កុមារអច្ឆរិយ និយាយបាន ១៥ភាសា ធុច សាឡិ ត្រឡប់មកកម្ពុជា ជាមួយនឹងការអភិវឌ្ឍខ្លួនបានយ៉ាងល្អ

កាលពីឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមិនធម្មតា ជាមួយកុមារា មុខស្រស់ សម្តីផ្អែម ដែលអាចនិយាយបានរហូតដល់ទៅ១៥ភាសា នៅក្នុងខេត្តសៀមរាប។ នៅព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ យុវសិស្ស ធុចសាឡិ បានបង្ហាញវត្តមានរបស់គាត់នៅក្នុងកម្មវិធី «ការបង្ហាញជាផ្លូវការរបស់ យុវសិស្ស ធុច សាឡិ ដែលបានក្លាយជាយុវជនសុឆន្ទៈកម្ពុជា» ក្រោមការរៀបចំឡើងដោយ ក្រុមហ៊ុន Fun Entertainment។ ស្របជាមួយគ្នានេះដែរ យុវសិស្ស ធុច សាឡិ បានធ្វើការចែករំលែក និង ឆ្លើយតបទៅកាន់សំណួរ របស់អ្នកសារព័ត៌មាន ក៏ដូចជា Talents Artist របស់ក្រុមហ៊ុន Fun Entertainment ដ៏ស្រស់ស្អាត ថា ក្នុងអំឡុងពេលដែលគាត់នៅសិក្សាក្នុងប្រទេសចិន គាត់បានជួបការលំបាកខ្លះៗ ដែលក្នុងរយៈពេល១សប្តាហ៍​ដំបូង គាត់មានអារម្មណ៍​ថាឯកា ដោយសារតែទី១ គាត់នៅក្មេង ហើយទី២នោះគឺ ត្រូវឃ្លាតឆ្ងាយ ពីក្រុមគ្រួសារ វាជាការលំបាកបន្តិចសម្រាប់គាត់ ក្នុងការផ្សាំខ្លួនឯងទៅនឹងបរិបទថ្មីៗ នៅក្នុងការផ្លាស់ប្តូរទៅរស់នៅ និងសិក្សានៅក្នុងប្រទេសចិន។ តែយ៉ាងណាមិញ គាត់ក៏បានបញ្ជាក់ដែរថា ស្ថានភាពក៏ល្អឡើងវិញ បន្ទាប់ពីគាត់បានរស់នៅ និងសិក្សានៅទីនោះមួយរយៈ ព្រោះគាត់ចាប់ផ្តើមមានមិត្តភក្តិ ហើយលោកគ្រូអ្នកគ្រូ ក៏យកចិត្តទុកដាក់ចំពោះគាត់ផងដែរ។ គួរបញ្ជាក់ថា យុវសិស្ស សាឡិ ចំណាយពេលវេលាទំនេររបស់គាត់ទៅលើការអានសៀវភៅ លេងកីឡា ភ្ជាប់ខ្លួនជាមួយប្រព័ន្ធឌីជីថល និង social media ក៏ដូចជាបង្កើតទំនាក់ទំនងជាមួយមិត្តភក្តិនៅក្នុងសាលាផងដែរ។ សាឡិ ក៏បានបន្ថែមនៅក្នុងសម្តីរបស់គាត់ថា សូមអោយបងៗខិតខំរៀនសូត្រ និងកុំដើរលេងច្រើនពេក ស្តាប់មើលទៅ គូរអោយអស់សំណើច តែយ៉ាងណាមិញ នេះជាការដាស់តឿនដ៏ល្អ ដែលបងៗគួរយកតម្រាប់តាម។ សាឡិ បានប្រាប់អ្នកសារព័ត៌មាន Sabay ថា នៅក្នុងអនាគតគាត់ចង់ក្លាយជាអ្នកជំនួញម្នាក់ ដែលមិនត្រឹមតែជួយខ្លួនឯង និងគ្រួសារប៉ុននោះទេ គាត់ថែមទាំងចង់វិលត្រឡប់ មកប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន ដោយនាំយកនូវចំនេះដឹងថ្មីៗ…

Read More

ក្រសួងសុខាភិបាល ស្នើអភិបាលខេត្តជាប់ព្រំដែនវៀតណាម បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងស្នើពលរដ្ឋកុំឱ្យទៅប្រទេសវៀតណាម

