អ៊ុញនោះ! មានរឿងអ្វីនៅសុខៗ អ្នកស្រី ទ្រី ដាណា ឈប់ឲ្យកូនស្រីបង្ហាញខ្លួននៅលើបណ្តាញសង្គមទៀត?…(មានវិដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាអ្នកស្រី ទ្រី ដាណា គឺជាម្ចាស់ហាងពេជ្រ និងមាស នៅស្ពានព្រែកព្នៅ ហើយក៏ជាមនុស្សម្នាក់ ដែលចូលចិត្តធ្វើបុណ្យទាន និងជួយដល់ជនទីទាល់ក្រ ជួបនូវការលំបាក ។

យ៉ាងណាមិញនៅកាលពីប៉ុន្មានថ្ងៃមុននេះ​អ្នកស្រី ទ្រី ដាណា បានបង្ហាញមុខកូនស្រីជាសាធារណៈ វត្តមានរបស់ ដាណាភីន បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមមានការកោតសរសើរយ៉ាងខ្លាំងពីរូបសម្រស់របស់ ប្អូនស្រី ដាណាភីន ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺគ្រាន់តែប្អូនស្រី ដាណាភីន បង្ហាញខ្លួននៅលើបណ្តាញសង្គមមិនបានប៉ុន្មានផងឃើញថាមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ ។

ទន្ទឹមនិងនេះដែរនៅមុននេះអ្នកស្រី ទ្រី ដាណា បានធ្វើការ Live វិដេអូជាមួយកូនស្រីរបស់ខ្លួនហើយអ្នកស្រីបានបញ្ជាក់ច្បាស់ៗថា អ្នកស្រីនិងឈប់ឲ្យកូនស្រីបង្ហាញខ្លួននៅលើបណ្តាញសង្គមទៀតហើយ បើទោះបីជាកូនស្រីទទួលបានការគាំទ្រខ្លាំងយ៉ាងណាក៏ដោយ ។

អ្នកស្រីបានប្រាប់ឲ្យដឹងបន្តទៀតថា មូលហេតុដែលអ្នកស្រីឈប់ឲ្យកូនស្រីរបស់ខ្លួនប្រើប្រាស់រាល់បណ្តាញសង្គមទាំងអស់គឺដោយសារតែ មានជនឆ្លៀតឪកាស ជាច្រើនបានយកឈ្មោះប្អូនស្រី ដាណាភីន ទៅប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ដូចជាចង់បាន( ឡែក និង ស៊ែរ )និងធ្វើឲ្យខូចដល់កេរ្តិ៍ឈ្មោះរបស់ប្អូនស្រី និងប៉ះពាល់ដល់កិតិ្តយសក្រុមគ្រួសាររបស់ប្អូនស្រីទាំងមូលផងដែរ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment