ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន

បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១

ពី​បទ​រំ​លោ​.​ភ​កូនស្រី​ចុង​របស់​ខ្លួន​អាយុ​១០​ឆ្នាំ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ទោ ឈឿ​ន គឹ​ម​ឈុ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ចាន់ រៈយ៉ា ហៅ​ព្រឹម

ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

ជនសង្ស័យ​រូប​នេះ​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ ត្រូវ​បាន​ម្តាយ​កុមារី​រង​គ្រោះ​អាយុ​១០​ឆ្នាំ

ដែល​ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ឲ្យ​ចាប់​ឃាត់ខ្លួន

បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ

និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម មាស ចាន់​ពិសិដ្ឋ ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ

ជនសង្ស័យ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១០​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១

ពី​បទ​រំ​លោ​.​ភ​សេព​ស​ន្ថៈ​លើ​អនីតិជន (​កូនចុង​ស្រី​របស់​ខ្លួន​) នៅ​នឹង​ផ្ទះ​របស់​ខ្លួន ខណៈ​ពេល​ក្មេង​ស្រី​រង​គ្រោះ​នៅ​ចាំផ្ទះ​ម្នាក់ឯង

ដោយ​ម្តាយ​រវល់​នៅ​រើស​ទុំ​ស្វាយ​នៅ​ខាងកើត​ផ្ទះ​ដែល​មាន​ចម្ងាយ​១.០០០​ម៉ែត្រ ក្រោយមក​ប្រពន្ធ​

ក៏​បាន​ឲ្យ​ជនសង្ស័យ​ជា​ប្តី​ដឹក​ទុំ​ស្វា​យមក​ផ្ទះ​មុន ស្រាប់តែ​បុរស​ជា​ប្តី​នោះ ឆ្លៀត​ឱកាសល្អ​ចាប់​កូនស្រី​ចុង​រំ​លោ​.​ភ​តែ​ម្តង​។

លោក​អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ឪពុកចុង​បាន​ធ្វើ​សកម្មភាព​មក​លើ​ខ្លួន​រួច

កុមារី​រង​គ្រោះ​ក៏​បាន​រត់​យំ​មក​ប្រាប់​ម្តាយ ដោយ​រៀប​អំពី​ទ​ង្វើ​របស់​ឪ​ពុ​ចុង​បាន​ប្រព្រឹត្ត​មក​លើ​ខ្លួន

បន្ទាប់​មក​ស្ត្រី​ជា​ម្តាយ​បាន​ប្តឹង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ នៅ​ឈរជើង​ជិត​នោះ

ដើម្បី​ឱ្យ​ឃាត់ខ្លួន​ឪពុកចុង​នេះ​តែ​ម្តង​។

លោក​វរសេនីយ៍ឯក ឡាយ គឹ​ម​លួ​ន នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន

បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​មន្ត្រី​នគរបាល​ជំនាញ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត

ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ​ហើយ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *