ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដី ចាប់​រថយន្ត​ល្មើស​ដឹក​លើស​ទម្ងន់​មួយ​ថ្ងៃ​ជាង ១០០ ឡាន តែ​របាយការណ៍​មន្ត្រី​ថា​មួយ​ខែ​មាន​តែ​ជាង ២០០ ឡាន

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​លើ​ក​ពី​ករណី​ មន្ត្រី​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់​កែង​ព្រែកឯងតាមផ្លូវ​ជាតិ​លេខ ១ ដែល​សរសេរ​របាយការណ៍​ភូតភរ​មក​

ក្រសួង ក្រោយ​ពេល​ក្រសួង​សាធារណការ​បាន​ដាក់​ជញ្ជីង​ថ្លឹង​បង្កប់​ក្រោម​ដី​រក​ឃើញ​ ករណី​មិន​ប្រក្រតី​រថយន្ត​ល្មើស​ដឹក​លើស​ទម្ងន់ ច្រើន​ជាង​របាយការណ៍​របស់​មន្ត្រី​តាម​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានីយ​ថ្លឹង​រថយន្ត។

ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ផ្លូវ​ជាតិ​លេខ ៣ កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ឯកឧត្ដម ស៊ុន ចាន់ថុល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ក្រសួង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន​ដាក់​សាកល្បង​ជញ្ជីង​ថ្លឹង​រថយន្ត​បង្កប់​ក្រោម​ដី​តាម​ផ្លូវ​ជាតិ​លេខ ១ នៅ​ថ្នល់កែង​ព្រែកឯង ក្រសួង​រកឃើញ​ភាព​មិន​ប្រក្រតី​ ខុស​ពី​របាយការណ៍​របស់​មន្រ្តី​តាម​

ស្ថានីយ។ លោក​បាន​លើក​ឡើង​របាយការណ៍​របស់​ស្ថានីយ​ថ្នល់កែង​ព្រែកឯង​ ដែល​បាន​ផ្ញើ​មក​ក្នុង​ខែ ៥ នេះ មានតែ​ ២០០ គ្រឿង​ចូល​ថ្លឹង ខណៈ​ដែល​ប្រើប្រាស់​​ប្រព័ន្ធ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនើប​មួយ​ថ្ងៃ​ចាប់​បាន​ជាង ១០០ គ្រឿង។

“មុន​ដាក់​សាកល្បង​ជញ្ជីង​បង្កប់​ក្រោម​ដី ពី​ដើម​របាយការណ៍​ឡាន​តែ ២០០ ចូល​ថ្លឹង​មួយ​ខែ ដាក់​ប្រព័ន្ធ​ថ្មី​នេះមួយ​ថ្ងៃ​រកឃើញ​​ជាង ១០០ គ្រឿង​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​អំពាវនាវ​ដល់​មន្រ្តី​នៅ​តាម​ស្ថានីយ​ ត្រូវ​តែ​ថ្លឹង​រថយន្ត​ទាំង​អស់​មិន​លើក​លែង​ទេ ហើយ​ត្រូវ​ថ្លឹង​ឲ្យ​បាន​ត្រឹមត្រូវ​និង​ហ្មត់ចត់ ដើម្បី​ការពារ​ផ្លូវថ្នល់​កុំ​ឲ្យ​ខូចខាត​។

លោក​ថា ប្រព័ន្ធ​បច្ចេកវិទ្យាថ្មី​ ​អាច​ចាប់​រថយន្ត​ល្មើស​ដឹក​លើស​ទម្ងន់ មាន​ទាំង​កាមេរ៉ា​ថត បើ​ឡាន​មិន​ចូល​ថ្លឹង​ទេ ចាប់​បាន​ទាំង​លេខ​ឡាន​ផង ចាប់​បាន​ទាំង​ទម្ងន់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៀត។

លោក​ណែនាំ​ឲ្យ​មន្ត្រី​ធ្វើការ​ឲ្យ​បាន​ហ្មត់ចត់ ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ថ្នល់​ជាតិ​ពី​ការ​ដឹក​លើស​ទម្ងន់​។ លោក​រដ្ឋមន្រ្តី​ក៏​បញ្ជាក់​ឲ្យ​ដឹងថា ក្រសួងក៏​​គ្រោង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​​ការ​គ្រប់គ្រង​ការ​ដឹក​លើស​ទម្ងន់ ដើម្បី​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិលើ​ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​​​ក្នុង​

មួយ​ឆ្នាំៗរាប់​សិប​លាន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៣ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនការងារ​ការ​បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព

ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ខណៈ​ដែល​ផ្លូវជាតិ​មួយ​ខ្សែ​នេះសម្រេច​ស្ថាបនា​ស្ទើរ​តែ​រួច​១០០%។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ស៊ុន ចាន់ថុល ណែនាំ​ឲ្យ​មន្រ្តី​តាមស្ថានីយ​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ដើម្បីថែរក្សាគុណភាពផ្លូវឱ្យ

បានរឹងមាំ។ ជាមួយ​គ្នានេះ​ក៏​អំពាវនាវសុំឱ្យបងប្អូនចូលរួមទាំងអស់គ្នា កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវឆាប់ខូច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាតបង់ថវិកាជាតិ៕

Related posts