ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅកម្ពុជា ធ្វើអោយអ្នកឆ្លងជំងឺកូវីដ-១៩ សរុបកើនដល់ ១ម៉ឺននាក់ ខណៈរាជធានីភ្នំពេញ មានអ្នកឆ្លងថ្មី ៣៣៧នាក់

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៨០នាក់ និងមាន

ករណីជាសះស្បើយថ្មីចំនួន ១៧៧នាក់ផងដែរ ខណៈអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ១ម៉ឺន ៥នាក់ ជាចំនួនមិនធ្លាប់មានពីមុនមក។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៨០នាក់នោះ គឺមាន០១នាក់ជា ពលករធ្វើដំណើរមកពីប្រទេសថៃ និង៥៧៩

នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះរាជធានីភ្នំពេញ មានអ្នកឆ្លងថ្មីចំនួន ៣៣៧នាក់ ជនជាតិខ្មែរ ៣៣២នាក់ (ស្ត្រី១៩៦នាក់

និងបុរស១៣៦នាក់) ជនជាតិចិន ០១នាក់ជាបុរស និងជនជាតិវៀតណាម ០៤នាក់ បុរស០២នាក់ ស្ត្រី០២នាក់៕

Related posts

Leave a Comment