លោកផ្កាយពីរ និងបក្ខពួក សារភាពថា ធ្លាប់ដឹកមនុស្ស (ភ្នំពេញ-បាវិត, បាវិត-ភ្នំពេញ) ៣ដងមកហើយ

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ

នគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះធ្វើការប.ង្ក្រាប និងបានឃា.ត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ ប្រុស

ជួញដូរមនុស្សដោយខុស.ច្បាប់ ជនជាតិចិន ចំនួន ២៨ នាក់ ស្រី ០២ នាក់ ។

ក្នុងចំណោមជន.សង្ស័យទាំង ០៧ នាក់ មានមេ.ខ្លោងម្នាក់ ជាមន្ត្រីយោធា ឋានន្តរសិក្ត ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) មានមុខងារជាអនុប្រធានក្រុមការងារ

ស្រាវជ្រាវ

យុទ្ធសាស្រ្តយោធា នៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ , ០៥ នាក់ ស្លៀកពាក់ក្លែង.ជាមន្ត្រីយោធា ជាអ្នកបើកបររថយន្ត និងម្នាក់

ទៀត ជាអ្នកប្រមូល និងទទួល ជនជាតិចិន នៅខេត្តស្វាយរៀង។

ក្រោយពេលធ្វើការសាកសួរជន.សង្ស័យទាំង ០៧ នាក់ បានឆ្លើយសារភាពថាខ្លួនពិតជាបានដឹកនាំមនុស្សជនជាតិចិន សម្រាប់បន្តទៅរាជធានីភ្នំពេញ និងពីភ្នំពេញ

មកក្រុងបាវិត ចំនួន ០៣ ដងរួចមកហើយ ។ បច្ចុប្បន្នសមត្ថកិច្ចបានកសាង.សំនុំ.រឿង បញ្ជូន.ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់.ការតាមនីតិវិធីច្បាប់ ។

ចំណែកឯជនជាតិចិនចំនួន ២៨នាក់ សមត្ថកិច្ច ធ្វើការហ៊ុំព័ទ្ធ ដាក់ឲ្យធ្វើចត្តាឡីស័កនៅក្រុងបាវិត។

Related posts

Leave a Comment