កប់ណាស់ ! តំណាងចែកចាយ NNP ប្រេនរបស់អ្នកនាង ទ្រី ដាណា ទិញរថយន្តស៊េរីទំនើប ម៉ាក Rolls Royce ថ្មីស្រឡាងមួយគ្រឿង និងសារយ៉ាងពិសេសថា…មានវិដេអូ

ពិតជាមានបងប្អូនមិនតិចនោះទេ ដែលបានស្គាល់ ផលិតផល ម៉ាក NNP ដែលម្ចាស់ប្រេនផ្ទាល់ គឺជាម្ចាស់ហាងពេជ្រ ដ៏ល្បីឈ្មោះ គឺអ្នកនាង ទ្រី ដាណា ។ អ្នកនាង ទ្រី ដាណា បានធ្វើឲ្យស្រ្តីនៅកម្ពុជាច្រើននាក់ ផ្លាស់ប្តូរជីវិត ពីស្រ្តីដែលមិនមានការងារធ្វើ ឬ ក៏ជាស្រ្តីដែលមានការងារបានប្រាក់ចំណូលបន្តិចបន្តួច ប្តូរមកជាស្រ្តីម្នាក់ ដែលរឹងមាំ និងជាម្ចាស់ការលើខ្លួនឯងផ្ទាល់ ព្រមទាំងលក់ហ៊ានបង្ហាញសមត្ថភាពខ្លួនឯង តាមរយៈការលក់ផលិតផល ម៉ាក NNP ។ កាលពីពេលថ្មីៗនេះ បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានឃើញពីសមិទ្ធផលថ្មីរបស់តំណាងចែកចាយម៉ាក NNP ដែលកក្រើកពេញបណ្តាញសង្គម ដោយតំណាងចែកចាយរូបស្រស់ម្នាក់ ទើបតែទិញរថយន្តម៉ាកល្បី មានតម្លៃកប់ពពក នោះគឺម៉ាក Rolls Royce។ តំំណាងចែកចាយរូបនេះ មានឈ្មោះថា DaDa Smile ទើបតែបានទិញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RR នេះ ដោយសមត្ថភាពខ្លួនឯងផ្ទាល់ បានពីការលក់ផលិតផល NNP របស់អ្នកនាង ទ្រី ដាណា។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបង្ហាញអារម្មណ៍រំភើបថា “បំណងប្រាថ្នាបានសំរេចពិតៗ មកដល់ផ្ទះហើយ អគុណក្រុមហ៊ុនNNPដែរធ្វើអោយគ្រួសារខ្ញុំមានថ្ងៃនេះ សមិទ្ធផលNNPពិតៗ100%”។ មួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមត្រេកអរ និងសប្បាយចិត្តជំនួស ព្រោះបំណងប្រាថ្នាបានសម្រេច ដូចបំណង និងម្យ៉ាងទៀត មានសមាជិកថ្មី ដែលមានតម្លៃថ្លៃជិះខណៈពេលដែល មនុស្សមួយចំនួនស្ទើរតែបាត់ចំណូលទៅហើយ ដោយសារតែ វីរុសកូវីដ ១៩៕

Read More

ប្រពៃណាស់ ! ក្រោយឮថា ប្អូនស្រីម្នាក់កំពុងជួបការលំបាក ស្រាប់តែ លោកជំទាវ សុន កណ្ណិកា ​​ឧប​ត្ថ​ម្ភ​ថវិកាចំនួន…

