
មោទកភាពខ្មែរ!! ព្រោះតែហេតុផលនេះហើយទើប Taylor Swift យកបទចម្រៀងមួយបទ ដែលមានរំលេចប្រាសាទបុរាណខ្មែរ
Marjorie គឺជាបទចម្រៀងល្បីមួយ ដែលច្រៀងដោយអ្នកចម្រៀងបែបប៉ុបដ៏ល្បីល្បាញរបស់សហអាមេរិកគឺនាងTaylor Swift ដែលចេញផ្សាយវីដេអូផ្លូវការលើបណ្ដាញ Youtube កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះអ្វីដែលពិសេសគឺក្នុងវីដេអូបទថ្មីរបស់តារាចម្រៀងអាមេរិកវ័យ៣១ឆ្នាំ បានរំលេចនៅប្លង់ប្រាសាទបុរាណខ្មែរដ៏ល្បីខ្ទរខ្ទារមួយគឺប្រាសាទតាព្រហ្ម ស្នាព្រះហស្តព្រះបាទជ័យវរ្ម័នទី៧ ក្នុងរមណីយដ្ឋានអង្គរ ជាបេតិកភណ្ឌពិភពលោក ស្ថិតក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ មែនទែនទៅ Marjorie គឺសំដៅលើឈ្មោះរបស់លោកយាយរបស់ Taylor Swift គឺលោកស្រី Marjorie Finlay ជាអ្នកចម្រៀងបែបអូប៉េរ៉ារបស់អាមេរិកដ៏លេចធ្លោមួយរូប […]