សូមជូនដំណឹង ! ចំនួនសរុបកើនដល់ ជិត ១ម៉ឺននាក់ហើយ សម្រាប់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

ភ្នំពេញ ៖ ក្រសួង​សុខាភិបាលបានជូនដំណឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០​ឲ្យប្រជាពលរដ្ឋដឹងថាក្រសួង​សុខាភិបាល​ បានធ្វើតេស្ត​អ្នកប៉ះពាល់​សរុប​ទាំងអស់ចំនួន ៩៧៩៣នាក់ ដែលក្នុងនោះ មានករណីវិជ្ជមាន​កូវីដ-១៩ ថ្មី ចំនួន ២៣នាក់។ យ៉ាងណាមិញនាព្រឹកថ្ងៃទី៤ ខែធ្នូនេះ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ដែលសុទ្ធតែអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅសល់សំណាកចំនួន ៧៩ផ្សេងទៀត ដែល​វិភាគបន្ត​នៅថ្ងៃទី៤ ខែធ្នូនេះ។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់ (ស្ត្រី ៧៦នាក់ និងបុរស ២៥៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់៕

Read More

នាយករដ្ឋមន្រ្តីអង់គ្លេស នឹងផ្សាយផ្ទាល់ពេលលោកចាក់វ៉ាក់សាំងកូវីដ-១៩លើទូរទ្សសន៍ តែលោកនឹងមិនចាក់មុនគេនោះទេ

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅថ្ងៃទី៣ ធ្នូនេះបានអោយដឹងថា លោកនារយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន នឹងធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទ្សន៍ ដើម្បីបង្ហាញអោយពលរដ្ឋអង់គ្លេសដឹងថា វាគឺមានសុវត្ថិភាព ប៉ុន្តែលោកនឹងមិនមែនជាអ្នកចាក់វាមុនគេនោះទេ នេះបើតាមការអោយដឹងរបស់អ្នកនាំពាក្យនាយករដ្ឋមន្រ្តីរូបនេះ។ អ្នកនាំពាក្យរបស់នារយករដ្ឋមន្រ្តីរូបនេះបានបន្តថា លោក ចនសុន នឹងតម្រូវអោយតម្រង់ជួររងចាំដូចគេដូចឯង ក្នុងការទទួលបានវ៉ាក់សាំងរបស់Pifzer ដោយលោកនឹងផ្តល់អទិភាពដល់ក្រុមមនុស្សចាស់ មន្រ្តីសុខាភិលបាល ក្រុមមនុស្សងាយរងគ្រោះ ឬជនដែលត្រូវការវ៉ាក់សាំងចាំបាច់បំផុតមុន។ គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីវ័៥៦ឆ្នាំរូបនេះ ធ្លាប់បានឆ្លងកូវីដ-១៩ម្តងរួចមកហើយកាលពីដើមឆ្នាំនេះ ហើយលោកបានអោយដឹងថា ការចុះកុងត្រាអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងដល់ពលរដ្ឋអង់គ្លេស គឺដើម្បីក្តីសង្ឃឹមអាចយកឈ្នះជំងឺកូវីដ-១៩ នឹងដើម្បីអោយសេដ្ឋកិច្ចរួមទាំងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋត្រលប់មកដូចដើមវិញ។

Read More

ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបជិត៩ពាន់នាក់ ដែលក្នុងចំនួននោះ បានឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ១៩នាក់ហើយ

បើយោងតាមគណនីហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា គិតពីថ្ងៃទី ២៩ខែវិច្ឆិកាដល់ថ្ងៃទី ២ខែធ្នូឆ្នាំ២០២០ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ៨៧៦៦នាក់ ដែលក្នុងចំនួននេះ បានឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ១៩នាក់ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។ នៅថ្ងៃទី ២ខែធ្នូឆ្នាំ ២០២០ក្រសួងសុខាភិបាលបានយកវត្ថុសំណាកដែលនៅសល់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ចំនួន១០៨១នាក់ បូកបន្ថែមនិងវត្ថុសំណាកដែលទទួលបាននៅថ្ងៃដដែល ពីខេត្ត និងរាជធានី សរុបចំនួន ៥៥៤នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺមានលទ្ធផលវីជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ៩៦សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមាន កូវីដ ១៩ ថ្មី ចំនួន០២នាក់ ទី១.ស្រ្តីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មានស្វាមីជាអនុប្រធានាយកដ្ឋាពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ-១៩)។ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់ស្រ្តីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ទី២.ស្រ្តីជនជាតិខ្មែរអាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតស្រ្តីខាងលើ )ជាបុគ្គលិកធនាគារការឆេយូណាយធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្ត វត្ថុសំណាក របស់ស្រ្តីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ គឺវិជ្ជមាន វីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

Read More

ទ្រាំលែងបាន ! លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានចេញសារព្រមានធ្ងន់ៗទៅកាន់ជំទាវឧកញ៉ា អ៊ាន សៀវមុី ទាំងយប់ព្រោះតែ…

(ហ្វេសប៊ុក) ៖ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា សិល្បករកម្ពុជា បានជូនដំណឹងឲ្យមហាជនដឹងបែបនេះថា ៖ អីយ៉ា រឿងធំហើយ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានចេញសារព្រមានលោកជំទាវឧកញ៉ា អ៊ាន សៀវមុី ទាំងយប់ដោយ សូមបញ្ឈប់ជាបន្ទាន់ បើមិនដូច្នោះទេលិខិតផ្លូវច្បាប់និង រង់ចាំស្វាគមន៍ឧកញ៉ា អ៊ាន សៀវមុី ហើយ ។ បន្ទាប់ពីសំដីនិយាយមិនបានគិតរបស់លោកកជំទាវឧកញ៉ា អ៊ាន សៀវមុី ស្រាប់តែ លោកជំទាវឧកញ៉ា នឹម វណ្ណៈបានចេញប្រតិកម្មតបភ្លាមៗ ហើយបានសរសេតបសារថា:សារនេះផ្ញើរជូនចំពោះបុគ្គលឈ្មោះ អ៊ាន សៀវមុី ដែលមានងារជាឧកញ៉ា និងគេដែរ។ កន្លងមកខ្ញុំធ្លាប់បានស្គាល់ និងធ្លាប់គិតថាជាមនុស្សដែលអាចរាប់អានបាន ។តែបន្ទាប់ពីស្គាល់បានមួយរយះកន្លងមកឃើញថា មិនអាចបន្តរាប់អានបានទៀតទេ ។ ហើយក៏មិនចង់មានបញ្ហាអ្វីនិងគ្នាដែរ ។តែនៅថ្ងៃនេះ ខ្ញុំបានលឺសំលេងអ្នកនិយាយពីឈ្មោះរបស់ខ្ញុំនៅក្នុងការឡាយលើបណ្តាញសង្គមFacebook ។ ដូចនេះ សូមបញ្ឈប់ជាបន្ទាន់ រាល់ការនិយាយអ្វីទាំងអស់ដែលមានទាក់ទងនិងឈ្មោះខ្ញុំចាប់ពីវិនាទីនេះតទៅ ។ បើមិនដូច្នោះទេលិខិតផ្លូវច្បាប់និង រង់ចាំស្វាគមន៍ឧកញ៉ា អ៊ាន សៀវមុី ហើយ ។ បន្ទាប់ពីលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ចេញសារបែបនេះ គេមិនទាន់ឃើញឧកញ៉ា អ៊ានសៀវមុី តបវិញឡើយ ៕

Read More

ថ្មីៗ!​ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី (video)

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសមួយដោយអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី មកកម្ពុជានាពេលថ្មីៗនេះ។ ជាមួយសារអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការធ្វើចត្តាឡីស័កដ៏ច្បាស់លាស់របស់សម្តេចផងដែរ។ សូមស្តាប់សារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន មានចំនួនជាង២៣នាទី៖ ប្រភព:Fresh News

Read More

ហេតុតែល្បី ! កូនខ្មែរនៅកូរ៉េឈ្មោះ E E ហេតុតែគាំទ្របទ “ពឺតៗ” ខំច្រៀងតាមលោកខេមរៈ សិរីមន្ត តែសម្លេងវិញមិនបាច់ថ្លែង..(មានវីដេអូ)

