ក្តៅៗ ! មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា ជំរុញអាជ្ញាធរខេត្តកណ្ដាលយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម

(កណ្ដាល)៖ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកស្រី ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានជំរុញមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធនៅខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីងាយគ្រប់គ្រងទិន្នន័យ និងសភាពការថ្មី ដែលកើតមានឡើងនៅនឹងកន្លែង ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា និងជាពិសេសត្រូវដាក់គ្រូពេទ្យជំនាញពិនិត្យមើលជនបទេសឆ្លងដែន ជាប្រចាំក្នុងការការពានិងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកើតមានថ្មីៗនេះ។ លោកស្រីប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភាបានជំរុញយ៉ាងដូច្នេះ នៅគ្រាដែលលោកស្រី បានដឹកនាំគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការនគបាលខេត្ត ដែលដឹកនាំដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ លោកស្រី ទី បូរ៉ាស៊ី បានថ្លែងថា គណៈកម្មការទី៥ នៃព្រឹទ្ធសភា ចុះបេសកកម្មក្នុងខេត្តកណ្តាល មានគោលបំណងពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន សំរាប់ជាគោលដៅ ផែនការក្នុងការអនុវត្តចុះតាមដានស្វែងយល់ពីការងារអនុវត្តច្បាប់ ទៅតាមសមត្ថកិច្ចរបស់ខ្លួន និងចុះមើលជនបរទេសដែលស្នាក់នៅ និងឆ្លងកាត់ច្រកទ្វារព្រំដែន និងចុះពិនិត្យការអនុវត្តច្បាប់ អន្តោប្រវេសន៍ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត។ លោកស្រីលើកឡើងថា គណៈកម្មការទី៥ នៃព្រឹទ្ធសភា ជាសភាជាន់ខ្ពស់ មានតួនាទីសម្របសម្រួលជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងច្បាប់ដែលបានដាក់ឲ្យខេត្តនីមួយៗអនុវត្ត ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ទីរជំនាញនៃខេត្តនីមួយៗ ពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនទៅតាមតួនាទីភារកិច្ច និងមុខតំណែង ក្នុងការអនុវត្តការងារអង្គភាពប្រកបដោយប្រសិទ្ធិភាព តម្លាភាព សំដៅបង្កើននូវសេដ្ឋកិច្ចគ្រួសារក្នុងការលើកកម្ពស់ជីវភាពឲ្យបានកាន់តែល្អ និងជាពិសេសដើម្បីកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានផ្ទាល់ឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅប្រទេសមួយដែលមានរីកចំរើនលើគ្រប់វិស័យ។ ជាមួយគ្នានោះ លោកស្រី ទី បូរ៉ាស៉ី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លូន ដែលនឹងធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕ ប្រភព៖ Freshnews

Read More

ក្រសួងការងារ ជូនដំណឹងដល់កម្មករនិយោជិត ២ម៉ឺននាក់ អំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី១៩

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់កម្មករនិយោជិតសរុបចំនួន ១៨,៨១៤នាក់ នៅរោងចក្រ សហគ្រាសចំនួន៦២ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ អំពីបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី១៩៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖

Read More

សៀមរាប៖ អាជ្ញាធរសៀមរាប នឹងរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃឈប់សម្រាកខាងមុខ ដើម្បីបង្ហាញអត្ថន័យសក្តានុពលទេសចរណ៍សុវត្ថិភាព

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាបដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្ត បានបង្ហាញឲ្យដឹងអំពី គម្រោងរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃឈប់សម្រាកសង ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាសបង្ហើប ឲ្យមានការវិនិយោគរួមគ្នា រវាងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ខាងមុខ គឺក្នុងអំឡុងនៃថ្ងៃសងឈប់សម្រាកនោះ អាជ្ញាធរ និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប គ្រោងនឹង រៀបចំឲ្យមានព្រឹត្តិការណ៍កំសាន្ត ដើម្បីបង្ហាញ និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍សុវត្ថិភាព។ ហើយគម្រោងទាំងនោះ គឺជាដំណើរកំសាន្តព្រៃធម្មជាតិ ក្រៅពីប្រាសាទ និងកម្មវិធីកំសាន្តសប្បាយផ្សេងៗច្រើនទៀត រួមទាំងការងារសន្តិសុខ អនាម័យប្រឆាំងកូវីដ១៩ ត្រូវបានលើកយកមកពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំមួយ ដោយមានការចូលរួម ពីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើន ក្នុងនោះ ក៏មានវិស័យឯកជន ធុរៈជន និងប្រតិបត្តិករទេសចរណ៍។ លោក ទៀ សីហា បានសង្កត់ធ្ងន់ថា រយៈពេលជាងកន្លះឆ្នាំកន្លងមកនេះ ដែលស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ខេត្តសៀមរាប បានប្រើប្រាស់ អំឡុងពេលនោះ ជាឱកាសនៃ រៀបចំត្រៀម លក្ខណៈសម្បត្តិ ធ្វើឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងប្រសើរជាងមុន ក្រោយពេលដែលវិបត្តិកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ។ យ៉ាងណាក៏ដោយ ក្រោមការអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ពុំមានកើតឡើងនោះទេ ហើយក៏ពុំមាននរណាម្នាក់ ស្លាប់ដោយសារជំងឺនេះដែរ។ លោកបន្ដថា ដែលមកដល់ពេលនេះ វាគឺជាកាលៈទេសៈដែលត្រូវបានគិតគូរ អំពីការបង្ហើបឲ្យមានដង្ហើមសេដ្ឋកិច្ច ជាបណ្តើរៗឡើងវិញ តាមរយៈនៃវិស័យទេសចរណ៍ តែវាមិនត្រូវបានឃ្លាតឆ្ងាយ អំពីការពង្រឹងវិធានការប្រឆាំងកូវីដ១៩ ដើម្បីសុខភាពប្រជាជន និងដើម្បីសុវត្ថិភាពសហគមន៍នោះឡើយ។ លោកអភិបាល បានបន្ថែមថា គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ វាស្មើនឹងការផលិតស្បតផ្សព្វផ្សាយមួយ ជាមួយនឹងការអះអាងថា សៀមរាប-អង្គរ គឺជាគោលដៅទេសចរណ៍សុវត្ថិភាពរបស់កម្ពុជា ហើយក៏ជាការអំពាវនាវជំរុញឲ្យមានដំណើរការ ចរន្តទេសចរណ៍ក្នុងស្រុកផងដែរ និងជាឱកាសបង្ហើបឲ្យមានការវិនិយោគរួមគ្នា រវាងវិស័យសុខាភិបាល…

Read More

គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្ត ចុះរុះរើខ្ទមអនាធិបតេយ្យ៤៣ខ្ទម នៅព្រែកទឹកសាបក្បាលឆាយ

(ព្រះសីហនុ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើខ្ទមចំនួន ៤៣ខ្ទម និងផ្លាញកូនស្វាយដាំថ្មីៗជាច្រើនដើម ដែលក្រុមអនាធិតេយ្យ នៅព្រែកទឹកសាបក្បាលឆាយ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មានប្រជាពលរដ្ឋមួយក្រុម បានសាងសង់ទីជម្រកអនាធិបតេយ្តនៅលើដីដែលជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមួយកន្លែង ហើយត្រូវបានម្ចាស់ដីឯកជននោះបណ្តេញចេញ ក្រោយពីបណ្តេញចេញពីដីឯកជននោះមក ប្រជាពលរដ្ឋទាំងនោះ បានមកបោះទីតាំងនៅតំបន់អូរត្រាវ ភូមិ១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តែម្តង។ ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដាថ្មីៗនេះ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាមនខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំ ណែនាំ ណិងរុះរើ ទីកម្រកអនាធិបតេយ្យនៅទីតាំងចំណុចខាងលើម្តងរួចមកហើយ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំធ្វើការរុះរើដោយខ្លួនឯង។ បន្ថែមពីនេះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស បានចុះពិនិត្យមើលទីតាំងជាក់ស្តែងនោះម្តងទៀត បានឃើញថាមិនមានការរុះរើនោះឡើយ ប៉ុន្តែផ្ទុយទៅវិញពួកគាត់បានសាងសង់ផ្ទះ និងខ្ទមបន្ថែមច្រើនជាងមុនទៅទៀត៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថាន៖ ប្រភព៖ Fresh News

Read More

ជួយស៊ែអោយអ្នកផ្សេងញ័រផ្លោកផង! ហ៊ានថាហ៊ាមធ្វើពិតមែន! កម្ពុជាចាប់ផ្តើមធ្វើការឃាត់ខ្លួន និងបណ្តេញចេញជនបរទេសទាំងឡាយណាដែលរស់នៅខុសច្បាប់នៅកម្ពុជា

សៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣០នាក់ ស្រី០៨នាក់ ពីបទលួ ចឆ្លងដែន និងស្នាក់នៅខុ សច្បា ប់ ស្ថិតនៅចំនុចប៊ូទិក វិហារា ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទីរសៀល ។ បច្ចុប្បន្ន ជនជាតិវៀតណាមទាំងនេះ ត្រូវសមត្ថកិច្ចចា ប់បញ្ជូនទៅស្នាក់ការនរគបាលជំនាញត្រៀមបណ្តេញចេញ។ សូមរម្លឹកផងដែរថា ថ្មីៗកន្លងទៅនេះ ក្រសួងមហាផ្ទៃ បង្ហាញឆន្ទៈថា ជាទិសដៅទៅមុខ ក្រសួង នឹងបន្តយកចិត្តទុកដាក់ដឹកនាំអង្គភាពជំនាញនៅក្រោមឱវាទរបស់ខ្លួន ដើម្បីគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបណ្តេញចេញឲ្យទាន់ពេលវេលាចំពោះជនបរទេស ដែលជ្រៀតចូលកម្ពុជា ដោយខុសទៅនឹងច្បាប់ស្តីពីអន្តោប្រវេសន៍។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រសួមហាផ្ទៃ បានចេញសេចក្តីប្រកាសមួយ ស្តីពីការគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា ហើយបានបង្ហាញទិសដៅនេះ ឲ្យសាធារណជនបានដឹង។ តាមរយៈសេចក្តីប្រកាសនោះ ក្រសួងមហាផ្ទៃ រំលេចថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកការគ្រប់គ្រងជនបរទេសជាកិច្ចអាទិភាព ដូច្នេះហើយ ច្បាប់ស្តីពីអន្តោប្រវេសន៍ ក៏ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤។ ក្រសួងមហាផ្ទៃបន្តថា ផ្តើមពីនោះមក រដ្ឋាភិបាលដែលមានក្រសួមហាផ្ទៃជាសេនាធិការ បានយកចិត្តទុកដាក់កសាងបទដ្ឋានគតិយុត្តនានា និងគ្រប់គ្រងការចេញចូលរបស់ជនបរទេសតាមច្រកទ្វារព្រំដែន និងគ្រប់គ្រងការស្នាក់នៅរបស់ពួកគេក្នុងប្រទេសកម្ពុជា។ ក្រសួងមហាផ្ទៃ សរសេរក្នុងលិខិតនោះដូច្នេះថា៖«ដោយពិនិត្យឃើញថា មិនអាចទុកឲ្យបញ្ហាអន្តោប្រវេសន៍បន្តស្ថិតនៅជាគ្រោះហានិភ័យចំពោះសន្តិសុខជាតិសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចចាប់ពីឆ្នាំ២០១៤មកក្រសួងមហាផ្ទៃបានសុំគោលការណ៍និងទទួលបានការគាំទ្រពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»។ លទ្ធផលនៃការធ្វើជំរឿន ដែលផ្សព្វផ្សាយកាលពីពាក់កណ្តាលឆ្នាំ២០១៩ បង្ហាញថា ជនអន្តោប្រវេសន៍នៅទូទាំងប្រទេសកម្ពុជា មាន៨៩៧៨៦នាក់ (១១ជនជាតិ) ដោយក្នុងនោះ ស្ទើរតែទាំងអស់ ជាជនជាតិវៀតណាម គឺមានដល់ទៅ៨៩៤៧១នាក់។ ចំណែក ៣១៥នាក់ទៀត ជាជនជាតិថៃ ឡាវ ចិន ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ណេប៉ាល់ បង់ក្លាដេស តង់ហ្សានី និង អាល្លឺម៉ង់៕

Read More

កម្ពុជាសម្រេចផ្អាកជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី​​ ចាប់ពីថ្ងៃ ០១​ ខែសីហា នេះតទៅ

សូមអានសេចក្តីប្រកាសរបស់គណ:កម្មធិកាអន្តរក្រសួង ប្រយុទ្ធនឹងជំងឺកូវីដ១៩​ ខាងក្រោម

Read More

ក្ដៅៗ ក្រសួងសុខាភិបាលស្នើសម្ដេចតេជោសុំបិទជើងហោះហើរពីម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី….

