ខណៈរាជធានីភ្នំពេញ និងខេត្តផ្សេងៗកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩(COVID-19)នោះ ខេត្តរតនៈគិរីដែលស្ថិតនៅភាគឦសានជាខេត្តតែមួយគត់របស់

កម្ពុជា ពុំមិនករណីឆ្លងនូវជំងឺនេះ។ ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ថ្វីត្បិតគ្មានករណីវិជ្ជមាននៃជំងឺកូវីដ-១៩ ប៉ុន្តែលោក ថង សាវុន អភិបាលខេត្តរតនៈគិរី នៅតែ

បន្តឹងវិធានការរដ្ឋបាលនានា និងវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍របស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក ថង សាវុន កត្តាដែលអាចទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅក្នុងខេត្តរតនគិរី បានរហូតដល់សព្វថ្ងៃ ក្រៅពីការបន្តពង្រឹងអនុវត្តនូវវិធានការ

សុខាភិបាលផ្សេងៗដែលដាក់ចេញដោយរដ្ឋាភិបាលហើយនោះ គឺមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋនៅគ្រប់មូល

ដ្ឋានតែម្តង។ អភិបាលខេត្តរូបនេះ បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទនារសៀលថ្ងៃទី៤ឧសភា ឆ្នាំ២០២១ ថា ប្រជាពលគ្រប់រូបទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេសពលរដ្ឋជនជាតិភាគតិច បានគាំទ្រ និងចូលរួមយ៉ាងល្អជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ ទាំងការអនុវត្តវិធានការសុខាភិបាល និង

ទាំងការអនុវត្តវិធានការរដ្ឋបាលផ្សេងៗរបស់ខេត្ត។

«ពលរដ្ឋមូលដ្ឋានផ្តល់ព័ត៌មានឱ្យយើងបានទាន់ពេលវេលាណាស់ នៅពេលដែលមានជនចំណូលថ្មី»។ លោក ថង សាវុន បន្តលើកឡើងថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ពិសេសពលរដ្ឋជនជាតិដើមភាគតិច តែងតែនាំគ្នាអនុវត្តគោលការណ៍ប្រពៃណីដោយរៀបចំធ្វើស្លាកនានាក្នុងការទប់ស្កាត់កូវីដ-១៩ និងបិទភូមិដែលមានព្រំប្រទល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាប់នឹងខេត្តនានាមានករណីវិជ្ជមានកូវីដ-១៩។ លោកបាននិយាយដូច្នេះ៖«ពលរដ្ឋនៅមូលដ្ឋានបានសំណូមពរយ៉ាងទទូចពីអាជ្ញាធរ មិនឱ្យមិនលំហូរចូលនៃពលរដ្ឋ

ចំណាកស្រុកដែលមកពីខេត្តឬតំបន់ផ្ទុះជំងឺកូវីដ-១៩ឡើយ»។

ដើម្បីធានាឱ្យបាននូវការមិនចម្លងជំងឺកូវីដ-១៩ចូលក្នុងខេត្តរតនគិរី ពីព្រឹត្តិការណ៍២០កុម្ភៈដែលជំងឺកូវីដ-១៩កំពុងចរាចរណ៍ស្ទើរពាសពេញនៅកម្ពុជានោះ លោក ថន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាវុន ក៏បានរៀបចំផែនការការពារទៅតាមគោលការណ៍ចេញចូលរបស់ខេត្តរតនៈគិរីទាំងអស់ ផងដែរ។ បច្ចុប្បន្ន អ្នកដែលធ្វើដំណើរចូលខេត្តរតនៈគិរី គឺមានភាព

លំបាកបន្តិច ដោយសារដោយសារអាជ្ញាធរត្រូវគ្រប់គ្រងនៃលំហូរចេញចូលមនុស្ស ដោយត្រូវពិនិត្យសុខភាព, វាស់កម្តៅ សួរនាំព័ត៌មានអំពីប្រភពដំណើរឬមកពី

កន្លែងណា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងបញ្ចៀសហានិភ័យនៃការចម្លងកូវីដ-១៩ចូលក្នុងសហគមន៍។

លោក ថន សាវុន បានបញ្ជាក់ថា៖«បើពលរដ្ឋមកពីភ្នំពេញ, ខេត្តព្រះសីហនុ ឬខេត្ត-តំបន់ណាដែលមានហានិភ័យនៃការឆ្លងកូវីដ-១៩ ចង់ចូលខេត្តយើង គឺត្រូវទុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទាំងនោះមួយលែក ដោយត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ»។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦២៩៩ករណី ក្នុងនោះ១៥៧៤៤នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំណែកអ្នកជាសះស្បើយ

៥៧៩១នាក់ ខណៈអ្នកជំងឺចំនួន១០៣៩៤នាក់ទៀតកំពុងសម្រាកព្យាបាល។ ក្រៅពីរាជធានីភ្នំពេញ ដែលមានការឆ្លងខ្លាំងនៃជំងឺកូវីដ-១៩ គឺមានខេត្តព្រះសីហនុ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កណ្តាល ស្វាយរៀង កំពង់ចាម និងខេត្តបន្ទាយមានជ័យជាដើម ខណៈខេត្តជាប់ព្រំប្រទល់ខេត្តរតនៈគិរី មានខេត្តស្ទឹងត្រែង មានអ្នកឆ្លងកូវីដ-១៩ ម្នាក់ និងខេត្ត

មណ្ឌលគិរី រកឃើញអ្នកជំងឺនេះ ចំនួន៣នាក់ផងដែរ៕

ប្រភព៖ ថ្មីៗ

By admin

Leave a Reply

Your email address will not be published. Required fields are marked *