មិនធម្មតាមែន ! បទចម្រៀងរបស់ ខេម និង តន់ ច័ន្ទសីម៉ា “ចង់សុំ Wifi” បានបំបែកកំណត់ត្រាយ៉ាងឆាប់រហ័ស ឈរ​លើ​គេ​បំផុត​ ក្នុងបណ្ដាញ Tik tok នៅកម្ពុជា

ភ្នំពេញ៖ តារាចម្រៀងសំលេងស្អក លោក ខេម ដែលបានទើបតែចេញពីផលិតថោន ឈានជើងចូលផលិតផល Galaxy Navatra ដែលត្រូវបានហ្វេនៗគាំទ្រយ៉ាងច្រើនកុះករនោះ កាន់តែសាងកេរ្តិ៍ឈ្មោះនៅក្នុងផលិតថ្មី​ ដោយចាប់ដៃច្រៀងជាមួយ កញ្ញា តន់ច័ន្ទ ស៊ីម៉ា ក្នុងបទច្រៀង “ចង់ សុំ Wifi” កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញ សង្គម Tik tok នៅក្នុងប្រទេសកម្ពុជា។ ការបំបែកកំណត់ត្រាថ្មីដំបូងគេនេះ បានធ្វើឲ្យមហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានដឹងតួលេខ ចំនួនអ្នកលេងជាងគេ​នៅលើបណ្តាញសង្គម TikTok ព្រោះតែបទចម្រៀងមួយបទ បានទាក់ទាញចិត្តអ្នកលេងឲ្យសប្បាយ ទាំងក្បាច់រំាំ និង អត្តន័យនៅក្នុងបទចម្រៀង គឺល្អទាំងព្រមតែម្តង។ ដោយឡែកបើបយោងតាមការស្រាវជ្រាវ ពីក្រុមបច្ចេកទេស បានប្រាប់ថា បើគិតត្រឹមព្រឹកថ្ងៃទី០៧នេះ បទចម្រៀងរបស់តារាចម្រៀងទាំងពីរ បាននឹងកំពុងតែឈរនៅលំដាប់លេខ១ ក្នុងនាមជាបទចម្រៀងជាតិដែលមានអ្នកពេញចិត្ត យកទៅធ្វើវីដេអូកម្សាន្ត សប្បាយបន្តបង្ហោះនៅលើកម្មវិធី Tik Tok ច្រើនជាងគេបង្អស់។ មិនត្រឹមតែប៉ុណ្ណឹងទេ គឺមានបទចម្រៀងជាច្រើនទៀតរបស់ ផលិតកម្ម Galaxy Navatra ក៏កំពុងទទួលបានការពេញចិត្តកាត់តលេងកំសាន្ត នៅក្នុងបណ្ដាញសង្គមដ៏ពេញនិយមរបស់ចិនមួយនេះផងដែរ៕

Read More

“នៅពេលមាត់យើងមិនអាចនិយាយប្រាប់ពីអារម្មណ៍ឈឺចាប់ ភ្នែកយើងនឹងនិយាយជំនួសម្ដង”

