ឥណ្ឌាបំបែកកំណត់ត្រាទៀតហើយ! ក្នុង១ថ្ងៃរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៥៧,០០០នាក់!

August 1, 2020 admin 0

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥៧,១១៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៦៤នាក់ផងដែរនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។ នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ករណីឆ្លងថ្មីៗ នៅក្នុងប្រទេស រហូតមកទល់ពេលនេះ។ ជាសរុបករណីឆ្លង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ […]

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ!

August 1, 2020 admin 0

(ភ្នំពេញ)៖ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នៅពេលនេះលោក រ៉ុង ឈុន កំពុងស្ថិតក្រោមការសាកសួរនាំពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។  

ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី ត្រូវបានបើកការដ្ឋានសាងសង់ !

August 1, 2020 admin 0

(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក តឹក សាលី អនុរដ្ឋលេខាធិការ តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអញ្ជើញចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ពិធីនេះធ្វើឡើងនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ […]

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥នាក់ថ្មីទៀត ដែលសុទ្ធសឹងជាករណីនាំចូល

August 1, 2020 admin 0

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៥នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូល។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នករកឃើញឆ្លងជំងឺកូវីដ១៩ថ្មីនេះ មានម្នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី និង៤នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសប៉ាគីស្ថាន។ អ្នកទាំង៥នាក់នោះរួមមាន៖ ១៖ បុរសជនជាតិឥណ្ឌូនេស៊ីអាយុ ១៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ […]

លោក រ៉ុង​ ឈុន​ ត្រូវ​បាន​សមត្ថកិច្ច​ ចា ប់ឃាត់ខ្លួន​នៅមុននេះបន្តិច​ ពីបទ​បំភ្លៃការ​ពិត​ពាក់ព័ន្ធ​រឿងព្រំដែន​ កម្ពុជា និង​វៀតណាម

August 1, 2020 admin 0

(ព័ត៌មានបឋម) នៅ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះ លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​ចា ប់ ខ្លួន នៅប្រហែលជាម៉ោង ៩:៣០ នាទី​មុន​នេះ ។ លោក រ៉ុង ឈុន ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ហើយ​លោក​ត្រូវ​បាន​ចា ប់ ខ្លួន ក្រោយពី​លោក​ទើបតែ​និយាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា […]

កុមារអច្ឆរិយ និយាយបាន ១៥ភាសា ធុច សាឡិ ត្រឡប់មកកម្ពុជា ជាមួយនឹងការអភិវឌ្ឍខ្លួនបានយ៉ាងល្អ

July 31, 2020 admin 0

កាលពីឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមិនធម្មតា ជាមួយកុមារា មុខស្រស់ សម្តីផ្អែម ដែលអាចនិយាយបានរហូតដល់ទៅ១៥ភាសា នៅក្នុងខេត្តសៀមរាប។ នៅព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ យុវសិស្ស ធុចសាឡិ បានបង្ហាញវត្តមានរបស់គាត់នៅក្នុងកម្មវិធី «ការបង្ហាញជាផ្លូវការរបស់ យុវសិស្ស ធុច សាឡិ ដែលបានក្លាយជាយុវជនសុឆន្ទៈកម្ពុជា» ក្រោមការរៀបចំឡើងដោយ ក្រុមហ៊ុន Fun Entertainment។ ស្របជាមួយគ្នានេះដែរ យុវសិស្ស […]

ក្រសួងសុខាភិបាល ស្នើអភិបាលខេត្តជាប់ព្រំដែនវៀតណាម បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងស្នើពលរដ្ឋកុំឱ្យទៅប្រទេសវៀតណាម

