ភ្នំពេញ​៖ បន្ទាប់ពី​បញ្ចប់​ការបិទ​ខ្ទ.ប់​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នៅ​ម៉ោង​០០ ថ្ងៃទី​៦ ឧសភា​ខាងមុខ រដ្ឋាភិបាល នឹង​បន្ត​ពង្រឹង​ការអនុវត្ត​

វិធាន

ការ​ចាំបាច់​មួយចំនួន ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ សេចក្ដីណែនាំ របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​៤ ឧសភា បានដាក់​ចេញ​នូវ​វិធានការ​សំខាន់ៗ​ចំនួន​

១៤​ចំណុច សម្រាប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អភិបាល​រាជធានី​- ខេត្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សេចក្ដីណែនាំ​ខាងលើ សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល បន្ត​សម្របសម្រួល និង​គាំទ្រ​ដល់​គណៈកម្មាការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់

សាំង ក្នុងការ​ជំរុញ​ការអនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​។ លើសពីនេះ ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ រដ្ឋាភិបាល ក៏បាន​ជំរុញ​ដល់​គណៈ​អភិបាល​រាជធានី​-​ខេត្ត

ត្រូវ​យកចិត្តទុកដាក់​លើ​ការកំណត់​ជា​តំបន់​ក្រហម​, លឿងទុំ និង​លឿង រួមទាំង​ពង្រឹង​ការធ្វើដំណើរ​ចេញចូល ឬ​ឆ្លងកាត់​ភូមិសាស្ត្រ​បិទ​ខ្ទ.ប់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ស្បៀង​ក្នុងភូមិ​សាស្ត្រ​បិទ​ខ្ទ.ប់ គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ត្រៀម​បម្រុង​ទុកជាមុន ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង

ការ​ផ្ដល់ជំនួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ជួប​ការលំបាក ពិសេស​តំបន់​ក្រហម​។ ជាមួយគ្នានេះ អាជ្ញាធរ​តាម​ច្រក​នីមួយៗ​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស រួមទាំង​

គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​បង្កើន​ការសហការ និង​យក​សំណាក​អ្នកដំណើរ ដោយ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សេចក្ដីណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ហ៊ុន សែន បន្តថា គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ត្រួតពិនិត្យ និង​រឹតបន្តឹង​រាល់​ការជួបជុំ ឬ​សកម្មភាព​ការងារ

អាជីវកម្ម ដែលមាន​ហានិ.ភ័យ​ខ្ពស់​។ ដោយឡែក បម្រាម​គោចរ​ពី​ម៉ោង​២០​ដល់​ម៉ោង​៣​ព្រឹក គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​សម្រាប់​ភូមិសាស្ត្រ​ទាំងមូល ឬ​

ផ្នែក​ណាមួយ​។

អ្នកជំងឺកូវីដ១៩ ដែលព្យាបាលនៅកោះពេជ្រ ចំនួន ១២៧នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជាសះស្បើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ហាមឃាត់ ឬ​ផ្អាក​សកម្មភាព​ការងារ មុខរបរ អាជីវកម្ម ពិសេស​តំបន់​ផ្សារ ឬ​ទីកន្លែង​លក់​គ្រឿង​ឧបភោគបរិភោគ

ដែល​រកឃើញ និង​សង្ស័យ​មានការ​ឆ្លង​រាលដាល​។ រដ្ឋាភិបាល ក៏​រំឭក​ដល់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច និង​គណៈ​អភិបាល​រាជធានី​-​ខេត្ត បន្ត​បង្កើន​កិច្ចសហការ

ដើម្បី​ចាត់វិធានការ​ទាន់ពេល​វេលា ដោយ​កាត់ផ្ដាច់ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅ​តំបន់​ផ្សេងៗ​ទៀត​៕

ប្រភព៖​ ថ្មីៗ

By admin

Leave a Reply

Your email address will not be published. Required fields are marked *