មនុស្សរឹងមាំ មិនមែនជាមនុស្សដែលពូកែលាក់ការឈឺចាប់ទេ។ វាក៏មិនមានន័យថា យើងមិនត្រូវការឲ្យនរណាដឹងពីការឈឺចាប់ ឬមិនត្រូវការជំនួយនោះឡើយ។ មនុស្សរឹងមាំ មិនមែនជាមនុស្សដែលតែងតែបដិសេធការជួយពីនរណាម្នាក់នោះទេ ហើយក៏មិនមែនជាមនុស្សដែលចង់តស៊ូចំពោះបញ្ហាតែម្នាក់ឯងនោះដែរ។ មនុស្សរឹងមាំមិនមែនជាមនុស្សដែលអាចគេចផុតពីបញ្ហាទេ ប៉ុន្តែជាមនុស្សដែលហ៊ានប្រឈមជាមួយបញ្ហានៅចំពោះមុខ។ មនុស្សរឹងមាំនឹងមិនបង្កើតបញ្ហាមួយទៀតដើម្បីលាក់បាំងបញ្ហាដែលបានកើតឡើងនោះឡើយ។ ផ្ទុយទៅវិញ គេជាមនុស្សដែលហ៊ានទទួលយកការពិតនៅចំពោះមុខ។ មនុស្សរឹងមាំ ក្លាហានដើម្បីសុំជំនួយពីនរណាម្នាក់ បន្ទាប់ពីខ្លួនបានខិតខំប្រឹងបែងអស់លទ្ធភាពហើយ។ ចង់ធ្វើជាមនុស្សរឹងមាំម្នាក់ដែរមែនទេ? មិនបាច់ញញឹមដើម្បីទប់ទឹកភ្នែកកុំឲ្យស្រក់ចុះនោះទេ។ បើមានអារម្មណ៍ថា វាចង់ស្រក់ចុះមកហើយ សូមអនុញ្ញាតឲ្យវាស្រក់ឲ្យអស់ចិត្តមក។ អ្វីដែលយើងត្រូវធ្វើ គឺជូតទឹកភ្នែកចេញ រួចហើយញញឹមសារជាថ្មីម្ដងទៀត។ ធម្មជាតិបង្កើតមនុស្សមក គ្រប់គ្នាអាចសើច អាចយំ អាចមានទុក្ខ អាចឈឺចាប់ អាចរីករាយ។ ដូច្នេះ សូមគ្រាន់តែអនុញ្ញាតឲ្យភ្នែករបស់យើងអាចបង្ហូរទឹកភ្នែក ពេលដែលមាត់របស់យើងមិនអាចនិយាយបាន។ វាមិនអីទេ យើងមិនមែនជាមនុស្សទន់ជ្រាយទេ បើគ្រាន់តែយើងយំ ដោយសារតែពិបាកទ្រាំនោះ។ “នៅពេលមាត់យើងមិនអាចនិយាយប្រាប់ពីអារម្មណ៍ឈឺចាប់ ភ្នែកយើងនឹងនិយាយជំនួសម្ដង”៕ ដកស្រង់ចេញពីសៀវភៅ #វិញ្ញាសាជីវិត