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានស្នើទៅអភិបាលរាជធានី-ខេត្តទាំង២៥ ជាពិសេខខេត្តជាប់ព្រំដែនវៀតណាម ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការចាំបាច់មួយចំនួន ដើម្បីបង្ការការឆ្លង និងរីករាលដាលជំងឺកូវីដ១៩ពីប្រទេសវៀតណាម។ លោករដ្ឋមន្ត្រី ក៏បានស្នើប្រជាពលរដ្ឋកុំឱ្យធ្វើដំណើរទៅប្រទេសវៀតណាម បើមិនមានការចាំបាច់ទេនោះ។ ក្នុងលិខិតជម្រាបជូនទៅអភិបាលរាជធានី ខេត្តនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើការកត់សម្គាល់ថា នៅពេលថ្មីៗនេះ ប្រទេសវៀតណាម កំពុងកើតមានជំងឺកូវីដ១៩ នៅក្នុងសហគមន៍ដោយផ្តើមចេញពីក្រុងដាណាង និងបានរាលដាលដល់ភាគកណ្ដាលនៃប្រទេសវៀតណាម ទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ ជាមួយគ្នានោះស្ថានភាពនៃការចម្លងនៅលើពិភពលោក និងក្នុងតំបន់ក៏ មិនទាន់មានការធូរស្បើយ ដោយសារនៅតែមានកំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះនៅឡើយ។ លោករដ្ឋមន្ត្រី បានក្រើនរំលឹក អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ជាពិសេសខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ដូចជាខេត្ត កំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនៈគិរី ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការដូចតទៅ៖ * អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសបណ្ដាខេត្តដែលមានព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបង្កើនសកម្មភាពត្រួត ពិនិត្យលើអ្នកដំណើរចេញ-ចូលតាមច្រកព្រំដែន ឱ្យបានហ្មត់ចត់ ដោយអនុវត្តទៅតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាពិសេសត្រូវត្រួតពិនិត្យសុខភាព និងធ្វើតេស្តរកវីរុសកូវីដ-១៩ សម្រាប់សិស្ស និងនិស្សិត ដែល ត្រឡប់មកពីប្រទេសវៀតណាម និងអ្នកដំណើរដែលសង្ស័យទាំងអស់កុំឱ្យមានការធ្វេសប្រហែសឡើយ។ * ចុះពិនិត្យតាមដាន ឬយកវត្ថុសំណាក និងរាយការណ៍មកទូរសព្ទទាន់ហេតុការណ៍ នូវរាល់ករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ ឬ ករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយដែលកើតមានជាក្រុម ឬអ្នកមានបញ្ហាផ្លូវដង្ហើមជាដើម។ * អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួល ខុសត្រូវរបស់ខ្លួន ឱ្យស្របតាមរបត់នៃ…

Read More

ឌីជេ តាប៊ុយ បង្ហោះសារសុំទោសជាសាធារណៈ ទទួលស្គាល់សំដីមិនសមរម្យ ដែលខ្លួនបាននិយាយ ក្នុងកម្មវិធី «ពេញចិត្តឬអត់?»

