ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងនាំយកថវិកាចំនួន ៥លានរៀល ដែលជាប្រាក់រង្វាន់ ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកជំទាវ ឱ វណ្ណឌីន បន្តថា អ្នកត្រូវឆ្នោតនោះ គឺជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ដែលនឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នោះគឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃើញអ្នក ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ដែលមានដូចខាងក្រោម៖ លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ លោក ប៉ាន់ សុវណ្ណរិទ្ធ ជាអ្នកលក់ដូរតាមហាង បានទៅចាក់វ៉ាក់សាំង នៅសាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ និងមានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស ២)។ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ រីឯអ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។ លោកជំទាវ ឱ វណ្ណឌីន បានប្រកាសអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង ទៅតាមវេនរៀងៗខ្លួន ឱ្យបានគ្រប់គ្នា…
Read MoreCategory: ជីវិតនិងសង្គម
បុរសម្នាក់ផ្លោះរបងរួចរត់គេចពីមណ្ឌលចត្តាឡីស័កព្រែកព្នៅផ្អើល ព្រោះតែធុញថប់ពេក
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានផ្លោះរបងរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលស្ថិតនៅខណ្ឌព្រែកព្នៅ ហើយក៏ត្រូវបានកម្លាំងនគរបាលខណ្ឌ សហការជាមួយមូលដ្ឋាន តាមឃាត់ខ្លួនបាន រួចបញ្ជូនទៅកាន់មណ្ឌលវិញ ។ ការព្យាយាមរត់គេចខ្លួននេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ហើយក៏ត្រូវបានកម្លាំងនគរបាលតាមឃាត់ខ្លួនបាននៅចំណុចដីវាលមួយកន្លែងក្បែរស្រះចិញ្ចឹមត្រី ខាងត្បូងវិហារអ៊ិស្លាម ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បុរសដែលរត់គេចនោះ ឈ្មោះ នី សុផានី អាយុ២១ឆ្នាំ ជាកម្មករលីសែងចំណីត្រី ស្នាក់នៅកន្លែងឃាត់ខ្លួនខាងលើ ។ បើតាមបុគ្គលិកពេទ្យ ដែលប្រចាំការនៅមណ្ឌលបានអោយដឹងថា បន្ទាប់ពីជននោះរត់គេចខ្លួនបាត់ មានអ្នកនៅក្បែរគ្នាបានមកប្រាប់ ហើយក៏បានរាយការណ៍ទៅកម្លាំងនគរបាលដែលប្រចាំការ សហការជាមួយមូលដ្ឋានតាមរកឃើញជនរូបនោះ នឹងឈានទៅឃាត់ខ្លួនបាននៅដីវាលដែលជាកន្លែងដែលជននោះស្នាក់នៅធ្វើការ ។ តាមព័ត៌មានអោយដឹងថា បុរសរូបនោះត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា ជននោះ បានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ម្នាក់។ នៅក្នុងមណ្ឌល ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យលើកទី១ រួចហើយ គឺអវិជ្ជមាន ហើយត្រៀមនឹងយកសំណាក់ជាលើកទី២ទៀតក្នុងរយៈពេល ប្រមាណ២ថ្ងៃខាងមុខ បើមិនមានវិជ្ជមាននឹងឱ្យត្រឡប់ទៅផ្ទះវិញ ស្រាប់តែនៅសល់ប្រមាណ៤ទៅ៥ថ្ងៃទៀត ជននោះក៏បានរត់គេចខ្លួនតែម្តង ។ បើតាមបុរសរូបនោះបានអោយដឹងថា ដោយសារតែអផ្សុក ធុញថប់ពេក មិនចេះរស់នៅ ក៏បានផ្លោះឡើងរបងផ្នែកខាងក្រោយ រួចដើរចេញរហូតទៅដល់កន្លែងស្នាក់នៅ ទើបនគរបាលទៅដល់ឃាត់ខ្លួន ហើយហៅរថយន្តសាម៉ុយទៅដឹកត្រឡប់មកវិញ។ បុរសរូបនោះ បានបញ្ជាក់ថា ដោយសារតែខ្លួនធ្លាប់ហាត់ក្បាច់គុន ទើបអាចឡើងរបងខ្ពស់ ហើយរត់ចេញបាន។ នេះចាត់ទុកជាសំណាងហើយ បើសិនជាបុរសរូបនោះមានវិជ្ជមាន ហើយរត់រួចទៅកន្លែងផ្សេងបាត់ច្បាស់ជាវីវរហើយ៕
