(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅថ្ងៃទី៣ ធ្នូនេះបានអោយដឹងថា លោកនារយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន នឹងធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទ្សន៍ ដើម្បីបង្ហាញអោយពលរដ្ឋអង់គ្លេសដឹងថា វាគឺមានសុវត្ថិភាព ប៉ុន្តែលោកនឹងមិនមែនជាអ្នកចាក់វាមុនគេនោះទេ នេះបើតាមការអោយដឹងរបស់អ្នកនាំពាក្យនាយករដ្ឋមន្រ្តីរូបនេះ។ អ្នកនាំពាក្យរបស់នារយករដ្ឋមន្រ្តីរូបនេះបានបន្តថា លោក ចនសុន នឹងតម្រូវអោយតម្រង់ជួររងចាំដូចគេដូចឯង ក្នុងការទទួលបានវ៉ាក់សាំងរបស់Pifzer ដោយលោកនឹងផ្តល់អទិភាពដល់ក្រុមមនុស្សចាស់ មន្រ្តីសុខាភិលបាល ក្រុមមនុស្សងាយរងគ្រោះ ឬជនដែលត្រូវការវ៉ាក់សាំងចាំបាច់បំផុតមុន។ គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីវ័៥៦ឆ្នាំរូបនេះ ធ្លាប់បានឆ្លងកូវីដ-១៩ម្តងរួចមកហើយកាលពីដើមឆ្នាំនេះ ហើយលោកបានអោយដឹងថា ការចុះកុងត្រាអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងដល់ពលរដ្ឋអង់គ្លេស គឺដើម្បីក្តីសង្ឃឹមអាចយកឈ្នះជំងឺកូវីដ-១៩ នឹងដើម្បីអោយសេដ្ឋកិច្ចរួមទាំងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋត្រលប់មកដូចដើមវិញ។
Read MoreCategory: ព័ត៌មានក្រៅប្រទេស
ដើម្បីជាតិទាំងមូល ! តំណាងរាស្រ្តថៃម្នាក់ ព្រមអា រ ដៃសម្រក់ ឈា ម ក្នុងពេលប្រជុំសភា ព្រោះតែមិនចង់…(មានវិដេអូ)
បរទេស ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅក្នុងប្រទេសថៃពេលនេះបាកំពុងតែមានបាតុកម្មដែលកំពុងផ្ទុះឡើងក្នុងប្រទេស ហើយការតវ៉ារបស់ក្រុមយុវជនចាប់តាំងពីពាក់កណ្តាលខែកក្កដាមក ផ្តោតលើចំណុច៣ធំៗដោយមិនបានប្ដូរគោលដៅនោះគឺបន្ថយអំណាចក្សត្រ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឡើងវិញ និងសរសេររដ្ឋធម្មនុញ្ញឡើងវិញ។ យ៉ាងណាមិញនៅកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសថៃបានបើកកិច្ចប្រជុំសភាពិសេសមួយស្តីអំពីបាតុកម្មដែលកំពុងផ្ទុះឡើងក្នុងប្រទេស ។ ហើយក្នុងនោះដែរឃើញថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក Wisarn Techateerawat វ័យ៦៤ឆ្នាំមកពីគណបក្សភឿថៃ បាន អា រ ដៃសម្រក់ ឈា ម ក្នុងអំឡុងកិច្ចប្រជុំសភាពិសេសមួយនោះក្នុងគោលបំណងមិនចង់ឱ្យរដ្ឋាភិបាលប្រើប្រាស់កម្លាំងទៅបង្ក្រាបក្រុមបាតុករក្មេងៗដែលសុទ្ធតែជានិស្សិតនោះឡើយ ពោលគឺលោកមិនចង់ឃើញ ឈា ម របស់ប្រជាជនហូរឡើយ។ ក្រោយធ្វើបែបនេះរួចតំណាងរាស្រ្តបក្សប្រឆាំងខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយរបួសរបស់លោកត្រូវបានដេរអស់៩ថ្នេរ ហើយ កិច្ចប្រជុំសភានេះ មិនផ្អាកត្រឹមហ្នឹងឡើយ ដោយបន្តកិច្ចពិភាក្សាគ្នាដដែល បើទោះបីជាលោក Wisarn Techateerawat ធ្វើបែបនេះក៏ដោយ ៕
Read Moreស្ថានការណ៍ផុយស្រួយ! ចិនណែនាំកងទ័ពខ្លួនឲ្យប្រឹងអត់ធ្មត់ ដោយមិនត្រូវបាញ់យន្តហោះ ឬនាវាចម្បាំងអាមេរិកមុនឡើយ
(ប៉េកាំង)៖ ចិនបានប្រាប់ឱ្យកងទ័ពរបស់ខ្លួនរក្សាការអត់ធ្មត់ ឱ្យបានកម្រិតខ្ពស់ជាទីបំផុត ដោយមិនត្រូវបើកការបាញ់ប្រហារ លើយន្ដហោះចម្បាំង ឬនាវាចម្បាំងអាមេរិកមុនជាដាច់ខាត ខណៈទីក្រុងប៉េកាំង កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីកុំឱ្យអាមេរិកចេះតែមានលេស បង្កើនវត្តមានយោធានៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។ សារព័ត៌មានហុងកុង South China Morning Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ទីក្រុងប៉េកាំងបានធ្វើទំនាក់ទំនងតាមមធ្យោបាយជាច្រើន ជាមួយសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ច្បាស់ៗថា «ខ្លួននឹងមិនបើកការវាយប្រហារមុននោះទេ»។ ប្រការនេះជាសក្ខីកម្មបង្ហាញពី កាយវិកាប្រកបដោយសុឆន្ទៈ សំដៅរក្សាស្ថានភាពឱ្យស្ថិតនៅក្រោមការគ្រប់គ្រង។ ប្រភពដដែលខាងលើនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជាគឺជារឿងងាយស្រួលបំផុត ក្នុងការបញ្ជាឱ្យបើកការបាញ់ប្រហារមុន តែទាំងសហរដ្ឋអាមេរិក និងប្រទេសចិន នឹងមិនអាចគ្រប់គ្រងផលវិបាក ដែលនឹងកើតឡើងបន្ទាប់ពីនោះទេ ខណៈស្ថានភាពនាពេលបច្ចុប្បន្ន គឺកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ខ្ពស់បំផុត»។ គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិកបានបញ្ជូន នាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងគឺ USS នីមីតស៍ (USS Nimitz) និង USS រ៉ូណាល់ដ៍ រីហ្គែន (USS Ronald Reagan) ឱ្យមកធ្វើសមយុទ្ធយោធា នៅក្បែរតំបន់ដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង។ ជាការឆ្លើយតប ចិនក៏បានដឹកនាំការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់ផងដែរ រហូតដល់ធ្វើឱ្យអ្នកជំនាញជាច្រើនបង្ហាញក្ដីព្រួយបារម្ភថា មហាអំណាចទំាង ២ កំពុងខិតកាន់តែជិតមាត់ជ្រោះនៃជម្លោះ។ ទោះជាយ៉ាងណា ជម្លោះប្រដាប់អាវុធរវាងចិន និងសហរដ្ឋអាមេរិក គ្មាននរណាម្នាក់អាចដឹងមុនថា នឹងត្រូវផ្ទុះនៅពេលណានោះ ហើយភាពតានតឹងរវាងប្រទេសទាំង ២ ក៏មិនមែនទើបតែកើតុំាមឡើងនោះដែរ។ ជាឧទាហរណ៍ សហរដ្ឋអាមេរិក និងចិនក៏ធ្លាប់ត្រូវបានគេយល់ថា អាចនឹងបង្កជម្លោះនឹងគ្នាផងដែរ កាលពីឆ្នាំ២០០១ ជាពេលដែលយន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះបុកជាមួយយន្ដហោះចម្បាំងមួយគ្រឿង នៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅក្នុងដែនអាកាសនៃកោះ ហៃណាន…
Read Moreទីបំផុតអាមេរិកកត់ឈ្មោះអភិបាលទីក្រុងហុងកុង និងមន្ត្រីក្រោមឱវាទចូលក្នុង «បញ្ជីខ្មៅ»
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មលើអភិបាលទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត ពីបទបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិសេរីភាពផ្នែកនយោបាយ នៃប្រជាជនរស់នៅលើទឹកដី ទីក្រុងស្វយ័តរបស់ចិនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។ ការកត់ឈ្មោះផ្នាក់ដឹកនាំកំពូលៗរបស់ហុងកុង ខាងលើនេះចូលទៅក្នុងបញ្ជីខ្មៅ បានកើតមានឡើង ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃខែកក្កដាកន្លងទៅនេះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មចិន ដែលបានបញ្ចេញច្បាប់សន្តិសុខជាតិថ្មី និងដាក់ឲ្យអនុវត្តជាផ្លូវការលើទីក្រុងស្វយ័តមួយនេះ។ បើតាមប្រភពពីសេតវិមានអាមេរិក លោកស្រី ខារី ឡាំ, អគ្គស្នងការប៉ូលិសហុងកុងលោក គ្រីស ថាំង (Chris Tang) ព្រមទាំងមន្ត្រីសន្តិសុខ និងយុត្តិធម៌ជាន់ខ្ពស់នៅទីក្រុងនេះ ត្រូវបានបង្កកទ្រព្យសម្បត្តិដែលពួកគេមាន ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ហើយជនជាតិអាមេរិកាំងនានា មិនអាចធ្វើទំនាក់ទំនងពាណិជ្ជកម្ម ជាមួយមន្ត្រីហុងកុងទាំងអស់នេះបានទៀតឡើយ។ នៅមុននេះបន្តិច រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានលើកឡើងថា ការដាក់ទណ្ឌកម្មថ្មីលើមន្ត្រីជួរមុខទីក្រុងហុងកុងនេះ គឺជាសារយ៉ាងច្បាស់មួយ ផ្ញើទៅកាន់ទីក្រុងប៉េកាំងថា អ្វីដែលបានកើតឡើងនៅទីក្រុងហុងកុង គឺជារឿងដែលមិនអាចទទួលយកបាន។ បន្ថែមពីនេះ លោក ប៉ុមប៉េអូ ក៏បានអះអាងទៀតថា អាមេរិកមិនអាចឈរនៅស្ងៀមនោះឡើយ នៅពេលឃើញប្រជាជនទីក្រុងហុងកុង រងគ្រោះដោយដៃបក្សកុម្មុយនិស្តចិន។ គួរបញ្ជាក់ថា ទាំងទីក្រុងហុងកុង និងទីក្រុងប៉េកាំង មិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះទង្វើរបស់សហរដ្ឋអាមេរិក ខាងលើនេះឡើយ ប៉ុន្តែវានឹងអាចកើតមានឡើង នៅក្នុងពេលឆាប់ៗនេះ៕
Read Moreចិនព្រមានអាមេរិកចំៗពីភាពគ្រោះ ថ្នា ក់ នៃការឈានជើងចូលកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិចិនលោក វៃ ហ្វេងហ៊ី (Wei Fenghe) បានព្រមានសមភាគីអាមេរិក អំពីភាពគ្រោះថ្នាក់ នៃការចាប់ផ្តើមមានទំនាក់ទំនងជិតស្និទ្ធជាមួយកោះតៃវ៉ាន់ ក្រោយពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសអំពីការបញ្ជូនមន្ត្រីជាន់ខ្ពស់ ជាលើកដំបូងទៅកាន់ទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។ រដ្ឋមន្ត្រីការពារជាតិចិនលោក វៃ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៉ីស្ពើ (Mark Esper) រយៈពេល ៩០នាទី ដោយក្នុងនោះមន្ត្រីជាន់ខ្ពស់ចិនរូបនេះ បានណែនាំឲ្យរដ្ឋបាលដឹកនាំ របស់អាមេរិកបច្ចុប្បន្ន បញ្ឈប់ការប្រើពាក្យសម្តី និងទង្វើដែលមិនត្រូវ ដែលនឹងនាំទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរ នៃទំនាក់ទំនងរវាងមហាយក្ស សេដ្ឋកិច្ចទាំងពីរនេះ ជាពិសេសទៅបញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានប្រកាសពីដំណើរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទៅកាន់កោះតៃវ៉ាន់។ ការិយាល័យពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំនៅទីក្រុងតៃប៉ិ បានបញ្ជាក់ថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិកលោក អេឡិច អាហ្សារ (Alex Azar) នឹងដឹកនាំគណៈប្រតិភូទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ត្រឹមជាខេត្តមួយរបស់ខ្លួននោះ។ វិទ្យាស្ថានអាមេរិកប្រចាំនៅកោះតៃវ៉ាន់បានឲ្យដឹងថា នេះគឺជាលើកទីមួយក្នុងរយៈពេល ៤០ឆ្នាំដែលរដ្ឋមន្ត្រីអាមេរិក ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ គិតចាប់តាំងពីឆ្នាំ១៩៧៩ ជាពេលដែលសហរដ្ឋអាមេរិកបានកាត់ផ្តាច់ ទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ និងគាំទ្រនយោបាយចិនតែមួយ។ ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់អំពីដំណើរទស្សនកិច្ចខាងលើនេះ និងបន្ថែមទៀតថា លោក Azar នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីសុខាភិបាលរបស់តៃវ៉ាន់។ ក្រសួងក៏បានរំលឹកផងដែរថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិកលោក Azar ក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៉ីងវិន ផងដែរ៕ អត្ថបទ៖FreshNews
Read Moreកញ្ញា Selena Gomez បរិច្ចាគប្រាក់១០លានដុល្លារ ជួយដល់ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកគីមីនៅលីបង់