ប្រិយមិត្តមួយចំនួនប្រហែលជាបានជ្រាបខ្លះហើយ អំពីប្អូនស្រីម្នាក់កំពុងតែជួបទុក្ខលំបាកខ្លាំងណាស់ ដោយសារតែប្អូនស្រីមានជំងឺជាច្រើនមុខ ដុំគីសក្នុងពោះវៀន ហើយឪពុកអ្នករត់ម៉ូតូឌុបទាំងយប់ទាំងថ្ងៃកាត់ភ្លៀងកាត់ខ្យល់ដើម្បីបានប្រាក់យកមកបង់ថ្លៃព្យាបាលកូនរបស់គាត់ ដែលកំពុងតែរស់នៅក្នុងស្ថានការណ៍លំបាក ព្រោះតែពួកគាត់មានជីវភាក្រីក្រ ជាខ្លាំង ទើបដាច់ចិត្ត បង្ហោះសារសូមជំនួយពីបងប្អូន ។ បន្ទាប់ពីបានឮដំណឹងនេះ ស្រាប់តែមានបងប្អូនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរ រហូតធ្វើឲ្យមហាជនស្រក់ទឹកភ្នែកអាណិតចំពោះជីវិតប្អូនស្រី។ យោងតាមគណនីហ្វេសប៊ុក សិល្បករកម្ពុជា ដែលជាហ្វេសប៊ុកផេករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារថា “អាណិតណាស់ ឳពុករត់ម៉ូតូរកលុយមកព្យាបាលកូនស្រីដុំគីសក្នុងពោះវៀន😭😭 នៅរសៀលនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិការចំនួន 100$ ដែលជាថវិការផ្ទាល់របស់ លោកជំទាវ សុន កណ្ណិកា ភរិយាឯកឧត្តម អេង គឹមហៃ ព្រមទាំងក្រុមគ្រួសារ អគ្គនាយកក្រុមហ៊ុន SK Richest Attraction Co.,Ltd មកជូនដល់ប្អូនស្រី សេង សុខភី អាយុ ២៥ កើតជំងឺ ដុំគីសក្នុងពោះវៀន និងបែកលំពែង កំពុងសំរាកព្យាបាលនៅបន្ទប់លេខ៥ ជាន់ទី១ អាគារប្រព័ន្ធប្រសាទ មន្ទីពេទ្យព្រះកេតុមាលា (179ពេទ្យធំ ) គ្មានថវិការព្យាបាលពឹងលើលោកឪពុករត់ម៉ូតូឌុបយកលុយមកព្យាបាល”៕

Read More

ក្រសួងអប់រំយុវជន និងកីឡា ៖ សិស្សថ្នាក់ទី០៩ និងថ្នាក់ទី១២ ចូលរៀនឡើងវិញនៅខែក្រោយ ហើយការប្រឡងសញ្ញាបត្របាក់ឌុបថ្នាក់ជាតិ ធ្វើឡើងនៅខែធ្នូ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៏មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា​២០១៩ -២០២០ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្សនិងបេក្ខជន មេត្តាជ្រាបថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឲ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹៈស្ថានសិក្សាសាធារណៈចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹៈស្ថានសិក្សា នៅកំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទាយតូច ១៥នាក់ មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។ ក្នុងន័យនេះសូមក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយកភូមិឆ្នាំសិក្សា២០១៩- ២០២០ នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹៈស្ថានសិក្សាសាធារណៈ សម្រាប់សិស្សថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្តីណៃនាំតាមក្រោយ។ ជាមួយគ្នានេះ សមាគមគ្រឹៈស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹៈស្ថានសិក្សាឯកជន និងគ្រឹៈស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមយយនឹងសិស្សគ្រឹៈស្ថានសាធារណៈ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបជាព័ត៏មាន។ ដោយឡែកវិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់ សូមត្រៀមលក្ខណៈដើម្បីអនុវត្តកិច្ចការខាងលើ។

Read More

ទីបំផុតអាមេរិកកត់ឈ្មោះអភិបាលទីក្រុងហុងកុង និងមន្ត្រីក្រោមឱវាទចូលក្នុង «បញ្ជីខ្មៅ»

