ក្តៅស្លឹកត្រចៀកខ្លាំងពេក មាន សូនីតា និងដាក់ពាក្យបណ្តឹង ចំពោះម្ចាស់ផេកមួយ ដែលយករូបនាងទៅកាត់ និងសរសេរពាក្យមិនសមរម្យ…មានវិដេអូ

July 23, 2020 admin 0

នំពេញ ៖ តារាសម្តែងដ៏ល្បីឈ្មោះ មាន សូនីតា ក្តៅស្លឹកត្រចៀក យ៉ាងខ្លាំងមិនគួរណាម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា AX Official បានយករូបកញ្ញា ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងបានសរសេរពាក្យពេចន៍មិនសមរម្យ ទៅជាន់ឈ្លីកិត្តិយស ដែលគេខំសាងជាច្រើនឆ្នាំមកហើយ បែរជាយកទៅធ្វើរឿងបែបនេះ។ នៅក្នុងវិដេអូរបស់កញ្ញា មាន សូនីតា បាននិយាយក្នុងឡាយថា ” សូមឲ្យម្ចាស់ផេកខាងលើ និងត្រូវដោះស្រាយនៅចំពោះមុខកញ្ញាផ្ទាល់ ដើម្បីធ្វើការដោះស្រាយ និងឲ្យម្ចាស់ផេកខាងលើនេះ ចេញមុខសូមទោសជាសាធារណៈ។ […]

KTV ហុងកុងនៅក្រុងតាខ្មៅ បំពានបំរាមរដ្ឋបាលខេត្ត ត្រូវសមត្ថកិច្ចចុះ……….

July 23, 2020 admin 0

(កណ្ដាល)៖ ខារ៉ាអូខេ (KTV) មួយកន្លែងឈ្មោះហុងកុងស្ថិតនៅក្រុងតាខ្មៅ ត្រូវបានភ្នាក់ងារស៉ើបការណ៍សំងាត់រកឃើញថា បើកឱ្យច្រៀង ដែលផ្ទុយពីបំរាមរបស់រដ្ឋបាល ខេត្តកណ្ដាល ត្រូវបាននគរបាលខេត្តនេះ ចុះទៅដល់ទីតាំងភ្លាមទាំងកណ្ដាលរាត្រី នាថ្ងៃទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០យប់មិញនេះ ដើម្បីព្រមានពីវិធានការផ្លូវច្បាប់ ខណៈលើកនេះត្រឹមធ្វើកិច្ចសន្យាណែនាំប៉ុណ្ណោះ។ នគរបាលបានឱ្យដឹងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ […]

តើធ្វើយ៉ាងណាដើម្បីប្រើប្រាស់ធុងហ្គាសឲ្យមានសុវត្ថិភាព? នារីរូបស្រស់កូនស្រីថៅកែលក់ធុងហ្គាសម្នាក់ ចេញវិដេអូ ប្រាប់ពីវិធីសាស្រ្តប្រើប្រាស់….

July 23, 2020 admin 0

ដូចដែលបងប្អូនមហាជន ជាច្រើន បានដឹងរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុន មានករណីឆេះផ្ទះរបស់អ្នកលក់ហ្គាស មួយកន្លែង ដែលបានបន្សល់វិប្បដិសារីជាច្រើន ដល់ក្រុមគ្រួសារ ទី១. កូនប្រុសស្រី ត្រូវបានទទួលមរណភាព ទី២. មានកម្មករ ក៏ត្រូវបានទទួលមរណភាព និងរបួស ទី៣. ត្រូវបានបាត់ផ្ទះសំបែង លុយកាក់ និងវត្ថុជាច្រើនទៀត ។ បញ្ហាផ្ទុះធុងហ្គាសនេះ ម្ចាស់ផ្ទះផ្ទាល់គាត់មិនបានដឹងពីមូលហេតុនៃការផ្ទុះហ្គាសនោះឡើយ។ ដោយបន្ទាប់ពីមានករណីផ្ទុះហ្គាស ដែលធ្វើឲ្យមនុស្សជាច្រើន ទទួលមរណភាព […]

ដើម្បីការពារជំងឺ COVID-19 គណៈដឹកនាំសាសនាឥស្លាមកម្ពុជា ប្រាប់សាសនិកឥស្លាមទាំងអស់ ត្រូវប្រារព្ធពិធីបុណ្យយ៉ាហាជ្ជី ដោយថ្វាយបង្គុំតាមផ្ទះ (Video inside)