ប្រិយមិត្តប្រាកដជាបានស្តាប់រួចមកហើយបទចម្រៀងដែលចេញជាផ្លូវការបានប្រមាណ១ខែ បទ “ពឺតៗ” របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុង ផលិតកម្ម រស្មីហង្សមាស កំពុងតែបន្តឆក់យកការគាំទ្រយ៉ាងគំហុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥឡូវនេះទៀតបទដែលមានទំនុកភ្លៀងឡូយមួយនេះ កំពុងស៊ីដាច់គេនៅប្រព័ន្ធបណ្ដាញសង្គម Tiktok ថែមទៀតផង។ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ បទចម្រៀងនេះនត្រឹមតែល្បីនៅក្នុងស្រុកខ្មែរប៉ុណ្ណោះទេ ក្រឡេកមើលក្នុងចំណោមអ្នកដែល Cover វីដេអូសម្រាប់បទមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺមានទាំងខាងប្រទេសថៃ ប្រទេសឡាវ និងនៅប្រទេសវៀតណាម យ៉ាងច្រើនព្រោងព្រាតទៀតផង បទចម្រៀងដ៏មានប្រជាប្រិយមួយបទនេះមិនត្រឹមតែកំពុងល្បីកក្រើកក្នុង TikTok ប៉ុណ្ណោះទេ នៅក្នុង YouTube ក៏កំពុងតែកើន View ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រើតៗដល់ទៅជិត 7 លានដងទៅហើយ។។ យ៉ាងណាមិញប្រិយមិត្តជាច្រើនកំកំពុងតែចាំអ៊ុតមើល MV ផ្លូវការបទនេះទៀត ក្រោយពីឆក់យកការគាំទ្រយ៉ាងគំហុកដោយគ្រាន់តែទើបចេញជា Audio បែបនេះ ក្រោយដឹងដំណឹងនេះភ្លាម លោក ខេមរៈ សិរីមន្ត បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ហើយបានបញ្ជាក់បន្ថែមថា “ប្រទេសជិតខាងក៏ចូលចិត្តបទពឺតៗយើងដែរ នេះគឺជាប្រវត្តិសាស្រ្តមួយ សំរាប់ខ្ញុំ តាមរយៈ បទ ពឺតៗ នេះ យើងបានផ្សព្វផ្សាយនូវវប្បធម៌ ភាសា និងអក្សរសាស្រ្តខ្មែរយើង អោយប្រទេសជិតខាងស្គាល់ កាន់តែច្បាស់ថែមទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕    

Read More

វិធីបញ្ឈប់ការជំពាក់បំណុលគេរាល់ខែ!

ជាការពិតណាស់ អ្នកទាំងអស់គ្នាសុទ្ធសឹងតែមានការចំណាយជាច្រើនដែលត្រូវរ៉ាប់រ៉ងប្រចាំថ្ងៃនេះ។ ក្នុងនោះដែរអ្នកក៏អាចមាននូវការចំណាយផ្សេងៗតាមរយៈការប្រើប្រាស់ប័ណ្ណឥណទានដែលត្រូវសងប្រាក់ត្រឡប់ផងដែរ។ ចំពោះការចំណាយទាំងអស់នេះ ប្រសិនបើអ្នកមានការគ្រប់គ្រងជាការពិតណាស់ អ្នកទាំងអស់គ្នាសុទ្ធសឹងតែមានការចំណាយជាច្រើនដែលត្រូវរ៉ាប់រ៉ងប្រចាំថ្ងៃនេះ។ ក្នុងនោះដែរអ្នកក៏អាចមាននូវការចំណាយផ្សេងៗតាមរយៈការប្រើប្រាស់ប័ណ្ណឥណទានដែលត្រូវសងប្រាក់ត្រឡប់ផងដែរ។ ចំពោះការចំណាយទាំងអស់នេះ ប្រសិនបើអ្នកមានការគ្រប់គ្រង ផ្នែកហិរញ្ញវត្ថុពុំបានល្អវិញនោះ ពេលខ្លះអាចធ្វើឱ្យអ្នកកាន់តែកើតមាននូវបំណុលបន្ថែមទៀតផង។ ដូច្នេះ ក្នុងករណីដែលអ្នកជួបប្រទះបញ្ហាបំណុលហើយនោះ អ្នកគួរមានវិធីសាស្រ្តផ្ទាល់ខ្លួនក្នុងការដោះស្រាយបំណុលរបស់អ្នកឱ្យមានប្រសិទ្ធិភាពផងដែរ។ វិធីទាំង ៥ នេះអាចជួយឱ្យអ្នកកាត់បន្ថយការជំពាក់បំណុលគេ៖ ចាប់ផ្តើមដោយការធ្វើបញ្ជីចំណូល-ចំណាយផ្ទាល់ខ្លួន៖ ត្រូវដឹងពីប្រភពចំណូលសរុប ក៏ដូចជាទឹកប្រាក់ត្រូវចំណាយជាប្រចាំរបស់អ្នក ព្រោះអ្នកអាចដឹងច្បាស់ថាតើអ្នកអាចនៅសល់ប្រាក់ប៉ុន្មានបន្ទាប់ពីការចំណាយនានារួច។ វាជាការល្អមួយប្រសិនបើអ្នកកាត់បន្ថយចំណាយខ្លះៗដែលមិនចាំបាច់សម្រាប់អ្នកផងដែរ។ បង្កើតកញ្ចប់ថវិកាប្រចាំខែ៖ ការធ្វើបែបនេះអាចធ្វើឱ្យអ្នកគ្រប់គ្រងការចំណាយរបស់អ្នកបានល្អជាងមុន ពីព្រោះអ្នកអាចតាមដានការចំណាយរបស់អ្នកកាន់តែច្បាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចដឹងពីប្រភពចំណាយច្រើនរបស់អ្នក ដែលអាចជួយកាត់បន្ថយទម្លាប់ចំណាយច្រើនទៅលើវា។ កំណត់ការចាយវាយរបស់អ្នក៖ អ្នកគួរតែមានការកំណត់ចំពោះខ្លួនអ្នកនូវការចំណាយនានាដែលអ្នកត្រូវមាន។ ឧទាហរណ៍ ការកំណត់ការចាយវាយទូទៅប្រចាំថ្ងៃយ៉ាងច្រើនត្រឹម ២០,០០០រៀល។ រកប្រាក់បន្ថែមដើម្បីដោះស្រាយបំណុល៖ អ្នកគួរតែធ្វើការងារថែមម៉ោង ឬលក់ទំនិញនានាតាមអនឡាញតាមដែលអាចធ្វើទៅបានពីព្រោះវាអាចជួយបង្កើនចំណូលរបស់អ្នកបានមួយកម្រិតផងដែរ។ រកវិធីថ្មីដើម្បីសន្សំប្រាក់៖ ទម្លាប់នៃការប្រើប្រាស់ប្រាក់របស់អ្នកពីមុនប្រហែលជាពុំទាន់ត្រឹមត្រូវដែលធ្វើឱ្យអ្នកមិនអាចសន្សំប្រាក់បានក្នុងចំនួនដែលអ្នកត្រូវការបាន។ ដូច្នេះ អ្នកគួរមានទម្លាប់សន្សំប្រាក់ឱ្យបានល្អជាងមុនដូចជា ការបរិភោគអាហារនៅផ្ទះ, កាត់បន្ថយការទិញសម្លៀកបំពាក់, ធ្វើការចំណាយទៅលើអ្វីដែលចាំបាច់។ល។ យើងសង្ឃឹមថាវិធីទាំងអស់នេះនឹងអាចជួយអ្នកឱ្យឆ្លងកាត់ពេលវេលាលំបាកនេះបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ត្រូវមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចវាឱ្យបានដូចគ្នា៕ ប្រភព៖ Cambofinance

Read More

នេះគឺជារូបភាព របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទៅធ្វើតេស្តរកវីរុសកូវីដ១៩ បន្ទាប់ពីបានជួបនិងប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីធ័រ ហ្សីយាតូ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានធ្វើតេស្តរកវីរុសកូវីដ១៩ បន្ទាប់ពីបានជួបនិងប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីធ័រ ហ្សីយាតូ បានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅពេលលោកកំពុងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាក់ស្តែងក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ធ្វើតេស្តលើសំណាកអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី លើមនុស្ស៦២៨នាក់ ជាលទ្ធផលតេស្តបញ្ជាក់ថា មិនមានឆ្លងកូវីដ១៩នេះទេ។ បើយោងតាមផេកផ្លូវការរបស់ BAYON Radio បានបង្ហោះរូបភាពរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កំពុងតែ ធ្វើតេស្ត រកវីរុសកូវីដ១៩ ​ ។ យ៉ាងណាមិញ លទ្ធផលនៃការធ្វើតេស្ត បានបង្ហាញថា ថ្នាក់ដឹកនាំ និងមន្រ្តីដែលពាក់ព័ន្ធទាំងអស់ គឺសុទ្ធតែអវិជ្ជមាន ។ នេះបើយោងតាមការឲ្យដឹង តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា នេះ។ គួរបញ្ជាក់ផងដែរថា លោក ភីធ័រ ហ្សីយាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ត្រូវបានក្រសួងបញ្ជាក់ថា ក្រោយពីទទួលបានសេចក្ដីជូនព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ របស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្មផ្លូវការនៅថៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវ ភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយគាត់ ក្នុងរយៈពេលដែលបានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។

Read More

ដើម្បីជាតិទាំងមូល ! តំណាងរាស្រ្តថៃម្នាក់ ព្រមអា រ ដៃសម្រក់ ឈា ម ក្នុងពេលប្រជុំសភា ព្រោះតែមិនចង់…(មានវិដេអូ)

បរទេស ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅក្នុងប្រទេសថៃពេលនេះបាកំពុងតែមានបាតុកម្ម​ដែលកំពុង​ផ្ទុះឡើង​ក្នុងប្រទេស ហើយការ​តវ៉ា​របស់​ក្រុម​យុវជន​ចាប់តាំងពី​ពាក់កណ្តាល​ខែកក្កដា​មក ​ផ្តោត​លើ​ចំណុច៣ធំៗដោយ​មិនបាន​ប្ដូរ​គោលដៅ​នោះ​គឺបន្ថយអំណាច​ក្សត្រ បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ឡើងវិញ និងសរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ។ យ៉ាងណាមិញនៅកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២០នេះ ប្រទេសថៃបានបើកកិច្ចប្រជុំសភា​ពិសេស​មួយស្តីអំពី​បាតុកម្ម​ដែលកំពុង​ផ្ទុះឡើង​ក្នុងប្រទេស ។ ហើយក្នុងនោះដែរឃើញថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក Wisarn Techateerawat វ័យ៦៤ឆ្នាំមកពីគណបក្សភឿថៃ បាន​ អា រ ដៃសម្រក់ ឈា ម ​ក្នុងអំឡុង​កិច្ចប្រជុំសភា​ពិសេស​មួយនោះក្នុងគោលបំណងមិន​ចង់ឱ្យ​រដ្ឋាភិបាលប្រើប្រាស់​កម្លាំង​ទៅបង្ក្រាបក្រុមបាតុករក្មេងៗដែលសុទ្ធតែជានិស្សិតនោះឡើយ ពោលគឺ​លោកមិនចង់ឃើញ​ ឈា ម របស់​ប្រជាជនហូរឡើយ។​ ក្រោយធ្វើបែបនេះរួចតំណាងរាស្រ្តបក្សប្រឆាំងខាងលើ ត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ ដោយរបួសរបស់លោកត្រូវបានដេរអស់៩ថ្នេរ ហើយ កិច្ចប្រជុំសភានេះ មិនផ្អាកត្រឹមហ្នឹងឡើយ ដោយបន្តកិច្ចពិភាក្សាគ្នាដដែល បើទោះបីជាលោក Wisarn Techateerawat ធ្វើបែបនេះក៏ដោយ ៕  

Read More