July 31, 2020 admin 0

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានស្នើទៅអភិបាលរាជធានី-ខេត្តទាំង២៥ ជាពិសេខខេត្តជាប់ព្រំដែនវៀតណាម ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការចាំបាច់មួយចំនួន ដើម្បីបង្ការការឆ្លង និងរីករាលដាលជំងឺកូវីដ១៩ពីប្រទេសវៀតណាម។ លោករដ្ឋមន្ត្រី ក៏បានស្នើប្រជាពលរដ្ឋកុំឱ្យធ្វើដំណើរទៅប្រទេសវៀតណាម បើមិនមានការចាំបាច់ទេនោះ។ ក្នុងលិខិតជម្រាបជូនទៅអភិបាលរាជធានី ខេត្តនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើការកត់សម្គាល់ថា នៅពេលថ្មីៗនេះ ប្រទេសវៀតណាម […]

ឌីជេ តាប៊ុយ បង្ហោះសារសុំទោសជាសាធារណៈ ទទួលស្គាល់សំដីមិនសមរម្យ ដែលខ្លួនបាននិយាយ ក្នុងកម្មវិធី «ពេញចិត្តឬអត់?»

July 31, 2020 admin 0

(ភ្នំពេញ)៖ ឌីជេ តាប៊ុយ ដែលគ្រប់គ្នាស្គាល់ថា ជាផលិតករកម្មវិធី «ពេញចិត្តឬអត់?» របស់ទូរទស្សន៍ MYTV បានចេញមុខសុំទោសជាសាធារណៈ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម បន្ទាប់ពីមានការប្រតិកម្មពីមហាជន ក៏ដូចជាមន្ត្រីក្រសួងព័តមាន ទៅលើការប្រើពាក្យពេចន៍មិនសមរម្យ ប៉ះពាល់ដល់កិត្តិយសស្ថានីយទូរទស្សន៍ជាតិ (ទទក)។ តាមរយៈបណ្តាញសង្គម លោក តាប៊ុយ បានសរសេរសារ ទទួលស្គាល់កំហុសយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជាពិធីករក៏ដូចជាផលិតករ នៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើច ដែលប៉ះពាល់ដល់ទូរទស្សន៍ជាតិកម្ពុជា […]

លោក ជិន ម៉ាលីន ហៅរបាយការណ៍របស់អង្គការសិទ្ធិមនុស្សថា ជាការលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តខុសច្បាប់

July 30, 2020 admin 0

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានហៅរបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្សចំនួន៣នៅកម្ពុជា ដែលលើកឡើងថាកម្ពុជាមានឱនភាពលើការអនុវត្តសេរីភាពមូលដ្ឋាន គឺជារបាយការណ៍មួយធ្វើឡើងមិនបានឆ្លុះពីព្រឹត្តិការណ៍ និងទិដ្ឋភាពនៅក្នុងសង្គមកម្ពុជា។ លោក ជិន ម៉ាលីន ក៏បានចាត់ទុករបាយការណ៍នេះថា ជាការលើកទឹកចិត្តឱ្យក្រុមប្រឆាំងរាជរដ្ឋាភិបាល រឹតតែធ្វើសកម្មភាពបំពានច្បាប់ថែមទៀត។ ប្រតិកម្មរបស់លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីអង្គការសិទ្ធិមនុស្សនៅកម្ពុជាចំនួន៣រួមមាន៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព កាលពីថ្ងៃទី២៩ ខែកក្កដា […]

បើស្រលាញ់ស៊ែរមួយ សមជាមន្ត្រីគំរូរមែន! ថ្ងៃនេះ អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ជាជូនប្រជាពលរដ្ឋ ដល់មូលដ្ឋានស្រុកបាកាន ដោយប្រើប្រាស់រយៈពេលវេលា៧ម៉ោង បានសម្រេច២៥ករណី…(មានវីដេអូ)

July 30, 2020 admin 0

(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នា ចំនួន២៥ករណី ដល់មូលដ្ឋានផ្ទាល់ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា និងដើម្បីកាត់បន្ថយកុំឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្ត ទៅលើរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងក្រុមគ្រួសារ។ កិច្ចដំណោះស្រាយ ត្រូវបានធ្វើឡើងនៅលើសាលាឆាន់វត្តបាកាន ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង […]