ជាការពិតណាស់ អ្នកទាំងអស់គ្នាសុទ្ធសឹងតែមានការចំណាយជាច្រើនដែលត្រូវរ៉ាប់រ៉ងប្រចាំថ្ងៃនេះ។ ក្នុងនោះដែរអ្នកក៏អាចមាននូវការចំណាយផ្សេងៗតាមរយៈការប្រើប្រាស់ប័ណ្ណឥណទានដែលត្រូវសងប្រាក់ត្រឡប់ផងដែរ។ ចំពោះការចំណាយទាំងអស់នេះ ប្រសិនបើអ្នកមានការគ្រប់គ្រងជាការពិតណាស់ អ្នកទាំងអស់គ្នាសុទ្ធសឹងតែមានការចំណាយជាច្រើនដែលត្រូវរ៉ាប់រ៉ងប្រចាំថ្ងៃនេះ។ ក្នុងនោះដែរអ្នកក៏អាចមាននូវការចំណាយផ្សេងៗតាមរយៈការប្រើប្រាស់ប័ណ្ណឥណទានដែលត្រូវសងប្រាក់ត្រឡប់ផងដែរ។ ចំពោះការចំណាយទាំងអស់នេះ ប្រសិនបើអ្នកមានការគ្រប់គ្រង ផ្នែកហិរញ្ញវត្ថុពុំបានល្អវិញនោះ ពេលខ្លះអាចធ្វើឱ្យអ្នកកាន់តែកើតមាននូវបំណុលបន្ថែមទៀតផង។ ដូច្នេះ ក្នុងករណីដែលអ្នកជួបប្រទះបញ្ហាបំណុលហើយនោះ អ្នកគួរមានវិធីសាស្រ្តផ្ទាល់ខ្លួនក្នុងការដោះស្រាយបំណុលរបស់អ្នកឱ្យមានប្រសិទ្ធិភាពផងដែរ។ វិធីទាំង ៥ នេះអាចជួយឱ្យអ្នកកាត់បន្ថយការជំពាក់បំណុលគេ៖ ចាប់ផ្តើមដោយការធ្វើបញ្ជីចំណូល-ចំណាយផ្ទាល់ខ្លួន៖ ត្រូវដឹងពីប្រភពចំណូលសរុប ក៏ដូចជាទឹកប្រាក់ត្រូវចំណាយជាប្រចាំរបស់អ្នក ព្រោះអ្នកអាចដឹងច្បាស់ថាតើអ្នកអាចនៅសល់ប្រាក់ប៉ុន្មានបន្ទាប់ពីការចំណាយនានារួច។ វាជាការល្អមួយប្រសិនបើអ្នកកាត់បន្ថយចំណាយខ្លះៗដែលមិនចាំបាច់សម្រាប់អ្នកផងដែរ។ បង្កើតកញ្ចប់ថវិកាប្រចាំខែ៖ ការធ្វើបែបនេះអាចធ្វើឱ្យអ្នកគ្រប់គ្រងការចំណាយរបស់អ្នកបានល្អជាងមុន ពីព្រោះអ្នកអាចតាមដានការចំណាយរបស់អ្នកកាន់តែច្បាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចដឹងពីប្រភពចំណាយច្រើនរបស់អ្នក ដែលអាចជួយកាត់បន្ថយទម្លាប់ចំណាយច្រើនទៅលើវា។ កំណត់ការចាយវាយរបស់អ្នក៖ អ្នកគួរតែមានការកំណត់ចំពោះខ្លួនអ្នកនូវការចំណាយនានាដែលអ្នកត្រូវមាន។ ឧទាហរណ៍ ការកំណត់ការចាយវាយទូទៅប្រចាំថ្ងៃយ៉ាងច្រើនត្រឹម ២០,០០០រៀល។ រកប្រាក់បន្ថែមដើម្បីដោះស្រាយបំណុល៖ អ្នកគួរតែធ្វើការងារថែមម៉ោង ឬលក់ទំនិញនានាតាមអនឡាញតាមដែលអាចធ្វើទៅបានពីព្រោះវាអាចជួយបង្កើនចំណូលរបស់អ្នកបានមួយកម្រិតផងដែរ។ រកវិធីថ្មីដើម្បីសន្សំប្រាក់៖ ទម្លាប់នៃការប្រើប្រាស់ប្រាក់របស់អ្នកពីមុនប្រហែលជាពុំទាន់ត្រឹមត្រូវដែលធ្វើឱ្យអ្នកមិនអាចសន្សំប្រាក់បានក្នុងចំនួនដែលអ្នកត្រូវការបាន។ ដូច្នេះ អ្នកគួរមានទម្លាប់សន្សំប្រាក់ឱ្យបានល្អជាងមុនដូចជា ការបរិភោគអាហារនៅផ្ទះ, កាត់បន្ថយការទិញសម្លៀកបំពាក់, ធ្វើការចំណាយទៅលើអ្វីដែលចាំបាច់។ល។ យើងសង្ឃឹមថាវិធីទាំងអស់នេះនឹងអាចជួយអ្នកឱ្យឆ្លងកាត់ពេលវេលាលំបាកនេះបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ត្រូវមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចវាឱ្យបានដូចគ្នា៕ ប្រភព៖ Cambofinance
Read MoreCategory: អប់រំ
១០ចំណុចអំពីចិត្តបុរស
#១០ចំណុចអំពីចិត្តបុរស ១.បុរសប្រើខួរក្បាលច្រើនជាងបេះដូង។ ដូច្នេះទើបបានជាបុរសភាគច្រើន មានមនោសញ្ចេតនារឹងៗជាងនារី។ មានតែបុរសមួយចំនួនក្នុងចំណោមពួកសិល្បករ និងពួកកវីនិពន្ធប៉ុណ្ណោះ ដែលអាចនឹងមានមនោសញ្ចេតនាទន់ភ្លន់ជាងនារីបាន។ ២.បុរសស៊ូស្រក់ញើសឈាម ហើយមិនងាយស្រក់ទឹកភ្នែកទេ។ តែបើបុរសយំវិញ មានន័យថាគាត់ឈឺចាប់ជាងនារីទៅទៀត។ ៣.គ្មានស្រីស្អាតណា ដែលគេចផុតពីខ្សែភ្នែកបុរសៗតាមប្រមាញ់នោះឡើយ។ បុរសរហ័សចាប់ចិត្តស្រឡាញ់លើនារីទាំងឡាយ តែមិនងាយចង់បានមកធ្វើជាប្រពន្ធនោះទេ។ ៤.បុរសភាគច្រើនលង់ស្រឡាញ់នារីស្អាត តែយកនារីល្អមករៀបការ។ ៥.មិនថាព្រាននារី ឬសុភាពបុរសទេ ពួកគេសុទ្ធតែជាអ្នកចូលចិត្តរាយអន្ទាក់ស្នេហ៍ គ្រាន់តែបច្ចេកទេសខុសគ្នា។ ព្រាននារីខ្លាំងខាងលែបខាយសម្ដី ចំណែកសុភាពបុរសខ្លាំងខាងរៀបឫក។ ព្រាននារីពូកែខាងឆក់យកបេះដូងនារី រីឯសុភាពបុរសពូកែខាងថែរក្សាបេះដូងនារី។ ៦.បុរសភាគច្រើនថ្វីបើមិនងាយស្មោះនឹងនារី តែបើគាត់ស្រឡាញ់ពិតប្រាកដហើយ គាត់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់។ ៧.បុរសសម្បូរតណ្ហាច្រើនជាងនារី តែកម្សួលតណ្ហាបុរសបានតែមួយចម្រៀកនៃនារីប៉ុណ្ណោះ។ (និយាយឱ្យអាក្រក់ស្ដាប់បន្តិចគឺ បុរសឆាប់ឃ្លាន ហើយឆាប់ឆ្អែត តែនារីមិនងាយឃ្លានទេ តែបើឃ្លានហើយគឺមិនងាយឆ្អែត)។ ៨.បុរសភាគច្រើនមិនសូវចូលចិត្តរឿងកំប៉ិកកំប៉ុកទេ។ គាត់ចូលចិត្តរឿងធំៗ រឿងអស្ចារ្យ ហើយមហិច្ឆតារបស់គាត់ស្មើមេឃ។ ចំពោះប្រភេទវីរបុរសវិញ គាត់ស្រឡាញ់ជាតិជាងប្រពន្ធកូនរាប់រយដង។ ៩.បុរសចូលចិត្តឱ្យគេសរសើរសមត្ថភាពខ្លួន បើទោះជាគាត់ដាក់ខ្លួនក៏ដោយ។ ដូច្នេះហើយ ទើបអំនួតត្រូវបានគេរកឃើញនៅក្នុងខ្លួនបុរសច្រើនជាងនារី។ ១០.ចំណុចខ្សោយរបស់បុរសភាគច្រើន គឺសម្រស់ស្រីស្អាត។ បុរសខ្លាំងយ៉ាងណា ក៏នៅតែអាចស្លាប់ក្រោមដៃដ៏ទន់ភ្លន់របស់នារី។ តែបើមានបុរសណាមិនចេះស្រឡាញ់នារីវិញ គាត់គឺជាប្រភេទបុរសដែលចិត្តដាច់បំផុត ឬក៏ទៅជាឃោរឃៅបំផុតនៅលើលោក។ បុរសប្រភេទនេះ ច្រើនឋិតនៅក្នុងពួកអ្នកដែលហ៊ានបូជាជីវិតដើម្បីបុព្វហេតុអ្វីមួយ។ ដោយ យួង សូដា
