទៅអនុវត្តសរុប៩,៧៨៧ហិកតា រួមមានពោត ៣,៥០០ហិកតា អំពៅ៦៧១ហិកតា សណ្តែក ល្ង ឪឡឹក និងបន្លែគ្រប់មុខ ៩០៦ហិកតា។ ដំណាំឧស្សាហកម្ម អនុវត្តបាន ២,៥៧៦ហិកតា រួមមាន កៅស៊ូ១,២៥៦ហិកតា ស្វាយចន្ទី ២៨៥ហិកតា និងដំឡូងមី ១,០៣៥ហិកតា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកសម្រាប់វិស័យធនធានទឹក និងធារាសាស្ត្រ ខេត្តមានប្រព័ន្ធធារាសាស្ត្រសរុប ១៨៦កន្លែង (ខ្នាតធំ០៤កន្លែង ខ្នាតមធ្យម ១១៤កន្លែង និងខ្នាតតូច ៦៨កន្លែង) និងស្ថានីយ៍បូមទឹក ចំនួន១២កន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប ១៧៣,៦៦៦ហិកតា (ស្រូវវស្សា ១២៤,៥៦៥ហិកតា និងស្រូវប្រាំង៤៩,១០១ហិកតា)…

Read More

ឯកឧត្តម ពេជ្រ ស្រស់ “មុនក្លាយខ្លួនជាប្រធានគណបក្សយុវជនកម្ពុជា ក៏ធ្លាប់ធ្វើការងារមួយដូចលោកពែកមីដែរ…”

ប្រធានគណបក្សយុវជនកម្ពុជា ឯកឧត្តម ពេជ្រ ស្រស់ ដែលតែងតែស្រែករឿងអយុត្តិធម៏ របស់ប្រជាពលរដ្ឋ​ កាលពីពេលកន្លងមក ជាហេតុធ្វើឲ្យមហាជន ពិតជាមានការគាំទ្រ និងស្រលាញ់លើរូបលោកជាខ្លាំង ព្រោះតែពេលប្រជាពលរដ្ឋ មានការលំបាក គឺរូបលោក បានចូលរួមបញ្ចេញមតិ នៅក្នុងដោះស្រាយ ។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ រូបលោក បានបង្ហោះសារមួយសន្លឹក ដែលធ្វើឲ្យមហាជន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានដឹងថា រូបលោកក៏ធ្លាប់មានជីវិតកំសត់ ដូចជាលោកពែកមី តារាកំប្លែងយើងដូចគ្នា ដោយសារ តែលោក បានបង្ហាញពីជីវិតពិត រូបលោកក៏ធ្លាប់ធ្វើជាកម្មករសំណង់ដូចនាយពាក់មីដែរ។ នៅក្នុងសារមួយឃ្លាដែរ រូបលោកបានបង្ហោះសារលើបណ្តាញសង្គមនៅពេលនេះ បានរៀបបរាប់ថា “ជីវិតគេខុសពីជីវិតឯង ជីវិតអ្នកកំប្លែង គេសប្បាយរហូត និយាយរួមជីវិតគាត់នឹង ជីវីតរបស់ខ្ញុំគឺកើតចេញពីកម្មករសំណង់ដូច តែគ្នាទេ “។ នៅក្នុងជីវិតដ៏លំបានវេទនានេះ បានធ្វើឲ្យលោកពិតជាបានធ្វើខំប្រឹងប្រែងព្យាយាម រហូតដល់លោកក្លាយជាប្រធានគណបក្សយុវជនកម្ពុជាដូចសព្វថ្ងៃនេះ៕

Read More

លោក រ៉ុង ឈុន ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាមបានចូលមកដីកម្ពុជាប្រហែល៥០០ម៉ែត្រ។ ភ្លាមៗបន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោល នូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាត់ទុកថាការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕

Read More

ថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ១ខែទៀត

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្តីជូនដំណឹងថា រាជរដ្ឋាភិបាលប្រទេសនេះ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ខែទៀត។ «រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន១ខែទៀត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសការពារការឆ្លងជំងឺនេះ ក្នុងរលកទី២ ដែលអាចនឹងមានផលប៉ះពាល់ខ្លាំង ដល់សេដ្ឋកិច្ច និងសង្គមរបស់ថៃ»។ ស្ថានទូតក៏បានសំណូមពរប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃទាំងអស់ បន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាលថៃ ឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បន្តទៀត៕ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

Read More

ឥណ្ឌាបំបែកកំណត់ត្រាទៀតហើយ! ក្នុង១ថ្ងៃរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៥៧,០០០នាក់!

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥៧,១១៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៦៤នាក់ផងដែរនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។ នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ករណីឆ្លងថ្មីៗ នៅក្នុងប្រទេស រហូតមកទល់ពេលនេះ។ ជាសរុបករណីឆ្លង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់ជិត ១.៧លានករណី ដោយក្នុងនោះអ្នកជំងឺជាង ៣៦,៥០០នាក់ស្លាប់ និងជិត ១.១លាននាក់ទៀតបានជាសះស្បើយឡើងវិញ។ គួរជម្រាបថា នារយៈពេលចុងក្រោយនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លាននាក់មួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល៕

Read More

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ!