Read More

កុំនិយាយពាក្យ ៧ ឃ្លានេះទៅកាន់នរណាម្នាក់ដែលមានរោគផ្លូវចិត្ត​ធ្ងន់

ការរស់នៅដោយមានជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់មកជាមួយ គឺជាការរស់នៅកៀកនឹងសេចក្តីស្លាប់។ ការបញ្ចប់ជីវិត​ ជាវិធីងាយស្រួល​ដែលពួកគេតែង​តែ​នឹកឃើញ ដំបូងរាល់ពេលដែលចង់ដោះស្រាយបញ្ហា​ហើយ​ការនិយាយទៅកាន់ពួកគេ​ត្រូវការប្រុងប្រយ័ត្នខ្លាំង។ ខាងក្រោមនេះគឺជាឧទាហរណ៍ប្រាប់ នូវអ្វីខ្លះដែលអ្នកមិនគួរនិយាយទៅកាន់ពួកគេ។ ១ ជីវិតលំបាកពិតមែន អ្នកដែលមានជំងឺផ្លូវចិត្ត​ ច្រើនតែមានអារម្មណ៍ថាអស់សង្ឃឹម និងទន់ជ្រាយ។ ពួកគេទំនងជាឆាប់ខ្លាចនិងចុះចាញ់ ។ គ្រាន់តែអង្គុយនិងនិយាយជាមួយជាការលើកទឹកចិត្តកុំបន្ថែម​ការដាក់សម្ពាធលើពួកគេដោយការ​ធ្វើឱ្យមើលឃើញជីវិតកាន់តែខ្មៅងងឹត។ពួកគេនឹង​ថប់ដង្ហើម។ ២ អាណិតឯងខ្លាំង​ មាន​ការយល់ច្រឡំជាទូទៅអំពីមនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តថាពួកគេចង់ឱ្យអ្នកដទៃមានអារម្មណ៍អាណិត។ តាមពិត​ពួកគេ​ មិនស្វែងរកការយកចិត្តទុកដាក់ទេ។ ពួកគេឈឺចាប់ហើយដែល​ខ្លួនរឹងមាំ រហូត​ដល់ថ្នាក់មានអារម្មណ៍ថាគ្មាន​អ្នកណាឱ្យតម្លៃ។ បើអ្នកលើកពីចំណុចរឹងមាំ​របស់គេមកបង្ហញាទំនងជាកំពុងជួយ​ឱ្យពួកគេមាន​មានអារម្មណ៍ធូរស្រាលទៅវិញ។ ៣ អយុត្តិធម៌មែនហ្ន៎ ពាក្យនេះ​មិនត្រឹមតែមិនអាចជួយឱ្យគេ​ធូរចិត្ត​ថែមទំាង​ធ្វើឱ្យខ្នក់ចិត្តនិងឈឺចាប់កាន់តែ​ជ្រាលជ្រៅ។ អ្នកមិនយល់ពីរបួសពិត​របស់ពួកគេ​ទេ។ កុំបន្ថែមល្បោយ កុំរោយអំបិល​លើសាច់រលាក។ ៤ ម៉េចមិនអានសៀវភៅ? កុំប្រាប់គេឱ្យធ្វើអ្វី​ដែលមិនមែនគេ។អ្នកដែលមាន វិបត្តិផ្លូវចិត្ត ច្រើនតែបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលពួកគេធ្លាប់ចូលចិត្តធ្វើ។ ប្រហែលជាមិត្ដរបស់អ្នកធ្លាប់ជាអ្នកចូលចិត្តអានតែឥឡូវ​គេ​លែង​ចូលបណ្ណាល័យ ឬប្រហែលជាមិត្តរបស់អ្នកចូលចិត្តចំអិនប៉ុន្តែឥឡូវគេទន់ដៃជើង។ តំណាក់កាលនេះ អ្នកត្រូវ​ការ​តែម្យ៉ាង​គឺអង្គុយកំដរនិងស្តាប់គេ។ ៥ ញាតិមិត្តឯងយ៉ាប់មែន កុំនិយាយប៉ះពាល់គ្រួសារគេ ទោះបីជា​អ្នកទំាង​នោះជាដើម​ចមនៃសម្ពាធចិត្ត​របស់គេក្តី​ប៉ុន្តែ​ការនិយាយ​របស់យើង​មិនបាន​ធ្វើឱ្យធូរស្រាលសម្ពាធនោះឡើយ។ ប្រសិន​អ្នកមានចំណុចល្អផ្សេងណានឹកឃើញលើកមកបង្ហាញ​និងពន្យល់ឱ្យគេឆាប់ខឹងគ្នាវិញក្រែង​អាចសម្រាលបានល្អជាង។ ៦ ឯងបាក់ទឹកចិត្ត​ហើយ មនុស្ស​បាក់ទឹកចិត្ត​កាន់តែទទួលអារម្មណ៍​នេះបន្ថែម​ឡើងប្រសិនអ្នកដទៃណាមកថាគេកំពុងបាក់ទឹកចិត្ត។ នៅពេលដែលអ្នកធ្វើការស្រាវជ្រាវបន្ថែមនិងរៀនអំពីជំងឺធ្លាក់ទឹកចិត្តអ្នកនឹងឃើញថាគ្មាននរណាម្នាក់“ មើល” ឃើញ​ចំពោះជំងឺផ្លូវចិត្តខ្លួនឯងច្បាស់ឡើយ។ វាខុសគ្នាពីម្នាក់ទៅម្នាក់ ហើយរឿងមួយដែលសំខាន់បំផុតដែលអ្នកអាចធ្វើបានសម្រាប់មិត្តរបស់អ្នកគឺត្រូវទទួលស្គាល់ថាពួកគេខ្លាំងក្លាជាងទំហំ​វិបត្ត​របស់ពួកគេ។ ៧ ឯងគួរតែសម្រាកទៅ ពួកគេ​មិនដែលសម្រាកទេ​ទំាងពេលដែលធ្មេចភ្នែកក្តី​លើកលែង​តែ អ្នកប្រាប់ពួកគេថា ឯងស្រស់បស់ ប្រហែលដេកគ្រប់ដឹង? សាច់ឯងខ្ចីជាងមុន ចេញហាត់ប្រាណបានព្រឹកៗមែនអត់?ញាំទឹកច្រើនណាស់មើលទៅនៀក។ ប្រភព៖ kampucheathmey.com