Read Moreមូលហេតុដែលមនុស្សស្រីស្អាតៗ ឆ្លាតៗ សុខចិត្តនៅ Single ដោយសារតែ…
ជាធម្មតាអ្វីៗកើតឡើងក្នុងលោកនេះសុទ្ឋតែមានគូរបស់វា យ៉ាងណាមនុស្សបុរសជាគូនិងស្ត្រីវាជារឿងធម្មជាតិ ។ តែក្នុងនោះក៏មានមនុស្សស្រីមួយចំនួនមិនទាន់ចង់បានគូអនាគតរបស់ខ្លួនដែរ ដោយមូលហេតុច្រើនយ៉ាងរបស់នាង ។ ១. នាងត្រូវការឯករាជ្យភាពោះ ជីវិតឯករាជ្យរបស់ស្ដ្រីសម័យថ្មីនេះ គឺពួកគេគិតថាវានាំឲ្យពួកគេមានអាម្មណ៍ស្រស់ថ្លាគ្រប់ពេល។ ចង់ធ្វើអីតាមចិត្តប្រាថ្នា មិនស្ថិតនៅក្រោមសម្ពាធរបស់នរណាម្នាក់ ទោះបីចង់ដើរផ្សារ ចង់ចាយវាយ ចង់ដើរលេង ចង់ទៅណាមកណា ទៅជាមួយអ្នកណា ឬចង់ធ្វើអ្វីផ្សេងៗទៀត ក៏បានតាមចិត្ត។ ២. នាងត្រូវការបង្កើតអាជីវកម្មផ្ទាល់ខ្លួនោះ ស្ដ្រីមួយចំនួនមិនទាន់សម្រេចចិត្តជ្រើសរើសជីវិតមានគូ ដោយសារគេមានមហិច្ឆតាចង់បង្កើតមុខរបរផ្ទាល់ខ្លួនឲ្យជោគជ័យខណៈពេលដែលខ្លួននៅលីវសិន ព្រោះនៅម្នាក់ឯង គេមានពេលច្រើនដើម្បីគិតគូពីជីវភាពខ្លួនឯង។ ណាមួយ ប្រសិនបើគេដើរដួលក្នុងអាជីវកម្មរបស់គេ ក៏គ្មានអ្នកណាស្ដីបន្ទោស។ ៣. នាងមានគោលដៅធំមួយដែលត្រូវចាប់យកោះ នារីខ្លះនាងមានគោលដៅធំរបស់នាងដែលត្រូវកំណត់ដើរឲ្យដល់ ដើម្បីកុំឲ្យគេថា “កូនស្រីវិលចង្រ្កានមិនជុំ”។ ម៉្យាងទៀត នាងចង់ស្វែងយល់ពីខ្លួនឯងឲ្យច្បាស់សិន មុនស្វែងរកគូស្រករ។ ៤. នាងរង់ចាំទេវបុត្ររបស់នាងោះ នារីខ្លះចិត្តស្មោះលុះមរណា ស្នេហាគ្មានពីរដូចឃុននារី និងចៅចិត្រជាដើម។ នាងអាចនឹងកំពុងរង់ចាំបុរសក្នុងក្ដីប្រាថ្នារបស់នាង ដោយហេតុថា នាងបានរឹតចំណងស្នេហាជាមួយគេយូរយារណាស់មកហើយ។ ម៉្យាងទៀត ប្រសិនបើនាងរើសអ្នកផ្សេង ខ្លាចប៉ះចំមនុស្សមិនល្អដូចទេវបុត្រក្នុងក្ដីប្រាថ្នារបស់នាង។ ៥. នាងរីករាយក្នុងភាពយុវវ័យរបស់នាង ទោះនារីៗខ្លះ នាងមានគណនីធនាការ មានលុយចាយគ្រប់គ្រាន់ អាចដើរលេងបានទាំងក្នុងនិងក្រៅប្រទេស។ ដូច្នេះ នាងចង់ចំណាយពេលវេលាក្នុងភាពយុវវ័យរបស់នាងឲ្យអស់ មុនពេលនាងសម្រេចចិត្តរៀបការ៕
Read Moreបម្រើស្ដេច ១០ឆ្នាំ ខុសម្ដងទទួលទោសប្រ ហា រជីវិតឲ្យឆ្កែស៊ី តែឆ្កែមិនហ៊ានស៊ី ព្រោះហេតុផលមួយ!