(ភ្នំពេញ)៖ ឌីជេ តាប៊ុយ ដែលគ្រប់គ្នាស្គាល់ថា ជាផលិតករកម្មវិធី «ពេញចិត្តឬអត់?» របស់ទូរទស្សន៍ MYTV បានចេញមុខសុំទោសជាសាធារណៈ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម បន្ទាប់ពីមានការប្រតិកម្មពីមហាជន ក៏ដូចជាមន្ត្រីក្រសួងព័តមាន ទៅលើការប្រើពាក្យពេចន៍មិនសមរម្យ ប៉ះពាល់ដល់កិត្តិយសស្ថានីយទូរទស្សន៍ជាតិ (ទទក)។ តាមរយៈបណ្តាញសង្គម លោក តាប៊ុយ បានសរសេរសារ ទទួលស្គាល់កំហុសយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជាពិធីករក៏ដូចជាផលិតករ នៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើច ដែលប៉ះពាល់ដល់ទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថាបងៗ នឹងអភ័យទោស សម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនានេះ។ ជាចុងក្រោយម្តងទៀតចង់និយាយថាស្រលាញ់ និង គោរពរៀមច្បង ជាពិសេសពេញចិត្តនឹងទឹកដមសំឡេងរបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ»។ ជាការកត់សម្គាល់ ការទទួលស្គាល់កំហុសពីសំណាក់ ឌីជេ តាប៊ុយ នៅពេលនេះ គឺបន្ទាប់ពី អនុរដ្ឋលេខាធិកា ក្រសួងព័ត៌មាន លោក សាម៉ន បណ្ឌិត្យ បានស្នើដល់ តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈចំពោះពាក្យសម្តី ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ គឺស្ថានីយទូរទស្សន៍ ទទក។ ទន្ទឹមគ្នានេះ លោក សាម៉ន បណ្ឌិត្យ បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ថា ពិធីករ-ពិធីការិនី របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ជាអ្នកមានក្រមសីលធម៌ល្អ ក្នុងការនិយាយ មានការអធិប្បាយត្រឹមត្រូវ សុភាពរាបសារ ទន់ភ្លន់ ស័ក្តិសមជាស្ថាប័នរបស់ជាតិ របស់រដ្ឋពិតប្រាកដ ក្នុងនោះសូម្បីតែពាក្យកំប្លុកកំប្លែង គឺស្ទើរតែគ្មានសោះតែម្តង ព្រោះស្ថាប័នជាតិ មិនអាចលេងសើចនៅលើកញ្ចក់ទូរទស្សន៍ ដែលផ្សាយជាសាធារណៈបែបនេះ ឡើយ។ ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិកា ក៏បានស្នើទៅដល់ តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈ ក្នុងលក្ខណៈជាការ Live វីដេអូ ឬជាលិខិត លាយល័ក្ខ…

Read More

លោក ជិន ម៉ាលីន ហៅរបាយការណ៍របស់អង្គការសិទ្ធិមនុស្សថា ជាការលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តខុសច្បាប់

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានហៅរបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្សចំនួន៣នៅកម្ពុជា ដែលលើកឡើងថាកម្ពុជាមានឱនភាពលើការអនុវត្តសេរីភាពមូលដ្ឋាន គឺជារបាយការណ៍មួយធ្វើឡើងមិនបានឆ្លុះពីព្រឹត្តិការណ៍ និងទិដ្ឋភាពនៅក្នុងសង្គមកម្ពុជា។ លោក ជិន ម៉ាលីន ក៏បានចាត់ទុករបាយការណ៍នេះថា ជាការលើកទឹកចិត្តឱ្យក្រុមប្រឆាំងរាជរដ្ឋាភិបាល រឹតតែធ្វើសកម្មភាពបំពានច្បាប់ថែមទៀត។ ប្រតិកម្មរបស់លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីអង្គការសិទ្ធិមនុស្សនៅកម្ពុជាចំនួន៣រួមមាន៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានចេញរបាយការណ៍រួមគ្នាមួយដោយបានលើកឡើងថា លំហសម្រាប់ការអនុវត្តន៍សេរីភាពមូលដ្ឋាននៅកម្ពុជានៅតែបន្តរឹតត្បិត។ នៅក្នុងរបាយការណ៍អង្គការទាំង៣នេះ បានធ្វើការកត់សម្គាល់ពីការបង្ក្រាបលើអ្នកមានទស្សនៈនយោបាយផ្ទុយ, ការបំបិទនូវការបញ្ចេញមតិដែលធ្វើឱ្យមានការកើនឡើងនូវការចាប់ពិរុទ្ធិ និងការថយចុះការយល់ដឹងរបស់សាធារណជនចំពោះសេរីភាពមូលដ្ឋានជាដើម។ លោក ជិន ម៉ាលីន បានលើកឡើងលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា របាយការណ៍របស់អង្គការទាំង៣នេះ គ្រាន់តែធ្វើការប្រមូលបូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋានតែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុ និងមូលដ្ឋានលំអិត ដែលនាំឱ្យកើតមានព្រឹត្តិការណ៍នីមួយៗ ទិដ្ឋភាព និងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមានរបៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវីលដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាន និងចោទប្រកាន់ថា ជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើ និងធ្វើការពិចារណារទៅលើទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើតជាបទល្មើស ហើយដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការនោះទេ។ លោក ជិន ម៉ាលីន បានលើកឡើងទៀថា ការធ្វើរបាយការណ៍ដោយដកស្រង់យកតែទស្សនមួយជ្រុងនិងជួបសម្ភាស​ជាមួយមនុស្សមួយក្រុម និងអង្គការមួយចំនួន​ដែលជាបក្សពួករបស់ខ្លួននិងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលផងនោះ ដោយមិនមានការចូលរួមនិងធាតុចូលពីតំណាងរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ដែលទទួលរងផលប៉ះពាល់អវិជ្ជមានពីរបាយការណ៍នេះ នោះការស្រាវជ្រាវ និងកាសន្និដ្ឋានក្នុងរបាយការណ៍នេះ មិនមានលក្ខណៈជាវិទ្យាសាស្រ្ត មិនមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមិនអាចយកជាការបាន។ បើតាមលោក ជិន ម៉ាលីន ការចេញរបាយការណ៍មិនគ្រប់ជ្រុងជ្រោយ លំអៀង និងមានគោលដៅវាយប្រហាររដ្ឋាភិបាលបែបនេះ អាចនឹងនាំឱ្យមានគ្រោះថ្នាក់ និងអស្ថេរភាពក្នុងសង្គម ព្រោះថា របាយការណ៍នេះ ហាក់ដូចជាការពារ និងលើកទឹកចិត្តដល់ក្រុមប្រឆាំងដែលតែងតែធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ដែលរៀបចំ…

Read More

បើស្រលាញ់ស៊ែរមួយ សមជាមន្ត្រីគំរូរមែន! ថ្ងៃនេះ អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ជាជូនប្រជាពលរដ្ឋ ដល់មូលដ្ឋានស្រុកបាកាន ដោយប្រើប្រាស់រយៈពេលវេលា៧ម៉ោង បានសម្រេច២៥ករណី…(មានវីដេអូ)

(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នា ចំនួន២៥ករណី ដល់មូលដ្ឋានផ្ទាល់ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា និងដើម្បីកាត់បន្ថយកុំឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្ត ទៅលើរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងក្រុមគ្រួសារ។ កិច្ចដំណោះស្រាយ ត្រូវបានធ្វើឡើងនៅលើសាលាឆាន់វត្តបាកាន ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ថ្លែងក្នុងឱកាសបើកកិច្ចដំណោះស្រាយ លោក ម៉ៅ ធនិន បានឱ្យដឹងថា ដោយមិនចង់ឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្តនោះ, ថ្នាក់ដឹកនាំខេត្តដោយមានការចូលរួម ពីលោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះ ធ្វើការដោះស្រាយដោយផ្ទាល់ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា។ លោកអភិបាលខេត្តបានបន្តថា លោកមិនចង់ឱ្យពលរដ្ឋប្រើប្រាស់ពេលវេលាដែលអត់ប្រយោជន៍ ពាក់ព័ន្ធទៅនឹងទំនាស់ព្រំដី រឿងជំពាក់លុយ និងរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងគ្រួសារនោះឡើយ។ លោកអភិបាលខេត្តបានបន្ថែមថា យន្តការដែលលោកមកដឹកនាំខេត្តបានជាង ៦ឆ្នាំមកនេះ លោកបានបញ្ចូលខ្លួនជាសមាជិកគ្រួសារម្នាក់ទៀត ជាមួយនឹងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឋានៈជាកូន ជាក្មួយ ជាបង និងជាប្អូន ហើយលោកនឹងប្រើប្រាស់តួនាទីនេះ ទៅលើសុខទុក្ខពួកគាត់គ្រប់ពេលវេលា។ លោកបានលើកឡើងថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»។ បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ របស់លោក…

Read More

ស្រស់ស្អាតខ្លាំងណាស់ ! រូបថត ៣ សន្លឹករបស់ព្រះនាងតូច នរោត្តម ជេនណា បានកំពុងឆក់យកបេះដូងរបស់មហាជនជាច្រើន

មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទូទាំងប្រទេស​ មានការកោតសរសើរយ៉ាងខ្លាំង លើព្រះនាងតូច នរោត្តម ជេនណា ដែលបានបង្ហាញទេពកោសល្យជាច្រើន ទាំងការសម្តែង ទាំងការចម្រៀង ពិសេសគឺការប្រើប្រាស់ភាសារបស់ព្រះនាង គឺសុទ្ធតែល្អទាំងអស់។ ព្រះនាងតូចនរោត្តម ជេនណា ទ្រង់ពិតជាខ្សែរាជវង្សខ្មែរ ដែលមានសម្រស់ស្រស់សោភាព ទោះបីជាទ្រង់ទើបតែមានព្រះជន្ម៨ ព្រះវស្សាក៏ដោយ ក៏ទ្រង់ពិតជាមានចំណុចល្អជាច្រើន ទាំងរូបសម្រស់ ភាពក្រមិចក្រមើមរបស់ព្រះនាង កាន់តែធ្វើឲ្យបងប្អូនមហាជន កាន់តែចូលចិត្ត និងស្រលាញ់ព្រះនាងថែមទៀត។ យ៉ាងណាមិញនៅមុននេះបន្តិច ព្រះនាងតូចនរោត្តម ជេនណា ទ្រង់បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយការតុបតែងសក់យ៉ាងស្រស់សោភា បែបទាន់សម័យព្រមជាមួយដងខ្លួនដ៏ស្រឡូនរបស់ព្រះនាងអ្វើឲ្យទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ៕

