សូមកុំរត់គេចពីការយកសំណាក! លោកស្រី ឱ វណ្ណឌីន ថ្លែងថា ការរត់គេចនឹងធ្វើឱ្យជំងឺកូវីដ១៩ ឆ្លងកាន់តែខ្លាំង (Video inside)

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស

កម្មករ កម្មការិនី កុំឱ្យរត់គេចពីការយកសំណាក។ លោកស្រី បានថ្លែងរំលឹកថា ការព្យាយាមរត់គេចពីការយកសំណាកបែបនេះ នឹងធ្វើឱ្យជំងឺកូវីដ១៩ ឆ្លងកាន់តែ

ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងបន្ទាប់ពីគេបានឃើញនៅតាមរោងចក្រមួួយចំនួន មានកម្មករ កម្មការិនី ព្យាយាមរត់គេចពីកន្លែងការងារ

នៅពេលក្រុមគ្រូពេទ្យចូលទៅយកសំណាករបស់ពួកគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងប្រគល់ អំណោយ «ថេបប្លេត» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសំភារៈបរិក្ខាពេទ្យមួយ ចំនួនទៀត ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់

សាំងកូវីដ១៩ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការរត់គេចពីការធ្វើតេស្ត ការយកសំណាក គឺជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាយវិការមួយដ៏ខុសឆ្គង។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «ការដែលធ្វើតេស្តរកវីរុសកូវីដ១៩ នៅក្នុងខ្លួនរបស់បុគ្គលណាមួយនោះ វាជារឿងល្អណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹងខ្ញុំសូមអំពាវនាវ ព្រោះខ្ញុំឃើញបងប្អូនយើងមួយចំនួន ជាពិសេសបងប្អូនកម្មករ កម្មការិនីរបស់យើងគាត់ហាក់ដូចជាមានការភ័យខ្លាច។ គាត់រត់នៅពេល

ទៅយកវត្ថុសំណាកគាត់ភ័យគាត់រត់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបន្ថែមថា «នេះជាទង្វើមួយដែលប្រាស់ចាក ដែលផ្ទុយទៅនឹងវិធានការការពារហើយ ពីព្រោះបើបងប្អូនភ័យ សូមបងប្អូនកុំរត់។ ការរត់ចេញរបស់បងប្អូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនមិនគេចវេសពីវីរុសកូវីដ១៩បានទេ។ បើសិនសរីរាង្គបងប្អូនបានឆ្លងនូវវីរុសកូវីដ១៩ហើយ សូមអនុញ្ញាតឱ្យក្រុមគ្រូពេទ្យគាត់ធ្វើតេស្តទៅ ពីព្រោះវាជួយដល់សុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពរបស់យើងទេ។ បើធ្វើតេស្តទៅឃើញយ៉ាងម៉េច គឺគេឆាប់ជួយយើងបានលឿន»។

ក្រៅតែពីការក្រើនរំលឹក និងអំពាវនាវកុំឱ្យរត់គេចពីការយកសំណាកហើយនោះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីទប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល។

លោកស្រី បានលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋមិនចូលរួមទេនោះ កម្ពុជាមិនអាចកាត់ផ្តាច់ការឆ្លងក្នុងសហគមន៍បាននោះឡើយ៕

ប្រភព៖Freshnews

Related posts