Read Moreក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណរបស់លោក K01 ក្រោយផ្សាយព័ត៌មានញុះញង់ មានចេតនាបង្កចលាចលក្នុងសង្គម
យោងតាមសេចក្តីប្រកាសលេខ១១៩ ព.មប្រក របស់ក្រសួងព័ត៌មានចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា ក្រសួងសម្រេចលុបចោលអាជ្ញាបណ្ណរបស់លោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01 ធីវីអនឡាញ www.k01tvonline.com។ ការលុបចោលអាជ្ញាបណ្ណរបស់លោក K01 នោះដែរក្រសួងព័ត៌មានបានលើកហេតុផលថាម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានញុះញង់ មានចេតនា ទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕
Read Moreតំបន់ត្រូវបិទខ្ទប់និងក្រុមគ្រួសារដែលមានសមាជិកស្លា.ប់ដោយសារជំងឺកូវីដ-១៩ រដ្ឋនឹងជួយចេញថ្លៃទឹកភ្លើងជូនរយៈពេល…
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថានៅព្រឹកថ្ងៃទី ១០ ខែមេសានេះថា រាជរដ្ឋាភិបាលកម្ពុជានឹងជួយសម្រាក់បន្ទុកដល់ចំពោះគ្រួសារ ដែលត្រូវបានធ្វើចត្តាឡីស័ក នៅក្នុងតំបន់បិទខ្ទប់ (Lockdown) ដើម្បីទប់ស្កាត់នូវការឆ្លងនិងការរីករាលដាលនៃវីរុសកូវីដ-១៩ រាជរដ្ឋាភិបាល រដ្ឋនឹងឧបត្ថម្ភប្រាក់ ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ និងចេញថ្លៃទឹក-ភ្លើង ជូន រយៈពេល ២ខែ និងសម្ភារៈផ្សេងៗទៀត ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជូនជនរួមជាតិ ទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ក៏បានស្នើដល់អ្នកមានជីវភាពធូររស់នៅក្នុងតំបន់ដែលត្រូវបានបិទខ្ទប់ ត្រូវហ៊ានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយមិនត្រូវទទួលយកការឧបត្ថម្ភនោះទេ ដើម្បីឱ្យរដ្ឋមានលទ្ធភាពជួយអ្នកខ្វះខាតពិតប្រាកដ ។ បន្ថែមពីការជួយឧបត្ថម្ភជាសាច់ប្រាក់ ចេញថ្លៃទឹកភ្លើងដល់ពលរដ្ឋនៅតំបន់បិទខ្ទប់នោះ សម្តេចបានបញ្ជាក់ថា ក្រុមគ្រួសារនិមួយៗនឹងទទួលបានអង្ករចំនួន ២៥គ.ក មី ១កេះតូច និងត្រីខ ២០កំប៉ុង ដែលជំនួយនេះ ក៏ត្រូវផ្តល់ឲ្យអ្នកធ្វើចត្តាឡីស័កនៅតំបន់ដទៃទៀត ដែលមិនស្ថិតក្នុងតំបន់បិទខ្ទប់ទេ ។ សម្រាប់ក្រុមគ្រួសារ ដែលមានសមាជិកស្លា.ប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល៥ខែ ផងដែរ ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារ ដែលមានសមាជិកស្លា.ប់ដោយសារជំងឺកូវីដ-១៩ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ មានអ្នកស្លា.ប់ដោយវីរុសដ៏កាចសាហាវនេះ មាន ចំនួន២៤នាក់ហើយ ។ សូមបញ្ជាក់ផងដែរថា កាលពីម៉ោងជាង ១០យប់ ថ្ងៃទី៩ ខែមេសានេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសពីការបិទខ្ទប់តំបន់មួយចំនួននៅខណ្ឌចំនួន ៣ នៅក្រុងភ្នំពេញ ៖ ១- សង្កាត់ ២នៅខណ្ឌមានជ័យ គឺសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២។ ២- ភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ៣-…
Read Moreទិដ្ឋភាពនៅតាមផ្លូវនានាដែលកងកម្លាំងសមត្ថកិច្ចបានបិទខ្ទប់
រាជធានីភ្នំពេញ ៖ ទិដ្ឋភាពនាព្រឹកនេះដែលកងកម្លាំងសមត្ថកិច្ចបានបិទខ្ទប់ទីតាំងផ្លូវមួយចំនួន ដូចជាទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងខណ្ឌមានជ័យ ។ ទិដ្ឋភាពព្រឹកនេះដែរ កងកម្លាំងសមត្ថកិច្ចបានបិទខ្ទប់ទីតាំងផ្លូវ ដែលជាវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវ១៩ ក្នុងសហគមន៍ នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ ។ ចំពោះការបិទសង្កាត់ទាំង២នេះ គឺកងកម្លាំងសមត្ថកិច្ចបិទរយៈពេល១៤ថ្ងៃ ។ ចំពោះគោលដៅដែលបានអនុវត្តទាំងអស់ គឺមានការកកស្ទះចរាចរណ៍យ៉ាងច្រើន នៅតាមផ្លូវដែលបានបិទខាងលើដូចជា នៅចំណុចផ្លូវសឡា ព្រុំប្រទល់សង្កាត់ស្ទឹងមានជ័យ១ នៃខណ្ឌមានជ័យ ជាមួយសង្កាត់អូរបាយក្អម នៃខណ្ឌសែនសុខ ។ ចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២១៧ ហៅផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ១ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តទៀត ៕
Read Moreបន្ទាន់!! បិទខ្ទប់ ភូមិនិងសង្កាត់មួយចំនួន ក្នុងខណ្ឌចំនួន៣ ក្រោយរកឃើញ ៦៣១នាក់ទៀតឆ្លងកូវីដ-១៩
រាជធានីភ្នំពេញ ៖ នៅម៉ោងជាង១០យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើសន្និសីទកាសែតជាបន្ទាន់មួយ ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា គិតត្រឹមយប់ថ្ងៃទី០៩ ខែមេសានេះ រកឃើញអ្នកឆ្លងកូវីដ-១៩បន្ថែមចំនួន ៦៣១នាក់ទៀត ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ តួលេខដ៏ខ្ពស់នេះហើយ អាជ្ញាធររាជធានី សម្រេចបិទខ្ទប់ (Lockdown) មិនឲ្យចេញចូល ចាប់ពីម៉ោងសូន្យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ តទៅ ទីតាំងទាំងអស់នេះដូចខាងក្រោម ៖ ខណ្ឌមានជ័យ ៖ បិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។ ខណ្ឌសែនសុខ ៖ បិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ខណ្ឌពោធិ៍សែនជ័យ ៖ ចំនួន ០៦ភូមិ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ(សង្កាត់ចោមចៅ១). ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ (សង្កាត់ការកាបទី១). និងភូមិចំការឪឡឹក១ (សង្កាត់កាកាបទី២) ៕ សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១”។ សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១”។ សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១,ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង…
Read Moreច្រើនណាស់ថ្ងៃនេះ!!! ៥៧៦ នាក់ឆ្លងកូវីដ-១៩ ថ្ងែនេះមិនធ្លាប់នៅកម្ពុជា
