ដំណឹងបន្ទាន់ ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអោយពលរដ្ឋស្នាក់នៅក្នុង “តំបន់ក្រហម” ទាំងអស់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត បើមិនសហការ ត្រូវទទួលទោ.សតាមច្បាប់

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០១២/២១ សណន ដែលបានចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រមូលសំណាក

តេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។

ក្នុងសេចក្តីណែនាំនេះដែរបានកំណត់អោយប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ “តំបន់ក្រហម” ទាំងអស់សូមទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត ទៅតាមទីតាំងដែល

បានកំណត់ ហើយបើក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួល.ទោ.ស

ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ង.ន់.ធ្ងរផ្សេងទៀត និងលិខិត

បទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

Related posts

Leave a Comment