Read More

ខុងម៉ីង៖ បើយើងមិនវ៉ៃគេ គង់តែគេនឹងមកវ៉ៃយើង បើយើងមិនខ្លាំងគេមិនខ្លាចយើង ចុងក្រោយគេគ្រប់គ្រងយើង

ពិភពលោកនេះព្រៃផ្សៃណាស់​ បើអ្នកទន់ខ្សោយអ្នកនឹងត្រូវស្លាប់​ ជាឃ្លាមួយរបស់ Charlie Chaplin ។ ខ្លាស៊ីចៀម​ ពស់ស៊ីកង្កែប​ កង្កែបស៊ីមូស​ អ្នកខ្លាំងគ្រប់គ្រង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជិះជាន់អ្នកខ្សោយ​ យុត្តិធម៌គ្មានទេសម្រាប់អ្នកខ្សោយ​ យុត្តិធម៌មានតែនៅក្នុងវចនានុក្រមតែប៉ុណ្ណោះ។ ហ្គោលដាម៉ែ​ ពោលទៅកាន់ពលរដ្ឋរបស់ខ្លួនថា​ យើងគ្មានកន្លែងត្រូវទៅទេ បើអ្នកមិនក្រោក អ្នកនឹងស្លាប់។ បើយើងមិនខ្លាំងទេ​ គេនឹងលេបយើង បើយើងមិនខ្លាំងទេ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងនឹងក្លាយជាជនជាតិភាគតិចរបស់គេ។ សាសនាមិនបានបង្រៀនមនុស្សឱ្យកាប់ចាក់គ្នា​ មិនឱ្យកេងប្រវ័ញ្ចគ្នា​ តែក្នុងនាមជាជនជាតិមួយ​ ជាអ្នកដឹកនាំ​ មិនអាចភ្លេចស្មារតី​ ហើយគិតថាគេស្រឡាញ់យើង​ ឱ្យតម្លៃយើង​ ព្រោះពិភពលោកនេះសម្រាប់តែអ្នកខ្លាំងតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកមិនដឹងថាពេលនេះមាតុភូមិអ្នកទៅថ្ងៃមុខទៅជាយ៉ាងណា​ តែអ្នកត្រូវដឹងពីមុនទឹកដីធំ​ ពេលនេះតូចបានហើយ! អ្នកត្រូវចាំថា​ គ្មានអ្នកណាធ្វើល្អចំពោះយើងដោយមិនចង់បានផលប្រយោជន៍ពីយើងនោះទេ​ គ្មានទេ​ ហើយគ្មានទាល់តែសោះ។ បើសិនជាឪពុកម្តាយយើងខំចិញ្ចឹមយើង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយយើងក្លាយជាកូនចង្រៃ​ គ្មានបានការ បង្ករតែបញ្ហា នាំរឿងឱ្យគាត់ ប្រហែលជាគាត់ក៏មិនទុកយើងដែរ​ គ្រូម្នាក់ខំអប់រំបង្រៀនយើង ហើយបែរជាយើងក្លាយជាមនុស្សដែលសង្គមស្អប់ខ្ពើម​ ប្រហែលពេលនេះយើងនឹងក្លាយជាមនុស្សល្ងង់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សបញ្ជាក់ថា​ សូម្បីឪពុកម្តាយ​ នៅមានការរំពឹង​ ចុះតើយើងទុកចិត្តអ្នកដទៃថាគេស្រឡាញ់យើង​ រាប់អានយើងដោយចិត្តស្មោះយ៉ាងម៉េចទៅបាន? គ្រាន់តែអ្វីដែលគេរំពឹងនោះគឺទី១ ចង់ឱ្យយើងរីកចម្រើន ទី២ ចង់ឱ្យយើងវិនាសក្រោមរូបភាពនៃការជួយសង្រ្គោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែដោយសារការសប្បាយមួយរយៈពេលខ្លី​ ដោយសារការលង់លក់ជាមួយផលប្រយោជន៍បានធ្វើឱ្យយើង​ បំផ្លាញសង្គមដោយមិនដឹងខ្លួន​។ លាវប៉ីក្នុងរឿងសាមកុកនិយាយថា​ សង្គមច្របូកច្របល់​ ដោយសារចិត្តមនុស្សច្របូកច្រលំ​ ដើម្បីធ្វើឱ្យសង្គមមានភាពល្អប្រសើរ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងត្រូវប្រមូលចិត្តមនុស្សឱ្យមកតម្កល់ក្នុងរឿងប្រយោជន៍ជាតិ​ ឱ្យគេយល់ថាការចង់បានផលប្រយោជន៍បន្តិចបន្ទួចដោយការបំផ្លាញជាតិសាសន៍ឯង វានឹងជះឥទ្ធិពលរាប់ពាន់ឆ្នាំសម្រាប់កូនចៅរបស់យើង។ ខុងម៉ីង(សាមកុក) មើលឃើញពីអនាគតរបស់នគរ​ អាចរស់បានម្ភៃសាមសិបឆ្នាំ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើយើងមិនវ៉ៃគេ​ គង់តែគេនឹងមកវ៉ៃយើង​ បើយើងមិនខ្លាំងគេមិនខ្លាចយើង​ ចុងក្រោយគេគ្រប់គ្រងយើង។ បើអ្នកគិតសម្រាប់ការសុខស្រួលរបស់អ្នកមួយពេល​ខ្លី កូនចៅអ្នកនឹងវេទនា។ ខុងម៉ីពោលថា​ ឱ្យតែមនុស្សល្ងង់សម្ងំរកសេចក្តីសុខ​ គឺមិនបានសុខនោះទេ។ មិនធ្វើអំពើអាក្រក់​ មិនធ្វើអំពើល្អ វាមានន័យស្មើនឹងសូន្យ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចជាគ្មានជីវិត​ រស់នៅនាំធ្ងន់ផែនដីស្លាប់ទៅល្អជាង​ តែបើយល់ថាការស្លាប់អាចដោះស្រាយបញ្ហាបាន​ មនុស្សមិនចាំបាច់ខំរស់នោះទេ។ អ្នកមានសិទ្ធសម្រេចពីអនាគតនៃប្រទេសជាតិរបស់អ្នក ស្លាប់ជីវិតអ្នក នៅផ្ទះ នៅកូន ចេះផ្ទះនៅដី អស់ដីក្លាយជាជនភាគតិចរបស់គេ។…