បរទេស៖ អភិបាលក្រុងបេរូត លោក Marwan Abboud បានឱ្យដឹងថា ប្រជាជនលីបង់ រហូតដល់ទៅ ៣០០,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ដោយសារតែត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារម្សិលមិញ។ នៅក្នុងហេតុការណ៍ផ្ទុះនេះ មនុស្សយ៉ាងហោច១០០នាក់ បានស្លាប់ និងជាង៤,០០០នាក់ រងរបួស។ ប៉ុន្តែ អាជ្ញាធរលីបង់ ជឿជាក់ថាចំនួនអ្នកស្លាប់អាចនឹង បន្តកើនឡើង។ ដោយឡែកកាលពីម្សិលមិញតារាចម្រៀងស្រីជនជាតិអាមេរិក កញ្ញា Selena Gomez តារាល្បីដែលមានបេះដូងស្រស់ស្អាតបានធ្វើការឧបត្ថម្ភប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន១០លានដុល្លារ ដល់ជនរងគ្រោះដោយសារផ្ទុះឃ្លាំងស្តុកគីមីដ៏កក្រើកពិភពលោកក្នុងប្រទេសលីបង់ ។ ហើយនាងក៏បានបង្ហោះសារមួយឃ្លាថា “ខ្ញុំមិនអាចជួយអ្វីបានច្រើនទេ តែខ្ញុំគិតថាបើយើងទាំងអស់រួមគ្នាជួយ ការខូចខាតទាំងប៉ុន្មាននឹងបានស្រោចស្រង់ឡើងវិញ“ ៕
Read Moreចូលរួមសោកស្តាយផង! លីបង់ប្រកាសកាន់ទុក្ខ និងដាក់ប្រទេសក្នុងគ្រោះអាសន្នរយៈ ២សប្តាហ៍ ក្រោយមានការផ្ទុះដ៏កក្រើកផ្តា ច់ជីវិតមនុស្សជិត ១០០នាក់ និងរ បួ សជាង ៤.០០០នាក់
ប្រទេសលីបង់កំពុងធ្វើការកាន់ទុក្ខ បន្ទាប់ពីមានការផ្ទុះដ៏កក្រើកមួយកាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋធានី Beirut បណ្តាលឲ្យមនុស្សយ៉ាងតិច ៧៨នាក់ស្លា និងច្រើនជាង ៤.០០០នាក់រងរបួសនៅថ្ងៃអង្គារនេះ។ ទីក្រុងទាំងមូលត្រូវញ័ររញ្ជួយដោយសារតែការផ្ទុះនោះ ដែលចាប់ផ្តើមដោយភ្លើងនៅកំពង់ផែ។ ប្រធានាធិបតីលីបង់ Michel Aoun បាននិយាយថា សារធាតអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ត្រូវបានគេរក្សាទុកដោយគ្មានសុវត្ថិភាពនៅក្នុងឃ្លាំងមួយអស់រយៈពេល ៦ឆ្នាំ។ លោកបានប្រកាសដាក់ប្រទេសក្នុងគ្ រោះអាសន្នរយៈ ២សប្តាហ៍ និងកំណត់ពេលប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធនេះ។ លីបង់នឹងធ្វើការកាន់ទុក្ខរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃពុធនេះទៅ។ លោកប្រធានាធិបតីក៏បានប្រកាសថា រដ្ឋាភិបាលនឹងបញ្ចេញថវិការសង្គ្រោះបន្ទាន់ចំនួន ៦៦លានដុល្លា។ ចំនួនអ្នកស្លា ប់ត្រូវគេរំពឹងថានឹងកើនឡើងច្រើន ខណៈដែលក្រុមរុករកកំពុងបន្តស្វែងរកនៅក្រោមគំនរបាក់បែក។ មន្ត្រីលីបង់និយាយថា ការស៊ើបអង្កេតកំពុងតែធ្វើឡើងដើម្បីស្វែងរកមូលហេតុពិតដែលបណ្តាលឲ្យមានការផ្ទុះ។ ក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់របស់លីបង់ និយាយថាអ្នកដែលប្រព្រឹត្តិនឹងរងការកាត់ទោសធ្ងន់បំផុត។ ការផ្ទុះកើតឡើង ចំពេលដែលប្រទេសលីបង់កំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា៕
Read Moreរឿងក្រោយខ្នង ធ្វើឲ្យមេធំ TikTok មិនលក់ក្រុមហ៊ុនតម្លៃ ៥០ពាន់លាន$ ឱ្យក្រុមហ៊ុន Bill Gates