July 23, 2020 admin 0

(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីណែនាំដល់គ្រប់សាសនិកឥស្លាមកម្ពុជាទាំងអស់ ត្រូវគោរពតាមវិធានការណ៍ ដែលថ្នាក់លើដាក់ជូន ដើម្បីបញ្ជៀសហានិភ័យ នៃការឆ្លងជំងឹ COVID-19 តបតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយត្រូវរៀបចំថ្វាយបង្គុំតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការជួបជុំ ដោយអាចជុំគ្នាក្នុងក្រុមគ្រួសារបានធម្មតា។ យោងលើសេចក្ដីជូនដំណឹង ពីគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាល្ងាចថ្ងៃទី២២ ខែកក្កដា […]

ក្នុងឱកាសឈប់សម្រាក៥ថ្ងៃ សងពិធីបុណ្យចូលឆ្នាំថ្មី រដ្ឋមន្ត្រីទេសចរណ៍ ដាក់ចេញអនុសាសន៍៤ចំណុច ដើម្បីបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍

July 23, 2020 admin 0

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ រយៈពេល១ខែ អមជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលបានរៀបចំឡើងនៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីអភិបាលរងទាំង២៥រាជធានី-ខេត្ត រួមទាំងមន្ត្រីមន្ទីរទេសចរណ៍ គ្រប់បណ្តាខេត្ត និងផ្នែកឯកជនជាច្រើនរូបផងដែរ។ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានកោតសរសើរចំពោះលទ្ធផលដែលក្រុមការងារទាំងអស់សម្រេចបានក្នុងរយៈពេលជាង១ខែកន្លងមក ដែលបានអនុវត្តវិធានសុវត្ថិភាព […]

អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែកក្កដា បង្កលក្ខណៈ…

July 23, 2020 admin 0

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន៕ ប្រភព: […]

ការព្រមានពីរលកយក្សស៊ូណាមិត្រូវធ្វើឡើង ក្រោយគ្រោះរញ្ជួយដី ៧.៨រ៉ិចទ័រ វាយប្រហាររដ្ឋ Alaska, អាមេរិក (Video inside)

July 22, 2020 admin 0

(អាមេរិក)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៨រ៉ិចទ័រ បានវាយប្រហារទីទាំងមួយស្ថិតនៅចម្ងាយ ៨៤គីឡូម៉ែត្រ ពីភាគអាគ្នេយ៍តំបន់ភើរីវាល (Perryville) នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។ ការវាយប្រហារនេះត្រូវបានកត់ត្រាដោយ ទីភ្នាក់ងារស្ទាបស្ទប់ភូមិសាស្ត្រអាមេរិក USGS នៅវេលាម៉ោង ១១៖១២នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅរដ្ឋអាឡាស្កា)។ អាជ្ញាធរអាមេរិកក៏បានចេញសេចក្តីព្រមាន អំពីរលកយកស៊ូណាមិផងដែរ ខណៈគ្រោះរញ្ជួយដីនេះ បានបណ្តាញឲ្យញាប់ញ័រដល់ទីក្រុង […]

ឡានLamborghini ដែល ថៅកែហាងពេជ្រ​ ដាណា ទ្រី បង្ហាញថ្ងៃមុននេះ គឺទិញឲ្យ កូនស្រីរបស់គាត់សោះ ដែលមានតម្លៃរហូតដល់ទៅ…(មានវីដេអូ)

July 22, 2020 admin 0

កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅផុតទៅ ថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ថៅកែហាងពេជ្រ គឺលោក ទ្រី ដាណា ទើបទិញ រថយន្ត Rolls-Royce Cullinan 2020 ស៊េរី​ទំនើប​បំផុត​ ហើយប្រភពខ្លះ បានបញ្ជាក់ថា រថយន្តនេះ មានតម្លៃ​ប្រហែល​ជាង […]

ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់! បង្ហាញមុខក្រុមក្លែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ ឆបោកប្រាក់ពីមន្ត្រីត្រូវឡើងស័ក្តិ និងតំណែងតួនាទី ដោយនាយករងខុទ្ទកាល័យសម្តេចតេជោ និងស្នងការខេត្តត្បូងឃ្មុំ

July 22, 2020 admin 0

(ត្បូងឃ្មុំ)៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ បង្ហាញប្រាប់សាធារណជន នូវការបំបែកសំណុំរឿង ក្តីយ៉ាងរសើបមួយ ដោយបង្ហាញមុខ និងអត្តសញ្ញាណជនល្មើស ក្រុមក្លែងខ្លួនធ្វើជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចតេជោ ពាក់ព័ន្ធនឹងករណីឆបោក ជម្រិតទារប្រាក់ពីមន្ត្រី ដែលត្រូវដំឡើងស័ក្កិ និងឡើងតំណែងតួនាទីពីក្រសួង ស្ថាប័ន មន្ទីរ-អង្គភាព នៅថ្នាក់ក្រោមជាតិ […]