ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់អាមេរិក Pfizer បានប្រកាសថា ក្រុមហ៊ុនគ្រោងនឹងចេញលក់វ៉ាក់សាំង Pfizer ជំនាន់ថ្មី ដែលអាចរក្សាទុកនៅ

ក្នុងទូទឹកកកធម្មតាបាននិងអាចចាក់ជូនក្មេងតូចដែលមានអាយុត្រឹម ២ ឆ្នាំបានទៀតផង។ គួរបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលពិភពលោកកំពុងប្រើ

ប្រាស់នៅពេលបច្ចុប្បន្ននេះត្រូវរក្សាទុកនៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបំផុត ពោលគឺនៅសីតុណ្ណភាពកម្រិតពី -៦០ ទៅ -៨០ អង្សាសេទើបអាចប្រសិទ្ធភាពប្រើប្រាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរយៈពេល ៦ ខែ ហើយបើគេរក្សាទុកនៅក្នុងសីតុណ្ណភាពត្រឹមចន្លោះពី -១៥ ទៅ -២៥ អង្សាសេវិញ គឺវ៉ាក់សាំងមានប្រសិទ្ធភាពត្រឹមតែក្នុងរយៈ ២ សប្តាហ៍

ប៉ុណ្ណោះ។ ដោយឡែកសម្រាប់វ៉ាក់សាំង Pfizer ជំនាន់ថ្មីវិញគឺអាចរក្សាទុកនៅក្នុងសីតុណ្ណភាពត្រឹមចន្លោះពី ២ ទៅ ៨ សង្សាសេដែលជាសីតុណ្ណភាពមាននៅក្នុងទូ

ទឹកកកធម្មតានិងអាចមានប្រសិទ្ធភាពរហូតដល់ទៅ ១០ សប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានបញ្ជាក់ថា ក្រុមហ៊ុន Pfizer បានដាក់ពាក្យស្នើសុំការប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ ជំនាន់ថ្មីនេះ

ទៅកាន់អាជ្ញាធរគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិករួចហើយកាលពីថ្ងៃអង្គារម្សិលមិញនេះដោយគេរំពឹងថានឹងទទួលបានការអនុញ្ញាតផ្លូវការនៅក្នុងអំឡុងខែ

ឧសភានេះផងដែរ។ យ៉ាងណាក្តី ចំពោះការអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងទៅលើកូនក្មេងអាយុ ២ឆ្នាំវិញ អាចនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែសីហាខាងមុខនេះ ដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរត្រូវការពេលពិនិត្យឲ្យបានហ្មត់ចត់ជាមុនសិន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer មានតម្លៃជាទឹកប្រាក់ប្រមាណជា ៣,៥ ពាន់លានដុល្លារអាមេរិក ហើយបើ

គិតត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២១នេះ​ ក្រុមហ៊ុនបានរកប្រាក់ចំណេញរហូតដល់ទៅ ៩០០ លានដុល្លារអាមេរិករួចទៅហើយពីការលក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំង

ពិភពលោក៕

ប្រភព៖ Khmernote

By admin

Leave a Reply

Your email address will not be published. Required fields are marked *