Read More

ក្តៅៗ ! មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា ជំរុញអាជ្ញាធរខេត្តកណ្ដាលយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម

(កណ្ដាល)៖ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកស្រី ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានជំរុញមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធនៅខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីងាយគ្រប់គ្រងទិន្នន័យ និងសភាពការថ្មី ដែលកើតមានឡើងនៅនឹងកន្លែង ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា និងជាពិសេសត្រូវដាក់គ្រូពេទ្យជំនាញពិនិត្យមើលជនបទេសឆ្លងដែន ជាប្រចាំក្នុងការការពានិងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកើតមានថ្មីៗនេះ។ លោកស្រីប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភាបានជំរុញយ៉ាងដូច្នេះ នៅគ្រាដែលលោកស្រី បានដឹកនាំគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការនគបាលខេត្ត ដែលដឹកនាំដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ លោកស្រី ទី បូរ៉ាស៊ី បានថ្លែងថា គណៈកម្មការទី៥ នៃព្រឹទ្ធសភា ចុះបេសកកម្មក្នុងខេត្តកណ្តាល មានគោលបំណងពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន សំរាប់ជាគោលដៅ ផែនការក្នុងការអនុវត្តចុះតាមដានស្វែងយល់ពីការងារអនុវត្តច្បាប់ ទៅតាមសមត្ថកិច្ចរបស់ខ្លួន និងចុះមើលជនបរទេសដែលស្នាក់នៅ និងឆ្លងកាត់ច្រកទ្វារព្រំដែន និងចុះពិនិត្យការអនុវត្តច្បាប់ អន្តោប្រវេសន៍ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត។ លោកស្រីលើកឡើងថា គណៈកម្មការទី៥ នៃព្រឹទ្ធសភា ជាសភាជាន់ខ្ពស់ មានតួនាទីសម្របសម្រួលជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងច្បាប់ដែលបានដាក់ឲ្យខេត្តនីមួយៗអនុវត្ត ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ទីរជំនាញនៃខេត្តនីមួយៗ ពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនទៅតាមតួនាទីភារកិច្ច និងមុខតំណែង ក្នុងការអនុវត្តការងារអង្គភាពប្រកបដោយប្រសិទ្ធិភាព តម្លាភាព សំដៅបង្កើននូវសេដ្ឋកិច្ចគ្រួសារក្នុងការលើកកម្ពស់ជីវភាពឲ្យបានកាន់តែល្អ និងជាពិសេសដើម្បីកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានផ្ទាល់ឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅប្រទេសមួយដែលមានរីកចំរើនលើគ្រប់វិស័យ។ ជាមួយគ្នានោះ លោកស្រី ទី បូរ៉ាស៉ី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លូន ដែលនឹងធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕ ប្រភព៖ Freshnews

Read More

ខ្លាំងប៉ះខ្លាំង​ !​​ វៀតណាម មិនឲ្យចិនយកដែនកោះងាយៗទេ សុខចិត្តខ្ចីលុយជប៉ុន ៣៤៨លានដុល្លារសង់នាវាល្បាត….

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍ថា វៀតណាមកាល ពីថ្ងៃអង្គារទី២៨ កក្កដាបានចុះ កិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរ ជាតិជប៉ុន (JICA) ដើម្បីខ្ចីប្រាក់ ចំនួន ៣៦,៦៣ ពាន់លាន យ៉េន (៣៤៨,២ លានដុល្លារ) ដើម្បីសា ងសង់នា វាល្បាតចំនួន ៦ គ្រឿង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាសែត Nhan Dan បានរាយ ការណ៍ថា នាវា ដែលនឹងត្រូវបញ្ជូនទៅ ឆ្មាំសមុទ្រវៀតណាម នៅខែតុលាឆ្នាំ ២០២៥ នឹងជួយបង្កើនស មត្ថភាពនា វាចរ ណ៍របស់ប្រទេសនេះ។ យ៉ាងណាមិញគេ មិនបា នផ្តល់ព័ត៌ មានលម្អិតអំពីនាវាដែលត្រូវសាង សង់នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វៀតណាមនិងបណ្តា រដ្ឋអាស៊ីផ្សេងទៀតបានជាប់គាំ ងអស់ ជាច្រើនឆ្នាំនៅក្នុងជម្លោះ នៅសមុទ្រវៀត ណាមខាងកើត ឬ សមុទ្រ ចិនខាងត្បូង។ចិនទាមទារ ៩០ ភាគរយនៃ ដែនទឹក សម្បូរធនធា ននេះ ប៉ុន្តែព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម ក៏ទាមទា រផ្នែកខ្លះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាសែតផ្លូវការរ បស់បក្សកុម្មុយនីស្តវៀតណាមនេះបាននិ យាយថា នាវាទាំង នេះមានគោ លបំណ ងពង្រឹងការអនុវត្តច្បាប់ និងប្រតិបត្តិការជួ យស ង្គ្រោះតា ម សមុទ្រដើម្បីធានា សន្តិសុខ សុវត្ថិភាពនា វាចរណ៍ និង សេរីភាពនាវាចរណ៍ នៅក្នុងប្រទេស វៀត ណាម៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សម្តេចក្រឡាហោម ស ខេង៖ រយៈពេល៤ខែ នៃការរាតត្បាតជំងឺកូវីដ-១៩ ពលករជាង១០ម៉ឺននាក់ ត្រូវបានជួយសង្គ្រោះ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩ មានពលករកម្ពុជាប្រមាណ ១០,៣០០០នាក់ ក្នុងនោះមានស្ត្រីប្រមាណ ៤៥ភាគរយ ត្រូវបានអាជ្ញាធរជួយសង្គ្រោះ។ ការបញ្ជាក់បែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពី «កតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ ប្រកបដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់»។ សិក្ខាសាលានេះ ប្រព្រឹត្តធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នព័ន្ធ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត ព្រមទាំងមានការតអញ្ជើញចូលរួមពីសំណាក់លោកស្រីប្រធានបេសកម្មនៃអង្គការ IOM និងជាតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជា ដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំលុងរាតត្បាតជំងឺកូវីដ-១៩ មានប្រមាណ ១០,៣០០០នាក់ ក្នុងនោះមានស្ត្រីប្រមាណ៤៥ភាគរយ យើងបាននឹងកំពុងទទួលសង្គ្រោះពលករដែលត្រឡប់មកវិញ ដោយព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការគេចវេស្តពីស្ថានភាពលំបាកក្នុងប្រទេសគោលដៅ ក្នុងអំលុងពេលដែលប្រទេសគោលដៅកំពុងរឹតបន្តឹង ឬបិទប្រទេសដើម្បីកាត់បន្ថយនូវជំងឺកូវីដ-១៩»។ ពាក់ព័ន្ធនឹងចំណុចនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា ស្ថានភាពបែបនេះនឹងមិនអាចបញ្ចប់ដោយឆាប់បាននោះទេ ហើយក៏អាចអូសន្លាយបន្តទៀត ក្នុងរយៈពេលវែង ហេតុនេះ កិច្ចការពារពលករ និងទេសន្តរប្រវេស៍ គឺជាកិច្ចការដ៏ចាំបាច់ដែលគប្បីយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាពីប្រទេសដើម និងប្រទេសគោលដៅ។ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា កតិកាសញ្ញានេះ គឺផ្តើមចេញពីកង្វល់របស់ពិភពលោក ជុំវិញបញ្ហាទេសន្តរប្រវេសន៍ ដែលតែងតែប្រឈមនូវភាពប្រឈមពីការធ្វើទេសន្តរប្រវេសន៍ ស្វែងរកការងារ ឬជាជនភៀសខ្លួនចេញពីតំបន់មានហានិភ័យខ្ពស់ជាដើម។ សម្តេចក្រឡាហោម ស ខេង បានបគូសបញ្ជាក់ថា បើតាមការស្រាវជ្រាវនៅទូទាំងពិភពលោក…

Read More