រឿងមួយតំណាលថា មានស្តេចមួយអង្គមានឆ្កែព្រៃ ១០ក្បាល។ ទ្រង់បានប្រើពួកឆ្កែទាំងនោះដើម្បីធ្វើទារុណកម្ម និងស៊ីអ្នកបម្រើរបស់ទ្រង់ដែលបានធ្វើខុស។ ថ្ងៃមួយអ្នកបម្រើម្នាក់បានផ្តល់យោបល់ទ្រង់ខុស ដែលធ្វើឲ្យទ្រង់ខ្ញាល់ ហើយទ្រង់ក៏បញ្ជាឲ្យទាហានចាប់យកអ្នកបម្រើនោះទៅបោះឲ្យឆ្កែស៊ី។ អ្នកបម្រើនោះបានពោលទៅកាន់ស្តេចថា “ទូលបង្គំបម្រើព្រះអង្គ ១០ឆ្នាំ ហេតុអ្វីធ្វើបែបនេះដាក់ទូលបង្គំ? សូមព្រះអង្គមេត្តាទុកពេលឲ្យទូលបង្គំ ១០ថ្ងៃសិន មុននឹងបោះទូលបង្គំទៅឲ្យឆ្កែស៊ី។” ស្តេចក៏យល់ព្រមតាមសំណើររបស់អ្នកបម្រើនោះ។ ក្នុងរយៈពេលដប់ថ្ងៃនោះ អ្នកបម្រើបានទៅរកអ្នកយាមដែលមើលថែរក្សាសត្វឆ្កែព្រៃរបស់ស្តេច ហើយបានសុំអនុញ្ញាតិពីអ្នកយាមនោះឲ្យគាត់បានមើលថែឆ្កែទាំងនោះរយៈពេល ១០ថ្ងៃ។ អ្នកយាមបានភ្ញាក់ផ្អើល ប៉ុន្តែបានយល់ព្រម ហើយអ្នកបម្រើបានចាប់ផ្តើមផ្តល់ចំណីដល់សត្វឆ្កែទាំងនោះ លាងសម្អាត ងូតទឹកឱ្យពួកវា និងមើលថែពួកវាបានយ៉ាងល្អ។ លុះ ១០ថ្ងៃកន្លងផុតទៅ ស្តេចក៏បានបញ្ជាឲ្យសេនាទៅចាប់អ្នកបម្រើនោះយកបោះឲ្យឆ្កែព្រៃទាំងនោះស៊ី តែឆ្កែព្រៃទាំងនោះមិនស៊ីអ្នកបម្រើនោះទេ តែពួកវាបែរជានាំគ្នាលិឍជើងរបស់គាត់ទៅវិញ។ ស្តេចបានងឿងឆ្ងល់ចំពោះអ្វីដែលទ្រង់បានឃើញហើយបានមានបន្ទូលថា៖ “តើមានអ្វីកើតឡើងចំពោះឆ្កែរបស់ខ្ញុំ?” អ្នកបម្រើឆ្លើយតបថា៖ “ទូលបង្គំបានបម្រើសត្វឆ្កែទាំងនេះតែ ១០ថ្ងៃប៉ុណ្ណោះហើយពួកវាមិនបានភ្លេចការបម្រើរបស់ទូលបង្គំទេ តែទូលបង្គំបានបម្រើព្រះអង្គអស់រយៈពេល ១០ឆ្នាំមកហើយ ហើយមានកំហុសតែម្តងគត់ ព្រះអង្គក៏ភ្លេចទាំងអស់នូវគុណសម្បត្តិរបស់ទូលបង្គំ!” ។ ស្ដេចបានដឹងអំពីកំហុសរបស់ខ្លួន ហើយបានលើកលែងទោសដល់អ្នកបម្រើនោះ។ នេះគឺជាសារមួយសម្រាប់រំលឹកដល់មនុស្សគ្រប់គ្នាកុំឲ្យភ្លេចទង្វើល្អទាំងឡាយដែលគេតែងតែផ្តល់ឲ្យយើង ដោយគ្រាន់តែគេមានកំហុសម្តងម្កាល ឬអចេតនា។ កុំបំភ្លេចចោលនូវប្រវត្តិដែលពោរពេញទៅដោយទង្វើល្អៗដោយសារតែកំហុសដែលអ្នកមិនចូលចិត្ត៕ Credit: Rithy Seng
Read Moreគតិគួរពិចារណា ៧ យ៉ាង៖
១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។ ២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។ ៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។ ៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។ ៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។ ៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។ ៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ។
Read Moreហេតុអ្វីត្រូវបណ្តោយឱ្យខ្លួនឯងល្ងង់?
