មហាសេដ្ឋីលំដាប់ពិភពលោកគឺលោក Bill Gates បានប្រកាសតាមគណនី Twitter ផ្លូវការរបស់គាត់ថា គាត់បានបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយនិងភរិយា

របស់គាត់ហើយ ក្រោយបានរៀបការជាមួយអស់រយៈពេល ២៧ ឆ្នាំមក។ ភរិយារបស់អគ្គនាយក្រុមហ៊ុន Microsoft រូបនេះមានឈ្មោះថា Melinda Gates អាយុ ៥៦

ឆ្នាំ គឺជាប្រធានគ្រប់គ្រងផលិតផលនៅក្នុងក្រុមហ៊ុន Microsoft ហើយពួកគាត់បានជួបគ្នាដំបូងនៅក្នុងក្រុមហ៊ុន Microsoft នេះផ្ទាល់តែម្តង និងបានរៀបការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយកាលពីឆ្នាំ ១៩៩៤ ។ ក្រោយរៀបការជាមួយគ្នាជាង ២០ ឆ្នាំមកនេះប្តីប្រពន្ធមួយគូនេះក៏ទទួលបានកូនចំនួន ៣ នាក់ជាចំណងដៃផងដែរ។

គួរបញ្ចាក់ថា បច្ចុប្បន្នលោក Bill Gates មានអាយុ ៦៥ ឆ្នាំ ហើយកាលពីខែកុម្ភៈកន្លងទៅនេះរូបគាត់ត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិសរុបចំនួន

១៣៧ ពាន់លានដុល្លារផងដែរ។ នាពេលកន្លងមកលោក Bill Gates រួមជាមួយនិងលោកស្រ្តី Melinda Gates បានបង្កើតមូលនិធិសប្បុរសធម៌រួមគ្នាមួយក្នុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គោលបំណងជួយលើកកម្ពស់សុខភាពនិងកាត់បន្ថយភាពក្រីក្រនៅលើពីភពលោក ហើយតាមរយៈមូលនិធិនេះពួកគាត់បានចូលរួមចំណែកជាទឹកប្រាក់ប្រមាណជា

៥៣,៨ ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ ២០០០ មក។ យ៉ាងណាក្តី លោក Bill Gates មិនបានប្រាប់អំពីមូលហេតុជាក់លាក់ដែលធ្វើឲ្យគាត់​និងភរិយាត្រូវបែក

គ្នាដូចនេះទេ៕

ប្រភព៖​ Khmernote

By admin

Leave a Reply

Your email address will not be published. Required fields are marked *