មន្រ្តី​ក្រសួង​សាធារណការ​និង​​ពន្ធដារ ប្រជុំ​ស្វែងរក​នីតិវិធី​ពន្លឿនការ​កាត់ឈ្មោះ​យានយន្ត

មន្រ្តីក្រសួង​សាធាណការ​និង​ដឹក​ជញ្ជូន និង​មន្រ្តី​អគ្គនាយកដ្ឋានពន្ធដារកាល​ពី​ម្សិលមិញ​ បាន​រៀបចំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ និងដោះស្រាយទៅលើបញ្ហា

ប្រឈមលើ​នីតិវិធីបង់ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិ​យាន​ជំនិះ នៅក្នុងវិក្កយបត្ររួមតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ ធ្វើ​ឲ្យ​ឆាប់រហ័ស និងមាន​ប្រសិទ្ធភាព។

កិច្ច​ប្រជុំ​ដែលធ្វើ​តាមរយៈប្រព័ន្ធវិដេអូពីចម្ងាយ (Zoom) ដឹកនាំដោយ លោក លឹម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធានក្រុមការងារ

អ.ព.ដ. និង លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារ ស.ក.ដ.។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដើម្បីពិនិត្យទៅលើការបង់ពន្ធផ្លូវ ការបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូន

ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និង ប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ ការបង់

ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ និងការបង់ពន្ធផ្លូវ ក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយ

ពេលវេលា និងនីតិវិធីស្មុគស្មាញ ក្នុងការសម្រួលនីតិវិធីផ្តល់សេវាជូនប្រជាពលរដ្ឋ គឺ “ធ្វើឱ្យមានតម្លាភាព មានប្រសិទ្ធភាព និងឱ្យបានឆាប់រហ័ស។

សូមបញ្ជាក់ផងដែរថា នីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នា ត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង

សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០ ហើយបានដាក់ឱ្យដំណើរការជាផ្លូវការនូវនីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នា កាលពីថ្ងៃទី៣០

ខែកញ្ញា ឆ្នាំ២០២០។

គិតចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ការផ្ទរកម្មសិទ្ធិយានយន្តបានចំនួន ២៥ ០៤០គ្រឿង ហើយ៕

Related posts