កាលពីសប្ដាហ៍មុនមានដំណឹងមួយកក្រើកអស់អ៊ីនធឺណេត នោះជាសម្ដីលើកឡើងចំៗរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ថានឹងបិទកម្មវិធី TikTok លែងឱ្យប្រជាជនអាមេរិកប្រើប្រាស់ ក្រោមហេតុផលព្រួយបារម្ភថា ក្រុមហ៊ុនអាចនឹងលួចទិន្នន័យអ្នកប្រើប្រាស់ ឬប្រជាពលរដ្ឋអាមេរិក ខណៈដែល App មួយនេះមានក្រុមហ៊ុនមេដែលជាកន្លែងផ្ទុកទិន្នន័យនៅចិន ហើយស្និតជាមួយនឹងរដ្ឋាភិបាលចិន។ ជាមួយគ្នានេះដែរ ក្រោយពីបានលឺដំណឹងថា រដ្ឋាភិបាលអាមេរិកមានគម្រោងនឹងបិទកម្មវិធី TikTok នោះ ម្ចាស់ក្រុមហ៊ុន Microsoft លោក Bill Gate បាននឹងកំពុងតែញាប់ដៃញាប់ជើងចាប់ឱកាស ដោយលោកបានធ្វើចរចារសុំទិញ TikTok នៅក្នុងតម្លៃរហូតដល់ទៅជាង ៥០ ពាន់លានដុល្លារអាមេរិកឯណោះ។ ដោយ Microsoft ស្នើរសុំទិញយក TikTok សម្រាប់តែទីផ្សារអន្តរជាតិ ឬ ទីផ្សារអាមេរិក កាណាដា អូស្ត្រាលី និង ញ៉ូវហ្សីលេន ប៉ុណ្ណោះ ហើយក្រុមហ៊ុនមេ TikTok គឺ ByteDanceនៅតែអាចបន្តកាន់កាប់ TikTok ចិន ឬហៅថា Douyin ដដែល។ ភ្ជាប់ជាមួយគ្នានេះ Microsoftក៏បានសន្យាជាមួយនឹងរដ្ឋាភិបាលអាមេរិកថា បើសិនជាអាចទិញ TikTok បាន Microsoft នឹងធ្វើការពិនិត្យយ៉ាងម៉ត់ចត់ទៅលើ App នេះម្ដងទៀតទាក់ទិននឹងទិន្នន័យ ក៏ដូចជាសុវត្ថិភាពអ្នកប្រើប្រាស់។ យ៉ាងណាមិញ ទោះបីជា លោក Bill Gate ហ៊ានបោះលុយរហូតដល់ទៅ ៥០ ពាន់លានដុល្លារ និងនៅតែឱ្យខ្លួនដំណើរ TikTok ចិនគឺ Douyin ក៏ដោយ កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញនេះ លោកZhang Yiming ម្ចាស់ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok នោះ បានធ្វើប្រកាសថា ខ្លួនសម្រេចចិត្តមិនលក់ TikTok ឱ្យទៅក្រុមហ៊ុន Microsoft នោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP កាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា ហេតុផលដែលមេ ByteDance មិនព្រមលក់ TikTok ឱ្យទៅ Microsoft គឺដោយសារតែ វាជាកម្មវីធីមួយដែលខ្លួនខំបង្កើតឡើងដោយផ្ទាល់ដៃ ហើយក៏ជាកម្មវិធីដែលធ្វើឱ្យខ្លួនទទួលបានភាពជោគជ័យខ្លាំងនិងមានភាពល្បីល្បាញទូទាំងពិភពលោកផងដែរ។ លើសពីនេះទៅទៀត ម្ចាស់កម្មវិធី TikTok ក៏បានអះអាងទៅកាន់រដ្ឋាភិបាលអាមេរិកថា ខ្លួនហ៊ានធានា១០០ភាគរយថា ខ្លួនមានសមត្ថភាពក្នុងការគ្រប់គ្រងទិន្នន័យ ហើយធានានឹងមិនមានការចែកចាយទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលបង្កឱ្យមានភាពចលាចលឬផលប៉ះពាល់ណាមួយឡើយ។ គួរបញ្ជាក់ផងដែរថា…
Read Moreអាណិតហ្វីលីពីនណាស់ រកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង «៦,៣៥០នាក់ក្នុង១ថ្ងៃ» ដែលជាអត្រាឆ្លងខ្ពស់បំផុតនៅអាស៊ាន!
