ប្រទេសថៃ៖ ទោះបីជាត្រូវបំ ពានបំ រាម COVID-19ក៏ដោយ បាតុ កម្មទាមទារឲ្យរំលា យរដ្ឋាភិបាល និងសភាថៃនៅតែបន្ត

(បាងកក)៖ ក្រុមយុវជននិងយុវតីថៃរាប់រយនាក់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបន្តប្រមូលផ្តុំគ្នានៅឯវិមានប្រជាធិបតេយ្យក្រុងបាងកកដើម្បីធ្វើបាតុ.កម្ម.តវ៉ា ទា.មទាឲ្យរំ.លាយរដ្ឋាភិបាលនិងសភាជាតិដោយពួកគេបាននាំគ្នាច្រៀងចម្រៀងរបស់ ហាំថារ៉ូ(Hamtaro)ជាតួអង្គគំនូរជីវចលដ៏ពេញនិយមរបស់ជប៉ុនដែលជាការបង្ហាញពីគំនិតច្នៃប្រឌិតថ្មីបំផុតរបស់ចលនាគាំទ្រលិទ្ធប្រជាធិបតេយ្យដែលទើបតែបានរះឡើងមួយនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNAនាព្រឹកថ្ងៃចន្ទទី២៧ខែកក្កដាឆ្នាំ២០២០។

យុវជនថៃបានប្រឆាំ.ងនឹងការហា.មប្រា.មការប្រមូលផ្តុំគ្នារបស់រដ្ឋាភិបាល ដោយបានធ្វើការជួបជុំគ្នាស្ទើរតែរាល់ថ្ងៃដើម្បីសម្តែងការប្រ.ឆាំងត.វ៉ាចំពោះរដ្ឋាភិបាលចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកម្ល៉េះ។ក្រុមអ្នកបាតុ.ករទាំងនោះបានប្រើប្រាស់វិធីសាស្ត្រត្រខុសៗប្លែកពីគ្នាដើម្បីធ្វើបាតុ.កម្ម។ជាក់ស្តែងកាលពីថ្ងៃអាទិត្យម្សិលមិញនេះនៅឯវិមានប្រជាធិបតេយ្យក្រុងបាងកក ក្រុមយុវជននិងយុវតីថៃរាប់រយនាក់បានជ្រើសរើសយកវិធីសាស្ត្រដ៏ថ្មីសន្លាងដើម្បីធ្វើបាតុ.កម្ម។ពួកគេបាននាំគ្នារត់ជុំវិញវិមានប្រជាធិបតេយ្យដើម្បីជានិមិត្តរូបបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលថៃដែលបានដើរជាន់ដានខ្លួនឯងម្តងហើយម្តងទៀតក្នុងការសាងកំ.ហុស។

ទន្ទឹមនឹងនោះក្រុមបាតុ.ករវ័យក្មេងទាំងនោះក៏បាននាំគ្នាច្រៀងទំនុកចម្រៀង«Hamtaro»ដែលជារឿងគំនូរជីវចលដ៏ពេញនិយមរបស់ជប៉ុនដែលនិយាយអំពីតួរអង្គ ហាំស្ទើរ(hamster)ដែលចូលចិត្តញាំគ្រាប់ផ្កាឈូករ័ត្នក្នុងន័យប្រៀបប្រដូចរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អ៊ូចា ទៅនឹងតួរអង្គមួយនេះដែលស្រែកឃ្លានស៊ី.សាច់ប្រាក់បង់ពន្ធរបស់ពលរដ្ឋថៃ។ពួកគេបានច្រៀងយ៉ាងដូច្នេះថា«អាហារដែលឆ្ងាញ់ជាងគេគឺលុយរបស់អ្នកបង់ពន្ធ…រំលា.យសភា…រំលា.យសភា…រំលា.យសភា»។យុវតីវ័យ២៧ឆ្នាំម្នាក់ដែលបានចូលរួមក្នុងបាតុ.កម្មខាងលើនេះបានសម្តែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា«ខ្ញុំចង់បានអនាគតមួយដែលមនុស្សម្នាអាចប្រយុទ្ធដើម្បីប្រជាធិបតេយ្យ…យើងត្រូវការសេរីភាពក្នុងការប្រយុទ្ធពីព្រោះរដ្ឋាភិបាលនេះតែងតែវាយប្រហារមនុស្សគ្រប់គ្នាដែលមិននៅខាងពួកគេ»។

បាតុករវ័យ២០ឆ្នាំម្នាក់ទៀតដែលជាបានដាក់ឈ្មោះខ្លួនឯងថា ហ្វា (Fah)បាននិយាយយ៉ាងដូច្នេះថា«មនុស្សចាស់អាចគិតថា យើងធ្វើដូច្នេះជារឿងអត់ប្រយោជន៍តែខ្ញុំសូមបញ្ជាក់ថានេះគឺជាវិធីសាស្ត្ររបស់មនុស្សជំនាន់ថ្មី…»។គួរបញ្ជាក់ថាបាតុកម្មនៅប្រទេសថៃបាន.ផ្ទុះ.ឡើងជារឿយៗនិងកាន់តែធំឡើងនៅរយៈពេលពីរសប្តាហ៍ចុងក្រោយនេះខណៈដែលជំងឺរាតត្បាតសកលCOVID-19បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះជួបភាពលំបាកលំបិនជាខ្លាំងនិងក្រោយពេលតែតុលាការថៃកាលពីឆ្នាំ២០១៩បានសម្រេច.រំលា.យគណបក្សប្រឆាំ.ងដ៏ធំមួយចោល ៕
ប្រភព៖Young Leadership Foundation-Cambodia

Related posts

Leave a Comment