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីវិជ្ចមានកូវីដ ១៩ ដល់ទៅ ៥៧៦ នាក់ ក្នុងភូមិសាស្ត្រ រាជធានី-ខេត្ត ចំនួន ៦ ដែលនេះគឺជាចំនួនឆ្លងដ៏ច្រើនលើសលប់មិនធ្លាប់នៅកម្ពុជាចាប់តាំងពីកម្ពុជារកឃើញករណីកូវីដ-១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ឆ្នាំមុន ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ ១៩ សរុប ៥៧៦ នាក់ខាងលើនេះ គឺច្រើនលើសលប់ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួនដល់ទៅ ៥៤៤ នាក់ បន្ទាប់មកគឺ ខេត្តស្វាយរៀង ១៦ នាក់ ខេត្តព្រះសីហនុ ១២ នាក់ ខេត្តកណ្តាល ១ នាក់ ខេត្តកំពង់ចាម ១ នាក់ និងខេត្តសៀមរាប ២ នាក់ ។ និងព្យាបាលជាសះស្បើយចំនួន ៧០ នាក់ ។ ដូច្នេះ ការឆ្លងក្នុងសហគមន៍សរុបកេីនដល់ ៣០៧២នាក់ នៃអ្នកឆ្លងកូវីដ សរុប ៣៦០៤នាក់ និងអ្នកសម្រាកព្យាបាល ១៥៩១នាក់អ្នកស្លា.ប់ ដោយកូវីដ -១៩ ចំនួន ២៤នាក់ ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ ១៩ កាន់តែច្រើនឡើងគួរឱ្យបារម្ភខ្លាំងបំផុត ពិសេសក្នងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយរកឃើញការឆ្លងជាបន្តបន្ទាប់នៃក្រុមអាជីវករ សន្តិសុខ និងអ្នក-ចេញចូលផ្សារអូរឫស្សី និងការផ្ទុះឡើងនូវករណីវិជ្ជមានកូវីដ ១៩ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ឌីន ហាន នៅសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។ សូមរម្លឹកងថា គិតត្រឹមព្រឹកថ្ងៃទី ៨ ខែមេសា រកឃើញករណីឆ្លងថ្មីចំនួន ១១៣នាក់ ក្នុងសហមន៍ទាំងអស់…
Read Moreស្គាល់គ្នាតាម TikTok ៧ថ្ងៃសោះ, ខាងស្រីនាំប្រុសថ្មី មកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់មានអី…
រាជធានីភ្នំពេញ៖ រឿងរ៉ាវហួសចិត្តមួយបានកើតឡើង ដោយស្រ្តីម្នាក់មានប្តីមានកូនដល់ទៅ២នាក់ហើយ បានជាប់សង្ស័យលួចលាក់ផឹតក្បត់ យកប្រុសមកដេកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់បានត្រឹមយកលួសមកចងទ្វារ រាយការណ៍ប្រាប់សមត្ថកិច្ចអន្តរាគមន៍ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ជួលជាន់ទី២ ផ្ទះលេខ២៨B បន្ទប់លេខB-28 ស្ថិតភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសជាប្តីមានឈ្មោះ ក្រិត ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ប្រពន្ធរបស់គាត់មានឈ្មោះ សាក់ ស្រីភ័ស្ព អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រដូចគ្នា បានរៀបការនិងគ្នាកាលពីឆ្នាំ២០១១ នៅឯស្រុកកំណើតខាងប្តី ស្រុកព្រះស្តេច ខេត្តព្រៃវែង រហូតមកដល់សព្វថ្ងៃរយៈពេល១០ឆ្នាំមកហើយ មានកូនប្រុសស្រី នៅក្នុងបន្ទុកពីរនាក់ ។ ប្រភពដដែលបានបន្តទៀតថា ដោយមានជីវភាពមានការខ្វះខាត បាននាំគ្នាចាកចេញពីផ្ទះ មកធ្វើការរោងចក្រ នៅក្រុងភ្នំពេញ ដោយស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុខាងលើ ដោយរស់នៅមិនចុះសម្រុងគ្នា តែងតែឈ្លោះគ្នាជាញឹកញាប់ មួយរយៈពេល ១ខែចុងក្រោយនេះ ប្រពន្ធបានវេចបង្វឹច រត់ចោលរូបគាត់ រស់នៅបន្ទប់ជួលផ្សេង។ ក្រោយមករូបគាត់ជាប្ដី បានតាមដានដឹងថា ប្រពន្ធរបស់គាត់មកនៅបន្ទប់ជួលផ្សេង ក្បែរកន្លែងគាត់ស្នាក់នៅដែរ លុះរយៈពេលមួយអាទិត្យ ដោយមានការសង្ស័យ បានលួចដើរមកមើលប្រពន្ធដល់បន្ទប់ជួល ដោយអើតមើល ក្នុងបន្ទប់ឃើញនៅម្នាក់ឯង រួចក៏បានដើរចេញមកវិញ ស្រាប់តែឮសំឡេង មនុស្សប្រុសទើបដឹងថា ប្រពន្ធនាំប្រុសមកដេកដល់ក្នុងបន្ទប់ ទើបរូបគាត់យកដែក ចងទ្វារជាប់មិនចេញទៅណាទេ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង។ បើតាមការរៀបរាប់ ពីប្រពន្ធបានប្រាប់ឲ្យដឹងថា ចាប់ពីរូបគេបានរៀបការ ជាមួយប្ដីមក គ្រួសារខាងប្តី តែងតែ មើលងាយ មើលថោករូបគាត់ជារើយៗ តែគាត់មិនបានប្រាប់ប្ដីនោះទេ ហើយតែងតែឈ្លោះប្រកែកគ្នា ជាមួយប្តីជាញឹកញាប់ផងដែរ ក្រោយមករូបគាត់ បានសុំប្ដីលែងលះគ្នា តែប្ដីមិនព្រម ហើយក៏បានចាកចេញ ពីប្តីមកស្នាក់នៅបន្ទប់ជួលផ្សេងទៀតតែម្នាក់ឯង…
Read Moreផ្សារអូរឫស្សីឆ្លងជាង១០០នាក់ អាជ្ញាធររកអ្នកពាក់ព័ន្ធមិនធ្វើតេស្តមិនឱ្យចូលលក់វិញទេពេលផ្សារបើក
ក្រោយផ្អាកជាបណ្តោះអាសន្ននូវផ្សារអូរឫស្សីបន្ទាប់ពីរកឃើញមានអាជីវករឆ្លងកូវីដ១៩ មកដល់ថ្ងៃនេះការឆ្លងក៏កាន់តែវិវត្តច្រើនឡើងរហូតដល់មានអ្នកពាក់ព័ន្ធឆ្លងដល់ជាង១០០នាក់ត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ។ អាស្រ័យហេតុនេះអាជ្ញាធរបានធ្វើសេចក្តីប្រកាសអំពីដើម្បីកុំឱ្យមានការផាកពិន័យនិងប្រឈមមុខច្បាប់ដែលបានចែងរួច សូមអំពាវនាវឱ្យប្រជាជនទាំងអស់ដែលពាក់ព័ន្ធមិនថាអាជីវករឬអតិថិជនដែលបានចូលផ្សារចាប់ពីថ្ងៃទី១ មេសា ២០២១ ដែលមិនទាន់បានយកសំណាកទេត្រូវប្រញាប់ទៅយកសំណាកធ្វើតេស្តជាបន្ទាន់។ ចំពោះអ្នកដែលពាក់ព័ន្ធមិនព្រមសហការ អាជ្ញាធរនឹងមិនឱ្យបុគ្គលទាំងនោះចូលលក់វិញនោះទេ បន្ទប់ពីផ្សារបើកដំណើរការវិញ។ ចំពោះប្រជាជនដែលនៅក្បែរផ្សារសូមធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហើយតាមដានអាការរបស់ខ្លួនឱ្យបានខ្ពស់ ករណីសង្ស័យណាមួយកើតឡើងត្រូវប្រញាប់ធ្វើតេស្តនិងរាយការណ៍ជាបន្ទាន់៕ សូមអានលិខិតដើម្បីឱ្យកាន់តែច្បាស់៖
Read Moreទីបំផុត!! ព្រះរាជអាជ្ញា សម្រេចដោះលែងសន្តិសុខធនាគារ ABA ឲ្យមានសេរីភាព
រាជធានីភ្នំពេញ ៖ នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រោយពីសាកសួរចប់សព្វគ្រប់ហើយ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញា សម្រេចដោះលែង សន្តិសុខម្នាក់យាមនៅធនាគារ ABA ឲ្យមានសេរីភាពហើយ ប៉ុន្តែស្ថិតក្រោមការតាមដានរបស់តុលាការ នេះបើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៨ មេសា ឆ្នាំ២០២១ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យឈ្មោះ ភឿន ភិរៈ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីករណីផ្ទុះអាវុធចំនួន៤គ្រាប់ បាញ់ទៅលើបុរសម្នាក់បណ្ដាលឲ្យស្លា.ប់ ក្នុងការការពារខ្លួន ដើម្បីធ្វើការសាកសួររកបទល្មើសសម្រាប់ដាក់បន្ទុកលើជនសង្ស័យ ។ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងពី មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចខាងមុខធនាគារ ABA មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ក្រោយពីបានសាកសួរលើឈ្មោះ សឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឈ្មោះភឿង ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត ។ ក្រោយពីព្រះរាជអាជ្ញា សម្រេចដោះលែងឈ្មោះភឿង ភិរៈ ឲ្យមានសេរីភាពវិញ គេសង្កេតឃើញថា មហាជនជាច្រើននាក់ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបញ្ចេញមតិគាំទ្រផងដែរ ចំពោះចំណាត់ការខាងលើនេះ ៕
Read More