Read More

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច​

មនុស្សជាច្រើនពិតជាធ្លាប់គិតថា តើគួរមានមិត្តភ័ក្ដិច្រើនឬតិចក្នុងឆាកជីវិតយើងនេះ។ តើអ្នកធ្លាប់សង្កេតមើលមនុស្សឆ្លាតវ៉ៃ និងមិត្តភ័ក្ដិដែលពួកគេមានដែរឬទេ? វាបានបង្ហាញថា មនុស្សដែលឆ្លាតច្រើនតែមានមិត្តភ័ក្ដិតិចតួច។ ខាងក្រោមនេះជាមូលហេតុ។ ១)តើអ្វីដែលធ្វើឲអ្នកសប្បាយចិត្តឲពិតប្រាកដ តាមការសាកសួរមនុស្ស ១៥០០០នាក់ដែលមានវ័យ១៨ដល់២៥ឆ្នាំបានរកឃើញថា មនុស្សដែលរស់នៅកន្លែងដែលមនុស្សរស់នៅច្រើនច្រើនតែមិនសប្បាយចិត្ត។ ម៉្យាងវិញទៀត តាមការរកឃើញថ្មីៗ មនុស្សដែលឧស្សាហ៍មានទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្ត្រជិតស្និទ្ធច្រើនតែសប្បាយចិត្តជាង។ ២) មនុស្សឆ្លាតផ្ដោតសំខាន់លើការងារ មនុស្សដែលពូកែឬឆ្លាតចូលចិត្តប្រើពេលវេលារបស់ពួកគេទៅធ្វើអ្វីដែលមានប្រយោជន៍។ ដូច្នេះហើយ ពួកគេមិនសូវមានពេលនិយាយលេងជាមួយមនុស្សផ្សេងទេ។ ពួកគេត្រូវកាត់បន្ថយទំនាក់ទំនងជាមួយមនុស្សដែលមិនចាំបាច់ហើយពួកគេចូលចិត្តធ្វើការនៅផ្ទះមិនសូវចូលចិត្តធ្វើការតាមហាងកាហ្វេអ្វីទេ។ ៣) មនុស្សពូកែឲតម្លៃទៅលើមិត្តភាពខុសពីមនុស្សធម្មតា មនុស្សពូកែឲតម្លៃទៅលើមិត្តភាពឬទំនាក់ទំនងស្នេហាដូចតែមនុស្សដទៃ ប៉ុន្តែ ពួកគេច្រើនតែជ្រើសរើសមិត្តភក្ត្រដែលពួកគេចង់ចំណាយពេលជាមួយ។ វាមិនមានន័យថាពួកគេមិនឲតម្លៃមិត្តភាពនោះទេ តែពួកគេមានកិច្ចការជាច្រើនតែត្រូវធ្វើនិងសុបិនដែលពួកគេត្រូវសម្រេច។ ៤) សង្គមបច្ចុប្បន្ន មនុស្សឆ្លាតមានសមត្ថភាពដោះស្រាយកិច្ចការច្រើនជាងមនុស្សធម្មតា។ នៅក្នុងសង្គមដ៏ប្រកួតប្រជែងបែបនេះ ពួកគេត្រូវខំប្រឹងនិងបំពេញកិច្ចការឲបានច្រើន។ ដូច្នេះហើយ ពួកគេមិនសូវចំណាយពេលទាក់ទងក្នុងសង្គមទេ៕ ប្រែសម្រួល៖អឹុង មួយយូ ប្រភព៖ www.lifehack.org

Read More

ល្អមែនទែន! Facebook ដាក់ចេញមុខងារថ្មីអោយអ្នកប្រើអាច Live ជា Video Call បានរហូតដល់ ចំនួន៥០នាក់

(អាមេរិក)៖ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ បានរីករាលដាលពេញពិភពលោក បានធ្វើឱ្យក្រុមហ៊ុនច្រើនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ និង ចូលរួម ប្រជុំតាមអនឡាញ (Video Call Meeting) ដែលក្នុងនោះកម្មវិធីដែលពេញនិយមប្រើជាងគេគឺ Zoom ប៉ុន្តែនៅពេលនេះលោកអ្នកអាច សាកល្បង ប្រើ ជាមួយនឹង Facebook បាន។ ក្រុមហ៊ុន Facebook បានប្រកាសដាក់ឱ្យប្រើនូវមុខងារសំខាន់ និងដ៏ពិសេសថ្មីមួយទៀតគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ Live Video Call បាន រហូតដល់ ៥០នាក់ ពោលគឺមិនគិតលុយអ្វីទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ មុខងារថ្មីនេះ ត្រូវបាន Facebook ដាក់រួមបញ្ចូលគ្នាជាមួយមុខងារ Messenger Rooms និង Facebook Live ដែលអាចឱ្យអ្នកប្រើបន្ថែម មនុស្ស ចូល ក្នុងវីដេអូដែលកំពុង Live បានដល់ ៥០នាក់ ប៉ុន្តែសម្រាប់វេលានោះ មិនត្រូវបានបញ្ជាក់ថា អាច Live បានប៉ុន្មាននាទីនោះទេ ខណៈដែល កម្មវិធី ផ្សេងៗ បានកំណត់ចំនួននាទីសម្រាប់គណនីឥតគិតថ្លៃ និងគិតថ្លៃ៕