(ម៉ានីល)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសហ្វីលីពីនបានកត់ត្រាអ្នកឆ្លង COVID-19 រហូតដល់ទៅ ៦,៣៥២នាក់ថ្មីទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង ១០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ ទិន្នន័យថ្មីសម្រាប់ថ្ងៃអង្គារនេះ ក៏ជាការបង្ហាញផងដែរអំពីការកើនឡើង នូវករណីឆ្លង COVID-19 ថ្មីៗនៅទូទាំងប្រទេសហ្វីលីពីន នៅក្នុងរយៈពេល ០៦ថ្ងៃជាប់ៗគ្នាតែម្តង ដោយពេលនេះចំនួនករណីឆ្លងសរុប បានកើនឡើងរហូតដល់ទៅ ១១២,៥៩៣ករណីហើយ ក្នុងនោះស្លាប់សរុប ២,១១៥នាក់ និងជាសះស្បើយវិញជាង ៦៦,០០០នាក់។ គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋធានីម៉ានីល និងតំបន់ជុំវិញ ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងការបិទទ្វារជាថ្មីឡើងវិញ ដែលនឹងបន្តរហូតដល់ថ្ងៃទី១៨ ខែសីហា ដោយសារតែករណីឆ្លង ផ្ទុះឡើងយ៉ាងគំហុកវិញ។ បើតាមសន្ទុះនៃការឆ្លងនេះ ហ្វីលីពីននឹងអាចវ៉ាឥណ្ឌូណេស៊ី ក្លាយជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតប្រចាំអាស៊ានក្នុងពេលឆាប់ៗ ខណៈឥណ្ឌូណេស៊ីពេលនេះ មានករណីឆ្លងសរុបជាង ១១៥,០០០ករណី (ស្លាប់ ៥,៣៨៨នាក់)៕
Read Moreចិននឹងសងសឹកវិញ ប្រសិនបើអ្នកកាសែតចិនរងសម្ពាធ ឬក៏ត្រូវបណ្តេញចេញពីអាមេរិកនោះ
(សៀងហៃ)៖ និពន្ធនាយកកាសែតរដ្ឋចិន Global Times លោក ហ៊ូ សីជីន (Hu Xijin) បាននិយាយថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសងសឹក ក្នុងនោះរួមទាំងការបង្វែរគោលដៅ លើអ្នកកាសែតអាមេរិក ដែលកំពុងឈរជើងនៅក្នុងទីក្រុងហុងកុង ប្រសិនបើអ្នកកាសែតចិនរងសម្ពាធ ឬក៏ត្រូវបណ្ដេញចេញពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។ តាមរយៈសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារនេះ លោក Hu Xijin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែសហរដ្ឋអាមេរិក មិនបានបន្តទិដ្ឋាការថ្មីដល់អ្នកកាសែតចិន ភាគីចិនបានត្រៀមខ្លួនជាស្រេច សម្រាប់សេណារីយ៉ូអាក្រក់នានា ដែលអ្នកកាសែតចិនទាំងអស់ អាចនឹងត្រូវចាកចេញពីសហរដ្ឋអាមេរិក។ ប៉ុន្តែប្រសិនបើរឿងបែបនេះកើតឡើងមែន នោះភាគីចិននឹងចាត់វិធានការសងសឹក ក្នុងនោះរួមមានទាំងការបង្វែរគោលដៅ លើអ្នកកាសែតអាមេរិក ដែលកំពុងបម្រើការក្នុងទីក្រុងហុងកុង»។ គួរជម្រាបថា កាលពីថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាមេរិក បានប្ដូរលក្ខខន្តិកៈសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចំនួន ០៤ ក្នុងនោះរួមមាន China Central Television, China News Service, People’s Daily និងសារព័ត៌មាន Global Times ដោយចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយទាំងនេះជាបេសកកម្មបរទេស ពោលមិនមែនជាប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសហរដ្ឋអាមេរិកឡើយ បន្ថែមពីលើសារព័ត៌មានចិន ០៥ផ្សេងទៀត ដែលត្រូវបានចាត់ទុកជាបេសកកម្មបរទេស ដូចគ្នានេះដែរកាលពីថ្ងៃកុម្ភៈកន្លងទៅ។ ប៉ុន្តែជាការឆ្លើយតប ចិនក៏បានបណ្ដេញអ្នកកាសែតអាមេរិកជាច្រើននាក់ មកពីសារព័ត៌មានអាមេរិកធំៗចំនួន ០៣ ចេញពីប្រទេសផងដែរ ក្នុងនោះរួមមាន New York Times, The Wall Street Journal និង The Washington Post៕
Read More