នាប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកឆ្លងនៃជំងឺកូវីដ19 នៅកម្ពុជាបានកើនឡើងយ៉ាងខ្លាំងដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលផងដែរប៉ុន្តែចំនួនអ្នកឆ្លងទាំងអស់ភាគច្រើនជាករណីនាំចូលពីបរទេសតាមការកត់សម្គាល់គឺជាការអស់ហើយចូលពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី។ ដោយសារមូលហេតុនេះហើយនៅមុននេះយោងតាមលិខិតស្នើសុំរបស់ក្រសួងសុខាភិបាលដែលបានដាក់ជូនសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់បិទជើងហោះហើរពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី 1 ខែសីហាឆ្នាំ 2020 តទៅដោយខ្លឹមសារនៃសំណើសុំនេះបានសង្កត់ធ្ងន់ថាដើម្បីទប់ស្កាត់ការនាំចូលនៃជំងឺកូវីដ19។ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនក៏បានចាឯកភាពតាមការស្នើសុំនោះ៕

Read More

ក្រសួងការងារ ជូនដំណឹងដល់កម្មករនិយោជិតវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវព្យួការងារជាង ១,២ម៉ឺននាក់ទៀត អំពីការបើកប្រាក់ឧបត្ថម្ភ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តជូនដំណឹងដល់ កម្មករនិយោជិតវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវព្យួការងារ ១២៤១០នាក់ទៀត មកពីរោងចក្រ សហគ្រាស ចំនួន៤៤ អំពីការបើកប្រាក់ឧបត្ថម្ភ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី១៧។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖

Read More

ក្រសួងអប់រំប្តូរថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលារៀនឯកជនពីថ្ងៃទី ១៧-១៨​ ខែសីហា ទៅថ្ងៃទី២៧-២៨​ ខែសីហាវិញ

ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីកាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់គ្រឹះស្ថានសិក្សាឯកជន ឆ្នាំសិក្សា២០១៩-២០២០ នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមសេចក្ដីណែនាំបន្ថែម ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ។ ក្រសួងអប់រំ បានឲ្យដឹងថា «កន្លងមកក្រសួងបានចេញសេចក្ដីណែនាំលេខ ៣៣ អយក.សណន ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាម គ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ ក្នុងសេចក្ដីណែនាំនេះ បានកំណត់យកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដោយសាររាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករឈប់សម្រាក ការងារ នៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃប្រឡង ក្រសួងសូមកែសម្រួលសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សា ឯកជនសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០វិញ»៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំបន្ថែម របស់ក្រសួងអប់រំ៖ ប្រភព: Fresh News

Read More

ក្រសួងអប់រំ៖ កាលបរិច្ឆេទប្រឡងបាក់ឌុបសម្រាប់សាលាឯកជន ត្រូវលើកពេលពីថ្ងៃទី១៧-១៨ ខែសីហាទៅថ្ងៃក្រោយវិញ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះបានបញ្ជាក់ថា កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់សាលាឯកជន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ត្រូវបានលើកពេលទៅថ្ងៃផ្សេងវិញ។ លោក រស់ សុវាចា បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំលិខិតលេខ៣៣ ស្តីពីការប្រឡងបាក់ឌុបនៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្រសួង បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងបាក់ឌុបតាមគ្រឹះស្ថានរៀងៗខ្លួន ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាតាមការចាំបាច់។ លោកបន្តថា «សម្រាប់ប្រឡងបាក់ឌុបនៅគ្រឹះស្ថានសិក្សាឯកជន មានរយ:ពេល២ថ្ងៃ ក្រសួងនឹងជម្រាបជូនបច្ចុប្បន្នភាព នៃកាលបរិច្ឆេទសម័យប្រឡងនាពេលក្រោយ។ ដោយសារតែការកំណត់កាលបរិច្ឆេទ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយកំណត់យកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃសម្រាកថ្ងៃចូលឆ្នាំថ្មី»។ លោក រស់ សុវាចា បានបញ្ជាក់ថា ដើម្បីឲ្យសាលាឯកជនអាចប្រឡងសញ្ញាបត្របាក់ឌុបដោយខ្លួនឯងបាននោះត្រូវអនុវត្តន៍ដូចជា៖ * គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យ ស្នើសុំរៀបចំការប្រឡងបាក់ឌុបមកក្រសួងអប់រំ យុវជន និងកីឡាតាមរយ:មន្ទីរអប់រំ យុវជន និងកីឡាឲ្យបានមុនដំណាច់ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងទទួលស្គាល់ * គ្រឹះស្ថានសិក្សាឯកជននីមួយៗត្រូវរៀបចំមណ្ឌលប្រឡង និងបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេច * ក្នុង១បន្ទប់ប្រឡងមានបេក្ខជនពី១០ទៅ១៥នាក់ * ធានាអនុវត្តវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក…

Read More