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មលើអភិបាលទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត ពីបទបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិសេរីភាពផ្នែកនយោបាយ នៃប្រជាជនរស់នៅលើទឹកដី ទីក្រុងស្វយ័តរបស់ចិនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។ ការកត់ឈ្មោះផ្នាក់ដឹកនាំកំពូលៗរបស់ហុងកុង ខាងលើនេះចូលទៅក្នុងបញ្ជីខ្មៅ បានកើតមានឡើង ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃខែកក្កដាកន្លងទៅនេះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មចិន ដែលបានបញ្ចេញច្បាប់សន្តិសុខជាតិថ្មី និងដាក់ឲ្យអនុវត្តជាផ្លូវការលើទីក្រុងស្វយ័តមួយនេះ។ បើតាមប្រភពពីសេតវិមានអាមេរិក លោកស្រី ខារី ឡាំ, អគ្គស្នងការប៉ូលិសហុងកុងលោក គ្រីស ថាំង (Chris Tang) ព្រមទាំងមន្ត្រីសន្តិសុខ និងយុត្តិធម៌ជាន់ខ្ពស់នៅទីក្រុងនេះ ត្រូវបានបង្កកទ្រព្យសម្បត្តិដែលពួកគេមាន ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ហើយជនជាតិអាមេរិកាំងនានា មិនអាចធ្វើទំនាក់ទំនងពាណិជ្ជកម្ម ជាមួយមន្ត្រីហុងកុងទាំងអស់នេះបានទៀតឡើយ។ នៅមុននេះបន្តិច រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានលើកឡើងថា ការដាក់ទណ្ឌកម្មថ្មីលើមន្ត្រីជួរមុខទីក្រុងហុងកុងនេះ គឺជាសារយ៉ាងច្បាស់មួយ ផ្ញើទៅកាន់ទីក្រុងប៉េកាំងថា អ្វីដែលបានកើតឡើងនៅទីក្រុងហុងកុង គឺជារឿងដែលមិនអាចទទួលយកបាន។ បន្ថែមពីនេះ លោក ប៉ុមប៉េអូ ក៏បានអះអាងទៀតថា អាមេរិកមិនអាចឈរនៅស្ងៀមនោះឡើយ នៅពេលឃើញប្រជាជនទីក្រុងហុងកុង រងគ្រោះដោយដៃបក្សកុម្មុយនិស្តចិន។ គួរបញ្ជាក់ថា ទាំងទីក្រុងហុងកុង និងទីក្រុងប៉េកាំង មិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះទង្វើរបស់សហរដ្ឋអាមេរិក ខាងលើនេះឡើយ ប៉ុន្តែវានឹងអាចកើតមានឡើង នៅក្នុងពេលឆាប់ៗនេះ៕

Read More

ម្ចាស់ចំការដកសោរម៉ូតូ ឲ្យស្បថ និងឲ្យយកស្លឹកសាវម៉ាវប៉ុន្មានមែកដាក់កន្លែងដើមវិញ ឥឡូវនេះគាត់ចេញវិដេអូបកស្រាយថា គាត់មិនកំណាញ់ទេ គឺមកពីហេតុផលទាំងនេះ

ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយសារតែ ម្ចាស់ចំការសាវម៉ៅមួយកន្លែងនៅខេត្តកំពត បានថតវិដេអូបង្ហោះ ដោយរឿងហេតុគឺស្រ្តីជាអ្នកលក់សាវម៉ាវម្នាក់ទិញសាវម៉ៅគេមកលក់តែ ខ្វះស្លឹកក៏ជិះម៉ូតូឌុបកូនតូចៗ ចូលទៅប៉ះស្លឹកសាវម៉ាវនៅចំការរបស់គាត់ដោយគ្មានបានសុំ ហើយពេលគាត់ចាប់បាន ក៏ដកសោរម៉ូតូ ហើយឲ្យស្ត្រីអ្នកលក់សាវម៉ាវនោះបេះស្លឹក យកទៅទុកកន្លែងដើមវិញ។ ម្ចាស់ចំការនិយាយថាស្រ្តីអ្នកលក់សាវម៉ាវនោះ មកបេះស្លឹកសាវម៉ាវគាត់រាល់ថ្ងៃ មិនត្រឹមតែប៉ុណ្ណោះថែមទាំងស្រដីឲ្យស្រ្តីនោះស្បថ បើមិនដែលកាច់ ឲ្យស្បថជាមួយលោកតា ប្រយ័ត្នងាប់ចោលកូនទៀតផង។ ឥលូវនេះម្ចាស់ចំការបានចេញវិដេអូបកស្រាយ ដោយបាននិយាយថា គាត់គ្រាន់តែមិនចង់ឲ្យអ្នកលក់បន្លំអតិថិជន ដោយយកសាវម៉ាវនាំចូលពីថៃ ឬ វៀតណាម មកលក់បន្លំ ធ្វើឲ្យខូចឈ្មោះ ទិញគេហើយលួច​កាច់​មែក​សាវម៉ាវ​ពីចំការគាត់ យក​ទៅ​បន្លំ​គេ​វា​មិនល្អ​ទេ។ សូមប្រិយមិត្តទស្សនាវិដេអូបកស្រាយរបស់គាត់ខាងក្រោម ដើម្បីឲ្យដឹងលំអិត៖

Read More

ក្រសួងសុខាភិបាលរកឃើញករណីសង្ស័យជំងឺគ្រុនឈីកលើពលរដ្ឋជាង២ពាន់នាក់ នៅ១៥ខេត្ត, រដ្ឋមន្ត្រីអំពាវនាវ ឲ្យបង្កើនចលនាលុបបំបាត់ជម្រកមូសខ្លា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពនៃជំងឺឈីក (ឈីកគន់ហ្គន់យ៉ា) នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ ក្នុងសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រសួងរកឃើញករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ២០៤៧ នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុន ឈាមពីមន្ទីរសុខាភិបាលខេត្តចំនួន១៥ខេត្ត រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្ដាល កំពង់ធំ តាកែវ កំពត និងខេត្តព្រះសីហនុ។ ក្រសួងបន្តថា នៅក្នុងចំនួនសរុបករណីសង្ស័យជំងឺគ្រុនឈីកខាងលើមាន ៥៨% (ស្មើនឹង១១៨៤នាក់) កើតមានលើមនុស្សពេញវ័យ ចំនួន ៣០.៣% ជាកុមារអាយុលើសពីប្រាំឆ្នាំ និងចំនួន១១.៧% ជាកុមារមានអាយុក្រោមប្រាំឆ្នាំ។ គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៥៨.២% (ស្មើនឹង ៦៨៩នាក់) និងអ្នកជំងឺភេទប្រុសមាន ៤១.៧% (ស្មើនឹងចំនួន ៤៩៤នាក់)។ ចំនួនអ្នកឈឺជាង ៨០% នៃករណីសង្ស័យសរុប គឺមកពីខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និងខេត្តតាកែវ។ អ្នកជំងឺប្រមាណជា ៩០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ ហើយនៅសល់១០% កំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានបញ្ជាក់ផងដែរថា អ្នកជំងឺប្រមាណជា ៧២.៤០% នៃករណីសង្ស័យសរុបខាងលើ គឺមានជំងឺគ្រុនឈីក។ លទ្ធផលធ្វើការសិក្សាបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក៏បានបង្ហាញដែរថា នៅក្នុង និងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម…

Read More

ប្រពៃណាស់! លោកឧកញ៉ា ឌួង ឆាយ ព្រមទាំងភរិយា បានស្កាត់មកជួបក្មួយស្រីរងគ្រោះ ដើម្បីធ្វើរឿងមួយនេះ….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានដឹងរួចហើយថា ស្ដ្រីម្នាក់ ដែលយកកាំ បិ ត វះ មុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះ គ្នា នោះនៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ ត្រូវបានលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ ទា រុ ណ ក ម្ម និង អំ ពើ ឃោ រ ឃៅ រួចបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចា ត់កា របន្តតាមនីតិវិធី យោងតាមមាត្រា២១១នៃក្រមព្រ ហ្មទណ្ឌឃើញថាស្ត្រីរូបនេះត្រូវប្រឈមនឹងការជា ប់ពន្ធ នា តុលាការចោ ទប្រកា ន់ស្ដ្រីគារពី១០ឆ្នាំទៅ២០ឆ្នាំ ។ យ៉ាងណាមិញ សូមបញ្ជាក់ថាស្ត្រី រូបនេះឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យបញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចា ត់ការតាមច្បាប់ ចំណែកឯក្រុមគ្រួសារក្មេងស្រីរងគ្រោះឯណោះវិញ បានទាមទារនៅក្នុងពាក្យបណ្ដឹងទាមទារសំណងពីជនដៃដល់នូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារព្រមទាំងស្នើរសុំឲ្យចាត់ការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។ ទន្ទឹមនឹងរឿងនេះដែរ លោកជំទាវ ម៉ាលីណា ភរិយាលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារពីស្ថានភាពក្មេងស្រីរងគ្រោះថា “ថ្ងៃនេះឆ្លៀតពេលពីការងារបានទិញតុក្កតា និងជូនថវិកាបន្តិចបន្តួចអោយក្មួយ សុជាតា និងសួរសុខទុក្ខអំពីស្ថានភាពជំងឺមុខរបួសរបស់ក្មួយ និងញាំតែទឹកដោះគោគុជអោយក្មួយស្រីបានចេញពីផ្ទះខ្លះដើម្បីអោយក្មួយមានភាពរឹងមាំ និងក្លាហានហ៊ានចេញមកក្រៅផ្ទះជួបគេឯង ពីព្រោះខ្ញុំបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រី។ ពូមីងគ្មានអ្វីក្រៅពីអាណិត និងលើកទឹកចិត្តបួងសួងបន់ស្រន់អោយក្មួយស្រីបានជាសះស្បើយដូចដើម”៕

Read More

ម៉ៃ សុគន្ធ អាចនឹងចត់បាយ! Love Riya កំពុងម៉ួម៉ៅ រឿងបាត់ទូដែកផង ហើយមកឃើញ ម៉ៃ សុគន្ធ ទើសខុសរឿងទៀត មានអី Love Riya ប្រលះ បោះសម្តីធ្ងន់ៗទៅ ម៉ៃ សុគន្ធ វិញថា…(មានវិដេអូ)

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះអ្នកនាង Love Riya បានជួបរឿងស៊យមួយដោយសារតែមានចោរចូលផ្ទះលួចទូដែកអស់មួយ ខណៈពេល តារាហ្វេសប៊ុករូបនេះ បានធ្វើដំណើរកម្សាន្តជាមួយបុគ្គលិកទៅកាន់ខេត្តកំពត ហើយពេលត្រឡប់មកផ្ទះវិញឃើញដូច្នេះក៏បង្ករឲ្យមានការភ្ញាក់ផ្អើលតែម្តងទៅ ។ យ៉ាងណាមិញចំពោះរឿងចោរចូលផ្ទះលួចទូដែកនេះបានធ្វើឲ្យមហាជនជាច្រើនបានមានការភ្ញាក់ផ្អើលខ្លាំងមែនទែ ព្រោះតារាហ្វេសប៊ុករូបនេះមានលុយច្រើនណាស់ ហើយគ្រប់គ្នាគិតថាចោរប្រហែលជាផ្អែមមាត់ហើយដែលលួចបានទូដែករបស់ Love Riya តែចុងក្រោយមានអីបាក់ចង្កេះខ្ទិចព្រោះនៅក្នុងទូដែកនោះគ្មានលុយសូម្បីតែ១រៀល ។ ជាមួយគ្នានេះដែរស្របពេលរឿងចោរចូលលួចទូដែកគ្មានលុយរបស់ Love Riya កំពុងតែមានការផ្ទះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថា មានតារាហ្វេសប៊ុកម្នាក់ទៀតដែលគ្រប់គ្នាហៅថា មហាទើស នោះគឺ ម៉ៃ សុគន្ធ បានបង្ហោះសារនិងភ្ជាប់ជាមួយនិងរូបភាពផ្ទះរបស់អ្នកនាង Love Riya ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « ផ្ទះនិងឡាន អត់សុីមេទ្រីគ្នាសោះវេស(ផ្ទះមិនសមឡាន ឡានមិនសមផ្ទះ) » ។ ក្រោយឃើញបែបនេះរួចធ្វើឲ្យអ្នកនាង Love Riya បានចេញមុខធ្វើការបកស្រាយឆ្លើយតបទៅកាន់លោក ម៉ៃ សុគន្ធ យ៉ាងចាស់ដៃផងដែរ ៕ តោះដើម្បីចង់ជ្រាបឲ្យកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ ៖

Read More

មិនធម្មតាមែន ! បទចម្រៀងរបស់ ខេម និង តន់ ច័ន្ទសីម៉ា “ចង់សុំ Wifi” បានបំបែកកំណត់ត្រាយ៉ាងឆាប់រហ័ស ឈរ​លើ​គេ​បំផុត​ ក្នុងបណ្ដាញ Tik tok នៅកម្ពុជា

ភ្នំពេញ៖ តារាចម្រៀងសំលេងស្អក លោក ខេម ដែលបានទើបតែចេញពីផលិតថោន ឈានជើងចូលផលិតផល Galaxy Navatra ដែលត្រូវបានហ្វេនៗគាំទ្រយ៉ាងច្រើនកុះករនោះ កាន់តែសាងកេរ្តិ៍ឈ្មោះនៅក្នុងផលិតថ្មី​ ដោយចាប់ដៃច្រៀងជាមួយ កញ្ញា តន់ច័ន្ទ ស៊ីម៉ា ក្នុងបទច្រៀង “ចង់ សុំ Wifi” កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញ សង្គម Tik tok នៅក្នុងប្រទេសកម្ពុជា។ ការបំបែកកំណត់ត្រាថ្មីដំបូងគេនេះ បានធ្វើឲ្យមហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានដឹងតួលេខ ចំនួនអ្នកលេងជាងគេ​នៅលើបណ្តាញសង្គម TikTok ព្រោះតែបទចម្រៀងមួយបទ បានទាក់ទាញចិត្តអ្នកលេងឲ្យសប្បាយ ទាំងក្បាច់រំាំ និង អត្តន័យនៅក្នុងបទចម្រៀង គឺល្អទាំងព្រមតែម្តង។ ដោយឡែកបើបយោងតាមការស្រាវជ្រាវ ពីក្រុមបច្ចេកទេស បានប្រាប់ថា បើគិតត្រឹមព្រឹកថ្ងៃទី០៧នេះ បទចម្រៀងរបស់តារាចម្រៀងទាំងពីរ បាននឹងកំពុងតែឈរនៅលំដាប់លេខ១ ក្នុងនាមជាបទចម្រៀងជាតិដែលមានអ្នកពេញចិត្ត យកទៅធ្វើវីដេអូកម្សាន្ត សប្បាយបន្តបង្ហោះនៅលើកម្មវិធី Tik Tok ច្រើនជាងគេបង្អស់។ មិនត្រឹមតែប៉ុណ្ណឹងទេ គឺមានបទចម្រៀងជាច្រើនទៀតរបស់ ផលិតកម្ម Galaxy Navatra ក៏កំពុងទទួលបានការពេញចិត្តកាត់តលេងកំសាន្ត នៅក្នុងបណ្ដាញសង្គមដ៏ពេញនិយមរបស់ចិនមួយនេះផងដែរ៕

Read More

ឌីជេ ណាណា ដាស់តឿនដល់ក្រមុំៗគ្រប់រូប មុននឹងជ្រើសរើសយកប្ដី ត្រូវមើលលើចំណុចមួយនេះសិន មុននឹងសម្រេចចិត្តថា ការ ឬ មិនការ…

ភ្នំពេញ ៖ DJ ដ៏ល្បីឈ្មោះ ពូកែខាងវោហាស័ព្ទ និងពូកែដោះស្រាយបញ្ហាទូទៅរបស់បងប្អូន មិត្តនារីៗ មិត្តបុរសៗ ដែលជាទូទៅ គឺអ្នកនាង បានដោះស្រាយច្រើនជាងគេ គឺបញ្ហា ស្នេហារបស់យុវជន ខណៈពេលនេះ អ្នកនាង ណាណ បានសាងគ្រួសារយ៉ាងផ្អែមល្អែមជាមួយស្វាមី របស់អ្នក ព្រមទាំងកំពុងតែពរពោះកូននៅផ្ទៃថែមទៀតផង។ ឌីជេស្រីរូបនេះ បានបង្ហោះសារមួយឃ្លាធ្វើឲ្យអ្នកចង់បានស្វាមីហាក់ស្រឡាំងកាំងយ៉ាងខ្លាំង ពេលបានអានសាររបស់អ្នកនាង បង្ហោះនោះ ។ នៅក្នុងសារនោះអ្នកនាងបានរៀបរាប់ថា “ចាំណាក្រមុំៗ! យើងជ្រើសរើសប្តីបាន តែកូនយើងជ្រើសរើសឪពុកមិនបានទេ កុំតាមតែបេះដូងខ្លួនឯងមួយប្រាវ សុខចិត្តមើលឲ្យយូរ វិភាគឲ្យច្រើន …ជួយជ្រើសរើសឪពុកល្អម្នាក់ឲ្យកូនយើងផង”។ នៅក្នុងសារមួយឃ្លានេះ បានដាស់តឿនដល់មិត្តនារីៗ ឲ្យមានការប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តជ្រើសរើសយកបុរសម្នាក់មកធ្វើជាស្វាមី និងធ្វើជាឪពុកកូននៅក្នុងផ្ទៃ ព្រោះថា ក្តីស្រលាញ់គឺកើតងាយ តែពេលដែលមានបញ្ហា និងរកវិធីដោះស្រាយគឺពិបាកណាស់ ដូចនេះត្រូវគិតមុននឹងសម្រេចចិត្តធ្វើអ្វីមួយ កុំតាមតែចិត្តខ្លួនឯងពេក ត្រូវចេះស្វែងយល់ឲ្យបានល្អ ទើបយើងជួបបុរសម្នាក់ដែលល្អសម្រាប់ជីវិតយើង៕

Read More