មនុស្សគ្រប់គ្នាសុទ្ធតែទទួលស្គាល់អំពីតម្លៃនៃចំណេះដឹង ប៉ុន្តែក៏មានមនុស្សមិនតិចឡើយ ដែលបណ្តែតបណ្តោយឱ្យខ្លួនឯងល្ងង់ទៅវិញ។ គេយល់ច្បាស់ថា ចំណេះដឹងល្អ ប៉ុន្តែគេបែរជាយកលេសពីកត្តាផ្សេងៗ ដើម្បីបញ្ជាក់ថា គេគ្មានឱកាសទទួលបានចំណេះដឹង ដោយសារហេតុផលដ៏កម្សត់ណាមួយទៅវិញ។ ហេតុអ្វីត្រូវប្រើប្រាស់លេសដ៏កម្សត់ ដើម្បីបណ្តោយឱ្យជីវិតរបស់ខ្លួនកម្សត់ទៅវិញ? ជាទូទៅ មនុស្សកើតមកដើម្បីទទួលបានចំណេះដឹង មិនមែនដេកចាំចំណេះដឹងកើតឡើងចំពោះខ្លួននោះទេ។ មនុស្សមានមធ្យោបាយជាច្រើន និងសម្បូរបែបដើម្បីទទួលបានចំណេះដឹង ពិសេសក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។ សៀវភៅរាប់សិបក្បាលដែលមានលក់នៅទីផ្សារ ដែលត្រូវតាមចំណង់ចំណូលចិត្ត ជំនាញឬការងារ ពិសេសចំណុចខ្សោយរបស់ខ្លួន។ ក្រៅពីសៀវភៅ ក្នុងវីដេអូ YouTube ដែលមានមេរៀនរាប់មិនអស់និងយ៉ាងសម្បូរបែប ហើយយើងអាចរៀនដោយឥតគិតថ្លៃ គ្រប់ពេលវេលានិងទីកន្លែង។ នៅមានវិធីជាច្រើនទៀត ដើម្បីទទួលបានចំណេះដឹង ប៉ុន្តែហេតុអ្វីបានជាយើងមិនប្តេជ្ញាចិត្តរៀន? ចំណេះដឹងនាំយើងទៅរកពន្លឺ ហើយភាពល្ងង់ខ្លៅនឹងនាំយើងទៅរកទីងងឹត។ ប៉ុន្តែជាក់ស្តែង ក្នុងលោកនេះ គ្មានអ្វីដែលងងឹតជាងការមិនព្រមបើកភ្នែកមើលនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ល្ងង់ជាងមនុស្សដែលមិនព្រមរៀននោះដែរ។ ជាទូទៅ យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានចំណេះដឹង ជាជាងបណ្តោយខ្លួនឱ្យរុំជិតដោយភាពល្ងង់ខ្លៅ៕
Read Moreជួយចែករំលែក! វិធីសង្គ្រោះបន្ទាន់នៅពេលលង់ទឹក!!!
ការលង់ ឬការជិតស្លាប់ដោយសារលង់ទឹក ច្រើនតែជាបញ្ហាដែលគេតែងតែហៅឲ្យអ្នកធ្វើការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ មកជួយសង្គ្រោះ មុននឹងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ នៅក្នុងការលង់ទឹក ទឹកកម្រចូលសួតក្នុងបរិមាណច្រើន ពីព្រោះនៅពេលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះនឹងបិទដង្ហើមពីមាត់ និងច្រមុះ។ ១) អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកជួយសង្គ្រោះ។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការកើតមានរបួសនៅនឹងឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកអ្នករងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។ ២) ដើម្បីជៀសវាងមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែន ត្រូវបង្ហើបក្បាលឲ្យផុតពី ទឹកដើម្បីឲ្យគាត់អាចដកដង្ហើមបាន។ ទោះបីជាអ្នកលង់ទឹកមិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ ក៏យើងត្រូវចាប់ផ្តើមបញ្ចូលខ្យល់សិប្បនិម្មិតដល់គាត់រហូតដល់បានបញ្ជូនគាត់មកដល់ច្រាំង។ ៣) នៅលើដីគោកស្ងួតមិនត្រូវរមៀលគាត់ទេ តែត្រូវដាក់គាត់ក្នុងដំណេកផ្អៀងសុវត្តិភាព ទៅខាងឆ្វេងដើម្បីអោយទឹកកំអួតចេញពីផ្លូវដង្ហើមខាងលើ និងដាក់ក្បាលឲ្យទាបបន្តិច ចៀសវាងការហៀរទឹកច្រាលក្នុងសួតរបស់គាត់ ។ ត្រូវបឺតសំអាតផ្លូវដង្ហើមអោយបានឆាប់រហ័ស និងចាប់ផ្តើមធ្វើការបញ្ចូលខ្យល់សិប្បនិម្មិតឡើងវិញរហូតដល់ដង្ហើមរបស់អ្នកលង់ទឹកដំណើរការជាធម្មតាឡើងវិញ។ ៤) ប្រសិនបើជនរងគ្រោះគ្មានជីពចរទេ ការធ្វើចលនាបេះដូង និងសួតត្រូវចាប់ផ្តើមភ្លាមៗ។ ការធ្វើចលនាបេះដូង និងសួតក្នុងពេលពីរបីនាទីដំបូង ក្រោយពីការគាំងបេះដូងគឺជាការព្យាករណ៏មួយសំខាន់នៃការរស់រានមានជីវិតរបស់អ្នកលង់ទឹក។ ប្រសិនបើការប៉ោងក្រពះប៉ះពាល់ដល់ការបញ្ចូលខ្យល់សិប្បនិម្មិត អ្នកសង្គ្រោះគួរតែដាក់ជនរងគ្រោះអោយដេកផ្អៀងទៅខាងឆ្វេង ហើយត្រូវបន្តចាត់វិធានការ ជួយសង្គ្រោះរហូតទាល់តែជនរងគ្រោះដឹកទៅដល់មន្ទីរពេទ្យ ដែលពួកគេអាចទទួលបានការជួយសង្គ្រោះជីវិតបែបទំនើបពេញលេញ៕
Read Moreគតិអប់រំ៖ យើងវិនិច្ឆ័យអ្វីៗគ្រប់យ៉ាងដោយធ្វេសប្រហែស មនុស្សល្អ នឹងគ្មានកន្លែងឈរ ប្រសិនបើយើងឱនក្បាលដាក់ ” មនុស្សអាក្រក់ ” ពីព្រោះ ” ប្រាក់ “
យើងវិនិច្ឆ័យមនុស្សដោយ” សំបកក្រៅ ” ឬ មើលទៅជ្រៅនៅខាងក្នុង យើងសេពគប់មនុស្សពី ” ផលប្រយោជន៍” ឬមើលលើភាពស្មោះត្រង់ យើងកោតសរសើរចំពោះមនុស្សដែលមាន ” គុណធម៌ ” ឬកោតសរសើរមនុស្សដែលមានអំណាច យើងសរសើរមនុស្សដែល” ស្មោះត្រង់ ” ឬ សរសើរមនុស្សបោកប្រាស់ យើងជឿលើមនុស្ស ” លះបង់ ” (បុគ្គលអ្នកប្រកបដោយសទ្ធា) ឬសរសើរអ្នកមាន ទ្រព្យសម្បត្តិ មិនដែលចេះចែករំលែក ។ សង្គមកាន់តែយ៉ាប់យ៉ឺន ! ដោយសារតែយើងវិនិច្ឆ័យអ្វីៗគ្រប់យ៉ាងដោយ បែបធ្វេសប្រហែស មនុស្សល្អ នឹងគ្មានកន្លែងឈរ ប្រសិនបើយើងឱនក្បាលដាក់ ” មនុស្សអាក្រក់ ” ពីព្រោះ ” ប្រាក់ ” ៚ ប្រភពអត្ថបទដោយ៖ Sothy Lim
Read Moreលើកទឹកចិត្ត៖ “មនុស្សជោគជ័យ គឺជាមនុស្សដែលដើរលើផ្លូវស្ងាត់ ឯកោតែម្នាក់ឯង”
#ភ័យខ្លាច មនុស្សជោគជ័យ គឺជាមនុស្សដែលដើរលើផ្លូវស្ងាត់ ឯកោតែម្នាក់ឯង។ នៅលើផ្លូវនោះ អ្នកមិនមានមិត្តភក្តិច្រើនដើរជាមួយទេ អ្នកមានតែស្រមោលប៉ុណ្ណោះដែលដើរជាមួយអ្នក។ ជាផ្លូវដែលមានមនុស្សជាច្រើនបានសាកល្បង ប៉ុន្តែពួកគេបរាជ័យ។ អ្នកនឹងខ្សោះទាំងកម្លាំងចិត្ត ខ្សោះទាំងកម្លាំងកាយ។ តែអ្នកមានជំនឿចិត្តពេញបេះដូងនូវអ្វីដែលអ្នកកំពុងធ្វើ វាគឺជាកិច្ចការមានតម្លៃ ជាសមរភូមិដែលអ្នកអាចយកឈ្នះបាន។ បើអ្នកអនុញ្ញាតឲ្យភាពភ័យខ្លាចអង្គុយនៅក្នុងខ្លួនរបស់អ្នក វានឹងដុះឫសហើយចាប់ផ្តើមបំផ្លាញអ្នកបន្តិចម្តងៗ។ បំផ្លាញសក្តានុពលរបស់អ្នក គឺសក្តានុពលក្នុងនាមជាជើងឯកម្នាក់។ វាមិនមែនជាទេពកោសល្យ វាមិនមែនជាហ្សែន ប៉ុន្តែវាគឺជាការតស៊ូអត់ធ្មត់ក្នុងការបង្ហាញខ្លួនឯងទៅកាន់ពិភពលោក ទើបជាកត្តាដែលធ្វើឲ្យអ្នកជោគជ័យ។ អ្វីដែលខ្ញុំកំពុងនិយាយនេះ គឺចង់សំដៅលើអត្តចរិតរបស់អ្នក។ វាមិនមែនមុខតំណែងទេដែលកំណត់អត្តចរិតរបស់អ្នក វាមិនមែនជោគជ័យទេដែលកំណត់អត្តចរិតរបស់អ្នក។ ប៉ុន្តែផ្ទុយមកវិញ គឺអត្តចរិតដែលជាអ្នកកំណត់ភាពជោគជ័យនិងកិត្តិយសទាំងអស់នោះ ហើយវាឋិតនៅក្នុងខ្លួនរបស់អ្នក។ ជើងឯកមិនមែនជាមនុស្សដែលឈ្នះនៅលើសង្វៀននោះទេ។ ពួកគេបានឈ្នះរាប់ពាន់ម៉ោងរួចទៅហើយនៅក្នុងបន្ទប់ហ្វឹកហាត់ និងក្នុងកន្លែងពិសោធន៍របស់ពួកគេ។ ពួកគេក្រោកម៉ោង៥ព្រឹកហើយរត់ទោះបីជាមេឃកំពុងភ្លៀង និងនៅពេលអ្នកផ្សេងទៀតកំពុងដេក។ នេះហើយដែលធ្វើឲ្យពួកគេឈ្នះ! បេះដូងរបស់ជើងឯកគឺដូចជាអំពូលម៉ែតមួយដែលបើកភ្លើងជានិច្ច។ វាមិនមែនបិទ ហើយបើកតែនៅពេលណាមានមនុស្សចូលមកមើលវានោះឡើយ គឺវាបើកជាប់ជានិច្ច។ ភាពភ័យខ្លាចគឺគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ មានន័យថា វាគ្មានរូបរាងទេ។ អ្នកបង្កើតវា ដូច្នេះអ្នកក៏អាចបំផ្លាញវាបានដែរ។ ខ្ញុំចូលចិត្តភាពភ័យខ្លាចណាស់ ហេតុអ្វី? ព្រោះនៅខាងក្រោយភាពភ័យខ្លាច គឺជាអ្នកពិតប្រាកដ។ បើអ្នកប្រឈមមុខនឹងភាពភ័យខ្លាច អ្នកនឹងក្លាយជាមនុស្សដែលអ្នកចង់បាន។ បើអ្នករត់គេចភាពភ័យខ្លាច អ្នកមិនមែនជាមនុស្សនោះទេ។ អ្នកមានជីវិត ប៉ុន្តែអ្នកគ្មានសេរីភាពឡើយ។ ប្រសិនបើអ្នកប្រឈមមុខនឹងភាពភ័យខ្លាច វានឹងត្រូវបំផ្លាញ ហើយទំនុកចិត្តនឹងកើតឡើង។ នៅពេលអ្នកចេញដំណើរលើផ្លូវនេះ អ្នកនឹងដួលមុនពេលអ្នកអាចក្រោកឡើងបាន ហើយនៅពេលអ្នកក្រោកឡើង អ្នកនឹងឡើងខ្ពស់ជាងអ្វីដែលអ្នកមិនធ្លាប់ជួបប្រទះទាល់តែសោះពីមុនមក។ អ្នកចាប់ផ្តើមពីឥលូវនេះ ទោះបីគ្មាននរណាមើលអ្នកក៏ដោយ ។ ភាពខុសគ្នារវាងអ្នកឈ្នះនិងអ្នកចាញ់ គឺនៅត្រង់ថា អ្នកឈ្នះក្រោកឡើងវិញនៅពេលគេដួល ហើយធ្វើវាម្តងហើយម្តងទៀត! គេធ្វើរហូតដល់ជោគជ័យ! ចូរលះបង់សេចក្តីសុខនៅថ្ងៃនេះដើម្បីសេចក្តីប្រសើររុងរឿងសម្រាប់ថ្ងៃស្អែក។ វាជាការផ្តល់តម្លៃឲ្យថ្ងៃនេះ។ យើងសុទ្ធតែធ្លាប់ដួលនៅលើផ្លូវជីវិត ប៉ុន្តែសួរថា តើអ្នកក្រោកឡើងវិញឬទេ? ដូច្នេះអ្នកត្រូវធ្វើវាម្តងទៀត ហើយអ្នកធ្វើអស់ពីកម្លាំងកាយចិត្ត។ បើអ្នកចាញ់ យ៉ាងហោចណាស់អ្នកបានធ្វើអស់ពីសមត្ថភាព! ខ្ញុំបរាជ័យ១០ដងច្រើនជាងមនុស្សដែលខ្លាច តែខ្ញុំនៅតែបន្ត ហេតុអ្វីទៅ? ព្រោះខ្ញុំដឹងថា មនុស្សខ្លាច មិនដែលមានឱកាសឡើងទទួលពានរង្វាន់នៅលើសង្វៀនឡើយ។ ពេលខ្លះអ្នកដាក់ក្បាលជល់ជញ្ជាំង អ្នកឆ្លុះកញ្ចក់មើលខ្លួនឯងជាច្រើនដងហើយគ្មានស្នាមញញឹមទាល់តែសោះ។ អ្នកចង់ផ្លាស់ប្តូរស្ថានភាពហើយផ្លាស់ខ្លួនទៅជាមនុស្សដែលអ្នកចង់បាន។ អ្នកធ្វើដូច្នេះគឺជារឿងត្រឹមត្រូវហើយ ចូរធ្វើវាឲ្យអស់សមត្ថភាពគ្រប់ពេលវេលា! អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលលើកដៃនៅលើឆាកទទួលពានរង្វាន់នៅថ្ងៃណាមួយ!…