(ភ្នំពេញ)៖ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នៅពេលនេះលោក រ៉ុង ឈុន កំពុងស្ថិតក្រោមការសាកសួរនាំពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។  

Read More

ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី ត្រូវបានបើកការដ្ឋានសាងសង់ !

(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក តឹក សាលី អនុរដ្ឋលេខាធិការ តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអញ្ជើញចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ពិធីនេះធ្វើឡើងនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងថា ការបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះនេះ គឺជាផ្នែកមួយនៃគម្រោងផ្សេងៗទៀតនៃការសាងសង់ព្រលានយន្តហោះរបស់រាជរដ្ឋាភិបាល ហើយក៏ជាការត្រៀមទុកជាមុនសំរាប់ការពង្រីកផ្លូវដែលមានទំហំទទឹង៦០ ម៉ែត្រ និងប្រវែង ៣៦០០ ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ការដឹកទំនិញផ្សេងៗពីទីរួមខេត្តមណ្ឌលគិរី មកព្រលានយន្តហោះនេះ។ អភិបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះនឹងអាចធ្វើជាពីរគន្លងដែលមានសួនច្បារនៅចំកណ្ដាល និងមានបំពាក់ភ្លើងបំភ្លឺសងខាងផ្លូវ ដើម្បីធ្វើឱ្យផ្លូវនេះកាន់តែមានភាពស្រស់ស្អាត ។ ការបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនេះ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈ ជាពិសេស ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសម្រួលដល់ការដឹកជញ្ជូនគ្រឿងចក្រ និងគ្រឿងសំណង់ផ្សេងៗ នៅពេលដែលការដ្ឋានព្រលានយន្តហោះចាប់ផ្ដើមដំណើរការ។ លោកអភិបាល បានបញ្ជាក់ដែរថា ការកសាងផ្លូវនេះ គឺជាគម្រោងរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ធ្វើយ៉ាងណាឱ្យការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះដំណើរការទៅរលូនតាមផែនការរបសរាជរដ្ឋាភិបាល ។ លោកបានសង្កត់ធ្ងន់ថា នៅពេលដែលផ្លូវ និងព្រលានយន្តហោះនេះ បានសាងសង់ហើយជាស្ថាពរ វានឹងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើន ហើយតាមរយៈកំណើនភ្ញៀវទេសចរនេះ នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គមយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ជាពិសេស គឺប្រជាពលរដ្ឋស្រុកអូរាំងតែម្ដង។ លោក តឹក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល បានថ្លែងអំណរគុណដល់ លោកអភិបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក រួមទាំងប្រជាពលរដ្ឋ​ទាំងអស់ ដែលបានចូលរួមសហការក្នុងការជំរុញឱ្យគម្រោងសាងសង់ផ្លូវចូលទីតាំងគម្រោង​ព្រលានយន្តហោះនេះដំណើរការ​ទៅបានប្រកបដោយភាពរលូន។ លោកក៏បានសំណូមពរដល់អាជ្ញាធរពាក់ពន្ឋ័ទាំងអស់ ត្រូវបន្តសហការគ្នា ដើម្បីជំរុញឱ្យការសាង់សងផ្លូវ ដូចជាការសាងសង់ព្រលានយន្តហោះនៅ​ក្នុងភូមិសាស្ត្រខេត្ត​មណ្ឌលគិរីនេះ ឱ្យដំណើរការទៅបានប្រកបដោយជោគជ័យតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបថា អាជ្ញាធរខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ហើយ…

Read More

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥នាក់ថ្មីទៀត ដែលសុទ្ធសឹងជាករណីនាំចូល

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៥នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូល។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នករកឃើញឆ្លងជំងឺកូវីដ១៩ថ្មីនេះ មានម្នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី និង៤នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសប៉ាគីស្ថាន។ អ្នកទាំង៥នាក់នោះរួមមាន៖ ១៖ បុរសជនជាតិឥណ្ឌូនេស៊ីអាយុ ១៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ ទទួលបានលទ្ធ ផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែលមានអ្នកដំណើរសរុបចំនួន១២១នាក់ ក្នុងនោះមាន ជនជាតិខ្មែរ៨១នាក់ (ស្ត្រី១៣នាក់) ជនជាតិម៉ាឡេស៊ី ១៤នាក់ (ស្ត្រី ០១នាក់) ស្ត្រីជនជាតិវៀតណាម ០១នាក់ បុរសជនជាតិចិន០២នាក់ ជនជាតិអូស្ត្រាលី ០៤នាក់ (ស្ត្រី០២នាក់) និងជនជាតិឥណ្ឌូណេស៊ី ១៩នាក់ (ស្រី០១នាក់) ដែលពួកគាត់ទាំង ១៩នាក់នេះជា អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីបន្តជើងហោះហើរ នៅប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា។ រីឯអ្នកដំណើរចំនួន ១២០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យពោធិ៍ចិនតុងមានចំនួន៨១នាក់ និង៣៩នាក់ទៀត នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ២៖ បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយព្រៃ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៣៖ បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៤៖ បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង…

Read More