Read More

ញាក់សាច់!​ធ្លាយតម្លៃខ្លួន តន់ ច័ន្ទសីម៉ា ថតសម្អាងការមួយថ្ងៃ ស៊ីថ្លៃ ………. ដុល្លារ

ពិតជាមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង នៅពេលមានការបង្ហើបថាតារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីម៉ា ថតសម្អាងការមួយថ្ងៃស៊ីថ្លៃដល់ទៅពីរម៉ឺនដុល្លារ ដោយការលើកឡើងបែបនេះធ្វើឱ្យមហាជនជាពិសេសអ្នកសិល្បៈជាច្រើនបើកភ្នែកធំៗស្ទើរគ្រប់គ្នា ព្រោះមិននឹកស្មានថាតារាចម្រៀងស្រីវ័យក្មេងរូបនេះស៊ីថ្លៃខ្ពស់បែបនេះ ។ ថ្មីៗនេះគេបានឃើញតារាចម្រៀង តន់ ច័ន្ទសីម៉ា បានលេចមុខជាលើកដំបូងក្នុងឈុតកូនក្រមុំបែបប្រពៃណីជាមួយតារាចម្រៀង ខេម ដោយនេះជាលើកទីមួយដែលតារាចម្រៀងមួយគូនេះប៉ះគ្នានៅក្នុងឈុតអាពាហ៍ពិពាហ៍ ។ អ្វីដែលចាប់អារម្មណ៍ក្នុងនោះលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធនៅក្នុងផលិតកម្ម Galaxy Navatra បានបង្ហោះសារថា «តារាស្រីល្បីគ្រាន់តែថតរូបសំអាងការ ១ ថ្ងៃបាន $២០០០០ បានមកចែកលោកអ្នកនិពន្ធ ២០ % នេះហើយបានម្នាក់ៗគេចង់ល្បីណាស់ អត់ត្រូវថ្លៃច្រៀង ឬ ថត ឲ្យនៅដេកផ្ទះញុាំបាយហូបបន្លែត្រីសាច់ផ្សារ ឡេង ណាវ៉ាត្រា ផ្គត់ផ្គង់ឲ្យ» ។ ការលើកឡើងរបស់លោក យឹម តាស្រង់ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដោយអ្នកខ្លះបានបញ្ជាក់ថាតើ ២ ពាន់ដុល្លារ ឬ ២ ម៉ឺនដុល្លារឱ្យប្រាកដ ហើយខ្លះក៏លាន់មាត់ថាពិតជាស៊ីថ្លៃខ្លាំងណាស់ ។ តន់ ច័ន្ទសីម៉ា ចាប់ផ្តើមលេចមុខលេចមាត់ក្រោយពីនាងបានក្លាយខ្លួនជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra ហើយរហូតមកដល់ពេលនេះតារាចម្រៀងដែលមានប្រភពមកពីខេត្តតាកែវរូបនេះ មានបទចម្រៀងផ្ទាល់ខ្លួនជាច្រើនដែលសុទ្ធសឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ ។ ចុងក្រោយនេះ តន់ ច័ន្ទសីម៉ា កាន់តែលេចធ្លោ ក្រោយពីនាងបានចាប់ដៃគូជាមួយតារាចម្រៀងសំឡេងស្អកលោក ខេម និង មានបទចម្រៀងរបស់ពួកគេកំពុងផ្ទុះខ្លាំងទៀតផង ។ កាន់តែមានប្រជាប្រិយភាព តន់ ច័ន្ទសីម៉ា កាន់តែមានរូបសម្រស់ស្រស់ស្អាត ហើយការតុបតែងខ្លួនក៏កាលីបមិនធម្មតាដែរ តែយ៉ាងណា តន់ ច័ន្ទសីម៉ា ធ្លាប់សារភាពថា នាងស្រស់ស្អាតប្លែកបែបនេះដោយសារនាងបានកែបន្ថែមខ្ទង់ច្រមុះ និង ពត់តម្រង់ធ្មេញតែប៉ុណ្ណោះ ៕ អត្ថបទដោយ​៖ www.popular.com

Read More