Read Moreពុទ្ធភាសិត៖ “ពៀររមែងរំងាប់ដោយការមិនចងពៀរ”
#គួររំងាប់ពៀរ_ឬបង្ការកុំឱ្យមានពៀរ? ១. ពុទ្ធភាសិតមួយបានពោលថា “ពៀររមែងរំងាប់ដោយការមិនចងពៀរ” ដែលខ្មែរយើងនិយមបកស្រាយថា “ការមិនចងគំនុំគុំកួន ឬកុំតបតទៅនឹងនរណាម្នាក់ដែលមកបំពានយើង គឺជាមាគ៌ាកសាងសេចក្តីសុខ”។ តើយើងអាចធានាបានទេ ថានឹងមិនតបតនៅពេលមានគេមកបំពានខ្លួន? ពិតមែនហើយថាការសន្ដោស រមែងទទួលបាននូវសេចក្តីសុខផង និងបានចាកផុតពីការចងពៀរទាំងឡាយផង។ ប៉ុន្តែ ក្នុងឋានៈយើងជាបុថុជ្ជនបែបនេះ តើនឹងមានផ្លូវអាចរក្សាលំនឹងចិត្តចំពោះអកុសលកម្ម ដែលខ្លួនបានទទួលដែរឬទេ? វាប្រហែលជាអាចធ្វើទៅរួចចំពោះករណីតិចតួចប៉ុណ្ណោះ។ ព្រោះអ្វី? ព្រោះមនុស្សជាច្រើនតែងតែគិតថា ការមិនតបត គឺទុកដូចជាយើងបើកដៃឱ្យអ្នកដែលតែងតែបំពានគេកាន់តែបានចិត្តអ៊ីចឹង។ ២. តាមច្បាប់កម្មផល ប្រសិនបើយើងសាបព្រោះអំពើណាមួយ យើងនឹងទទួលនូវផលនោះត្រឡប់មកវិញដូចគ្នា។ ដូច្នេះ តាមផ្លូវសីលធម៌ និងតាមពុទ្ធភាសិតខាងលើ គឺមិនអាចតបតនឹងពៀរបានឡើយ។ ប៉ុន្តែ នៅក្នុងសង្គមគេបានបង្កើតច្បាប់ ដើម្បីដាក់ទណ្ឌកម្មដល់បុគ្គលទាំងឡាយណាដែលប្រព្រឹត្តខុស។ ការផ្ដន្ទាទោសលើបុគ្គលណាម្នាក់ទៅតាមផ្លូវច្បាប់ វាពុំមែនជាការយកពៀរទៅរំងាប់ពៀរនោះទេ តែវាគឺជាផលដែលគេសមនឹងទទួល ស្របតាមទង្វើដែលខ្លួនបានប្រព្រឹត្តនោះៗ។ ការបង្កើតច្បាប់ និងការដាក់ទណ្ឌកម្មចំពោះបុគ្គលដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ គឺជាគោលការណ៍សកលមួយ ដែលប្រទេសនានាក្នុងលោកតែងតែអនុវត្ត។ ដូច្នេះ ដើម្បីចៀសវាងយកពៀរទៅរំងាប់ពៀរ យើងគួរដាក់ទោសដល់បុគ្គលដែលបង្កើតពៀរ ដោយផ្លូវច្បាប់ ឬយុត្តិធម៌។ ៣. អ្វីដែលសំខាន់ សម្រាប់ការចៀសវាងកុំឱ្យមានពៀរ យើងត្រូវត្រឡប់មកពិនិត្យមើលសកម្មភាពជាប្រចាំរបស់ខ្លួនវិញម្តង។ តាមការទូន្មានរបស់ពុទ្ធភាសិតពីខាងដើមនេះ គឺបង្រៀនឱ្យយើងចេះប្រុងប្រយ័ត្ននូវការប្រព្រឹត្តរបស់ខ្លួនឱ្យបានល្អ។ ប្រសិនបើយើងរង់ចាំកម្ចាត់ពៀរ នៅពេលដែលវាកើតឡើង គឺមានន័យថា សកម្មភាពរបស់យើងក៏បានចូលរួមចំណែកក្នុងការធ្វើឱ្យមានពៀរនោះដែរ។ ដូច្នេះ គួរផ្លាស់ប្តូរ ដោយទូន្មានខ្លួនឯងឱ្យក្លាយជាមនុស្សសុចរិត ចេះសន្ដោសប្រោសប្រណី និងចេះខ្វល់ខ្វាយអំពីទុក្ខធុរៈអ្នកដទៃ ហើយប្រឹងប្រែងលើកស្ទួយគំនិត និងសកម្មភាព ដែលបម្រើឱ្យប្រយោជន៍រួម នោះយើងនឹងមិនមានពៀរទៀតឡើយ៕ ប្រភពអត្ថបទ៖ ហ្វេសប៊ុក Ratha Mom
Read More