វត្តសិរិសាគរ ស្ថិតក្នុងឃុំ សេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង មានទេសភាពព្រៃព្រឹក្សាអមសងខាងបៃតងខ្ចី ខ្យលអាកាសល្អស្រស់ថ្លា ស័ក្ដិសមជាទីឋានដ៏ល្អ

វិសុទ្ធសម្រាប់ពុទ្ធសាសនិកជនគ្រប់រូបសំណាក់អាស្រ័យគ្រប់ៗគ្នា។ ទីធ្លារបរិវេណ និងទិដ្ឋភាពជារួមនៃអារាមនេះ គឺមានភាពស្រស់ស្អាត ស្ងប់ស្ងាត់ មានការយកចិត្ត

ទុកដាក់មើលថែរក្សាអនាម័យបានយ៉ាងល្អស្អាតក្រោមការដឹកនាំពីព្រះចៅអធិការវត្ត។ ទើបធ្វើឲ្យអារាមសិរិសាគរនេះ ពោរពេញដោយភាពស្រស់បំព្រងយ៉ាងដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះសង្ឃគ្រប់ព្រះអង្គគង់ទីអារាមសិរិសាគរនេះ បានរៀបចំគ្រប់គ្រងថែរក្សាអនាម័យវត្តអារាមបានយ៉ាងល្អ។ ព្រះសង្ឃគ្រប់ព្រះអង្គបានចូលរួមធ្វើឱ្យអារាមជាទីមេត្រី ទី

កន្លែងមានម្លប់ ត្រជាក់ ស្រស់ស្រាយស្ងប់អារម្មណ៍ សមជាទីកន្លែងរៀនសូត្រព្រះធម៌ ជាទីពឹងរបស់សត្វលោកផងទាំងឡាយវត្តសិរិសាគរដូនស្តើងជាទីជ្រះថ្លានៃទេសចរ

ផ្លូវចិត្ត វត្តអារាមជាទីសក្ការបូជា ជាទីមនោរម្យ ជាទីរីករាយ និងជាទីដែលពុទ្ធបរិស័ទតែងមកជួបជុំដើម្បីប្រារព្ធពិធីផ្សេងៗ៕

ប្រភព៖ ក្រសួងបរិស្ថាន អត្ថបទដោយ : Su In

By admin

Leave a Reply

Your email address will not be published. Required fields are marked *