មិនសមសោះ!!! បន្លែអ្នកស្រុកស្អាងជាច្រើនសល់ចោលក្នុងចម្ការ ដោយសារ……

ការបិទខ្ទ.ប់រាជធានីភ្នំពេញ ធ្វើឲ្យបន្លែអ្នកស្រុកស្អាង ខេត្តកណ្ដាល ប្រមាណ ១០០នាក់ត្រូវសល់ចោលក្នុងចម្ការ។ ឈ្មួញដែលធ្លាប់ប្រមូលទិញបន្លែពីកសិករនៅស្អាង បានកាត់បន្ថយបរិមាណ អំឡុងបិទខ្ទ.ប់ ព្រោះមិនពិបាកនាំបន្លែចូលរាចធានីភ្នំពេញ។ រាជរដ្ឋបាភិបាល បានសម្រេចបន្តការបិទខ្ទ.ប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១សប្តាហ៍ទៀត ដែលមានន័យថាការចរាចរណ៍ចេញចូលរាជធានី នឹងនៅ បន្តរឹតប.ន្តឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បិទខ្ទ.ប់រាជធានីភ្នំពេញ ធ្វើឲ្យឈ្មួញខ្លះក្នុងខេត្តកណ្ដាលត្រូវផ្អាកទិញកសិផល និងមានឈ្មួញខ្លះត្រូវកាត់បន្ថយបរិមាណបន្លែ ដោយសារការលំបាកក្នុងការដឹកជញ្ជូន កសិផលចូលរាជធានី។ បញ្ហានេះ ធ្វើឲ្យបន្លែជាច្រើនគ្រួសារក្នុងស្រុកស្អាង សល់ចោលក្នុងចម្ការ ហើយមានកសិករខ្លះ ឈានដល់ការភ្ជួរបន្លែរបស់ខ្លួនចោលតែម្តងព្រោះ គ្មានអ្នកទិញ។ លោក សំ សុខគីម ជាឈ្មួញប្រមូលទិញបន្លែ មានទីលំនៅក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ លោកបានប្រាប់សារព័ត៌មាន ThmeyThmey25 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមទូរសព្ទថា សព្វថ្ងៃទីផ្សារបន្លែមិនមានស្ថិរភាពនោះទេ។ ដូច្នេះលោកប្រមូលទិញបន្លែពីកសិករតែក្នុងបរិមាណតិចជាងមុន។ ឈ្មួញវ័យ៤០ឆ្នាំរូបនេះ បានរៀបរាប់ ដូច្នេះ៖«ខ្ញុំនៅបន្តទិញបន្លែពីកសិករដដែល តែក្នុងបរិមាណតិចជាងមុន។ ពីមុនធ្លាប់ប្រមូលទិញ ២ ទៅ៣តោន ឯណោះ ក្នុងមួយថ្ងៃ។ តែពេលនេះ ប្រមូលទិញមួយថ្ងៃ ត្រឹម ៥០០គីឡូក្រាមទេ»។ អ្នកខេត្តកណ្ដាលរូបនេះ បានបន្ថែមថា ទីផ្សារបន្លែក្នុងរាជធានីភ្នំពេញ ឡើងថ្លៃពិតមែន តែតម្លៃកសិផល មានតម្លៃទាប។ ដូច្នេះលោកមិនអាចផ្ដល់តម្លៃខ្ពស់ ជាងទី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្សារទៅដល់កសិករនោះទេ។ លោកបានទិញខ្ទឹមស្លឹក តម្លៃ ១ ៥០០រៀល ទៅ ២ ០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកស្ពៃចង្កឹះ តម្លៃ ២ ០០០រៀល ក្នុងមួយ គីឡូក្រាម។ រីឯស្ពៃក្រញាញ់វិញ តម្លៃ ៨០០រៀល ក្នុងមួយគីឡូក្រាម។ និយាយដោយមិនលាក់លៀម លោក សុខគីម ក៏បានបន្ថែមថា តម្លៃដែលខ្លួនផ្ដល់ឲ្យកសិករសព្វថ្ងៃ នៅមានកម្រិតនៅឡើយ។ លោកបានពន្យល់បែបនេះ៖«បន្លែ…

Read More

ស្វែងយល់ពីការដាំបន្លែ និងដំណាំ តាមតំបន់នៅកម្ពុជា

ការដំាដុះបន្លែ ដើម្បីទទួលបានបានទិន្នផលល្អ កសិករគួរយល់ដឹង ពីកត្តាសំខាន់មួយចំនួន ដែលធ្វើឲ្យបន្លែលូតលាស់លឿន ប្រឆាំងនឹងការបំផ្លាញពីសត្វល្អិត ជំងឺផ្សេងៗ ការពុលដោយអាកាសធាតុ និងលក្ខខណ្ឌដីក្នុងតំបន់ជាដើម។ ថ្ងៃនេះ សារព័ត៌មានថ្មី២៥ រាជធានី-ខេត្ត និងលើកយកចំណេះដឹង ក្នុងការបែកចែកតំបន់ សម្រាប់ការដំាដុះដំណាំបន្លែ ដើម្បីទទួលបានទិន្នផលល្អ ដកស្រង់ចេញពីសៀវភៅ «បទដ្ឋានអនុវត្តបច្ចេកវិទ្យា សួនបន្លែគ្រួសារ» ដូចតទៅ។ ប្រទេសកម្ពុជា ត្រូវបានបែងចែកជាបីតំបន់ធំៗគឺតំបន់ខ្ពង់រាប តំបន់វាលរាប និងតំបន់វាលទំនាប។ ការដាំដុះបន្លែ ឬដំណាំ ក៏អាស្រ័យទៅតាមប្រភេទតំបន់ផងដែរ។ ដូច្នេះ កសិករគួរយល់ដឹង ពីស្ថានភាពផ្ទៃដី និងអាកាសធាតុជាដើម ក្នុងការដំាដុះដំណាំបន្លែ នៅតំបន់នីមួយៗខាងលើនេះ។ នៅតំបន់ខ្ពង់រាប ផ្ទៃដីមានសភាពចោត ពោលគឺផ្ទៃដីមិនស្មើ មានចំណោតខ្លាំង ឬទីទួលខ្ពស់ជាដើម។ ស្ថានភាពដីបែបនេះ នៅរដូវវស្សា តែងសម្បូរប្រភពទឹក តែនៅរដូវប្រាំងភាគច្រើន ខ្វះប្រភពទឹក។ រដូវភ្លៀងធ្លាក់ដដែលនេះ ក្នុងតំបន់ខ្ពង់រាម ទឹកភ្លៀងមានសន្ទុះហូរច្រោះខ្លាំង ដូច្នេះកសិករត្រូវកំណត់រយៈពេលដំាដំណាំ ឬបន្លែឲ្យបានច្បាស់លាស់។ ចាប់ពីចុងខែឧសភា ដល់ខែវិច្ឆិកា កសិករអាច ដាំម្ទេស ត្រប់ ប៉េងប៉ោះ ននោងវែង ត្រឡាច ល្ពៅ ឪឡឹក និងតាសក់ស្រូវជាដើម ដើម្បីឱ្យបន្លែទាំងនោះទទួលបានរបរទឹកភ្លៀង និងការស្រោចស្រពបន្ថែម។ ប៉ុន្តែលោកអ្នកអាចដំាដុះបានតែមួយដងប៉ុណ្ណោះ ក្នុងមួយឆ្នាំក្នុងតំបន់នេះ។ ចំណែកតំបន់វាលរាបវិញ ជាប្រភេទផ្ទៃដី ដែលមានច្រើនកន្លែង ក្នុងប្រទេសកម្ពុជា។ ផ្ទៃដីវាលរាបភាគច្រើន ជាផ្ទៃដីផលិតកម្មដំណាំស្រូវ នៅរដូវវស្សា ព្រមទាំងមានទីទួលខ្លះៗ ដែលកសិករ អាចរៀបចំជាសួនបន្លែបាន។ នៅរដូវភ្លៀង ចន្លោះពីខែតុលា និងវិច្ឆិកា កសិករអាចដំាដំណាំអាយុកាលខ្លី ឬមធ្យមដូចជា ប្រភេទដំណាំស្ពៃ ត្រកួន ផ្ទី តាសក់ សណ្ដែកទ្រើង ឬសណ្ដែកកួរ និងការដាំល្ពៅយកត្រួយជាដើម។ ចំពោះដំណាំអាយុកាលវែង រួមមានននោងទេស ត្រឡាចទ្រើង ត្រប់ អាចដំាបាននៅរដូវវស្សា…

Read More